សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

AKP ភ្នំពេញថ្ងៃទី ២៨កក្កដា ២០១១—

កាសែត ” ភ្នំពេញប៉ុស្តិ៍ ” ច្បាប់ចេញផ្សាយថ្ងៃទី ២៥ខែកក្កដា ឆ្នាំ២០១១ បានដកស្រង់សម្តីរបស់ ថ្នាក់ដឹកនាំគណ បក្ស សម រង៉្សី ដែលបាននិយាយថា ” គណបក្សប្រជាជនកម្ពុជា បានយកទ្រព្យសម្បត្តិ របស់ជាតិជាកម្មសិទ្ធិ ” ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមធ្វើការបដិសេធទាំងស្រុងនូវសម្តីគ្មានការទទួលខុស ត្រូវបែបនេះ របស់ ថ្នាក់ដឹកនាំគណបក្ស សម រង្សី ហើយចាត់ទុកថា ជាការញុះញង់ ដែលមានចេតនា​បង្ខូចកេរ្តិ៍ឈ្មោះអាចបង្ក ឲ្យមាន ការភាន់ច្រឡំ ពីសាធរណៈមតិ និងអន្តរជាតិ ចំពោះភាពស្អាតស្អំ និងការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

នរណាក៏ដឹងដែរថា ក្រោយពីថ្ងៃរំដោះថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ពីរបបប្រល័យពូជសាសន៍ ដែលធ្វើ ឲ្យប្រទេសជាតិ ខ្ទេចខ្ទាំ ដល់ចំណុចសូន្យ ជាពិសេសរបបនេះបានបំបាត់ចោលទាំងស្រុងកម្មសិទ្ធិឯកជន ទូទាំងប្រទេស រដ្ឋអំ ណាចសាធារណរដ្ឋប្រជាមានិតកម្ពុជាអនុវត្តតាមគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា បានប្រគល់ សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋវិញ ពិសេសការគោរពសិទ្ធិមនុស្ស ក្នុងនោះ បានរៀបចំជាបទបញ្ញត្តិ ឲ្យមានជាកម្ម សិទ្ធិឯកជន កម្មសិទ្ធិអង្គការនយោបាយនានា និងកម្មសិទ្ធិរបស់រដ្ឋ ផងដែរ ។

ជាបន្តបន្ទាប់មកទៀតរហូតដល់បច្ចុប្បន្ននេះ ទាំងទ្រព្យសម្បត្តិសាធរណៈ និងទាំងកមុ្មសិទ្ធិ ស្របច្បាប់របស់ឯកជន ត្រូវបានធានាយ៉ាងរឹងមាំបំផុតដោយច្បាប់ ។

ដូច្នេះ អ្វីៗដែលគណបក្សប្រជាជនកម្ពុជាមានសព្វថ្ងៃ គឺសុទ្ធតែជាទ្រព្យសម្បត្តិស្របច្បាប់របស់ ខ្លួន ហើយមិនអាច និងមិនដែលយកទ្រព្យសម្បត្តិរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លូនដូចការចោទប្រកាន់ នោះឡើយ ។

លើសពីនេះ គណបក្សប្រជាជនកម្ពុជា មានសិទ្ធិធ្វើអាជីវកម្មស្របច្បាប់ដូចប្រជាពលរដ្ឋទូ ទៅ ហើយក៏មានចំ ណូលសមស្របតាមការកំណត់ នៃច្បាប់ស្តីពីគណបក្សនយោបាយត្រង់ជំពូកទី៦ ស្តី ពីហិរញ្ញវត្ថុរបស់គណបក្ស នយោបាយ ។

អ្នកនាំពាក្យគណបក្សនយោបាយប្រជាជនកម្ពុជាចាត់ទុកថា ការថ្លែងរបស់ថ្នាក់ដឹកនាំគណបក្ស សម រង៉្សី រូប នេះជាការចោទប្រកាន់គ្មានមូលដ្ឋានពិតប្រាកដ និងដើម្បីចង់តែចំណេញផ្នែកនយោបាយ តែ ប៉ុណ្ណោះដែល ផ្ទុយពីសភាពការណ៍ពិតមកលើគណបក្សប្រជាជនកម្ពុជា ហើយទង្វើញុះញង់បែបនេះ ជាអំពើផ្ទុយនឹងច្បាប់ ៕

ដោយលោកស្រី សេង សុវណ្ណនី

    Download PDF

Comments are closed.