ប្រជុំក្រុមការងារយោធាសហរដ្ឋអាមេរិច និងកងយោធពលខេមរៈភូមិន្ទ
AKP ភ្នំពេញថ្ងៃទី ៣០ សីហា ២០១១—
ក្រុមការងាររវាងយោធាកម្ពុជា-អាមេរិក បានធ្វើការប្រជុំធ្វើផែនការដំបូងរវាងក្រុមអ្នកធ្វើផែនការ របស់កងយោធ ពលខេមរៈភូមិន្ទ ជាមួយភាគីកងទ័ពអាមេរិក ស្តីពីកម្មវិធីភាពជាដៃគូបាស៊ីហ្វិកដែលកិច្ច ប្រជុំនេះមានការអញ្ជើញ ចូលរួមពី ឯ.ឧត្តមសេនីយ៍ទោ ផាត វិបុលសុភក្រ្ត័ នាយកនាយកដ្ឋានទាក់ទង អន្តរជាតិ ជាមួយលោក ម៉ាក ក្វលូទី នាយទាហានកងទ័ពជើងទឹកសហរដ្ឋអាមេរិកមកពីតំបន់ប៉ាស៊ីហ្វិក ទទួលបន្ទុកការងារព្យាបាលជំងឺ មាត់ ធ្មេញ។
មានប្រសាសន៍នាឱកាសនោះ ឯ.ឧ ផាត វិបុលសុភក្រ្ត័ បានសំដែងការស្វាគមន៍ចំពោះប្រតិភូ យោធាអាមេរិកដែល បានអញ្ជើញមកធ្វើទស្សនកិច្ចនិងធ្វើការងារនៅកម្ពុជា ។
ឯ.ឧបានរំលឹកឡើងវិញពីបេសកម្មមនុស្សធម៌របស់នាវាមន្ទីរពេទ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលបានមក ចូលចតនៅកម្ពុជាកាលពីឆ្នាំ ២០១០ ដើម្បីជួយព្យាបាល ថែទាំសុខភាពដល់ប្រជាជនកម្ពុជា និងកែលំអរឡើងវិញ នូវមណ្ឌលសុខភាពមួយចំនួន ។ នៅក្នុងកិច្ចប្រជុំនាឱកាសនោះ ភាគីអាមេរិក ក៏បាន លើកឡើងពីគំរោងផែនការ ធ្វើការងារមនុស្សធម៌នៅកម្ពុជា តាមរយៈការចូលចតនាវាមន្ទីរពេទ្យធនធំនៅ កម្ពុជានៅក្នុងពាក់កណ្តាលឆ្នាំ២០១២ខាងមុខ ដែលនាវានោះបានបំពាក់ទៅដោយឧទ្ធភាគចក្រសំរាប់ ដឹកជញ្ជូនអ្នកជំងឺបន្ថែមទៀត។
តាមការឲ្យដឹងពី ឯ.ឧ ផាត វិបុលសុភក្រ្ត័ បានបញ្ជាក់ឲ្យដឹងថា ៖ ការងារមនុស្សធម៌នៅកម្ពុជា លើកនេះ ការកំណត់ ទីតាំងសំរាប់ការជួយព្យាបាល កែលំអរមណ្ឌលសុខភាពដល់ប្រជាជនកម្ពុជាត្រូវ បានកំណត់ដោយភាគីកម្ពុជា។
គំរោងភាគីទាំងពីរ និងបន្តធ្វើការប្រជុំពិភាក្សាគ្នាបន្តទៀតនៅចុងខែកញ្ញា និងខែធ្នូ ឆ្នាំ ២០១១ និងនៅដើមខែមករា ឆ្នាំ២០១២ មុននឹងនាវានេះមកដល់នៅពាក់កណ្តាលឆ្នាំ២០១២៕
ដោយលោក ស្រី សាយ សុន
| Tweet |
|
|
|
|
|
|
|
|||||











