ទីទុកឯកសារ សំរាប់ កញ្ញា, 2017


នាយឧត្តមសេនីយ៍ផ្កាយមាសបួន ប៉ុល សារឿន អញ្ជើញជួបសំណេះ សំណាល ជាមួយបេក្ខជនជ័យលាភីនិទ្ទេស A និង B នៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ — នាយឧត្តមសេនីយ៍ផ្កាយមាសបួន ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់សិស្សប្រឡង ជាប់សញ្ញាបត្រទុតិយភូមិឆ្នាំ២០១៧ និទ្ទេស A និងនិទ្ទេស B នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត៖ ងូ សុមុនី

អានបន្ត

ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យ និងលិខិតបទដ្ឋានស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

AKP កំពង់ចាម ថ្ងៃទី២៣០ ខែកញ្ញា ឆ្នាំ២០១៧ — ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ និងលិខិតបទដ្ឋានស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាល ថ្នាក់ក្រោមជាតិ និងការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត៖ ឆាយ មុត

អានបន្ត

ឯកឧត្តម ស ថាវី ទទួលជួបពិភាក្សាការងារជាមួយ នាយកទីភ្នាក់ងារ អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ នៃប្រទេសស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា

AKP ឧត្តរមានជ័យ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ — ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Carin Salerno នាយកទីភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅខេត្តឧត្តរមានជ័យ។ រូបថត៖ ទិត ស្រ៊

អានបន្ត

ក្រសួងអប់រំ អំពាវនាវសិស្សានុសិស្សដែលប្រឡងជាប់បាក់ឌុប រួសរាន់ទៅ ចុះឈ្មោះ ចុះរៀននៅថ្នាក់ឧត្តមសិក្សា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ –មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យ សិស្សានុសិស្សដែលទើបប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមិនទាន់ចុះឈ្មោះចូលរៀននៅ ថ្នាក់ឧត្តមសិក្សា ត្រូវចុះឈ្មោះ ចូលរៀនឱ្យបានរួសរាន់នៅថ្នាក់ឧត្តមសិក្សា ឬជំនាញវិជ្ជាជីវៈដើម្បី ទទួល បានចំណេះជំនាញក្នុងការប្រកួតប្រជែងទីផ្សារការងារ។

អានបន្ត

នាវាកងទ័ពរំដោះប្រជាជនចិនចំនួន ០៣គ្រឿង ដឹកនាំដោយលោកឧត្តម សេនីយ៍ទោ Shen Hao ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ — នាវាកងទ័ពរំដោះប្រជាជនចិនចំនួន ០៣គ្រឿង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Shen Hao ប្រធាន បេសកកម្មរបស់នាវាកងទ័ពរំដោះប្រជាជនចិន បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧។

អានបន្ត

រដ្ឋបាលខេត្ដកំពង់ចាម ផ្សព្វផ្សាយអនុក្រឹត្យនិងលិខិតបទដ្ឋានពាក់ព័ន្ធ នឹងការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវានៅរដ្ឋបាល ថ្នាក់ក្រោមជាតិ

AKP ខេត្ដកំពង់ចាម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ –រដ្ឋបាលខេត្តកំពងចាមបានរៀបចំសិក្ខាសាលា ស្តីផ្សព្វផ្សាយអនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការបង្កើតការិយាល័យប្រជាពលរដ្ឋ ក្រោមអធិបតីភាព របស់ឯកឧត្ដម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

អានបន្ត

ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាចប់អាណត្តិ អះអាងថា ពលករខ្មែរដែលកំពុង បម្រើការងារនៅក្នុងប្រទេសថៃ ត្រូវបានគាំពារ និងយកចិត្តទុកដាក់ពី រដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧​ –ឯកឧត្ដម ណាត់តាវុត ផូទីសារ៉ូ (Nuttavuth PHOTISARO) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំ កម្ពុជាចប់អាណត្តិបានអះអាងថា រាជរដ្ឋាភិបាលប្រទេសថៃ បានយកចិត្តទុកដាក់ និងគំាពារថែរក្សា ពលករខ្មែរ ដែលកំពុងបម្រើការងារនៅក្នុងប្រទេស ស្របតាម ច្បាប់របស់ប្រទេសថៃ។

អានបន្ត

ឯកឧត្តម យន្ត មីន អញ្ជើញផ្តល់កូនជ្រូកពូជចំនួន២០ក្បាលរបស់មន្ទីរ កសិកម្មខេត្ត ដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ មកពី១៥ឃុំ ក្នុងស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ — ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បាននាំយកកូនជ្រូកពូជចំនួន២០ក្បាល របស់មន្ទីរកសិកម្មខេត្ត ទៅផ្តល់អោយប្រជាពលរដ្ឋចំនួន២០គ្រួសារ មកពី១៥ឃុំ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត៖ ងូ សុមុនី

