ទីទុកឯកសារ សំរាប់ វិច្ឆិការ, 2017


សម្តេច ហេង សំរិន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម Kim Weon Jin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភ្នំពេញ ។ រូបថត៖ រដ្ឋសភា

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អមដំណើរជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងរៀបចំពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត

AKP សៀមរាប ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ — ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈ កម្មការអន្តរក្រសួង រៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយថ្នាក់

អានបន្ត

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីប្រកាសស្តីពីការចាប់ផ្តើមដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ)

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ — សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាស ស្តីពីការចាប់ផ្តើមដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភ្នំពេញ ។ រូបថត៖ ប្រភព AKP

អានបន្ត

សម្តេច ហេង សំរិន អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈចំនួនពីរ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈ ចំនួនពីររួមមាន ៖ ១-ការពិនិត្យ និងសម្រេចលើបញ្ជីបេក្ខជនជាប់ឆ្នោត តំណាងរាស្រ្តចំនួន ១៦រូប ដែល   សម្រេចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ២-ពិនិត្យលើរបាយការណ៍ស្តីពីលទ្ធផលនៃការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតចំនួន០៥រូប របស់អគ្គលេខាដ្ឋានរដ្ឋសភា។ រូបថត៖ រដ្ឋសភា  

អានបន្ត

ឯកឧត្តម នី ផល្លី និងឯកឧត្តម ឈិន សេងងួន អញ្ជើញជាអធិបតី កិច្ចប្រជុំពិនិត្យ វាយតម្លៃឆ្នេរខ្សាច់បឋម នៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧— ឯកឧត្តម នី ផល្លី អគ្គលេខាធិការរងគណៈកម្មការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តបឋម នៅក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។ រូបថត៖ ងូ សុមុនី

អានបន្ត

ឯកឧត្តម ទេសរដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជាអធិបតី មហាសន្និបាតបូកសរុប ការងារលើកទី៦ របស់សមាគមអ្នកសាងសង់កម្ពុជា និងកាត់ខ្សែបូណ៌សម្ពោធ ពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ — ឯកឧត្តម ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតី មហាសន្និបាតបូកសរុបការងារលើកទី៦ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំង ពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០១៧ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ ទូរទស្សន៍ជាតិកម្ពុជា

អានបន្ត

ការនាំចេញផលិតផលកសិរុក្ខជលផលឈានដល់តម្លៃ៣៣ប៊ីលានដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ –ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានរាយការណ៍ថា តម្លៃនៃការនាំចេញផលិតផល កសិរុក្ខជលផលរបស់វៀតណាមមានចំនួន ៣៣.១៤ប៊ីលានដុលា្លរអាម៉េរិក ក្នុងអំឡុងពេលចាប់ ពីខែមករា ដល់ខែវិច្ឆិកា ដែលមានការកើនឡើង ១៣.៨ភាគរយ បើធៀបទៅនឹងរយៈ ពេលដូចគ្នា កាលពីឆ្នាំមុន។

អានបន្ត

ចិនព្រួយបារម្ភការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ –កាលពីថ្ងៃពុធ ប្រទេសចិនបាននិយាយថា ខ្លួនមានការព្រួយបារម្ភ យ៉ាង ខ្លាំង ព្រមទាំងបាន ប្រឆាំងចំពោះការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបមួយរបស់កូរ៉េខាងជើង ។

អានបន្ត

ទីក្រុងមួយនៅជាប់ព្រំដែនចិន-រុស្ស៊ីមានភាពរីកចម្រីនជាមួយនឹងកិច្ចទំនាក់ ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ –ដោយកាន់តែកើនឡើងនូវចរាចរណ៍ទំនិញ និងប្រជាពលរដ្ឋបាន នាំមកនូវភាពរីកចម្រើន ដល់ទីក្រុង Zabaikalsk ដែលជាទីក្រុងតូចមួយនៅចុងបូព៌ាក្បែរព្រំដែនរុស្ស៊ី-ចិន ខណៈដែលប្រទេសទាំងពីរកំពុងតែពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

