បទអត្ថាធិប្បាយ Kavi Chongkittavornយល់ដឹងស្ទើរឥតខ្ចោះ អំពីបញ្ហាASEAN ក៏ប៉ុន្តែយល់ដឹងតិចតួចណាស់ អំពីកិច្ចការកម្ពុជា

AKP ភ្នំពេញថ្ងៃទី ២៩កក្កដា ២០១១—

សំណេរល្អត្រឹមត្រូវ គឺជាកម្មវត្ថុនៃការកោតសរសើរ ។

នេះជាករណីនៃអត្ថបទ បញ្ចេញទស្សនៈ មានចំណងជើង ថា ” ASEAN ត្រូវបានទទួលស្គាល់ ហើយឥឡូវនេះ ខ្លួនត្រូវតែអនុវត្ត “ សរសេរដោយ Kavi Chongkittavorn ចុះផ្សាយនៅកាសែត The Nation ចុះថ្ងៃទី ២៥ខែ កក្កដា ឆ្នាំ២០១១ ។

អត្ថបទនេះ បង្ហាញឲ្យឃើញថា Kavi Chongkittavorn មានចំណេះដឹងខ្ពស់ណាស់ ស្តីពីកិច្ចការASEAN ។

គាត់បាន លើកឡើងអំពីចំណុះល្អៗជាច្រើនមាន៖

I- ភារកិច្ចអនាគតរបស់កម្ពុជានៅឆ្នាំ២០១២ នៅពេលដែលកម្ពុជា ធ្វើជាប្រធានASEAN ខណៈ ដែលសមាគម នេះ កំពុងរៀបចំខ្លួនយ៉ាងពេញលេញ សំរាប់សមាហរណកម្មនៅក្នុងសហគមន៍អន្តរជាតិ ជាពិសេសការរៀបចំ ប្រជុំកំពូលអាស៊ីខាងកើតនៅដំណាច់ឆ្នាំ២០១២ ។

II- ការងារសំខាន់ជាទីបំផុតនៅឆ្នាំ២០១៤ នៅពេលដែលASEAN រៀបចំជំហាននៃការចាប់ផ្តើមដំ ណើរការ សហគមន៍សេដ្ឋកិច្ចASEAN (SEC) នៅឆ្នាំ២០១៥ ក្នុងន័យថា ប្រទេសភូមាបានប្រកាឲ្យដឹងអំពី ភាពត្រៀម ខ្លួន រួចរាល់ជាស្រេចរបស់ខ្លួន ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃការប្រជុំASEAN នៅឆ្នាំ២០១៤ ក៏ប៉ុន្តែ មានការដោះដូរសម្រួល ដល់ត្រឹមកំរិតណា ខណៈដែលរដ្ឋមន្ត្រីការបរទេសHillary Clinton សុំឥតឈប់ ឈរដល់ភូមាឲ្យមានការ ដោះ លែងអ្នកទោសនយោបាយ ការចាប់ផ្តើមឲ្យមានការចរចាជាមួយក្រុមប្រ ឆាំង និងការលើកឡើងអំពីបញ្ហាមិន ធ្វើឲ្យសាយភាយអាវុធនុយក្លេអ៊ែរ ។

ម៉្យាងវិញទៀតតើមានសមាជិក ASEANប៉ុន្មាន ដែលគាំទ្រភូមាធ្វើជាប្រធានASEANនៅឆ្នាំ២០១៤នោះ?

III- ប្រសិទ្ធភាពរបស់ASEAN នៅក្នុងការដោះស្រាយជម្លោះកម្ពុជា-ថៃ បន្ទាប់ពីតុលាការICJចេញ សេចក្តីសំ រេចចិត្តនៅថ្ងៃ ១៨ខែកក្កដា ឆ្នាំ២០១១ ស្តីអំពីវិធានការណ៍បណ្តោះអាសន្នមុនការវិនិច្ឆ័យលើ ការបកស្រាយ សាលដីការបស់តុលាការICJ ថ្ងៃទី ១៥ខែមិថុនា ឆ្នាំ១៩៦២ ស្នើឡើងដោយកម្ពុជា ។

ផ្ទុយទៅវិញ កង្វះខាតនៃភាពស្មោះត្រង់ក្នុងសំណេរ គឺជាការធ្វើឲ្យខកចិត្តទៅវិញ ។ ទោះបីជា មាន ឬគ្មានបំ ណង ក្តី នៅពេលនិយាយអំពីជម្លោះកម្ពុជា-ថៃ លោក Kavi Chongkittavorn លែងការពិតសំ ខាន់ៗ ហើយ បានផ្លាស់ប្តូរការពិតជាមួយនឹងជំនឿផ្ទាល់ខ្លួនរបស់គាត់ ។ ដោយសារមានការគោរពអាជីព ប្រកបដោយ វិជ្ជា ជីវៈខ្ពស់ជាទូទៅរបស់លោក Kavi Chongkittavorn អ្នកអានត្រូវផ្តល់ជូនគាត់ នូវភាពចំ ណេញនៃការមន្ទិល សង្ស័យមិនច្បាស់លាស់ ដោយគិតថា គាត់មិនចង់មានន័យដូចអ្វីដែលគាត់បាននិ យាយនោះទេ នៅពេលដែល គាត់សរសេរថា ” កាលពីសប្តាហ៍មុនទាំង កម្ពុជានិងថៃ មានការយល់ព្រម ទទួលយ៉ាងរហ័ស ដើម្បីអនុវត្តតាមដី កាបង្គាប់របស់តុលាការទាមទារការដកកងទ័ពរបស់ពួកគេ ចេញពី តំបន់ជម្លោះ នៅជិតប្រាសាទព្រះវិហារ “ ហេតុអ្វី ? ពីព្រោះសាលដីការបស់តុលាការICJ និយាយថា “តំ បន់គ្មានយោធាបណ្តោះអាសន្ន “ ។

