ទីទុកឯកសារ សំរាប់ មករា, 2018


អភិបាលខេត្ដឧត្តរមានជ័យ ណែនាំដល់មន្ទីររៀបចំដែនដីខេត្ដ ត្រូវពង្រឹងការអនុវត្ដតាមផែនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យបានឆាប់រហ័ស

AKPឧត្តរមានជ័យ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨–  អភិបាលខេត្ដឧត្ដរមានជ័យបានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវបន្ដខិតខំសម្រេចឱ្យបានតាមផែនការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឱ្យឆាប់រហ័ស ជាពិសេសចុះបញ្ជីដីសម្បទានសង្គមកិច្ចជូនគ្រួសារកងទ័ព ដែលបានបំពេញគ្រប់លក្ខណៈនៃការកាន់កាប់ដី ។

អានបន្ត

ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ទទួលអំណោយសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល

AKP ព្រះវិហារ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨– នៅសាលាឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ មានរៀបចំពិធីចែកអំណោយដល់ប្រជាពល រដ្ឋរងគ្រោះដោយគ្រោះធម្មជាតិចំនួន៥០០គ្រួសារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ កាលពីថ្ងៃអង្គារ១៤កើត ខែមាឃ​ ឆ្នាំរកា នព្វស័ក ព ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី វេទិកាផ្សព្វផ្សាយស្តីពីការបញ្ចប់សេចក្តីព្រាងបឋមច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មានត្រឹមកម្រិតក្រុមការងារបច្ចេកទេស

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី វេទិកាផ្សព្វផ្សាយស្តីពីការបញ្ចប់សេចក្តី ព្រាងបឋមច្បប់ស្តីពី សិទ្ធិទទួលព័ត៌មានត្រឹមកម្រិតក្រុមការងារបច្ចេកទេស នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ

អានបន្ត

ជប៉ុន កំពុងសិក្សាអំពីគម្រោងបង្ការគ្រោះអគ្គិភ័យក្នុងតំបន់ផាប់ស្ដ្រីត​ ដែលជាតំបន់ប្រមូលផ្តុំទេសចរណ៍ពេលរាត្រីមួយដ៏សំខាន់របស់ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨–  អ្នកជំនាញផ្នែកជួសជុលប្រាសាទអង្គរវត្ដ នៃប្រទេសជប៉ុនបានបង្ហាញ អំពីគម្រោងផែនការ សម្រាប់បង្ការគ្រោះអគ្គីភ័យក្នុងតំបន់ផាប់ស្រ្តីត នៅក្នុងខេត្ដសៀមរាប ដែលជាតំបន់មួយ ធ្វើឱ្យអគ្គីភ័យងាយនឹងឆាប់ឆេះរាលដាលលឿន ហើយគម្រោងនេះជាគម្រោងកិច្ចសហ ប្រតិបត្តិការ ផ្នែកបច្ចេកទេសជាមួយអាជ្ញាធរខេត្ដ។

អានបន្ត

ប្រជាពលរដ្ឋរងគ្រោះ១.០០០គ្រួសារនៅស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ទទួល​អង្ករ​ជំនួយគម្រោងស្បៀងបម្រុងសង្គ្រោះបន្ទាន់​អាស៊ានបូកបី

AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨–  ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិប្រមាណ១.០០០គ្រួសារនៅក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យបានទទួលអង្ករ ដែលជាអំណោយសាធារណរដ្ឋកូរ៉េខាងត្បូង សម្រាប់ជំនួយ គម្រោងស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ជាកម្មវិធីមួយបង្កើតឡើងមានការចូលរួមពីប្រទេសជា​សមាជិកអាស៊ានទាំង១០ បូកប្រទេសចំនួនបីទៀត

អានបន្ត

ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទប្រមាណជាង៣.០០០នាក់ចូលរួមពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ

AKP កណ្ដាល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨–  ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ដែលមកពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល និង​រាជ​ធានី​ភ្នំ​ពេញយ៉ាងច្រើនកុះករបានមកជួបជុំគ្នានៅភ្នំព្រះរាជទ្រព្យ ដើម្បីប្រារព្ធពិធីបុណ្យមាឃបូជា ដែលជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែល​ប្រទេសកាន់​ព្រះ​​​​ពុទ្ធសាសលើសកលលោកតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខានឡើយ។

