ការអប់រំនៅតែជាអាទិភាពក្នុង ចំណោមអាទិភាពទាំងឡាយសម្រាប់អភិវឌ្ឍប្រទេសជាតិ

AKP ភ្នំពេញថ្ងៃទី ៣០ កញ្ញា ២០១១—

ថ្លែងនៅក្នុងសារលិខិតក្នុងពិធីបើកបចវេសនកាលឆ្នាំសិក្សា ២០១១-២៩១២ នៅថ្ងៃទី ០១ ខែ តុលា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការអប់រំនៅតែជាអាទិភាពមួយ ក្នុងចំណោមអាទិ ភាពទាំងឡាយសម្រាប់អភិវឌ្ឍជាតិ ហើយការសិក្សារៀនសូត្រ គឺជាការងារមួយគ្មាន ទីបញ្ចប់សម្រាប់ធា នាការផលិតធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ស្របតាម ទស្សនៈថា «ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម-សេដ្ឋកិច្ច»។

សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ពិតណាស់ បញ្ហាប្រឈមរបស់វិស័យអប់រំ ដែលត្រូវ បន្តដោះ ស្រាយបន្ទាន់នោះ គឺគុណភាពអប់រំដោយធានាឲ្យមានតុល្យភាពរវាងការពង្រឹងគុណភាព អប់រំ និងការ ពង្រីកបរិមាណអប់រំ។ការពង្រឹងផ្នែកបរិមាណអប់រំគឺតម្រូវឲ្យមានការបង្កើនសាលារៀនគ្រូ បង្រៀន (ពិ សេសនៅតាមតំបន់ដាច់ស្រយាល) និងការបង្កើនមូលដ្ឋានសំភារៈថែមទៀត ដើម្បីដោះ ស្រាយកំណើន សិស្ស-និស្សិត ដែលកាន់តែកើនឡើងជាបន្តបន្ទាប់រាល់ឆ្នាំ ស្របពេកដែលតម្រូវការ ទីផ្សារពលកម្មកំពុង ទាមទារធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ។សម្តេចតេ ជោថ្លែងថា យើងត្រូវការ កម្លាំងសរុបរួមគ្នាដោះស្រាយ ដោយមិនត្រូវទុកឲ្យកូនចៅយើងណាម្នាក់ស្ថិត នៅក្រៅសេវាអប់រំឬជាមនុស្ស ដែឌលគ្មានជំនាញពិតប្រាកដនោះឡើយ ជាពិសេស ចំពោះក្រុមងាយ រងគ្រោះដែលត្រូវយមចិត្តទុក ដាក់ជាបឋម។

របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡានិយាយថា កុមារដល់វ័យសិក្សាមកចុះ ឈ្មោះចូលរៀននៅ ឆ្នាំសិក្សា ២០១០-២០១១ សម្រេចបាន ៩៥,២%លើសឆ្នាំសិក្សា២០០៩-២០១០ប្រ មាណជា 0,៤% ដែលការ នេះជាចំណុចវិជ្ជមានមួយស្របតាមគោលដៅនៃផែនការយុទ្ធសាស្រ្តវិស័យ អប់រំ។ទន្ទឹមនេះ ចំនួនសាលា រៀន និងគ្រូបង្រៀនព្រមទាំងអត្រាចុះឈ្មោះចូលរៀននៅគ្រប់កម្រិត សិក្សាចំណេះទូទៅក៏បាន កើនឡើង ជាលំដាប់ ជាពិសេស នៅតាមតំបន់ជនបទ ជាងនេះទៅទៀត អនុ វិទ្យាល័យត្រូវបានបង្កើតឡើងក្នុងស្ទើរ គ្រប់ឃុំ-សង្កាត់ទូទាំងប្រទេស ហើយចំនួនគ្រឹះស្ថានអប់រំមធ្យម សិក្សាបច្ចេកទេស និង គ្រឹះស្ថានឧត្តម សិក្សា ព្រមទាំងបុគ្គលិកបង្រៀន ក៏មានការកើនឡើងដែរ។

