បទអត្ថាធិប្បាយ ការបាក់ទ័ពដ៏ធំរបស់គណៈប្រតិភូថៃ

AKP ភ្នំពេញថ្ងៃទី ២៩ មិថុនា ២០១១—

នៅទីបំផុតគណៈប្រតិភូថៃ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ លោក ស៊ុវីទ ឃុនគិតទិ បានសំរេចចិត្តយ៉ាងតក់ក្រហល់នាំគ្នាចេញពីសម័យប្រជុំលើកទី៣៥ នៅទីក្រុង ប៉ារីស ប្រទេស បារាំង និងបានប្រកាសខ្លួនជាផ្លូវការណ៍លាលែងចេញពីសមាជិកភាព នៃអនុសញ្ញារបស់ គណៈកម្មាធិការ បេតិកភណ្ឌពិភពលោកហើយ បន្ទាប់ពីបរាជ័យជាថ្មី ក្នុងការរារាំងផែនការគ្រប់គ្រងប្រា សាទព្រះវិហាររបស់ កម្ពុជា ពុំបានទទួលលទ្ធផលដូចបំណង ។

លោក ស៊ុវីទ ឃុនគិតទិ តាមរយៈ Twitter របស់ខ្លួនចេញផ្សាយយប់ថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០១១ ហើយ ដែលត្រូវបានប្រព័ន្ធព័ត៌មានថៃនានាស្រង់សំដីចុះផ្សាយជាសាធារណៈ នៅប៉ុន្មាននាទីមុនពេល សមាជិក របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក អនុម័តជាឯកច្ឆ័នលើផែនការគ្រប់គ្រងប្រាសាទ ព្រះវិហារ របស់កម្ពុជា ត្រូវបានរដ្ឋមន្ត្រីថៃចាំផ្ទះរូបនេះ ចេញមកពីធ្វើការវាយប្រហារដោយចំៗ ទៅលើ គណៈកម្មាធិ ការបេតិកភណ្ឌពិភពលោក ដោយថ្លែងបញ្ជាក់ថា ” គួរឲ្យស្តាយដល់ស្ថាប័នអន្តរជាតិ មានភារកិច្ចលើក ស្ទួយ ការសិក្សា និងវប្បធម៌ បានភ្លេចមុខនាទីរបស់ខ្លួឯង រហូតដល់ធ្វើឲ្យកើតជាជម្លោះនៅក្នុងភាគីសមាជិក ។

អង្គប្រជុំដាក់របៀបវារៈចូលហើយ ខ្ញុំគ្មានផ្លូវជ្រើសរើសទេ មានតែត្រូវដកខ្លួន ” ។

បន្ថែមលើនេះ អ្វីដែលគួរឲ្យខ្មាសអៀនបំផុតនោះ គឺក្រុមរបស់លោក អាប់ភីស៊ីត បាននិយាយបំ ភ័ន្ត ភូតកុ ហក និងមួលបង្កាច់ គ្មានការពិតភ្ជាប់មកកម្ពុជាថា សម្តេច ហ៊ុន សែន នឹងដកខ្លួនចេញពីសមា ជិកនៃគណៈ កម្មាធិការបេតិកភណ្ឌពិភពលោកទៅវិញ ដែលជាការពិត សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា មិនត្រឹមតែមិនបានមានប្រសាសន៍អំពីរឿងដកខ្លួនចេញពីសមាជិកគណៈកម្មា ធិការបេតិកភណ្ឌ ពិភពលោកប៉ុណ្ណោះទេ សូម្បីតែការគិត ក៏សម្តេចមិនដែលបានគិតដល់បញ្ហានេះដែរ ។ ដូចប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅក្នុងពិធីប្រគេនសញ្ញាប័ត្រ ដល់សាម ណៈនិសិ្សត នៅសាលសន្និ សីទចតុមុខ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ខែមិថុនា ឆ្នាំ២០១១នេះ សម្តេចបានបញ្ជាក់ថា ” កម្ពុជា ធ្វើជាម្ចាស់កម្មសិទ្ធសម្បត្តិបេតិកភណ្ឌជាច្រើន ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងត្រៀមដាក់ បញ្ចូលសម្បត្តិអរូបី និងក្បាច់គុណបុរាណខ្មែរ ល្បុកត្តោ ខ្លាក្រាប … ជា សម្បត្តិបេតិកភណ្ឌពិភពលោក បន្ថែម ទៀតផង “ ។