អានបន្ត

អ្នកឯកទេសបរិស្ថានជាន់ខ្ពស់របស់ធនាគារ​អភិវឌ្ឍន៍​អា​ស៊ីអះអាងថា បច្ចេកវិទ្យាអាចជំរុញកំណើនបៃតងនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨–  អ្នកឯកទេសបរិស្ថានជាន់ខ្ពស់របស់ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី បានអះអាងថា នៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សនៅក្នុងមហាអនុតំបន់ ទន្លេមេគង្គ (GMS) បានជួយកាត់បន្ថយភាពក្រីក្រ និងនាំមកនូវវិបុលភាពដល់ប្រជាជន​ជាច្រើននាក់ ក្នុងចំណោម ប្រជាជន​ទាំង ៤២០ លាននាក់ នៅក្នុងមហាអនុតំបន់នេះ។

អានបន្ត

ក្រសួងព័ត៌មាន ចង់ឱ្យសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ចប់រួចរាល់នៅមុនការបោះ ឆ្នោតជាតិ ក្នុងឆ្នាំ២០១៨នេះ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨–   បន្ទាប់ពីប្រកាសបញ្ចប់សេចក្ដីព្រាងបឋមច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ត្រឹមកម្រិតក្រុមការ ងារបច្ចេកទេសរួចមក រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានអះអាងថា ក្រសួងព័ត៌មានចង់ឱ្យសេចក្ដី ព្រាងច្បាប់ នេះបញ្ចប់ឱ្យបានរួចរាល់នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណតិ្ដ ទី៦ក្នុងឆ្នាំ២០១៨នេះ។

អានបន្ត

សហព័ន្ធវាយកូនគោលកម្ពុជាលើកទឹកចិត្តឱ្យកីឡាការិនីចូលរួមលេងឱ្យបានច្រើនកុះករ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨–   សហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានបំផុសស្មារតី និងលើកទឹកចិត្តឱ្យកីឡាការិនីចូលរួម លេងកីឡា ក៏ដូចជាកម្មវិធីប្រកួតនានារបស់ជាតិ ដើម្បីឱ្យចំនួនកីឡាករ និងកីឡាការិនី មាន ប្រហាក់ប្រហែលគ្នា សម្រាប់សម្រិត សម្រាំងឱ្យបានកីឡាការិនីជម្រើសជាតិ

អានបន្ត

គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា រៀបចំប្រកួតជម្រើសជាតិប្រចាំឆ្នាំ២០១៨ លើកីឡាជនពិការចលករខួរក្បាល ប៊ូស្យា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨–  គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានរៀបចំការប្រកួតក្រុមជម្រើសជាតិប្រចាំឆ្នាំ ២០១៨ លើមួយប្រភេទកីឡាជាច្រើនទៀត នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ លើប្រភេទកីឡា ជនពិការចលករខួរក្បាល ហៅថា កីឡាប៊ូស្យា បន្ទាប់ពីដំណើរប្រកួតលើប្រភេទកីឡាមួយ ចំនួនជាបន្តបន្ទាប់ ដូចជាបាល់ទះអង្គុយ បាល់បោះពិការភ្នែក Goal Ball វាយកូនឃ្លី លើតុជាដើម។

អានបន្ត

ក្រសួងការងារ បើកកិច្ចពិគ្រោះយោបល់លើកចុងក្រោយលើសេចក្តី ព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨–  ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រជុំជាមួយភាគីពាក់ព័ន្ធមកពិគ្រោះយោបល់ លើកចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ដើម្បី ឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច សមាហរណកម្មអាស៊ាន ការប្រកួតប្រជែងក្នុងវិស័យ ពាណិជ្ជកម្មអន្តរជាតិ និងសង្គមជាតិនាពេលបច្ចុប្បន្ន។

អានបន្ត

ឯកឧត្តម ងួន ញ៉ិល រួមជាមួយថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ អញ្ជើញរាប់បាត្រ​ព្រះសង្ឃ ៣០០អង្គ ពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ

AKP កណ្តាល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ — ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ អញ្ជើញរាប់បាត្រព្រះសង្ឃ ៣០០អង្គ ពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងស្រុកពញាឮ ខេត្ត កណ្តាល នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ។ រូបថត៖ ជឹម ណារី​ និង ខឹម សុវណ្ណារ៉ា

