សម្ដេចតេជោហ៊ុនសែន​អនុញ្ញាតអោយលោក Krasae Chana Wongse ចូលជួបសំណេះសំណាល

AKP ភ្នំពេញ​ ថ្ងៃទី​៣១ សីហា ឆ្នាំ ២០១១

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិអោយលោក Krasae Chana Wongse ប្រធានអង្គការមជ្ឈមណ្ឌលត្រៀម បង្កាគ្រោះមហន្តរាយ អាស៊ី និងសហការីចូលជួប សម្ដែងការគួរសម នាថ្ងៃទី៣០ សីហា​ នៅភ្នំពេញ។

នាឱកាសនោះលោកKrasae  Chana Wongseបានគោរពអញ្ជើញសម្ដេចតេជោហ៊ុន សែន​ ចូលរួមក្នុងសន្និសិទ តំបន់ស្ដីពីបញ្ហាមជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយ ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃទី  ២៦ តុលា ឆ្នាំ២០១១ នៅទីក្រុងភ្នំពេញ។

រូបថត ជ័យ ភូមិពល

 

    Download PDF

Comments are closed.