បងប្អូនខែ្មរឥស្លាមប្រមាណជាង១ពាន់នាក់ប្រកាសចូលជាសមាជិក ភាពកាកបាទក្រហមរាជធានីភ្នំពេញ

AKP ភ្នំពេញថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១១

បងប្អូនខ្មែរឥស្លាមប្រមាណជាង១ពាន់នាក់  មកពីសង្កាត់ច្រាំងចំរេះទី១ និងទី២  ក្នុងខណ្ឌប្ញស្សីកែវ ត្រូវបាន ស្ម័គ្រចិត្តចូលរួមក្នុងចលនាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។ ពីធីប្រកាសទទួលស្គាល់បងប្អូន ខ្មែរ ឥស្លាមប្រមាណជាង១ពាន់នាក់ ជាសមាជិកភាពកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ  បានធ្វើឡើងនា ព្រឹកថ្ងៃទី២៩ មិថុនា នេះ នៅមជ្ឈមណ្ឌល ម៉ូឌែន៤ ដោយមានការចូលរួមពីលោក ប៉ា សុជាតិវង្ស  ប្រធាន គណៈកម្មាធិការសាខាកាក បាទក្រហមរាជធានីភ្នំពេញ និងលោក អូស្មាន ហាហ្សាន់ រដ្ឋលេខាធិការក្រសួង ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ។ តាមការបញ្ជាក់   ក្នុងរាជធានីភ្នំពេញបច្ចុប្បន្នមានសមាជិកកាក បាទក្រហម ជាង ៥០ពាន់នាក់ហើយ។

 

    Download PDF

Comments are closed.