អានបន្ត

ឯកឧត្តម ឃឹម ប៊ុនសុង អនុញ្ញាតអោយប្រធានក្រុមជួសជុលប្រាសាទអង្គរ នៃរាជរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP សៀមរាប ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ — ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អនុញ្ញាតអោយលោក Takeshi  Nakagawa ប្រធានក្រុម ជួសជុលប្រាសាទអង្គរនៃរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ នាថ្ងៃទី៣០ ខែ មករា ឆ្នាំ២០១៨ នៅខេត្តសៀមរាប ។ រូបថត៖ ឃុត សៅ

អានបន្ត

ឯកឧត្តម ហាស់ សារ៉េត និងអភិបាលខេត្តព្រះវិហារ នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិចំនួន ៥០០គ្រួសារ នៅស្រុករវៀង

AKP ព្រះវិហារ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ — ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នាំយកអំណោយចែកប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិចំនួន ៥០០គ្រួសារ នៅឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ។ រូបថត៖ ទិត ស្រ៊

អានបន្ត

ឯកឧត្តម យឹម ធិន និងឯកឧត្តម ស ថាវី អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់មន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តឧត្តរមានជ័យ

AKP ឧត្តរមានជ័យ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ — ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ អញ្ចើញជា អធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់មន្ទីរ

អានបន្ត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍អះអាងថា បច្ចុប្បន្នកម្ពុជាមានអ្នកជំនាញ ទេសចរណ៍ជាង២ពាន់នាក់ ដែលទទួលស្គាល់ដោយលេខាធិការដ្ឋាន អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨–ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានថ្លែងក្នុពិធីប្រគល់វិញ្ញាបនបត្រជំនាញ វិជ្ជាជីវៈទេសចរណ៍ស្តង់ដារសមត្ថភាពអាស៊ាន

អានបន្ត

ជប៉ុនគ្រោងផ្ដល់ជំនួយបច្ចេកទេសចំនួន៤លានដុល្លារសម្រាប់គម្រោងទំនើប កម្មប្រព័ន្ធចុះ បញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨–រដ្ឋាភិបាលជប៉ុន គ្រោងផ្តល់ជំនួយប្រមាណ ៤លានដុល្លារ អាម៉េរិក តាមសំណើរបស់កម្ពុជា ដើម្បីលើកម្ពស់ផ្នែកទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ដនៅកម្ពុជាឱ្យបានកាន់តែសើរឡើង។

អានបន្ត

ក្រសួងប្រៃសណីយ៍អះអាងថា ចំនួនអ្នកជាវសេវាទូរស័ព្ទចល័តបានកើន ឡើងដល់ចំនួនប្រមាណ ១៩លាននាក់ក្នុងឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨–ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអះអាងថា ក្នុងឆ្នាំ២០១៧កន្លងមកនេះ ចំនួនអ្នក ជាវសេវាទូរស័ព្ទចល័តបានកើនឡើងដល់ចំនួនប្រមាណ ១៩លាននាក់ ដោយក្នុងនោះ ការជាវ សេវាអ៊ីនធឺណិតនឹងកើនដល់ចំនួន ៨.៥លាននាក់ ស្មើនឹង៦០ភាគរយអ្នកប្រើទូរស័ព្ទសរុប។

អានបន្ត

ក្រសួងមហាផ្ទៃជំរុញឱ្យប្រជាពលរដ្ឋត្រូវមានបំពង់ពន្លត់អគ្គិភ័យនៅតាមផ្ទះ ដើម្បីធានាសុវត្ថិភាព និងបង្ការគ្រោះអគ្គិភ័យបានទាន់ពេលវេលា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨–ការិយាល័យពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃ បានជំរុញ ឱ្យប្រជាពលរដ្ឋត្រូវមានបំពង់ពន្លត់អគ្គិភ័យនៅតាមផ្ទះដើម្បីធានាសុវត្ថិភាព និងងាយស្រួលក្នុងការបង្ការ គ្រោះអគ្គិភ័យណាមួយ កើតឡើងបានភ្លាមៗ នៅក្នុងផ្ទះរបស់ខ្លួន។

អានបន្ត

សម្តេចប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញ ទស្សនកិច្ចជា ផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨–តបតាមការអញ្ជើញរបស់ឯកឧត្តម ផនពេជ្រ វិចិតឆុលឆ័យ ប្រធានសភានីតិប្បញ្ញត្តិ នៃ ព្រះរាជាណាចក្រថៃ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅព្រះរាជាណាចក្រថៃឡង់ដ៍ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។

អានបន្ត