សន្និសិទកាសែតស្ដីពីមហាសន្និបាតអន្តរសភាអាស៊ានលើកទី៣២បានបញ្ចប់ដោយជោគជ័យ និងបានអនុម័តសេចក្តីសម្រេចចិត្តចំនួន ២៥

 

AKP ភ្នំពេញ​ ថ្ងៃទី​២៣ កញ្ញា ឆ្នាំ២០១១

បន្ទាប់ពីដំណើរការអស់រយៈពេល ៦ថ្ងៃ មហាន្និបាតអន្តរសភាអាស៊ាន ( AIPA ) លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះបានបញ្ចប់ដោយជោគជ័យ ហើយត្រូវបានប្រា រព្ធពិធីបិទនាព្រឹកថ្ងៃទី ២៣ កញ្ញា ២០១១ នៅវិមានសន្តិភាព ភ្នំពេញ។

ក្រោយពេលបិទសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានធ្វើសន្និសិទកាសែត ប្រកាសពីលិទ្ធផលដែល មហាសន្តិបាត បានឯកភាពនៅលើរបាយការណ៍សកម្មភាព មួយចំនួន ដែលបាន បំពេញរយៈមួយឆ្នាំកន្លងមក និងបានអនុម័តសេចក្តីសម្រេចចិត្តចំនួន២៥ ទាក់ទង នឹងបញ្ហាសន្តិសុខ នយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌និងបញ្ហាប្រជាជន ការអភិវឌ្ឍន៍ ដោយចិរភាព បញ្ហាបរិស្ថាន ការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងគ្រោះមហន្តរាយ ជម្ងឺ ឆ្លងនានា គ្រោះថ្នាក់ដោយសារគ្រាប់មីន។

សម្តេចបានសម្តែងនូវការអបអរសាទរចំពោះលោក ម៉ាសូគី អាលី ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី ប្រទេសមានប្រជាជនច្រើនជាងគេបំផុតក្នុងតំបន់អាស៊ាន ដែលត្រូវបានតែងតាំងជាប្រធាន AIPA សម្រាប់អណត្តិខាងមុខនេះ ៕

រូបថត ជឹម ណារី

 

 

    Download PDF

Comments are closed.