ទីទុកឯកសារ សំរាប់ តុលា, 2017


ក្រសួងទេសចរណ៍ដាក់ផែនការទាក់ទាញយកភ្ញៀវទេសចរចិន ឱ្យលើសពី២លាននាក់នៅឆ្នាំ២០២០ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៧–រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដាក់ផែនការទាក់ទាញ យកភ្ញៀវទេសចរពីចិនឱ្យបានលើសពី២លាននាក់ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ៧.៥លាននាក់ នៅឆ្នាំ២០២០ ខណៈដែលប្រទេសចិនមានភ្ញៀវទេសចរចេញក្រៅប្រទេសច្រើនជាងគេនៅលើពិភពលោក រហូតដល់ជាង២០០លាននាក់ក្នុងមួយឆ្នាំៗ។

អានបន្ត

បារាំងមានគម្រោងចង់បន្ថែមប្រភេទទិដ្ឋាការវិនិយោគមកកាន់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានលើកឡើង អំពីបំណង ចង់បន្ថែម ទិដ្ឋាការវិនិ យោគមកកាន់កម្ពុជាថែមទៀត ដែលទាមទារឱ្យមានកិច្ចសហការជាមួយ ក្រសួងមហា ផ្ទៃលើការងារនេះ។

អានបន្ត

ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាឱ្យអនុវត្តន៍កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ។

អានបន្ត

អាជ្ញាធររាជធានីភ្នំពេញរៀបចំប្រណាំងទូកសាកល្បងចំនួន៣៩ទូក និងមានកីឡាករ កីឡាការិនី ចំនួន២៨៦៧នាក់

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំប្រណាំងទូកសាកល្បង ដើម្បីរកទូកណាដែល លឿនជាងគេ និងទទួលបានរង្វាន់លើកទឹកចិត្ដ ដើម្បីត្រៀមចូលរួមប្រណាំង ថា្នក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២-៣-៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ ការប្រណាំងទូកសាកល្បងនេះ គឺធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅមុខវត្ដឧណ្ណាលោម ដោយមានការចូលរួមពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ដ្រីរាជការក្រោមឱវាទ។

អានបន្ត

បណ្ឌិសភាចារ្យ រស់ ចន្ត្រាបុត្រ៖ បដិវត្តពណ៌គឺជាល្បិចរដ្ឋប្រហារមួយ ពីការប្រើកម្លាំងយោធា មកជាការប្រើកម្លាំងបាតុកម្ម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–បដិវត្តពណ៌គឺជារដ្ឋប្រហារមួយ ដែលមានលក្ខណៈ ជារបៀបថ្មីខុសពីអ្វីទៅដែលជារដ្ឋប្រហារនៅក្នុងសម័យសង្គ្រាមត្រជាក់ ព្រោះថាសម័យសង្គ្រាមត្រជាក់ គេធ្វើរដ្ឋប្រហារដោយកម្លាំងកងទ័ព ដើម្បីទៅកំទេចអ្នកណាមួយ ដែលគេចង់ទម្លាក់ពីអំណាច ប៉ុន្តែបដិវត្តពណ៌គឺជាល្បិចមួយ ដែលគេប្ដូរពីការប្រើយោធាមកប្រើកម្លាំងបាតុកម្មដោយឈរលើទស្សនៈ មួយដែលគេហៅថា អហិង្សា។

អានបន្ត

លទ្ធផលជំនួបរវាងឯកឧត្តមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន ជាមួយគណៈប្រតិភូសភាអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–

អានបន្ត

មន្ទីរសុខាភិបាលខេត្តកំពត បើកសិក្ខាសាលស្តីពីការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់ ឆ្មបលើកទី១

AKP ខេត្តកំពត ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–នៅមន្ទីរសុខាភិបាលខេត្តកំពតបានបើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់ឆ្មបលើកទី១ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងសហការី និងលោក លោកស្រីជាគ្រូពេទ្យឆ្មបគ្រប់តំបន់ទូទាំងខេត្តកំពត និងខេត្តកែប។

អានបន្ត

ក្រសួងសេដ្ឋកិច្ចបង្កើនសមត្ថភាពមន្ត្រី ដើម្បីប្រសិទ្ធភាពគ្រប់គ្រង់ហិរញ្ញវត្ថុកម្ពុជា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–ក្រសួងសេដ្ឋកិច្ចបង្កើនសមត្ថភាពមន្ត្រី ដើម្បីប្រសិទ្ធភាព ការគ្រប់គ្រង់ហិរញ្ញវត្ថុ កម្ពុជា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញ វត្ថុសាធារណៈដំណាក់កាលទី៣ ឱ្យសម្រេចបានជោគជ័យ។

