ក្រុមការងារយុវជនរបស់គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី«យុវជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានសង្គម (Social Media Network)»
AKP ភ្នំពេញថ្ងៃទី ៣១ សីហា ២០១១—
កាលពីព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១១ នៅទីស្នាក់ការគណបក្សខេត្តតាកែវ ក្រុមការងារ យុវជន របស់គណ បក្សប្រជាជនកម្ពុជាចំនួន ៧០ នាក់ តំណាងមកពីចំនួន ១០ ស្រុក នៅក្នុងខេត្តតាកែវ បានចូលរួម វគ្គបណ្តុះ បណ្តាលស្តីពី «បណ្តាញផ្សព្វផ្សាយព័ត៌មានសង្គម (Social Media Network)» ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្ម រហ័ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
នៅក្នុងឱកាសនោះដែរ ក៏មានការចូលរួមធ្វើបទឧទ្ទេសនាមរបស់មេធាវីរាជរដ្ឋាភិបាល អំពីការងារ ទប់ស្កាត់បាតុ កម្ម និងការបង្ហាញពីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដោយអគ្គលេខាធិការអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការ អភិវឌ្ឍន៍បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា – NIDA និងការលើកបទពិសោធន៍ នៃការ ប្រើប្រាស់បណ្តាញ ផ្សព្វផ្សាយព័ត៌មានសង្គមនៅបណ្តារប្រទេសមួយចំនួនផងដែរ។
ឯកឧត្តម ប៉ាល់ ច័ន្ទតារា ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជា មេធាវីរាជរដ្ឋា ភិបាល បានធ្វើការចែករំលែកនូវបទពិសោធន៍ស្តីពី យុទ្ធវិធីគន្លឹះ និងរបៀបនៃ ការអប់រំ បង្ការ និងទប់ស្កាត់ការ ធ្វើបាតុកម្មគ្រប់មុខសញ្ញា ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសង្គម។
ឯកឧត្តម បានផ្តោតការចាប់អារម្មណ៍ខ្ពស់ពាក់ព័ន្ធនឹងការប្រមូលកម្លាំងតាមរយៈរបៀប ញុះញង់ ដឹកនាំដោយ ក្រុម ប្រឆាំងៗ ទៅនឹងរាជរដ្ឋាភិបាល ក្នុងការកៀងគរគ្នាធ្វើបាតុកម្ម និងកូដកម្ម តាមរបៀបបច្ចេកវិទ្យាថ្មីនេះ ដែល ពួកគេមិនបានគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីបាតុកម្ម។
ដូចនេះបណ្តាញផ្សព្វផ្សាយព័ត៌មានសង្គមមាន តួនាទីសំខាន់ណាស់ក្នុងការទប់ស្កាត់បញ្ហានេះ ក៏ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ ឯកឧត្តមបានបញ្ជាក់ថា វិធីនៃការទប់ស្កាត់បាតុកម្មនាពេលកន្លងមក និងទៅ អនាគត គឺថ្នាក់ ដឹកនាំក្រុមការងារទាំងជាតិ និងក្រោម ជាតិ គឺអនុវត្តតាមផ្លូវច្បាប់ ភាពជាក់ស្តែង និងស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលយកធ្វើជាមូល ដ្ឋានក្នុងការដោះស្រាយ។
ឯកឧត្តម ជុន វ៉ាត អគ្គលេខាធិការ NIDA បានថ្លែងថា យុវជនគឺជាអ្នកបន្តវេន យុវជន ងាយស្រួល ក្នុងការទាញ យកព័ត៌មានពីបច្ចេកវិទ្យាតាមរយៈ FACEBOOK, twitter, youtube, email និងតាមគេហទំព័រ ផ្សេងៗទៀត។
ក្រៅពីនេះ យុវជនគឺជាអ្នកសកម្មក្នុងសហគមន៍មូលដ្ឋានក្នុងការ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច ឲ្យមានការរីកចំ រើន។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ យុវជននឹងបង្កើន នូវចំណេះដឹង និងប្រើប្រាស់បាន ទាន់ពេលវេលា អំពីការប្រមូលព័ត៌មានផ្សព្វផ្សាយ និងប្រើប្រាស់ ព័ត៌មានដើម្បីអត្ថប្រយោជន៍នានា។
