ឯកឧត្តម សុខ អាន ទទួលសវនាការជាមួយប្រតិភូស្មុំកូនប្រទេសអ៊ីតាលី
AKP ភ្នំពេញថ្ងៃទី ២៨ កក្កដា ២០១១—
ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបាន ស្វាគមន៍គាំទ្រ ជំនួយកម្មវិធីកីឡាផ្សាភ្ជាប់នឹងការសិក្សា ដែលប្រកាសឲ្យដឹងដោយមន្រ្តីជាន់ខ្ពស់នៃ ខុទ្ទការល័យនាយក រដ្ឋ មន្រ្តីប្រទេសអ៊ីតាលីនារសៀលថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ ។
ក្នុងឱកាសទទួលសវនាការជាមួយ ប្រតិភូគណៈកម្មាធិការអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស អ៊ីតាលី ដឹកនាំ ដោយឯកឧត្តម ស៊ិនកាឡូ ហ្គីយូវ៉ាណាឌី (Sen.carlo Giovanadi) អនុរដ្ឋលេខាធិការ ខុទ្ទការល័យនាយករដ្ឋ មន្រ្តី និងជាប្រធានគណៈកម្មាធិការអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស អ៊ីតាលី នៅវិមានសន្តិភាព នារសៀល ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១១ ឯកឧត្តមបណ្ឌិត សុខ អាន បានមាន ប្រសាសន៍ថា ក្នុងនាមរដ្ឋាភិបាលកម្ពុជា ខ្ញុំស្វាគមន៍ចំពោះកម្មវិធីដែលរដ្ឋាភិបាលអ៊ីតាលីចង់ជួយកម្ពុជា លើការងារអប់រំដោយផ្សាភ្ជាប់ជាមួយកីឡានៅ តាមសាលារៀន។
ឯកឧត្តមបណ្ឌិត សុខ អាន ក៏បានមានប្រសាសន៍អំពាវនាវ ចំពោះរដ្ឋាភិបាល និងអ្នកធុរកិច្ច អ៊ីតាលីឲ្យបង្កើន ថែម នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ពិសេសការវិនិយោគលើ វិស័យទេសចរណ៍។
ឯកឧត្តមបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋប្រទេសទាំង ពីរកម្ពុជា-អ៊ីតាលី មាន មោទនភាពដូចគ្នាលើវិស័យវប្បធម៌។ កម្ពុជាមានមោទនភាពអំពីចក្រភពខ្មែរពី សតវត្សទី៩ ដល់ទី ១៥ និង អ៊ីតាលីមានមោទនភាពអំពីចក្រភពរ៉ូម៉ាំង។ បច្ចុប្បន្នសរសរគ្រឹះដែលព្រះ រាជាណាចក្រកម្ពុជាមានគឺសុខ សន្តិ ភាព ស្ថិរភាពនយោបាយ និងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ពិសេសការ រីកចំរើនលើវិស័យទេសចរណ៍ ដែលជាឱ កាសល្អសម្រាប់ធុរកិច្ចមកពីប្រទេសអ៊ីតាលីធ្វើការវិនិយោគ។
ទាក់ទងនឹងការស្មុំកូនចិញ្ចឹមឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ថា កម្ពុជាមានច្បាប់ ស្តីពីការស្មុំកូន ដែលជួយបង្កលក្ខណៈងាយស្រួលដល់ការស្មុំកូនរួចហើយ។
ឯកឧត្តម ស៊ិនកាឡូ ហ្គីយូវ៉ាណាឌី (Sen.carlo Giovanadi) បានថ្លែងអំណរគុណចំពោះឯកឧត្តម បណ្ឌិត សុខ អាន ក្នុងការផ្តល់ព័ត៌មាន និងផ្តល់ឱកាសទទួលជួប។ ប្រធានប្រតិភូអ៊ីតាលី ក៏បានថ្លែង អំណរគុណចំពោះក្រ សួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានបង្កលក្ខណៈងាយ ស្រួលដល់អង្គការមិនមែនរដ្ឋា ភិបាល មកពីប្រទេសអ៊ីតាលីក្នុងការបំពេញបេសកកម្មនៅកម្ពុជានាពេល កន្លងមក។
ឯកឧត្តម ស៊ិនកាឡូ ហ្គីយូវ៉ាណាឌី (Sen.carlo Giovanadi) បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាលប្រទេសអ៊ី តាលីបានយកចិត្តទុកដាក់ក្នុងការការពារ និងផ្តល់សិទ្ធិចំពោះកុមារដែលត្រូវបាន យកទៅចិញ្ចឹម។
ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចឯកឧត្តមអនុរដ្ឋលេខាធិការខុទ្ទការល័យនាយក រដ្ឋមន្រ្តី អ៊ីតាលី បានប្រគល់ភារកិច្ច ជូន ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃជាអ្នកជួយសម្រប សម្រួលជាមួយអ្នកធុរកិច្ចអ៊ីតាលី។
អំពីកិច្ចសហប្រតិបត្តិការគម្រោងពាក់ព័ន្ធវិស័យសុខមាលភាពកុមារ រដ្ឋាភិបាលអ៊ីតាលីបានធ្វើ សហប្រតិ បត្តិ ការជាមួយកម្ពុជាតាំងពីអំឡុងទស្សវត្សឆ្នំាំ១៩៩០ ក្នុងនោះមានអង្គការមិនមែនរដ្ឋាភិបាល អ៊ីតាលីចំនួន ៨ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកម្ពុជា។
ចាប់តាំងពីឆ្នាំ ២០០២ កុមារកម្ពុជាចំនួន ៧៥៩ នាក់ ត្រូវបានគ្រួសារប្រជាជនអ៊ីតាលីយកទៅចិញ្ចឹម។ ការ ត្រួត ពិនិត្យរបស់ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ក្នុងឆ្នាំ ២០០៩ ឃើញថាកុមារ កម្ពុជានៅប្រ ទេសអ៊ីតាលីទទួលការចិញ្ចឹមបីបាច់ល្អ និងមានសិទ្ធិសេរីភាពដូចកុមារក្នុងប្រទេសអ៊ីតាលី ដែរ។
នាពេលចុងក្រោយនេះតាមរយៈគណៈកម្មាធិការអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស អ៊ីតាលី និង អង្គការមិន មែនរដ្ឋាភិបាលរបស់ខ្លួន រដ្ឋាភិបាលអ៊ីតាលីបានជួយថវិកាប្រមាណ ៤៨ ម៉ឺនអឺរ៉ូ សម្រាប់កិច្ច ប្រតិបត្តិការនៅ កម្ពុជា៕
ដោយលោក អ៊ុក សាផាន
| Tweet |
|
|
|
|
|
|
|
|||||