លើសពីនេះទៅទៀតការអនុវត្តន៍ថវិកាតាមកម្មវិធីរបស់រាជរដ្ឋាភិបាល នឹងបន្តធានាការប្រមូលកុមារ ចូល រៀនកាន់តែច្រើន និងប្រកបដោយសមធម៌ ជាពិសេស កុមារពិការ កុមារជនជាតិភាគតិច កុមារ ក្រីក្រ និង កុមារងាយរងគ្រោះនៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។

សម្តេចតេជោមានប្រសាសន៍នៅក្នុងសារលិខិតថា នៅឆ្នាំសិក្សាថ្មីនេះ យើងក៏នៅតែផ្តោតលើ ការស្វែងរក និង ប្រមូលកុមារឲ្យបានចូលរៀនគ្រប់ៗគ្នា ទោះបីពួកគេស្ថិតនៅទីណាក្នុងស្ថានភាពបែប ណាក៏ដោយ ពោលគឺត្រូវទៅឲ្យដល់កន្លែងណាដែលយើងទៅមិនទាន់ដល់ ស្របពេលជាមួយគ្នានឹង ការពង្រឹងគុណភាព និងចិរភាពដើម្បីធានាបាននូវការផ្តល់សេវាអប់រំឲ្យបានគ្រប់ទីកន្លែង និង គ្រប់ ស្ថានភាពទាំងតំបន់ជួបការ លំបាក តំបន់ដាច់ស្រយាល និង តំបន់ព្រំប្រទល់ដែន។សម្តេចថ្លែងថាយើង ក៏កំពុងយកចិត្តទុកដាក់អនុវត្ត សិទ្ធិកុមារនៅគ្រប់គ្រឹះស្ថានសិក្សា ដោយទាក់ទាញឲ្យមានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស មាតា បិតា អ្នកអាណាព្យាបាលសិស្ស ក្នងការបង្កើនបរិស្ថានរៀនសូត្រ ដល់សិស្សានុសិស្សឲ្យប្រកបដោយ ផា សុខភាពទាំងផ្លូវការ និងផ្លូវចិត្ត ពោល គឺត្រូវចៀសវាងរាល់ អំពើហិង្សានានាចំពោះកុមារ។

សំដៅទៅដល់ការប្រារព្ធទិវាគ្រូបង្រៀននៅថ្ងៃទី ៥ តុលាខាងមុខនេះសម្តេចនាយករដ្ឋមន្រ្តី បានកត់សម្គាល់ ថា ទិវាគ្រូបង្រៀន គឺជាទិវាដមានសារៈសំខាន់មួយពីព្រោះថា គ្រូបង្រៀនគឺជាឳពុក ម្តាយទី ២ របស់សិស្ស ហើយសិស្សទាំងអស់គប្បីប្រកាន់នូវកតញ្ញុតាធម៌ តាមរយៈការតបស្នងសង គុណដោយប្រការផ្សេងៗ ដែល ជាប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង។សម្តេចតេជោមានប្រសាសន៍ ថា ខ្ញុំសូមឧទ្ទិសឲ្យទិវាគ្រូបង្រៀនថ្ងៃ ទី ៥ ខែតុលានេះក្លាយទៅជាទិវាដឹងគុណគ្រូដែលស្ថិតនៅជា អមតៈក្នុងបេះដូងរបស់សិស្សគ្រប់វ័យ គ្រប់ ជំនាន់ និង គ្រប់សម័យកាលតរៀងទៅ។

ទិវាគ្រូបង្រៀនត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន កាលពី ឆ្នាំ ១៩៩៧ គឺមានគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និង ប្រពៃណីនៃការរំលឹកឡើងវិញអំពីគុណូ បការៈដ៏ថ្លៃថ្លា របស់សិស្សានុសិស្សទាំងឡាយ ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស ដែលបាននិង កំពុងបំពេញការងារ ជាអ្នកអប់រំ និង ជាសិល្បករផងដែរ ឬ ជានិវត្តន៍ជនដែលពួកគាត់ជារៀមច្បងក្នុង ការបណ្តុះបណ្តាល ធន ធានមនុស្ស សម្រាប់ការការពារការកសាង និងការអភិវឌ្ឍមាតភូមិលើគ្រប់ វិស័យនោះ៕

ដោយលោក ជ័យ ភូមិពល

    Download PDF

Comments are closed.