អានបន្ត

ឯកឧត្តម ថោង ខុន អញ្ជើញជាអធិបតី វេទិកាលើកទី២ ស្តីពីទីផ្សារទេសចរណ៍ចិន និងការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរចិន សម្រាប់ទេសចរណ៍កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ — ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី Yang Xiuping អគ្គលេខាធិការនៃមជ្ឈ មណ្ឌលអាស៊ាន-ចិន អញ្ជើញជាអធិបតី បើកវេទិកាលើកទី២ ស្ដីពីទីផ្សារទេសចរណ៍ចិន និងការត្រៀម

អានបន្ត

ឯកឧត្តម ទេសរដ្ឋមន្តី្រ ស៊ុន ចាន់ថុល អញ្ជើញជាអធិបតី ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១២ នៅក្រុងប៉ោយប៉ែត

AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ — ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញជាអធិបតី ទិវាអន្តរជាតិរំលឹកដល់

អានបន្ត

កីឡាករ ម៉ា វីរ៉ូ ឈ្នះជើងឯក៣ឆ្នាំជាប់ៗគ្នា ក្នុងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅភ្នំបូកគោ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–កីឡាករ ម៉ា វីរ៉ូ បានឈ្នះជើងឯក៣ឆ្នាំជាប់ៗគ្នា រួមទាំងឆ្នាំ ២០១៧នេះ លើវិញ្ញាសារត់ ២១ គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ២១គីឡូម៉ែត្រ នៅលើកំពូល ភ្នំបូកគោ លើកទី៤ ប្រចាំឆ្នាំ២០១៧ កាលពីចុងសប្តាហ៍កន្លងទៅ។

អានបន្ត

ក្រុមក្រសួងសុខាភិបាលរកបាន៣ពិន្ទុបន្ថែមពីក្រសួងព័ត៌មានក្នុងពូល E សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអន្តរក្រសួង-ស្ថាប័ន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–ក្រុមក្រសួងសុខាភិបាលរកបាន៣ពិន្ទុបន្ថែមពីក្រុមក្រសួង ព័ត៌មាន នៅក្នុងការប្រកួត វគ្គសន្សំ ពិន្ទុវិលជុំក្នុងពូល E កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ដោយលទ្ធផល១ទល់០ នៅទីលាន Premium Sport Club ក្នុងរាជធានីភ្នំពេញ សម្រាប់ព្រឹត្តិការណ៍កីឡាបាល់ទាត់ដណ្តើមពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន រដូវកាលទី៥ ប្រចាំឆ្នាំ២០១៧។

អានបន្ត

ព្រឹត្តិការណ៍ប្រណាំងយានយន្ត Khmer Rally Raid ឆ្នាំ២០១៧ រៀបចំធ្វើ នៅខេត្តមណ្ឌលគីរី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–កីឡាករប្រណាំងយានយន្តបានចូលរួមទទួលពត៌មានស្តីពី បច្ចេកទេស នៃការប្រកួត នៅក្នុង កម្មវិធីបទបង្ហាញ និងលក្ខខ័ណ្ឌនៃការប្រកួត និងបញ្ហាទូទៅ ត្រៀមចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍កីឡាប្រណាំងយានយន្ត ឆ្លងកាត់ឧបសគ្គ Khmer Rally Raid លើកទី១ ឆ្នាំ២០១៧ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ នៅខេត្តមណ្ឌលគីរី។

អានបន្ត

រាជរដ្ឋាភិបាលធានាផ្ដល់សេវាអប់រំប្រកបដោយសមធម៌ដល់កុមារនិងយុវជន ពិសេសតំបន់ដាច់ស្រយាល និងនៅតាមខ្សែបន្ទាត់ព្រំដែន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្ដេជ្ញាហើយថា នឹងបន្តលើកកម្ពស់គោលការណ៍ «ការអប់រំប្រកបដោយចីរភាព» តាមរយៈការធានាឱ្យបាននូវលទ្ធភាពទទួលបានសេវាងប់រំប្រកបដោយសមធម៌ ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងអស់ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល និងនៅតាមតំបន់ខ្សែព្រំដែនឱ្យទទួលបានការអប់រំជាមូលដ្ឋាន ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ។

