ឯកឧត្តម អូស្មាន ហាស្សាន់ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋឥស្លាមនៅភូមិពង្រ

AKP ក្រចេះ ថ្ងៃទី ៣០ ខែសីហា ២០១១—

ថ្មីៗនេះ ឯ.ឧ អូស្មាន ហាស្សាន់ និងលោកជំទាវបានដឹកនាំគណៈប្រតិភូមួយក្រុម ចុះសាក សួរសុខទុក្ខប្រជា ពល រដ្ឋនៅភូមិពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់អភិបាលស្រុកឆ្លុងរួចមក លោកឧកញ៉ា សុះ កំរ៊ី ចាងហ្វាង គណៈដឹកនាំ ជាន់ ខ្ពស់សាសនាឥស្លាមកម្ពុជា បានណែនាំដល់សាសនិកឥស្លាមទាំងអស់ត្រូវខិតខំប្រតិ បត្តិនូវទំនៀមទំលាប់ ប្រពៃ ណីឥស្លាមឲ្យបានត្រឹមត្រូវគឺការបួសបំពេញកាតព្វកិច្ចទី៤របស់សាសនា។

មានប្រសាសន៍សំណេះសំណាល ជាមួយបងប្អូនសាសនិកខ្មែរឥស្លាមយើង ឯ.ឧ អូស្មាន ហាស្សាន់ បានលើក ឡើងថា ខែនេះជាខែបួសដ៏ល្អលើសខែដទៃទៀត ដែលសាសនិកឥស្លាមនៅទូទាំង ពិភពលោក បានចូលរួមប្រ តិ បត្តិកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកកាន់សាសនាឥស្លាម ។

ជាមួយនឹង ពិធីកាន់បួសខែរ៉ាម៉ាឌននេះ អង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជាតែងតែបានទទួលជំនួយសប្បុរ សធម៌ពីសប្បុរសជនក្រុមហ៊ុន និងអង្គការសប្បុរសធម៌នានាដែលកាន់សាសនាដូចគ្នា មកជួយឧបត្ថម្ភដល់ ប្រ ជាពលរដ្ឋ យើងដែលមានជីវភាពខ្សត់ខ្សោយ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនជារៀង រាល់ឆ្នាំ ។

ឯ.ឧ ក៏បានយកឱកាសនេះជំរាបជូន អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមាន ប្រមុខដឹកនាំដ៏ ឈ្លាស វៃ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជា បានបើកសិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់ប្រជា ពលរដ្ឋគ្រប់រូប ក្នុងការគោ រពប្រតិបត្តិ នូវជំ នឿសាសនាទៅតាមការពេញចិត្តរៀងៗខ្លួន ដោយសុខដុម រមនា និងគ្មានការរើសអើង ។

ឯ.ឧ បានអំពាវនាវដល់បងប្អូនទាំងអស់ ក្រៅពីគោរពជំនឿសាសនាបងប្អូន ត្រូវចេះរួបរួមសាមគ្គីគ្នា ជួយគ្នាទៅ វិញទៅមក រួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសចូលរួម អនុវត្តអោយបានល្អនូវ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាឲ្យសហគមន៍ដែលយើង កំពុងរស់នៅគ្មានការភ័យខ្លាច និងធានាបាន នូវ សន្តិសុខ សុវត្ថិភាពល្អ ។

នៅក្នុងឱកាសនោះដែរ ឯ.ឧ អូស្មាន ហាស្សាន់ និងលោកជំទាវ បានយកថវិការបស់សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចំនួន២ពាន់ដុល្លារ ជូនគណៈកម្មការវិហារ ភូមិពង្រ ដើម្បីឲ្យថ្លៃជាងកំពង់សាងសង់វិហារ ព្រមទាំងបានចែកអំណោយ សប្បុរសធម៌នូវគ្រឿងឧបភោគ បរិ ភោគសំរាប់ប្រជាពលរដ្ឋ ២០០គ្រួសារ ដោយទទួលបានក្នុងមួយ គ្រួសាររួមមានៈ ស្ករស ទឹកដោះគោ ទឹកក្រូច ទឹកសេរ៉ូ សរុប១.២០០ដុល្លារ លោកគ្រូសាសនាឥស្លាម ចំនួន៥៤នាក់ ម្នាក់ៗទទួលបាន១០០.០០០រៀល ស្មើ និង៥,៤០០,០០០រៀល ឧបត្ថម្ភដល់វិហារចំនួន៤១ ដែលវិហារនិមួយៗទទួលបាន ៣០០.០០០រៀល សរុប១២,៣០០,០០០រៀល គម្ពីរគួរអានចំនួន១០០០ ក្បាលស្មើនឹង ១២.០០០ដុល្លារ សាចាទៈចំនួន៣០ ស្មើ៤៥០ដុល្លារ ពពែ៦ក្បាលស្មើ៦៦០ដុល្លារ ដែល អំណោយទាំងអស់នោះសរុប ២០.៧៣៥ដុល្លារអាមេរិក ៕

ដោយលោក សួស សំរិត

    Download PDF

Comments are closed.