អានបន្ត

កូរ៉េខាងជើងប្រកាសពីការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបមួយទៀត

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ –ទូរទស្សន៍មជ្ឈិមកូរ៉េរបស់ប្រទេសនេះរាយការណ៍ថា កូរ៉េខាង ជើងបានបាញ់សាកល្បង ប្រកបដោយជោគជ័យមីស៊ីលផ្លោងអន្តរទ្វីប ( ICBM ) ដែលទើបអភិវឌ្ឍន៍ថ្មីកាល ពីព្រឹកព្រលឹម ថ្ងៃពុធ ។

អានបន្ត

ប្រទេសរុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការជួយដោះស្រាយស្ថានភាពនៅកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ –កាលពីថ្ងៃពុធ លោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សា សហព័ន្ធបានប្រាប់ ក្រុមសារព័ត៌មានថា ប្រទេសរុស្ស៊ីនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយស្ថានការណ៍ នៅលើឧបទ្វីបកូរ៉េ។

អានបន្ត

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ធ្វើកិច្ចប្រជុំបន្ទាន់រឿងកូរ៉េខាងជើងបាញ់មីស៊ីល

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ –ប្រភពការទូតបាននិយាយនៅ អ.ស.ប ថា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប នឹងធ្វើកិច្ចប្រជុំជា បន្ទាន់មួយនៅរសៀលថ្ងៃពុធនេះ ដើម្បីពិភាក្សាគ្នាពីការបាញ់ថ្មីបំផុតនូវមីស៊ីល ផ្លោងអន្តរទ្វីប( ICBM ) ធ្វើឡើង ដោយកូរ៉េខាងជើង ។

អានបន្ត

លោក Haley អំពាវនាវដល់សមាជិក អ.ស.បឱ្យកាត់ផ្តាច់ចំណងទាក់ទង ជាមួយកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ –កាលពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅ អ.ស.ប លោកស្រី Nikki Haley បានអំពាវនាវដល់បណ្តាប្រទេសទាំងអស់លើពិភពលោក ឱ្យផ្តាច់ចំណងទាក់ទងរបស់ពួកគេជា មួយប្រទេសកូរ៉េខាងជើង ខណៈដែលក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានជួបប្រជុំដើម្បីពិភាក្សាគ្នាពីការ ឆ្លើយតបរបស់ខ្លួនចំពោះការបាញ់មីស៊ីលចម្ងាយឆ្ងាយកាលពីពេលថ្មីៗនេះរបស់កូរ៉េខាងជើង។

អានបន្ត

កងកម្លាំងអាហ្វហ្កានីស្ថានសម្លាប់ជនសង្ស័យ១៧នាក់ក្នុងរយៈពេលតែមួយថ្ងៃ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ –ក្រសួងការរពារជាតិបាននិយាយកាលពីថ្ងៃពុធថា ពួកសកម្មប្រយុទ្ធ ១៧នាក់ត្រូវបានគេ សម្លាប់ នឹង១៩នាក់ផ្សេងទៀតរងរបួសក្នុងអំឡុងពេល កិច្ចប្រតិបត្តិការជាបន្តបន្ទាប់ ដែលបានធ្វើ ឡើងដោយកងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថាននៅទូទាំងប្រទេសអស់រយៈពេលជាង ២៤ម៉ោង កន្លងមកនេះ។

អានបន្ត

កងទ័ពនីហ្សេរីយ៉ាជួយសង្គ្រោះចំណាប់ខ្មាំងពីពួក Boko haram ២១២នាក់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ –កាលពីថ្ងៃពុធ យោធាប្រទេសនីហ្សេរីយ៉ា បានបញ្ជាក់អះអាងថា មនុស្ស២១២នាក់ ដែល ចាប់ធ្វើជាចំណាប់ខ្មាំងដោយពួក Boko Haram ត្រូវបានគេជួយសង្គ្រោះនៅក្នុង ប្រតិបត្តិការយោធាមួយក្នុងរដ្ឋប័រណូភាគឦសាន ។