អានបន្ត

សាលារាជធានីភ្នំពេញបង្កើតប្រព័ន្ធទូរស័ព្ទសម្រាប់ទទួលព័ត៌មានទាន់ ហេតុការណ៍ ដែលកើតឡើងនៅក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–

អានបន្ត

សភាអឺរ៉ុបបានអះអាងថា ជំនួយរបស់សហគមន៍អឺរ៉ុប សម្រាប់ជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍមិនមានការផ្លាស់ប្តូរនោះទេ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–ប្រតិភូសភាអឺរ៉ុបបានអះអាងថា ជំនួយរបស់ប្រទេសសហគមន៍ អឺរ៉ុបពាក់ព័ន្ធនឹង ការអភិវឌ្ឍនៅកម្ពុជា មិនមានការផ្លាស់ប្តូរនោះទេ គឺនៅតែបន្តជួយដល់កម្ពុជា។

អានបន្ត

រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម គោរពច្បាប់ចរាចរណ៍

AKP ខេត្ដបន្ទាយមានជ័យ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧– រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានធ្វើការអំពាវនាវទៅកាន់ ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន គឺដើម្បីការពារ ជីវិតអ្នកគ្រួសារ និងអ្នកដទៃ។

អានបន្ត

គណៈកម្មការរៀបចំប្រណាំងទូកប្រកាសធ្វើការកែលម្អលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវភាពយុត្ដិធម៌ក្នុងការប្រកួត

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–ប្រធានគណៈកម្មការមេប្រយោគរៀបចំព្រះរាជពិធីបុណ្យ អុំទូកបានអះអាងថា ការប្រណាំងទូកក្នុងឆ្នាំនេះ គណៈកម្មការបច្ចេកទេសនឹងធ្វើការកែលម្អលក្ខណៈ បច្ចេកទេសទាក់ទងនឹងចំណុចចេញដំណើររបស់ទូកឱ្យបានល្អប្រសើរ ដើម្បីធានាបាននូវតម្លាភាព និងយុត្ដិធម៌។

អានបន្ត

ឯកឧត្ដម អូស្មាន ហាស្សាន់ លើកឡើងថា កម្ពុជា-ថៃនៅតែបន្ដទំនាក់ទំនង ល្អជាមួយគ្នា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–ឯកឧត្ដម អូស្មាន ហាស្សាន់ បានលើកឡើងថា កម្ពុជា-ថៃ នៅតែបន្ដទំនាក់ទំនង ល្អជាមួយគ្នាលើផ្នែកសេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

អានបន្ត

លិខិតឆ្លងដែនអតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ត្រូវបានគេដកហូតមកវិញ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–អគ្គស្នងការរងប៉ូលិសឧត្តមសេនីយ៍ Srivara Ransibrahmanakul បាននិយាយពីថ្ងៃចន្ទ នេះថា ក្រសួងកិច្ចការបរទេសថៃបានដកយកមកវិញលិខិតឆ្លងដែន របស់អតីត នាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ( Yingluck Shinawatra ) ។

អានបន្ត

តម្លៃនៃការនាំចូល-នាំចេញឈានដល់ជិត៣៨ប៊ីលានដុល្លារអាម៉េរិកនៅក្នុងខែតុលា

AKP ភ្នំពេញថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ –អគ្គនាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា ប្រាក់ចំណូល នៃការនាំចេញ និងនាំ ចូលសរុបរបស់វៀតណាមត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣៧.៩ប៊ីលាន ដុល្លារអាម៉េរិក នៅ ក្នុងខែតុលា ពោល គឺកើនឡើង ០.៨ភាគរយ បើធៀបទៅនឹងខែមុន។

អានបន្ត

លោក ស៊ី ប្តេជ្ញាជំរុញការអភិវឌ្ឍចំណងទាក់ទងចិន- វៀតណាម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ –ប្រធានាធិបតីចិន លោក ស៊ី ជីន ពីង ( Xi Jinping ) កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមាន កិច្ចប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍដែលមាននិរន្តរភាព , ភាពរឹងមាំ នឹងស្ថិរភាព នៃទំនាក់ ទំនងរវាងចិន និងវៀតណាម ។