ដូច្នេះគ្មានហេតុផលណាដែលកម្ពុជាដកខ្លួនចេញពី គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនោះឡើយ ផ្ទុយ ទៅវិញ គឺគណៈប្រតិភូថៃទេ ដែលជាអ្នកប្រ កាសខ្លួនជាផ្លូវការដើរចេញពីតួនាទី ដ៏សំខាន់នៃការងារវប្បធម៌ ពិភពលោកនេះ ដោយខ្លួនឯង ក្រោម លេសថា ផែនការគ្រប់គ្រងរបស់កម្ពុជាបានរំលោភលើទឹកដីរបស់ថៃ និងចោទថា ថៃមានចេតនាចង់ធ្វើជា ប្រទេសទី១នៅលើពិភពលោក ដែលសុខចិត្តបោះបង់ចោលកាតព្វកិច្ច នៃការទទួលខុសត្រូវផ្នែកវប្បធម៌ ធ្វើយ៉ាងណាឲ្យតែបានចំណេញនយោបាយ និងសំរេចនូវការឈ្លានពាន របស់ខ្លួន ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ផងដែរថា កាល ពីឆ្នាំ១៩៦២ នៅពេលដែលថៃចាញ់ក្តីនៅទីក្រុងឡាអេ ថៃបានគំរាមដកខ្លួនចេញពីតុលាការនេះ ហើយនេះជា ថ្មីម្តងទៀត ថៃបានដកខ្លួនចេញពីសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ហើយពេល ដែលចាញ់ ក្តីជាមួយកម្ពុជា ។ ការដកខ្លួនចេញពីសមាជិកភាពនៃអនុសញ្ញារបស់គណៈកម្មាធិការពិភព លោករបស់ថៃ ត្រូវបានអ្នកការទូតល្បីៗ និងឥស្សរជនអន្តរជាតិជាច្រើន បានចាត់ទុកឥរិយាបថរបស់ក្រុម នាយករដ្ឋមន្រ្តី អាប់ភីស៊ីត ថា ជាការប្រកាន់យកនូវភាពល្ងីល្ងើរ និងមានអត្តចរិតដូចកូនក្មេង ។

នៅមុន និងពេលកំពុងប្រជុំនៅទីក្រុងប៉ារីស ដែលចាប់ផ្តើមពីថ្ងៃទី ១៩ដល់ថ្ងៃទី ២៩ខែមិថុនា ឆ្នាំ ២០១១ ក្រុមនាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត វេចាជីវ៉ាក់ បានធ្វើការគំរាមកាន់តែខ្លាំងឡើងៗ ទៅលើគណៈ កម្មាធិការ បេតិកភណ្ឌពិភពលោកអំពីការដកបេក្ខភាពរបស់ខ្លួន ចេញពីអនុសញ្ញានៃគណៈគណៈកម្មាធិ ការបេតិក ភណ្ឌពិភពលោក និងប្រើគ្រប់យុទ្ធវិធី និងកលល្បិច ក្នុងន័យចង់បង្ហាញសាច់ដុំ ឬដាក់ការគៀប សង្កត់ទៅ លើអង្គការពិភពលោកមួយនេះ ឲ្យត្រូវធ្វើតាមបំណងរបស់ខ្លួន ប៉ុន្តែ ទង្វើបែបនេះ បានក្លាយ ទៅការអា សារបង់ឥតប្រយោជន៍ ដោយថៃមានអ្នកគាំទ្រតិចតួចបំផុត ក្នុងវេទិកាអន្តរជាតិនោះ ។

