ជំនន់ទឹកភ្លៀងបានបង្ខំឲ្យអាជ្ញាធរជម្លៀសភ្ញៀវទេសចរចេញពីតំបន់ប្រាសាទបន្ទាយស្រី

AKP ភ្នំពេញថ្ងៃទី ២៣ កញ្ញា ២០១១—

ក្រុមយោធារាប់រយអ្នកត្រូវបានពង្រាយ ឲ្យជួយសង្គ្រោះអ្នកស្រុកជំនន់ទឹកភ្លៀងបានចាប់ផ្តើម វាយលុកខ្លាំងទៅ លើស្រុកបន្ទាយស្រីចាប់ពីអំឡុងម៉ោង១១ឬម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១១ ហើយដែលហេតុ ការណ៍ភ្លាមៗនោះគេសង្កេតឃើញទឹក បានសម្រុកដល់ជើងប្រាសាទ បន្ទាយស្រី ដែលធ្វើឲ្យក្រុមអាជ្ញធររូតរះ ជម្លៀសក្រុមអ្នកទេសចរប្រមាណជាង ២០០នាក់ទៅកាន់ទី ទួលសុវត្ថិភាព។

ហើយប្រជាជនអ្នកស្រុកក៏ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដូចគ្នាជាបន្ត បន្ទាប់ដែរ តែក្នុងហេតុការណ៏ ភ្លាមៗនោះ គេឃើញប្រជាជនប្រមាណ១៥នាក់ ដែលកំពង់ជាប់ នៅលើដំបូលផ្ទះ និងមួយចំនួននៅលើចុង ឈើ នោះក៏ត្រូវបានជួយសង្គ្រោះផងដែរ។

ប្រការគួរឲ្យសោកស្តាយក្នុងចំណោមប្រជាពលរដ្ឋចំនួន៤នាក់ ដែលត្រូវបានទឹកហូរនាំយកទៅ ជាមួយនោះ មាន ម្នាក់បានស្លាប់ និង៣នាក់ទៀតនៅបន្តបាត់ខ្លួននៅឡើយទេ។

លោក ម៉ឹង វុទ្ធី អភិបាលស្រុកបន្ទាយស្រីបានឲ្យដឹងថា នៅម៉ោង១២ និង៤០នាទី ទឹកបានចូល ដល់ជើងប្រា សាទ បន្ទាយស្រី ផ្លូវថ្នល់ចំនួន៦កន្លែង ដែលឆ្លងកាត់តំបន់នោះត្រូវបានទឹកហូរកាត់ផ្តាច់ ដែលក្នុងនោះ ៣កន្លែងមិន អាចឆ្លងកាត់បាន។ ផ្សារនៅក្នុងឃុំស្រែណូយនៃស្រុកវ៉ារិន ត្រូវបានទឹក ជំនន់ជន់ លិចកំពស់២ម៉ែត្រមិនអាច ធ្វើអា ជីវកម្មឬដំណើរឆ្លងកាត់បានឡើយ ហើយរហូតមកដល់ ម៉ោង២ និង៣០នាទី ជំនន់ទឹក ភ្លៀងបាន មានកំនើន យ៉ាង ឆាប់រហ័សនៅក្នុងស្រុកបន្ទាយស្រីពោល គឺរយៈពេលមួយម៉ោង ទឹកជំនន់ អាច កើនកំពស់រហូតដល់មួយម៉ែត្រ។

នៅក្នុងអន្តរាគមន៍ នៃការជួយសង្គ្រោះយ៉ាងដុតដៃដុតជើងពីសំណាក់អាជ្ញធរ ដែលឈរបញ្ជារ នៅទីនោះផ្ទាល់ រួមមាននាយឧត្តមសេនីយ៍ គន់ គីម នាយឧត្តមសេនីយ៍ ជា តារា អ្នកតំណាងរាស្ត្រ ឯកឧត្តម សៀង ណាំ និង លោក ប៊ុន ថារិទ្ធ អភិបាលរងខេត្តសៀមរាប ដោយមានកម្លាំងយោធារាប់ រយនាក់ បានដាក់ពង្រាយ នៅតាម តំបន់ នានា ដែលទទួលរងនូវទឹកជំនន់នេះ ដើម្បីជួយសង្គ្រោះប្រជា ពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ពួកគាត់។

ហើយនៅក្នុងការសង្គ្រោះអាជ្ញាធរបានប្រើគ្រប់មធ្យោបាយ ទាំងអស់ដោយមានការដឹកជញ្ជូនទូកកាណូត ពីទន្លេ សាប ភ្នំក្រោម ព្រមទាំងឧទ្ធម្ភាគចក្រយោធាខ្នាត ធំចំនួន ៣គ្រឿង និងអូបរប្រើពោងខ្យល់ផងដើម្បីធ្វើ សកម្ម ភាព ជួយសង្គ្រោះនេះ ហើយដែលជា លទ្ធផលរហូតមកដល់ម៉ោង៤ រសៀលនៃថ្ងៃទី២២នេះដែរ ភ្ញៀវទេសចរ ដែល នៅជាប់គាំងក្នុងតំបន់ ទេសចរនោះត្រូវបានរំដោះទាំងស្រុង ដោយឧទ្ធម្ភាចក្រចំនួន១៣ជើង។

ហើយដោយឡែកប្រជាជន អ្នកភូមិ-

ស្រុកក៏ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពស្ទើរតែទាំងស្រុងអស់ហើយដែរ តែកំលាំង យោធាជួយ សង្គ្រោះនៅតែបន្តឈរជើងនៅទីនោះ ដើម្បីឃ្លាំមើលការវិវត្តនៃទឹកជំនន់នេះ និងការឃ្លាំ មើលការគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុណាមួយ៕

ដោយលោក ហង្ស សៀក

    Download PDF

Comments are closed.