អានបន្ត

ចិន និងអាម៉េរិកសន្យាថា នឹងធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងការហាមប្រាមគ្រឿងញៀន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ –ប្រទេសចិន និងអាម៉េរិកបានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការ នៅក្នុងការទប់ស្កាត់គ្រឿងញៀន នៅឯកិច្ចប្រជុំចែករំលែកផ្នែកចារកម្មប្រឆាំងនឹងគ្រឿងញៀនមួយ នៅទីក្រុង ប៉េកាំងកាលពីថ្ងៃចន្ទកន្លងមកនេះ។

អានបន្ត

កូរ៉េខាងត្បូង និងចិននឹងធ្វើកិច្ចប្រជុំកំពូលទ្វេភាគីនៅសប្តាហ៍ក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ –មន្រ្តីមួយរូបមកពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ិន និងប្រធានាធិបតី ចិនលោក ស៊ី- ជិនពីង នឹងធ្វើកិច្ចប្រជុំកំពូលទ្វេភាគីនៅសប្តាហ៍ក្រោយនេះ ដែលធ្វើជាជំហានដំបូងមួយឆ្ពោះទៅ រកកិច្ចទំនាក់ ទនងរបស់ប្រទេសទាំងពីរ ជាធម្មតាឡើងវិញដែលបានខូចខាតអស់រយៈពេលជា យូរមក ហើយនោះ លើការដាក់ ពង្រាយប្រព័ន្ធការពារមីស៊ីលអាម៉េរិកមួយនៅក្នុងប្រទេសកូរ៉េខាង- ត្បូង។

អានបន្ត

ពួកតាលីបង់បើកការវាយលុកយ៉ាងធំនៅអាហ្វហ្កានីស្ថានភាគខាងជើង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ –មន្ត្រីក្នុងស្រុកម្នាក់និយាយថា ពួកសកម្មប្រយុទ្ធតាលីបង់រាប់រយ នាក់បានបើកការវាយ ប្រហារដ៏ធំមួយដើម្បីត្រួតត្រាស្រុក Burka ខេត្តបាក់ឡាន ប្រទេសអាហ្វហ្កានីស្ថាន ភាគខាងជើង កាលពីថ្ងៃចន្ទនេះ។

អានបន្ត

ប្រទេសប៉ាគីស្ថានបញ្ជាក់ពីការស្លាប់ជនជាតិចិន២នាក់ដែលគេចាប់ពង្រត់

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ –កាលពីថ្ងៃចន្ទប្រទេសប៉ាគីស្ថានបានបញ្ជាក់អះអាងពីការស្លាប់ ជនជាតិចិន២នាក់ដែលត្រូវបានគេសម្លាប់នៅក្នុងខេត្តបាឡូជីស្ថាន នៅភាគនិរតី នៅប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេ ត្រូវបានគេចាប់ពង្រត់ពីកេត្តា ធានីខេត្តនេះកាលពីខែឧសភា ឆ្នាំនេះ ។

អានបន្ត

ប្រទេសរុស្ស៊ីកំពុងចរចាជាមួយអ៊ុយក្រែនស្ដីអំពីបញ្ហាប្រាក់បំណុល៣ប៊ីលាន ដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ –រដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ី កំពុងធ្វើកិច្ចចរចាជាមួយ អ៊ុយក្រែន ស្ដីពីដំណោះស្រាយបញ្ហា ប្រាក់បំណុល៣ប៊ីលានដុល្លារ អាម៉េរិកចុងក្រោយហើយជឿជាក់ថា លទ្ធផលដែលបានរំពឹងទុកនឹងអាច ឈានដល់គោលដៅ។

អានបន្ត

នាយករដ្ឋមន្ត្រីរុស្ស៊ី និងន័រវែសពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការក្នុងតំបន់អាក់ទិក

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ –សេវាព័ត៌មានរដ្ឋាភិបាលរុស្ស៊ីបាននិយាយថា កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្រ្ដីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវេឌេវ និងនាយករដ្ឋមន្រ្ដីន័រវែស លោកស្រី អ៊ឺណា សូលប៊ីត បានពិភាក្សា គ្នាពីការ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងនៅក្នុងតំបន់អាក់ទិកក្នុងកិច្ចចរចាគ្នាតាមទូរស័ព្ទ។

