សម្ដេចតេជោ ហ៊ុន សែន ទទួលជួបលោក DATOSERI AHMAD ZAHID HAMIDI

AKP ភ្នំពេញ ថ្ងៃទី​២៩ កក្កដា ឆ្នាំ ២០១១

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក DATOSERI AHMAD ZAHID HAMID Iរដ្ឋមន្រ្តីក្រសួងការពារ ជាតិប្រទេសម៉ាឡេស៊ីចូលជួបសំដែង ការ គួសមនាថ្ងៃទី​ ​២៨​កក្កដា នៅភ្នំពេញ។ នាឱកាស នោះលោក  DATOSERI AHMAD  ZAHID  HAMIDI  បានសំដែងនូវការគាំទ្រនិង​អបអរសាទរ ចំពោះសេចក្តីសម្រេចរបស់តុលាការ យុត្តិធម៌អន្តរជាតិទីក្រុងឡាអេ  កាលពីថ្ងៃទី១៨ កក្កដា កន្លងទៅនេះដោយមានប្រសាសន៍ថា  លោកសូមសំដែង នូវការគាំទ្រយ៉ាងខ្លាំងជាមួយរាជ រដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជាចំពោះសេចក្តីសម្រេចនេះ។

លោក DATOSERI AHMAD ZAHID HAMIDI  បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពី សំណាក់ឯកឧត្តម

នាយក រដ្ឋមន្រ្តីម៉ាឡេស៊ី ជូនចំពោះសម្តេចនាយករដ្ឋមន្រ្តី ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើរសាក សួរសុខទុក្ខរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី  ព្រមទាំងបានថ្លែង អំណរគុណចំពោះ រដ្ឋាភិបាលម៉ាឡេស៊ី  ដែលបានគាំទ្រនូវសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទី

ក្រុងឡាអេនោះ។សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ីដែលបាន ជួយកម្ពុជាក្នុងការផ្តល់ អាហារូបករណ៍ដល់សិស្សកម្ពុជានាពេលកន្លងមក ហើយបានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តី ក្រសួងការពារ ជាតិម៉ាឡេស៊ី ដែលបាននាំមកនូវគម្ពីរ គូអាន និងកម្រាលព្រំជូនដល់ប្រជាជនមូស្លឹមរស់នៅក្នុងប្រទេសកម្ពុជានោះ។

រូបថត ជ័យ ភូមិពល

 

    Download PDF

Comments are closed.