អានបន្ត

នាយករដ្ឋមន្ត្រីលីបង់ថា នឹងដកការលាលែងវិញបើការពិគ្រោះយោបល់គ្នាវិជ្ជមាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ –នាយករដ្ឋមន្ត្រីប្រទេសលីបង់ លោក សាអាដ ហារីរី ( Saad Hariri ) បាននិយាយពីថ្ងៃ ពុធថា លោកនឹងប្រកាសដកចេញវិញការលាលែងរបស់លោក ប្រសិនបើការពិគ្រោះយោ បល់គ្នា ដែលកំពុងប្រព្រឹត្តិទៅនៅតែវិជ្ជមានដដែលនោះ ។

អានបន្ត

អាជ្ញាធរពាក់ព័ន្ធចាប់ផ្តើមរៀបចំឆាកជាបណ្តើរៗហើយ សម្រាប់ធ្វើពិធីបួងសួង ចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជានៅមុខប្រាសាទអង្គរវត្ត

AKP ខេត្ដសៀមរាប ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ –នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា នេះអាជ្ញាធរពាក់ព័ន្ធបានចាប់ ផ្តើមរៀបចំឆាកផ្សេងៗជាបណ្តើរៗហើយសម្រាប់ធ្វើពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជណាចក្រ កម្ពុជា នៅមុខប្រាសាទអង្គរវត្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២-០៣ខែធ្នូខាងមុខនេះ។ ជាមួយគ្នានេះអាជ្ញាធរ ក៏បានធ្វើការឈួសឆាយដី ការបាញ់ទឹកលាងផ្លូវឱ្យស្អាត និងការរៀបចំឆាកសម្រាប់ធ្វើពិធី និងឆាកសម្រាប់ ប្រគុំតន្រ្តីផ្សេងៗផងដែរ។

អានបន្ត

គណៈកម្មការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបើកកិច្ចប្រជុំវាយតម្លៃឆ្នេរខ្សាច់ បឋមនៅក្នុងខេត្តព្រះសីហនុ

AKP ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ –ឯកឧត្តម នី ផល្លី អគ្គលេខាធិការរង នៃគណៈកម្មការ អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំនៅ សាល ប្រជុំនៅសាលា ខេត្តព្រះសីហនុ ដើម្បីពិនិត្យ ពិភាក្សា និងចុះវាយតម្លៃឆ្នេរខ្សាច់កម្សាន្ត បឋមនៅក្នុងខេត្ត ព្រះសីហនុ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៧ ។

អានបន្ត

សម្តេចប្រធានរដ្ឋសភា ជំរុញដល់ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាចប់អាណត្តិ ជួយផ្សព្វផ្សាយ ផ្នែកទេសចរណ៍ និងវិនិយោគកូរ៉េមកកម្ពុជាឱ្យបានកាន់តែ ច្រើនថែមទៀត

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ –សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាចប់អាណត្តិ បើទោះបីជាបេសកកម្មការទូតនៅកម្ពុជាបានបញ្ចប់ ក៏ប៉ុន្តែឯកឧត្តមទូតនៅតែរក្សានូវទំនាក់ទំនងល្អជាមួយ កម្ពុជា ជាពិសេសបន្តជួយជំរុញផ្នែកទេសចរណ៍ និងវិនិយោគកូរ៉េឱ្យមកកម្ពុជាឱ្យ កាន់តែច្រើនថែមទៀត។

អានបន្ត

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងជម្រាបលា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ –សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកានេះ បានអនុញ្ញាតឱ្យឯកឧត្តម គីម វ៉ុនជីន (Kim Weon-jin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានព្រឹទ្ធសភា។