ការដើរចេញពីអង្គប្រជុំទាំងកណ្តាលទី និងការសំរេចចិត្តលាលែងចេញពីសមាជិកភាពនៃអនុ សញ្ញាគណៈ កម្មាធិការបេតិកភណ្ឌពិភពលោក របស់គណៈប្រតិភូថៃ ត្រូវបានឥស្សរជនផ្នែកវប្បធម៌ និង សហគមន៍អន្តរ ជាតិជាច្រើន បាននាំគ្នាសំដែងនូវចំណាប់អារម្មណ៍របស់ខ្លួន ដោយប្រៀបប្រដូចនយោ បាយរបស់ក្រុមនា យករដ្ឋមន្រ្តីថៃចាំផ្ទះ អាប់ភីស៊ីត វេចាជីវ៉ាក់ ដូចថា ” ហ្វូងចចកដែលបាក់ទ័ពដោយ សារកូនចៀម “ ។

នេះមិនមែនជាលើកទីមួយទេ ប៉ុន្តែវាបានកើតឡើងជាច្រើនលើកច្រើនសារហើយ ដែល គណៈប្រតិភូថៃ បានទទួលការបរាជ័យនៅលើវិទិកាអន្តរជាតិ ហើយស្ពាយបង្វេចត្រឡប់មកមាតុប្រ ទេសរបស់ខ្លួនវិញយ៉ាង អាម៉ាស បន្ទាប់ពីយុទ្ធនាការការភូតកុហក ដ៏ធំរបស់ខ្លួន ត្រូវបានវាយបំបាក់ដោយ កម្លាំងច្បាប់ដ៏រឹងមាំ និង ការពិតជាក់ស្តែងរបស់កម្ពុជា ជាពិសេស ភាពប៉ិនប្រសប់នៃការងារការទូត ដ៏ទន់ ភ្លន់របស់គណៈប្រតិភូក ម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលត្រូវបានគាំទ្រ ដោយសមាជិកភាគច្រើន លើស លុប របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក រហូតឈានដល់ការ ចេញសេចក្តីសំរេចនៃកិច្ចប្រជុំលើក ទី ៣៥ ។

សេចក្តីសំរេចនេះ ក៏បានបញ្ជាក់ឡើងវិញផងដែរ នូវសេចក្តី ចិត្តតាំងសម័យប្រជុំ នៅទីក្រុងកេប៊ិច សេវីល ប្រេស៊ីលីយ៉ា ដែលចំណុចនេះបញ្ជាក់ពីការទទួលយកនូវ ផែនការគ្រប់គ្រងដែលកម្ពុជាបានដាក់កាលពីឆ្នាំ២០១០ ។ គណៈកម្មាធិការក៏បានទទួលស្គាល់នូវការខូច ខាតមកលើប្រាសាទព្រះវិហារកន្លងមក ដោយ គ្រាប់កាំភ្លើងធំរបស់ថៃ ដែលតម្រូវឲ្យមានការបញ្ជូនជា បន្ទាន់ នូវក្រុមអ្នកបច្ចេកទេសមកជួសជុល និងអភិ រក្សប្រាសាទ ដោយអនុលោមទៅតាមគោលការប្រតិ បត្តិ របស់អនុសញ្ញា ស្តីពីការការពារបេតិកភណ្ឌពិភ ពលោកឆ្នាំ១៩៧២ ។

នៅលើវេទិកាអន្តរជាតិ ថៃតែង តែទទួលបរាជ័យជាបន្តបន្ទាប់ ចំណែកឯកម្ពុជាវិញបាននាំមកនូវការលើកំ ពស់កិត្យានុភាព កាន់តែលេច ធ្លោជាថ្មីថែមទៀតនៅលើឆាកអន្តរជាតិ ។

ការដើរចេញពីអង្គប្រជុំរបស់គណៈប្រតិភូថៃ គឺមិនប៉ះពាល់ ដល់ការពិភាក្សាអនុម័តតាមនិតិវិធីដែលគ្រោង ទុករបស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកទេ ផ្ទុយ ទៅវិញទង្វើច្រងេងច្រងាងរបស់គណៈប្រតិភូថៃ ជាការមើលស្រាលទៅលើស្ថាប័នយូណេស្កូ និង គណៈ កម្មាធិការបេតិកភណ្ឌពិភពលោក ព្រមទាំងប្រ ទេសទាំង១៨៦ ដែលជារដ្ឋភាគីរបស់អនុសញ្ញាឆ្នាំ ១៩៧២ ជាពិសេស ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខ មាត់រដ្ឋាភិបាលចាំផ្ទះ និងគណបក្សដឹកនាំទីក្រុងបាងកក សព្វថ្ងៃ ។

