ក្រសួងព័ត៌មាន ចាប់ផ្ដើមបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពដល់ពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ សម្រាប់អនុវត្ដន៍ក្រមប្រតិបត្តិនៃការផ្សព្វផ្សាយ អំពើហិង្សាលើស្រ្ដី

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧–ដើម្បីឱ្យពិធីករ ពិធីការិនីបានយល់ដឹងកាន់តែច្បាស់ក្នុងការ ធ្វើអត្ថាធិប្បាយ ឬការផ្សព្វផ្សាយ ព័ត៌មាន ទាក់ទងនឹងអំពើហិង្សាលើស្រ្ដី ក្រសួងព័ត៌មានសហការជាមួយ
ក្រសួងកិច្ចការ នារីបានរៀបចំ បណ្ដុះ បណ្ដាល និងពង្រឹងសមត្ថភាពដល់ពិធីករ ពិធីការិនី សម្រាប់យកទៅអនុវត្ដន៍ក្រមប្រតិបត្តិ នៃការផ្សព្វ ផ្សាយ អំពើហិង្សាលើស្រ្ដីនៅកម្ពុជា។
ក្
នុងសិក្ខាសាលាស្ដីពីការរៀបចំក្រមប្រតិបត្តិផ្សព្វផ្សាយទាក់ទងអំពើហិង្សាលើស្រ្ដី នាព្រឹកថ្ងៃ ទី០២ ខែឧសភា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមាន ប្រសាសន៍ថា ការរៀបចំឱ្យមានក្រមប្រតិបត្តិនេះឡើងដោយក្រសួងមើល ឃើញអំពីភាពខ្វះចន្លោះ នៃការរាយការណ៍ព័ត៌មានទាក់ទងនឹងអំពើហិង្សាលើស្រ្ដី ដែលការផ្សព្វ ផ្សាយព័ត៌មាន ពិធីករ ពិធីការិនីខ្លះ បានធ្វើការវិនិច្ឆ័យថា ស្រ្ដីរងគ្រោះគឺបណ្ដាលមកពីហេតុផលនេះ ហេតុផលនោះប៉ះពាល់ដល់តម្លៃស្រ្ដី។

ឯកឧត្តមបានបញ្ជាក់ថា ពិធីករ ពិធីការិនី ត្រូវឈ្វេងយល់ឱ្យ បានទូលំទូលាយ និងយល់ថា ការរំលោភបំពាន មកលើស្រ្ដីគឺជារឿងខុសច្បាប់ ហើយពិធីករ ពិធីការិនី ត្រូវនិយាយយ៉ាងដូចម្ដេច ឬធ្វើអត្ថាធិប្បាយបែបណា ដើម្បីជួយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង និងកាត់បន្ថយការប្រើអំពើហិង្សា មកលើស្រ្ដីនៅក្នុង ប្រទេសកម្ពុជា។

ឯកឧត្តមបានលើកឡើងថា ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មាន អំពើហិង្សាលើ
ស្រ្ដីនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបង្កើនការយល់ដឹងដល់ពិធីករ ពិធីការិនី ក្នុងការកាត់បន្ថយការ ធ្វើអត្ថាធិប្បាយទាក់ទងនឹងស្រ្ដីរងគ្រោះដោយអំពើហិង្សា ការរំលោភបំពានផ្លូវភេទស្រ្ដី ពិសេសចូលរួមលើក កម្ពស់ការផ្លាស់ប្ដូរឥរិយាបថរបស់សាធារណជនមកលើស្រ្ដី។

ឯកឧត្តមបានណែនាំដល់ពិធីករ ពិធីការិនីទាំងអស់ មុននឹងធ្វើអត្ថាធិប្បាយ ការបញ្ចេញមតិយោបល់បន្ថែម នៅក្នុងព័ត៌មាន គួរពិចារណាឱ្យបានច្បាស់លាស់តើពាក្យណាគួរតែនិយាយ និងពាក្យ ណាមិនគួរនិយាយ ពាក់ព័ន្ធនឹងអំពើហិង្សាលើស្រ្ដី ដើម្បីកុំឱ្យប៉ះពាល់ដល់តម្លៃស្ដ្រី និងកែប្រែឥរិយា បថសង្គមក្នុងការលុប បំបាត់អំពើហិង្សាលើស្រ្ដីនៅក្នុងសង្គមកម្ពុជា។

ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មានក៏ដូចជារាជរដ្ឋាភិបាល កម្ពុជាចង់បានគឺការរាយការណ៍ ឬផ្ដល់ព័ត៌មានដ៏សម្បូរបែប ឬជាការលំហូរព័ត៌មានទៅ កាន់ប្រជាពលរដ្ឋ ដោយមិនមានការប៉ះពាល់ ឬមិនធ្វើឱ្យខូចប្រយោជន៍ទៅដល់សង្គម។ ឯកឧត្តមបាន កត់សម្គាល់ឃើញថា ស្ថានភាពបច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានដើរតួនាទីយ៉ាងសកម្មក្នុង ការងារផ្សាយព័ត៌មាន ប៉ុន្ដែក៏មានមួយចំនួនមិនទាន់ឆ្លើយតបទៅនឹងបញ្ហាក្នុងការរាយការណ៍ ដោយ បង្ហាញអំពីអត្ដសញ្ញាណ
អនីតិជន ដែលរងគ្រោះក្នុងអំពើរំលោភបំពានរាងកាយ ការបង្ហាញ ឬអត្ថាធិ ប្បាយពីភាពរន្ធត់ជនរងគ្រោះ ក្នុងឧបហេតុគ្រោះថ្នាក់ផ្សេងៗ ពិសេសការទម្លាក់កំហុស ចេតនា ឬអចេតនាទៅជនរងគ្រោះជាស្រ្ដីថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងទៀតថា សេចក្ដីព្រាងក្រមប្រតិបត្តិសម្រាប់ប្រព័ន្ធផ្សព្វ ផ្សាយក្នុងការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្ដី ដើម្បីជាការចូលរួមកែទម្លាប់មិនល្អចេញពីសង្គម ទាំងមូលផ្ដើមចេញពីអ្នករាយការណ៍ព័ត៌មាន ពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍មួយចំនួនតូច ខណៈ ពេលខ្លះបានបន្ថែមបន្ថយខ្លឹមសារ ដែលអាចជះឥទ្ធិពលដល់តម្លៃស្រ្ដីផងដែរ។

កញ្ញា វុទ្ធី រ៉ានី ជាពិធីការិនីវិទ្យុអិន អ ជី ៨៩អេហ្វអឹម បានឱ្យដឹងថា ការបណ្ដុះបណ្ដាលនេះពិតជាមានសារៈ សំខាន់សម្រាប់ពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ក្នុងការជួយក្រើនរម្លឹកអំពីចំណុចមួយ ចំនួន សម្រាប់ការនិយាយ ការធ្វើអត្ថាធិប្បាយបន្ថែម ឬការបញ្ជាក់អំពីអត្ដសញ្ញាណច្បាស់លាស់ណា មួយពាក់ព័ន្ធនឹងអំពើហិង្សាលើស្រ្ដី ឬការរំលោភសេពសន្ទវៈ ដែលអាចបង្កផលប៉ះពាល់ដល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូរមកលើស្រ្ដី។

កញ្ញាបានបន្ដថា នេះគឺជាចំណុចមួយល្អដែលក្រសួងព័ត៌មានបាន រៀបចំបណ្ដុះបណ្ដាល បង្កើនការយល់ដឹង
ដល់ពិធីករ ពិធីការិនី ឱ្យមានការប្រុងប្រយ័ត្នចំពោះការ និយាយនូវពាក្យពេចន៍ទាក់ទងនឹងអំពើហិង្សាលើស្រ្ដី ហើយពាក្យណាខ្លះដែលត្រូវនិយាយ និងមិនត្រូវ និយាយ។

ចំណែកកញ្ញា អ៊ុំ កងមាត្រា ជាពិធីការិនីទូរទស្សន៍រាជធានីភ្នំពេញប៉ុស្ដិ៍លេខ៣ បានលើកឡើង ថា ការបណ្ដុះបណ្ដាលអំពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយនេះគឺជាការចែករំលែកនូវចំណេះដឹងបន្ថែមដល់ពិធីករ
ពិធីការិនីវិទ្យុ ទូរទស្សន៍ក្នុងការផ្សព្វផ្សាយព័ត៌មានថាតើព័ត៌មានណាដែលត្រូវផ្សាយ ហើយព័ត៌មានណាដែល មិនត្រូវផ្សាយ ចៀសវាងការប៉ះពាល់ដល់ស្រ្ដីដែលកំពុងតែជួបនូវវិបត្ដិ និងអំពើ ហិង្សាលើរាងកាយ និងផ្លូវភេទ។

សូមបញ្ជាក់ថា ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី បានចេញប្រកាសរួមស្ដីពីក្រមប្រតិបត្ដិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្ដី ដែលមាន១៥ប្រការ ក្នុងគោលដៅទប់ស្កាត់ការផ្សព្វផ្សាយ ព័ត៌មានការយកករណីហិង្សាទៅលើស្រ្ដី ធ្វើជាព័ត៌មានសម្រាប់កម្សាន្ដ សប្បាយ ឬជាព័ត៌មានកំប្លុកកំប្លែង ពិសេសការកែប្រែឥរិយាបថសង្គមក្នុងការលុបបំបាត់អំពើហិង្សា លើស្រ្ដី។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មិនត្រូវរាយការណ៍ព័ត៌មានដែលរៀបរាប់លម្អិត បង្ហាញខ្លឹមសារ ឬរូបភាព ឬរូបវីដេអូ របស់ជនរងគ្រោះ និងជនមុខសញ្ញានៃអំពើហិង្សាក្នុងសកម្មភាពហិង្សាលើស្រ្ដី ឬអំពើរំលោភសេពសន្ទវៈដល់អ្នកអាន អ្នកស្ដាប់ អ្នកទស្សនា និងអ្នកពាក់ព័ន្ធនោះទេ៕

ដោយ អ៊ុន រិទ្ធី

Share
    Download PDF

Comments are closed.