អានបន្ត

អភិបាលរាជធានីភ្នំពេញ ព្រមានដកតំណែងស្មៀនសង្កាត់ ប្រសិនបើមិនស្ដាប់ការណែនាំពី ចៅសង្កាត់របស់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ –ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែ នាំឱ្យស្មៀន សង្កាត់ទាំងអស់ ត្រូវតែស្តាប់តាមការណែនាំការងារពីចៅសង្កាត់ បើមិនដូច្នេះទេ នឹងប្រឈម ការសុំដកតំណែង ពីក្រសួងមហាផ្ទៃ ដោយមិនទុកឱ្យបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដែលមកទទួល សេវាសាធារណៈនៅមូលដ្ឋាននោះទៀតទេ។

អានបន្ត

ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធការងារក្នុងពិធីបួងសួងនៅខេត្តសៀមរាប ចាប់ផ្តើមរៀបចំ និងសម្អាតទីកន្លែងប្រារព្ធពិធីជាបណ្តើរៗ

AKP សៀមរាប ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ — ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធការងារ ក្នុងពិធីបួងសួងសុំសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ មុខប្រាសាទអង្គរវត្ត ចាប់ផ្តើមរៀបចំឆាកផ្សេងៗ និងសម្អាតទីកន្លែងប្រារព្ធពិធីជាបណ្តើរៗហើយ នាព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។ រូបថត៖ ឃុត សៅ  

អានបន្ត

ឯកឧត្តម លឹម ពុយ និងឯកឧត្តម សុខ លូ កាត់ខ្សែបូណ៌សម្ពោធដាក់ឱ្យប្រើ ប្រាស់ស្ថានីយ៍ផលិតទឹកស្អាត ស្ថិតក្នុងសាលាបឋមសិក្សាងន ស្រុកសណ្តាន់

AKP កំពង់ធំ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ — ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញ កាត់ខ្សែបូណ៌សម្ពោធដាក់អោយប្រើប្រាស់ស្ថានីយ៍ផលិតទឹកស្អាតមួយកន្លែង ស្ថិតក្នុងសាលាបឋមសិក្សាងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ រូបថត៖ ស៊ុម វណ្ណា  

អានបន្ត

ឯកឧត្តម ឡុង ផល អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលនៃការចាត់ តាំងអនុវត្តគោលនយោបាយ « ភូមិ ឃុំ មានសុវត្ថិភាព » នៅខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ — ឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលនៃការចាត់តាំងអនុវត្ត គោលនយោបាយ «​ ភូមិ ឃុំ មានសុវត្ថិភាព » រយៈពេល០៩ខែ ឆ្នាំ២០១៧ និងទិសដៅអនុវត្តសម្រាប់ រយៈពេល ០៩ខែ ឆ្នាំ២០១៨ នៅខេត្តកំពង់ធំ នារសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ រូបថត៖ ស៊ុម វណ្ណា

អានបន្ត

កម្ពុជាចាប់ផ្តើមពិភាក្សាអំពីគម្រោងធានារ៉ាប់រងលើវិស័យកសិកម្ម

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧–ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ចាប់ផ្តើមពិភាក្សាគម្រោងធានារ៉ាប់រង លើវិស័យកសិកម្ម ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្មផង និងជួយ ដោះស្រាយទុក្ខលំបាករបស់ប្រជាកសិករនៅពេលជួបគ្រោះមហន្តរាយផង។

អានបន្ត

រដ្ឋសភាគ្រោងនឹងប្រកាសសុពលភាពសមាជិកសភា១៦រូប និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៣រូប នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧–សមាជិកសភាថ្មីចំនួន ១៦រូបបន្ថែមទៀត រដ្ឋសភានឹង ប្រកាសសុពលភាព នៅក្នុង សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ដែលគ្រោងធ្វើនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ខាង មុខនេះ ហើយបន្ទាប់មកនឹងត្រូវចូលធ្វើពិធីស្បថសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង មុននឹងចូលកាន់មុខតំណែងជាសមាជិករដ្ឋសភាផ្លូវការ។