មោទនភាពរបស់កម្ពុជា ដែលជាប្រទេសតូចមួយនៅតំបន់អាស៊ី បានក្លាយទីជាអ្នកមានតម្លៃស្មើ មុខស្មើមាត់ ឬអាចនិយាយបានថា មានប្រៀបជាងថៃ ដោយសារលទ្ធផលដ៏ត្រចះត្រចង់ នៅក្នុងកិច្ចប្រជុំ លើកទី៣៥នេះ គឺកម្ពុជា ទប់ស្កាត់បានការប៉ុនប៉ងរបស់ថៃ ដើម្បីរារាំងផែនការគ្រប់គ្រងប្រាសាទព្រះវិហារ ជាពិសេស គឺ កម្ពុជា បានលាតត្រដាងនូវល្បិចកល ភូតភររបស់មជ្ឈដ្ឋានឈ្លានពានថៃ ដែលគេចវេសពី ការទទួលខុស ត្រូវរបស់ខ្លួន នៅពីក្រោយការបាញ់បំផ្លាញប្រាសាទព្រះវិហារ ឲ្យរងការខ្ទេចខ្ទីយ៉ាងតំណំ នាពេលកន្លង មកនេះ ។

លោក ណុបផៈដុន ប៉ាត់ថៈម៉ាក់ មេធាវីរបស់លោក អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រា បាន ផ្សព្វផ្សាយនៅក្នុងFacebookផ្ទាល់ខ្លួនដែលត្រូវបានស្រង់សម្តីចុះផ្សាយក្នុងPost Today ថ្ងៃទី ២៦ខែមិថុនា ឆ្នាំ២០១១ នេះថា ” រដ្ឋាភិបាលថៃ មិនអាចបញ្ចុះបញ្ចូលប្រទេសផ្សេងៗ ដែលជាសមាជិក គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ឲ្យជួយថៃបានឡើយ ព្រោះថៃមានមិត្តភក្តិតិចក្នុងវេទិកាអន្តរ ជាតិនោះ “ ។

បន្ថែមពីលើនេះ លោក ណុបផៈដុន ប៉ាត់ថៈម៉ាក់ បានថ្លែងថា ” ការលាចេញពីភាគីបេតិក ភណ្ឌពិភពលោក នឹងបង្កើតឡើងនូវការខាតបង់ដល់ប្រទេសថៃយ៉ាងច្រើន ព្រោះយើងមិនអាចនាំយកវត្ថុ បុរាណ និងឧទ្យាន ជាតិទៅចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកបានទេ “ ។

ប៉ុន្តែមានការបកស្រាយផ្ទុយពីនេះ បើទោះណារដ្ឋាភិបាលចាំផ្ទះថៃ ទទួលបរាជ័យបែបនេះទៅ ហើយក្តី ប៉ុន្តែ មេក្រុមសម្ព័ន្ធមិត្តអាវលឿងថៃ លោក ថេប ម៉ុនទ្រីលឹមផាក់យ៉ម បែរជាសំដែងការស្ងើចសរ សើរចំពោះលោក ស៊ុវីទ ឃុនគិតទិ ទៅវិញថា បានបំពេញមុខនាទីពេញទំហឹង ដោយការដែលបានអនុវត្ត ការសំរេចចិត្តលា ចេញពីភាគីបេតិកភណ្ឌពិភពលោកនោះ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌ មាន ASTV Manager Online ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១១ ។ ជាមួយគ្នានេះមេសម្ព័ន្ធមិត្តអាវលឿង រូបនេះ បានបន្តការ លើកឡើងដោយខ្វះការយល់ដឹងពីច្បាប់ទម្លាប់បន្ថែមទៀតថា “ការលាលែងរបស់ថៃ ចេញពីសមាជិកភាពនៃ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺកម្ពុជាមិនអាចប្រើប្រាស់ផ្ទៃដីនៅ បរិវេណក្បែរប្រាសាទព្រះវិហារ បានទេ ។ លោក ថេប ម៉ុនទ្រី លឹមផាក់យ៉ម បាននិយាយបន្ថែមទៀតថា ខាងទាហានថៃត្រូវបំពេញមុខនាទី ឲ្យបានពេញទំហឹង ក្នុងការពង្រឹងកម្លាំង និងចរចារដើម្បី រុញច្រាន សហគមន៍ខ្មែរចេញពីតំបន់ក្បែរប្រាសាទ ព្រះវិហារ ហើយប្រសិនបើមិនបានសម្រេចមុខជានឹងត្រូវប្រើ កម្លាំង ។