ជាមួយ គ្នានេះ ឯកឧត្តម ជុន វ៉ាត ក៏បានអំពាវនាវឲ្យយុវជន របស់គណបក្សប្រជាជនកម្ពុជា ត្រូវចេះប្រើប្រាស់ បណ្តាញផ្សព្វផ្សាយសង្គមនេះឲ្យចំគោលដៅ សំរាប់ការវាយបក និងទប់ស្កាត់នូវការផ្សព្វផ្សាយដែលមាន ចរឹត ញុះញង់ទាំងឡាយណាដែលបង្ករឲ្យមានអស្ថេរភាពក្នុងសង្គម។
ឯកឧត្តម សាយ សំអាល់ អគ្គលេខាធិការរង និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានលើក ឡើងអំពីបទពិសោធន៍នៃការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមនេះ នៅក្នុងប្រទេសសឹង្ហបុរី និង ម៉ាឡេស៊ី ដែលបានជះឥទ្ធិផលយ៉ាងខ្លាំងទៅលើប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត និងការបំរើឲ្យការ បោះឆ្នោត ដ៏ ពេញនិយម។
ឯកឧត្តមបានបន្តថា បណ្តាញផ្សព្វផ្សាយសង្គមជាឧបករណ៍ ដ៏មានភាព ងាយ ស្រួលក្នុងការប្រើប្រាស់ បាន លឿនរហ័ស និងទាន់ហេតុការណ៍ក្នុងការប្រាស្រ័យ ទាក់ទងគ្នាសំរាប់អ្នកដែល ចង់បង្ហាញសមត្ថភាពរបស់ខ្លួន និងចែករំលែកចំណាប់អារម្មណ៍តាមរយៈ អត្ថបទខ្លីៗ រូបភាព សម្លេង វីដេអូ ខ្លីៗ សារអេឡិចត្រូនិក និងគេហទំ ព័រផ្សេងៗ។ល។
ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តី ការគណៈរដ្ឋ មន្រ្តី បានមានប្រសាសន៍ថា តួនាទីរបស់អ៊ីនធឺណិត និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានសង្គម គឺជាបរិបទថ្មីនៃ ការចាប់ផ្តើមបច្ចេកវិទ្យាព័ត៌មានជាមួយយុវជន ដែលបរិបទនេះមាន ការទំនាក់ទំនងគ្នាយ៉ាង ជិតស្និត។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្នុងចំណោមប្រជាជនកម្ពុជា ប្រមាណជាង ១៤ លាននាក់ ក្នុងនោះមាន យុវជនជិត ៦៤% ដូច្នេះក្នុងនាមយុវជនស្នូលដែលជា កម្លាំងគ្រឹះរបស់គណបក្សប្រជាជនកម្ពុជា ត្រូវនាំគ្នា ខិតខំ តាមដានព័ត៌មានឲ្យបានទាន់ហេតុការណ៍ និងទប់ស្កាត់សកម្មភាពដែលបង្ករឡើងដោយក្រុម ប្រឆាំងក្នុងការប៉ុន ប៉ងចង់ទាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឲ្យនៅពីលើច្បាប់។ យុវជនគណបក្សប្រជាជន ត្រូវយកចំណេះ ដឹង ពីសិក្ខាសិលានេះ ដើម្បីបំពេញតួនាទីដ៏សំខាន់ក្នុងការប្រើប្រាស់ បណ្តាញផ្សព្វផ្សាយ សង្គមនេះក្នុងការធ្វើទំ នាក់ ទំនងនិងសន្ទនា ជាពិសេសខិតខំផ្សព្វផ្សាយសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិ បាលទៅកាន់មហាជន។
ក្រៅពីនេះ ក្រុមយុវជនត្រូវចេះផ្ទៀងផ្ទាត់នូវព័ត៌មានក្នុងការយកទៅប្រើប្រាស់ជា ប្រយោជន៍ សំរាប់គណបក្ស ប្រជាជនកម្ពុជា និងជំរុញឲ្យបន្តការទំនាក់ទំនងក្រុមការងារគណបក្សពីថ្នាក់ខេត្ត ដល់មូលដ្ឋានជាប្រចាំ និង ដោយ មានស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តមបានបន្ថែមថា យុវជនរបស់គណបក្សប្រជាជនត្រូវជួយផ្សព្វផ្សាយអំពីចំណេះដឹងទាំងនេះ បន្ត ដើម្បីគាំ ទ្រសកម្មភាពនយោបាយសំរាប់ដំណើការឆ្ពោះទៅរកការបោះឆ្នោតនាពេលខាងមុខប្រកបដោយ ជោគជ័យ។
ក្រៅពីនេះ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមនេះ អ្នកប្រើប្រាស់នឹង ទទួលបានព័ត៌មានដ៏សំបូរ បែប ដែលក្នុង នោះក៏មានការផ្សាយបំផ្លើសមួលបំភ្លៃខុសពីការពិតរបស់ មជ្ឈដ្ឋានខាងក្រៅផងដែរ ដែលក្រុម យុវជនរបស់ គណបក្សប្រជាជនកម្ពុជា ត្រូវមានការបកស្រាយបំភ្លឺតបវិញ ឬ រាយការណ៍ជូនរដ្ឋអំណាច មូលដ្ឋានដើម្បីទប់ ស្កាត់ និងចាត់វិធានការណ៍ជាបន្ទាន់ស្របតាមផ្លូវច្បាប់៕
ដោយលោកស្រី សាយ សុន
| Tweet |
|
|
|
|
|
|
|
|||||











