ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសេចក្តីព្រាងច្បាប់ស្តីពីសហជីព និងគ្រឹះស្ថាន

AKP ភ្នំពេញ ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០១១—

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដោយមានការអញ្ជើញចូលរួមពីតំណាងសហជីព តំណាងន យោ ជក និងអង្គការអន្តរជាតិខាងការងារ បានបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ច្បាប់ស្តី

ស ហជីព នៃសហគ្រាសនិងគ្រឹះស្ថាន។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបើកអង្គសិក្ខាសាលា នាព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១១ នៅសណ្ឋាគារភ្នំពេញថា ច្បាប់ស្តីពីការងារគឺជាឧបករណ៍យ៉ាងសំខាន់ សម្រាប់ ដោះ ស្រាយបញ្ហាដែលពាក់ព័ន្ធនឹងទំនាក់ទំនងវិជ្ជាជីវៈ ការធ្វើសំវាទ សង្គម ការដោះស្រាយវិវាទ ការងាររួម និងវិវាទ បុគ្គលលក្ខខណ្ឌទូទៅនៃការងាររបស់កម្មករ និយោជិត សិទ្ធិ និងសេរីភាពក្នុងការបង្កើត ព្រមទាំង ការធ្វើសកម្ម ភាពរបស់សហជីព។ល។ និង។ល។

ឯកឧត្តម បានបន្តថា កន្លងមកនេះមានការ កើតឡើងនូវបញ្ហាថ្មីៗ ដែល ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិនិងសេរី ភាពក្នុងការបង្កើត និងការធ្វើសកម្មភាព របស់សហជីព ក្នុងនោះបញ្ហាមួយ ចំនួនបានស្ថិតនៅក្នុង ដែនអនុវត្ត បទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារឆ្នាំ ១៩៩៧ ហើយក៏មានបញ្ហាខ្លះពុំទាន់មានចែងក្នុងច្បាប់ នោះនៅឡើយ ធ្វើ ឲ្យវិវាទការងារមួយចំនួនពិបាក ដោះស្រាយ និងប្រើប្រាស់ពេលវេលាយ៉ាងល្អ និងគ្មានមូលដ្ឋានកំណត់ច្បាស់ លាស់។

អាស្រ័យហេតុនេះ ទើបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រ កម្ពុជា ក្នុងវេទិការវាងរដ្ឋាភិបាល ផ្នែកឯកជនលើកទី ១៤ និង ១៥ សម្តេចបានផ្តល់អនុ សាសន៍ដល់ ក្រ សួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរួសរាន់រៀបចំសេចក្តីព្រាងច្បាប់ស្តីពី សហជីពឲ្យបានឆាប់ ហើយ ដាក់ពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធនានា ពិសេសផ្នែកឯកជន តំណាងកម្មករ និយោជិត និងតំណាង អង្គការអន្តរជាតិខាងការងារ ( ILO ) រួចដាក់ជូនគណៈរដ្ឋមន្រ្តី សំរេចឲ្យបាននៅត្រីមាសទី១ ឆ្នាំ២០១១ និង ដាក់ឆ្លងសុំការអនុម័តពីស្ថាប័ន នីតិប្បញ្ញត្តិក្នុងអំឡុង ខែមេសា ឬ ខែឧសភា ឆ្នាំ២០១១ សំដៅធ្វើយ៉ាងណា ឲ្យច្បាប់ស្តីពីសហជីពនេះ អាចប្រកាសឲ្យប្រើ ប្រាស់ជាផ្លូវការណ៍ក្នុងឆមាសទី១ ឆ្នាំ២០១១។

ប៉ុន្តែដោយផ្អែកតាមស្ថានភាពជាក់ស្តែង និង សំណូមពរពីភាគីពាក់ព័ន្ធ ច្បាប់នេះត្រូវ បានពន្យា ពេលរហូត ដល់ដំណាច់ឆ្នាំ២០១១នេះ។ សេចក្តីព្រាងច្បាប់នោះមាន ១៧ជំពូក និង ៩១មាត្រា ដោយផ្អែកលើ អនុសញ្ញា និងអនុសាសន៍នានារបស់ អង្គការអន្តរជាតិខាងការងារ ( ILO ) ព្រមទាំងផ្អែកលើបទពិសោធន៍ របស់បណ្តា ប្រទេសមួយចំនួនក្នុងតំបន់ និងការចូលរួមយោបល់ពីភាគី និងស្ថាប័នពាក់ព័ន្ធទាំងអស់ សំដៅធ្វើ យ៉ាង ណាឲ្យសេចក្តី ព្រាងច្បាប់នេះមានទម្រង់ និងលក្ខណៈស្របតាមបទដ្ឋានជាតិ អន្តរជាតិ ពិសេសស្រប តាមតម្រូវការជាក់ស្តែងរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារក៏បានបញ្ជាក់ថា សិក្ខាសាលានេះគឺជាសិក្ខាសាលាចុងក្រោយ ដែល ក្រសួង ត្រូវប្រញាប់បញ្ចប់គ្រប់នីតិវិធីទាំងអស់ ស្របតាមសេចក្តី សម្រេចរបស់រាជរដ្ឋាភិបាល ដែលបាន អនុញ្ញាត ឲ្យពន្យារពេលរហូតដល់ដំណាច់ឆ្នាំ២០១១នេះ។ ដូច្នេះស្នើដល់ក្រសួង ស្ថាប័នជំនាញរបស់រាជ រដ្ឋាភិបាល ពិនិត្យពិចារណាបន្ថែមលើសេចក្តីព្រាង ច្បាប់នេះ សំដៅធ្វើយ៉ាងណាឲ្យមានសុខដមនីយកម្មក្នុង ទំនាក់ទំ នងវិជ្ជាជីវៈ និងស្របតាមស្ថាន ភាពជាក់ស្តែងរបស់កម្ពុជា៕

ដោយលោក ប៉ាល់ សុង

Share
    Download PDF

Comments are closed.