អានបន្ត

ក្រសួងវប្បធម៌លើកទឹកចិត្តឱ្យយុវជនចូលរួមប្រឡងសិល្បៈ ដើម្បីបង្ហាញ ស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងលើកកម្ពស់សិល្បៈវប្បធម៌ជាតិ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧–ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកទឹកចិត្ត ឱ្យយុវជនចូលរួមប្រឡងសិល្បៈ ឆ្នាំ២០១៨ ដើម្បីបង្ហាញស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដែលជួយ លើកកម្ពស់សិល្បៈ វប្បធម៌ជាតិ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រឡងជ្រើសរើស ស្នាដៃតែងនិពន្ធ បទភ្លេង និងទំនុកច្រៀងកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧

អានបន្ត

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១.២៨៨គ្រួសារ នៅខេត្តកំពង់ស្ពឺ

AKP កំពង់ស្ពឺ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ — សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា អញ្ជើញជួប សំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងជនពិការ ចំនួន១.២៨៨គ្រួសារ មកពីក្រុងចំនួន១ និងស្រុកទាំង៧ នៃខេត្តកំពង់ស្ពឺ នាព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទស្សនាភូមិស៊ូយូហ្ស៊ូ ខាងលិច រដ្ឋធានីប៉េកាំង ដើម្បីស្វែងយល់អំពីស្មារតីចម្បង នៃមហាសន្និបាត បក្សកុម្មុយនីស្តចិន លើកទី១៩

AKP ប៉េកាំង ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៧ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទស្សនាភូមិស៊ូយូហ្ស៊ូ ខណ្ឌមិនឌូងូ នៅខាងលិច រដ្ឋធានីប៉េកាំង ដែលជាភូមិគំរូមួយមានភាពលេចធ្លោខាងការអនុវត្តស្មារតី នៃមហាសន្និបាតបក្សកុម្មុយនីស្តចិន នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីស្វែងយល់អំពីស្មារតីចម្បង នៃមហាសន្និបាតបក្សកុម្មុយនីស្តចិន លើកទី១៩។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន

អានបន្ត

ព្រះករុណា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី យាងទតល្ខោនរឿង «ព្រះវេស្សន្តរជាតក» ដែលសម្តែងជាទស្សនីយភាពបែបបុរាណ នៅសាលចតុមុខ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ — ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេយាងទតល្ខោនរឿង “ព្រះវេស្សន្តរជាតក” ដែលសម្តែងជាទស្សនីយភាព បែបបុរាណ នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ រូបថត៖ ព្រះបរមរាជវាំង

អានបន្ត

ឯកឧត្ដម អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូឯកទេសហាឡាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំអន្តរជាតិហាឡាលលើកទី៤ ឆ្នាំ២០១៧ នៅប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧–ក្នុងដំណើរឆ្ពោះទៅទាក់ទាញវិនិយោគិនលើ វិស័យឧស្សាហកម្មហាឡាលនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្ដម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការផលិតផលហាឡាលកម្ពុជា បានដឹកនាំគណៈប្រតិភូក្រុមឯកទេសហាឡាលកម្ពុជា

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទ អញ្ជើញ សួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីជូនដល់កុមារខ្សោយសតិ នៅក្រុងតាខ្មៅ

AKP កណ្តាល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទ និងអភិបាលរង ខេត្តកណ្តាល អញ្ជើញសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីជូនដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹម (Autism) និងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល នៅអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។ រូបថត៖ ហ៊ុន យុទ្ធគុណ