អានបន្ត

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ទទូចឱ្យមានរបៀបរៀបរយនិងស្ងប់ស្ងៀម បន្ទាប់ពីមាន កុប្បកម្មក្នុងតំបន់ឃឺដ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ –នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក ហៃដឺ អាល់- អាបាឌី  ( Haider al-Abadi ) កាលពីថ្ងៃចន្ទ បាន អំពាវនាវឱ្យប្រកាន់ខ្ជាប់នូវរបៀបរៀបរយ នឹងភាពស្ងប់ស្ងៀមនៅក្នុងតំបន់ពាក់កណ្តាល ស្វ័យត ឃឺឌីស្ថាន បន្ទាប់ពីកុប្បកម្មមួយ ដែលបានកើតឡើងបន្ទាប់ពីលោក Masoud Barzani បានចុះ ចេញពីតំណែងរបស់លោកជា ប្រធានាធិបតីតំបន់ឃឺឌីស្ថាន ។

អានបន្ត

អ្នកការទូតកំពូលរបស់រុស្ស៊ី និងអ៊ីរ៉ង់ពិភាក្សាកិច្ចសម្របសម្រួលនៅក្នុង ដំណើរការ Astanaអំពីប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ –កាលពីថ្ងៃចន្ទ ក្រសួងការបរទេសរុស្ស៊ីបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានពិភាក្សាគ្នាពីកិច្ចសម្របសម្រួលរវាងប្រទេសទាំងពីរក្នុងដំណើរការ Astana អំពីប្រទេសស៊ីរី។

អានបន្ត

ឯកឧត្តម គោស៊ុំ ប៊ុនសឿត ដឹកនាំកម្លាំងចម្រុះចុះអប់រំផ្សព្វផ្សាយច្បាប់ ចរាចរណ៍ និងចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋ

AKP ព្រះវិហារ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ — ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តមអភិបាលខេត្ត អ៊ុន ចាន់ដា ដឹកនាំ ក្រុមការងារចម្រុះ ចុះអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស និងចែកមួកសុវត្ថិភាព នៅខេត្តព្រះវិហារ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ រូបថត៖ ទិត ស្រ៊

អានបន្ត

ឯកឧត្តម អ៊ូច ភា ដឹកនាំកម្លាំងសមត្ថកិច្ចខេត្តតាកែវ ចុះបើកយុទ្ធនាការ ពាក់មួក សុវត្ថិភាព ចំពោះអ្នកធ្វើដំណើរដោយទោចក្រយានយន្ត

AKP តាកែវ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ — ឯកឧត្តម អ៊ូច ភា អភិបាលរងខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះ ចុះបើកយុទ្ធនាការពាក់មួកសុវត្ថិភាព ចំពោះអ្នកធ្វើដំណើរដោយទោចក្រយានយន្ត និងចែកមួកសុវត្ថិភាព នៅក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ រូបថត៖ អ៊ុច សៀង

អានបន្ត

នាយឧត្តមសេនីយ៍ ចាយ សាំងយុន អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យលើ សេច្តីព្រាង របាយការណ៍បូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅ អនុវត្តខែបន្ត

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ — នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យលើ សេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តខែបន្ត ឆ្នាំ២០១៧ នាព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

ឯកឧត្តម នូ ផល្លា អញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការជ្រើស រើសតំណាងអង្គការសង្គមស៊ីវិលជាតិ នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ — ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយមួយ ស្តីពីការ ជ្រើស រើសតំណាងអង្គការសង្គមស៊ីវិលជាតិ ដើមី្បបញ្ជូលជាសមាជិកគណៈកម្មាធិការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ នៅខេត្តសៀមរាប នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ រូបថត៖ ហង្ស សៀក

អានបន្ត

គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តតាកែវចុះបើកយុទ្ធនាការ​ពាក់មូកសុវត្ថិភាព ដល់អ្នកធ្វើដំណើរដោយម៉ូតូ

AKP ខេត្តតាកែវ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ -កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧កន្លងទៅ គណៈ កម្មការ សុវត្ថិភាព​ចរាចរណ៍ផ្លូវ​ គោកខេត្ត​តាកែវ ​ដឹកនាំ​ដោយលោក​ អ៊ូច ភា ​អភិបាល​រងខេត្តតាកែវ បានដឹក​នាំ​កម្លាំង​ចម្រុះ ​ចុះបើក​យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព និងសារៈសំខាន់​នៃការពាក់​មួក​សុវត្ថិភាព​ដល់អ្នក​ធ្វើដំណើរ​នៅចំណុច​រង្វង់មូល​ព្រះនរាយណ៍​ អូរចំបក់ ក្នុងក្រុងដូនកែវ ខេត្ត​តាកែវ។​

