ឯកឩត្តម ជាម យៀបជួបប្រជុំជាមួយអង្គទូតនានា នៃប្រទេសជាសមាជិក AIPA និងអ្នកសង្កេតការណ៍

AKP ភ្នំពេញ​ថ្ងៃទី​២៩ មិថុនា ឆ្នាំ ២០១១

គណៈកម្មាធិការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី ៣២ ដឹកនាំដោយ អនុប្រធានអចិន្ត្រៃយ៍ ឯកឩត្តម ជាម យៀប និងជាប្រធានក្រុមជាតិ AIPA កម្ពុជាបានជួប ប្រជុំជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនានា នៃប្រទេសជាសមាជិក AIPA និងជាអ្នក សង្កេតការណ៍ប្រចាំនៅកម្ពុជា នាថ្ងៃទី​២៩ មិថុនា នៅភ្នំពេញ។ កិច្ចប្រជុំនេះឯកឩត្តម  ជាម យៀប បានជំរាបពីរាល់សកម្មភាព និងកម្មវិធី​ដំណើការនៃការរៀបចំរបស់ មហាសន្និបាត អន្តរសភាអាស៊ាន AIPA លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយដែលនិងប្រព្រឹត្ត ទៅ នៅភ្នំពេញ នាថ្ងៃទី​១៨ ដល់ ២៤ កញ្ញា ២០១១។

រូបថត ប៉ាល់ សុង

    Download PDF

Comments are closed.