អានបន្ត

ប្រមុខការទូតកម្ពុជាប្រាប់ឯកអគ្គរដ្ឋទូតបរទេសចំនួន៥ថា រាជរដ្ឋាភិបាល ប្រកាន់ជំហរ សេរីពហុបក្ស ក្នុងរដ្ឋសភា និងការប្រកួតប្រជែងបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ដឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧–ប្រមុខការទូតកម្ពុជាបានប្រាប់ឯកអគ្គរដ្ឋទូត បរទេសចំនួន៥ថា រាជរដ្ឋាភិបាលបាន ប្រកាន់ជំហរសេរី ពហុបក្សក្នុងរដ្ឋសភា និងមានគណបក្ស នយោបាយជាច្រើនចូលរួមក្នុង ការប្រកួតប្រជែងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ នៅឆ្នាំ២០១៨ ខាងមុខ។

អានបន្ត

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទស្សនាភូមិស៊ូយូហ្ស៊ូ ខណ្ឌមិនឌូងូ ដើម្បីឈ្វេងយល់អំពីស្មារតីចម្បងនៃមហាសន្និបាតបក្សកុម្មុយនីស្តចិន លើកទី១៩

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧–បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលជាថ្ងៃទី២ នៃការស្នាក់អាស្រ័យអញ្ជើញចូលរួម កិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនយោបាយនានាលើពិភពលោក នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

អានបន្ត

នាយករដ្ឋមន្រ្ដីបង់ក្លាដែស នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សន កិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧–

អានបន្ត

គ.ជ.ប សម្រេចទទួលស្គាល់បញ្ជីបេក្ខជនបន្ថែមផ្លូវការគណបក្សប្រជាជនកម្ពុជា សម្រាប់បេក្ខជនតំណាងរាស្រ្ដខេត្ដកំពង់ចាម ខេត្ដកណ្ដាល និងខេត្ដព្រៃវែង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧–

អានបន្ត

រាជរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំនាងកង្រី ភ្នំទូកមាស នៅក្នុងខេត្ដកំពង់ឆ្នាំង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧–

អានបន្ត

កិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តន៍គោលនយោបាយ “ភូមិ ឃុំមានសុវត្តិភាព”

AKP ខេត្តកំពង់ធំ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ -នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាល ខេត្ត​កំពង់ធំ​បានរៀបចំកិច្ច​ប្រជុំបូក​សរុប​លទ្ធផល​នៃការចាត់តាំង​អនុវត្តន៍គោលនយោបាយ “ភូមិ ឃុំ​មានសុវត្តិភាព”​ រយៈពេល​ ៩ខែ ឆ្នាំ២០១៧ ​និ​ងទិសដៅ​អនុវត្តន៍​បន្តសម្រាប់ ​រយៈពេល ៩ខែ ឆ្នាំ២០១៨

អានបន្ត

ប្រជាពលរដ្ឋនៅឃុំងន ទទួលបានស្ថានីយផលិតទឹកស្អាតមួយកន្លែង

AKP ខេត្តកំពង់ធំ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ -ស្ថានីយផលិតទឹកស្អាតមួយកន្លែងស្ថិតក្នុងបរិវេណសាលា​បឋមសិក្សាងន​ ឃុំងន​ ស្រុក ​សណ្តាន់ ​ខេត្តកំពង់ធំ ត្រូវបាន​សម្ពោធដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​ ក្រោម​អធិបតីភាព​ ឯកឧត្តម លឹម ពុយ​ អនុប្រធាន​អាជ្ញាធរទន្លេសាប ​និងឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ​នៅព្រឹក​ថ្ងៃទី២៩ ​ខែវិច្ឆិកា ឆ្នាំ២០១៧ ។

អានបន្ត

ក្រសួងបរិស្ថាន ប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ​ ចំនួន៩ នៅខេត្តមណ្ឌលគិរី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ -សហគមន៍តំបន់ការពារធម្មជាតិចំនួន៩ នៅតំបន់ ដែន ជម្រក​សត្វព្រៃ​ស្រែពក​ នៃខេត្តមណ្ឌលគិរី ត្រូវបានប្រកាស​ទទួល​ស្គាល់ជា​ផ្លូវការដោយ​ក្រសួង​បរិស្ថាន​ ​​នាថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០១៧។

អានបន្ត