សម្តីព្រមានមកលើកម្ពុជាបែបនេះមានតម្លៃ ស្មើនឹងការទូងស្គរប្រកាសសង្រ្គាមឈ្លានពានជាថ្មី ទៀតប្រឆាំង កម្ពុជា ប្រសិនបើរដ្ឋាភិបាលថៃតាំងខ្លួនធ្វើជាកូនអុកឲ្យក្រុមសម្ព័ន្ធមិត្តអាវលឿងហើយ អនុ វត្តផែនទីចោរ និង ប្រើប្រាស់កម្លាំងយោធាឈ្លានពានកម្ពុជាជាថ្មីទៀតនោះ ច្បាស់ជានឹងបន្ថែមទម្ងន់ កាន់ តែខ្លាំងដល់តុលាការ យុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលនឹងចេញសេចក្តីសម្រេចចិត្តរបស់ខ្លួននា ពេល ឆាប់ៗខាងមុខនេះ ពាក់ ព័ន្ធនឹងជម្លោះកម្ពុជា-ថៃ ។ ទោះជាយ៉ាងណាក្រុមអ្នកវិភាគនយោបាយ ក្នុងប្រ ទេសកម្ពុជា បានមើលឃើញ ពីគុណវិបត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមជ្រុលនិយមអាវលឿងថៃ ដែល តែងតែដឹកច្រមុះ និងពេលខ្លះត្រឹម តែជាឧបករណ៍បំរើនយោបាយរបស់រដ្ឋាភិបាលថៃចាំផ្ទះ ដែលបង្កើត ចលនាចង់បានប្រាសាទព្រះវិហារ របស់កម្ពុជា ដោយគេបាននិយាយថា ពួកក្រុមសម្ព័ន្ធមិត្តអាវ លឿងថៃ ភ្លេចបានគិតថា សេចក្តីសម្រេចរបស់ កិច្ចប្រជុំលើកទី៣៥ នាទីក្រុងប៉ារីសប្រទេសបារាំង គឺជាការ បញ្ជាក់ ជាថ្មីបន្ថែមម្តងទៀត ពីភាពស្របច្បាប់ របស់កម្ពុជា ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ និង តំបន់ ក្បែរនោះថា ស្ថិតនៅក្នុងទឹកដីក្រោមអធិបតេ យ្យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលថៃមិនអាច រំលោភ បំពានបានជាដាច់ខាត ហើយក៏ជាការបញ្ជាក់ យ៉ាងច្បាស់ផងដែរថា ផែនការគ្រប់គ្រង និង អភិវឌ្ឍន៍ របស់កម្ពុជាគឺស្ថិតនៅក្នុងដែនអធិបតេយ្យ កម្ពុជាតែ ប៉ុណ្ណោះ មិនបាន រំលោភលើទឹកដីថៃទេ ។

ដូចនេះរាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់សិទ្ធិស្វ័យការពារប្រឆាំងនឹងសត្រូវឈ្លាមពានគ្រប់ កាលៈទេសៈ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន បន្តគោរព និងអនុវត្តតាមសេចក្តីសំរេចរបស់សាល ដីកាតុលាការ យុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ប្រកាន់យកតាមផែនទីដងរែក ឧបសម្ព័ន្ធI និងមានជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាបាននូវសន្តិភាពក្នុង តំបន់ និងសកល លោក ជាពិសេសកម្ពុជាប្តេជ្ញាបន្តគោរព និងអនុវត្តតាមស្មារតីនៃអនុសញ្ញា ឆ្នាំ១៩៧២ ដែលជាឧបករណ៍ ដើម្បីគាំទ្រការអភិរក្ស ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការសន្ទនា ៕

ដោយលោក ទិត សុធា (អនុប្រធានអង្គការព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី)

    Download PDF

Comments are closed.