គណៈកម្មាធិការបោះឆ្នោតថៃផ្តល់សុពលភាពឲ្យសមាជិកសភា ជាប់ឆ្នោតគ្រប់ចំនួនសម្រាប់បើកកិច្ចប្រជុំលើកដំបូងរបស់សភាបានហើយ
AKP ភ្នំពេញ ថ្ងៃទី ២៩ខែ កក្កដាឆ្នាំ ២០១១—
តាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ បានឲ្យដឹងថាៈ គណៈកម្មាធិការបោះឆ្នោតថៃកាលពីថ្ងៃទី ២៧កក្កដា កន្លងមក នេះបានផ្តល់លក្ខន្តិកៈជាអ្នកតំណាងរាស្រ្តដល់សមាជិកសភាជាប់ឆ្នោត ៩៤រូបទៀត ដែលអាចឲ្យសភាមានចំនួន សមាជិកគ្រប់គ្រាន់សម្រាប់បើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួនដើម្បីជ្រើសតាំងនាយករដ្ឋមន្រ្តី ។
អគ្គលេខាធិការនៃគណៈកម្មាធិការបោះឆ្នោតថៃលោក SUTHIPOL TAWEECHAIKARN ថ្លែង ក្នុងឱកាសនៃសន្និ សីទសារព័ត៌មានមួយកាលពីយប់ថ្ងៃទី ២៧ កក្កដា ថា គណៈកម្មាធិការបោះឆ្នោត បានសម្រេចផ្តល់លក្ខន្តិកៈ ដល់ សមាជិកសភា ៩៤ រូបទៀតក្រោយការបោះឆ្នោតថ្ងៃទី ៣ កក្កដា ដែលធ្វើ ឲ្យចំនួនសមាជិកសភាដែលផ្តល់សុពល ភាពហើយឡើងដល់ ៤៩៦ រូបគឺមានចំនួនលើសពី ៩៥% នៃ អាសនៈរបស់សភា ។
យោងតាមរដ្ឋធម្មនុញ្ញថៃសមាជិកសភា៩៥% ឬ៤៧៥ រូបក្នុងចំណោមសមាជិកសភាទាំងអស់ ៥០០រូប ត្រូវទទួល ការអនុម័តមុនពេលសភាអាចបើកកិច្ចប្រជុំ លើកដំបូងរយៈពេល៣០ថ្ងៃក្រោយ ការ បោះឆ្នោត ។
បណ្តាសមាជិកសភាដែលផ្តល់សុពលភាពកាលពីថ្ងៃទី ២៧ កក្កដា រួមមានមេដឹកនាំសំខាន់របស់ ពួកអាវក្រហម និងជាសមាជិកសភានៃគណបក្សភឿថៃលោកណាតាវុធសៃកឿ ដែលជាប់ឃុំឃាំងរយៈ ពេលជិត៩ខែមកហើយ ពីបទចោទប្រកាន់ភេរវកម្មក្រោយបញ្ចប់បាតុកម្ម របស់ពួកអាវក្រហមកាលពីខែឧសភាឆ្នាំទៅម៉ិញ ។
គណបក្សភឿថៃរបស់អតីតនាយករដ្ឋមន្រ្តីថៃលោកថាក់ស៊ីនស៊ីណាវ៉ាត្រា ទទួលបានជោគជ័យ ភ្លួកទឹកភ្លួកដី ក្នុង ឱកាសនៃការបោះឆ្នោតដោយដណ្តើមបានកៅអីជាង៥០% ក្នុងសភា ។
សម័យប្រជុំលើកដំបូងរបស់សភាថៃត្រូវធ្វើនាថ្ងៃទី ១ សីហា ។ លោកស្រី យីងឡាក់ស៊ីណាវ៉ាត្រា ប្អូនស្រីពៅរបស់ លោកថាក់ស៊ីន នឹងត្រូវជ្រើសតាំងក្នុងសម័យប្រជុំនោះជានាយករដ្ឋមន្រ្តី ស្រ្តីដំបូងគេ របស់ថៃ ៕
( ប្រភពស៊ីនហួ ) បកប្រែដោយលោក ខាន់ សុឃន
| Tweet |
|
|
|
|
|
|
|
|||||