អានបន្ត

អាជ្ញាធរខេត្តុកំពង់ឆ្នាំង នាំយកមួកសុវត្ថិភាពចំនួន៣៤៣មួក ចែកជូនបងប្អូន ប្រជាពលរដ្ឋក្នុងខេត្ត

AKP កំពង់ឆ្នាំង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧– អាជ្ញាធរខេត្តុកំពង់ឆ្នាំង នាំយកមួកសុវត្ថិភាពចំនួន៣៤៣មួក ចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ រូបថត៖ បៃ ស៊ីថុន

អានបន្ត

ឯកឧត្តម ប៉ាន សូរស័ក្តិ៖កាតព្វកិច្ចសំខាន់ៗចំនួនពីរទៀតរបស់ប្រទេសកម្ពុជា​​​នាពេលខាងមុខ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ -ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាន មាន​ប្រសាសន៍ថា​ សម្រាប់​ការ​ងារនៅ​ពេល​ខាងមុខ កម្ពុជាមានកិច្ចការ​សំខាន់ៗ​មួយចំនួន​ទៀត​របស់​ប្រទេស​កម្ពុជា​ គឺការចូលរួម​កិច្ចប្រជុំ​តាមដាន​គោលនយោបាយ​​ពាណិជ្ជកម្មរបស់អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​ ដែលឯកឧត្តមនឹងដឹកនាំគណៈប្រតិភូអន្តរក្រសួងរបស់​កម្ពុជាចូលរួម​នៅ​ប្រទេសស្វីស​នៅខែវិច្ឆិកា​ខាងមុខ​នេះ។

អានបន្ត

សម្ដេចតេជោ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង​​​សំពះព្រះខែ នឹងធ្វើឱ្យកូនចៅជំនាន់ក្រោយស្គាល់នូវបុណ្យប្រពៃណីរបស់ជាតិ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា​ឆ្នាំ២០១៧ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា បតីតេជោ​ ហ៊ុន សែន ​មាន​ប្រ​សា​សន៍​ថា​ ព្រះរាជពិធី​បុណ្យអុំទូក ​បណ្ដែតប្រទីប​ អកអំបុក និង​សំពះ​ព្រះខែ ​នឹងធ្វើឱ្យ​កូនចៅ​យុវជន​ ​ជំនាន់ក្រោយ​ស្គាល់នូវ​បុណ្យប្រពៃណី​របស់ប្រទេសជាតិ។

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី បិទមហោស្រពភាពយន្តខ្លី ចតុមុខលើកទី៦ និងប្រគល់ពានរង្វាន់ដល់បេក្ខជនជាប់ជ័យលាភី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បិទមហោស្រពភាពយន្តខ្លីចតុមុខ លើកទី៦ និងប្រគល់ពានរង្វាន់ដល់បេក្ខជនជាប់ជ័យលាភី នារាត្រីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ ហ៊ុន យុទ្ធគុណ

អានបន្ត

ពិធីបិទវគ្គបំប៉នការងារ និងច្បាប់ចរាចរណ៍ផ្លូវគោកដល់មន្ត្រីនគរបាល​ចរាចរណ៍

AKP ខេត្ត​ព្រះសីហនុ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ -ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាន រៀបចំពិធី​បិទវគ្គ​​សិក្សា​​បំប៉ន​​ការងារ​ចរាចរណ៍​ផ្លូវគោក​ស្តីពីការ​រំលឹក​ឡើង​​វិញ​រួម​មាន​ លំហាត់​របៀប​ កង​ជួរ​ ​និង​ក្បាច់​គុន​ដល់មន្ត្រីន​គរបាលចរាចរណ៍​ផ្លូវគោក​ខេត្តព្រះសីហនុ ដែលបាន​ដំណើរ​ការរយៈ​ពេល​​០៦ថ្ងៃ​ ​គឺពីថ្ងៃ​ទី២៥ ​ដល់ថ្ងៃ​ទី៣០ ​ខែតុលា ​ឆ្នាំ២០១៧​

អានបន្ត