ភាពខុសប្លែកគ្នានេះ ជាមូលដ្ឋានគ្រឹះមួយ ។ កថាខ័ណ្ឌ ៦២ នៃដីកា បង្គាប់របស់តុលាការ ICJ ថ្ងៃ ១៨ខែកក្កដា ឆ្នាំ២០១១ គឺច្បាស់លាល់ក្នុងការកំណត់ “តំបន់គ្មានយោធា បណ្តោះអាសន្ន “ ។

ម៉្យាងវិញទៀត ការស៊កបញ្ចូលជំនឿផ្ទាល់ខ្លួន និងទំនោរចិត្តរបស់គាត់ជាងការរាយការណ៍សភាព ពិត ជាក់ ស្តែងត្រូវបានឃើញនៅចុងកថាខ័ណ្ឌទី៣ នៅពេលដែលលោក Kavi Chongkittavorn បានសរ សេរថា ” កម្ពុជាចង់បានការបញ្ចូលអ្នកសង្កេតការណ៍មកក្នុងអំឡុងពេលដកកងទ័ព ខណៈដែលប្រទេស ថៃចង់បានអ្នក សង្កេតការណ៍ក្រោយការដកទ័ព “ ។

តាមការពិត កម្ពុជាចង់បានអ្នកសង្កេតការណ៍ចូល មកសិន ហើយដកបុគ្គ លិកយោធាកម្ពុជា និងថៃតាមក្រោយ ។

លោក Kavi Chongkittavorn គួរតែអាន ពង្រាងកិច្ចព្រមព្រៀងស្នើឡើង ដោយព្រះរាជាណាចក្រកម្ពុជា ដែល ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូ លាយ តាមរយៈសន្និសីទសារព័ត៌មានផ្តល់ដោយសម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តីនៅថ្ងៃទី ២២ខែកក្កដា ២០១១ ដើម្បីជៀសវាងការបង្ខូចកេរ្តិ៍ឈ្មោះអាជីពប្រកបដោយ វិជ្ជាជីវៈខ្ពស់ របស់លោកដែល មានយូរមកហើយ ។

បន្ថែមពីលើនេះទៅទៀត ការលើកឡើងនូវចម្ងល់ ស្តីពីបញ្ហានៃការទទួលខុសត្រូវឥណ្ឌូណេស៊ី ដែលជា ប្រធានASEAN ក្នុងការដោះស្រាយជម្លោះកម្ពុជា-ថៃ នៅពេលដែលប្រធានASEAN នឹងត្រូវបាន ទទួល ដោយកម្ពុជា នៅឆ្នាំ២០១២ គឺមិនសមហេតុផលទាល់តែសោះ តាមសំណួរដាក់ចេញដោយលោក Kavi Chongkittavorn ដូចជាថា ” តើឥណ្ឌូណេស៊ី នឹងបន្តការទទួលខុសត្រូវរបស់ខ្លួន តទៅមុខទៀត ដោយគ្មានការរំខានឬទ ? តើក្រុង ភ្នំពេញជាប្រធានASEANនៅពេលអនាគត នឹងយល់ព្រមទៅនឹងផែន ការដូច្នេះឬទេ ? ខណៈដែលខ្លួនជាភាគី នៃជម្លោះផងដែរនោះ ? ។

ចំពោះបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញគោលជំហរសរបស់កម្ពុជា ជាសាធារណៈច្រើនលើស ពីម្តងទៅហើយថា កម្ពុជានឹងធ្វើ ជាប្រធាន ASEAN នៅឆ្នាំ២០១២ ក៏ប៉ុន្តែកម្ពុជាបានស្នើឥណ្ឌូណេស៊ី ដើម្បី បន្តការដោះស្រាយជម្លោះកម្ពុជា-ថៃ ដូចដែលបានចែងក្នុងដីកា បង្គាប់តុលា ការICJ  មិនមែនជាប្រធានASEAN ក៏ប៉ុន្តែក្នុងនាមជា ASEAN ។

យើងសង្ឃឹមថា លោក Kavi Chongkittavorn នឹងសរសេរ ” ទស្សនៈ “ របស់គាត់ឡើងវិញ ដោយ ពិនិត្យមើល ការពិតជាក់ស្តែង ។ ធ្វើដូច្នេះគាត់នឹងរួមវិភាគទាន ឲ្យមានទំនាក់ទំនង និងការយោគយល់គ្នា កាន់តែប្រសើរ ឡើងរវាងកម្ពុជា -ថៃ ជាពិសេសក្នុងកាលៈទេសៈដែលសមាជិក ASEAN កំពុងតែធ្វើដំ ណើរខិតកាន់តែ ជិត ទៅក្នុងការឈានជំហានទៅកាន់សហគមន៍សេដ្ឋកិច្ច ASEAN នៅឆ្នាំ២០១៥ ៕

ដោយលោក ប៉ែន ងឿន អង្គភាពព័ត៌មានរហ័ស

    Download PDF

Comments are closed.