អានបន្ត

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចូលរួមក្នុងពិធីសម្ពោធផ្សាររួមទី១ របស់សម្ព័ន្ធ សមាគមជលផលសមុទ្រកម្ពុជា

AKP ខេត្តកំពត ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ –ផ្សាររួមដំបូងគេរបស់សម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា ដើម្បីបង្កើនសង្វាក់តម្លៃ និងពង្រីកការនាំចេញជលផលសមុទ្រកម្ពុជាទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ត្រូវបានដាក់ សម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូល រួមពីសំណាក់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ចាន់ ចេស្តា អភិបាល នៃគណៈអភិបាលខេត្តកំពត។

អានបន្ត

អាជ្ញាធរខេត្តសៀមរាបធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំសម្រាប់ជួយសង្គ្រោះ នៅពេលមានយន្តហោះធ្លាក់

AKP ខេត្តសៀមរាប ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧​ –អាជ្ញាធរខេត្តសៀមរាបសហការជាមួយអាកាសយានដ្ឋាន អន្តរជាតិសៀមរាប បានរួមគ្នាធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំមួយ សម្រាប់ជួយសង្គ្រោះនៅពេលមាន យន្តហោះធ្លាក់។

អានបន្ត

ឯកឧត្តម សរ ចំរុង អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការដាក់ឲ្យអនុវត្តអនុក្រឹត្យ និងលិខិតបទដ្ឋានស្តីពីការ បង្កើតយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ

AKP ក្រចេះ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ — ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ និងឯកឧត្តម ធន់ គ្រី តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការដាក់ឲ្យអនុវត្តអនុក្រឹត្យ និងលិខិត បទដ្ឋានស្តីពី ការបង្កើតយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ នៅខេត្តក្រចេះ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត៖ ជួន សុជាតិ

អានបន្ត

ឯកឧត្តម សួន បវរ អញ្ជើញជាអធិបតី ពិធីបិទផ្សាយជាសាធារណៈនូវ ឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកព្រះនេត្រព្រះ

AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ — ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី ពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត៖ ឈុន សារ៉ាត

អានបន្ត

នាវាកងទ័ពរំដោះប្រជាជនចិនចំនួន ០៣គ្រឿង ចូលចតកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ

AKP ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ –នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នាវាកងទ័ព ជើងទឹករំដោះប្រជាជនចិនចំនួន ៣គ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយ សុវត្ថិភាពដើម្បីធ្វើ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃ ទី០៣ ខែតុលា ឆ្នាំ២០១៧។ ដោយមានការទទួលស្វាគមន៍ពីនាយ នាយរងកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ ដែលដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ព ជើងទឹកមូលដ្ឋានសមុទ្រ និងក៏មាន ការទទួលស្វាគមន៍ពីសមាគមន៍ចិននៅក្នុងខេត្ត ព្រះសីហនុផងដែរ។

អានបន្ត

អាជ្ញាធរខេត្ត និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបធ្វើលំហាត់ សមយុទ្ធទ្រង់ទ្រាយធំសម្រាប់ជួយសង្គ្រោះនៅពេលមានយន្តហោះធ្លាក់

AKP សៀមរាប ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ — អាជ្ញាធរខេត្តសៀមរាប សហការជាមួយអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ធ្វើលំហាត់សមយុទ្ធទ្រង់ ទ្រាយធំមួយ សម្រាប់ជួយសង្គ្រោះនៅពេលមានករណីយន្តហោះធ្លាក់ នៅចុងផ្លូវរត់២៣ ចម្ងាយប្រមាណ ១០០ម៉ែត្រ ប៉ែកខាងក្រៅអាកាសយានដ្ឋានអន្តរជាតិខេត្ត ដែលស្ថិតនៅក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត៖ ហង្ស សៀក

អានបន្ត

សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញគោរព វិញ្ញាណក្ខន្ធ ឯកឧត្ដម អ៊ុំ ម៉ាន្នូរីន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអមដំណើដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា

អានបន្ត

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម វណ្ណ មូលីវណ្ណ

AKP សៀមរាប​ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ — លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទជាច្រើនរូប អញ្ជើញដាក់កម្រងផ្កា និងអុជធូបគោរព វិញ្ញាណក្ខន្ធសព ឯកឧត្តម វណ្ណ មូលីវណ្ណ បិតាស្ថាបត្យករខ្មែរ និងជាប្រធានទី១នៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានសព ដែលស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ រូបថត៖ ហង្ស សៀក

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់ កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ — ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា និងអុជធូបគោរព វិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា និងត្រូវជាបងប្រុសបង្កើត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរមាតាជាតិខ្មែរ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ សួស សាវី

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាល អញ្ជើញដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុំ ម៉ាន្នូរីន សមាជិក ព្រឹទ្ធសភា និងត្រូវជាបងប្រុសបង្កើត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ កុក គី

អានបន្ត

លទ្ធផលជំនួបទ្វេភាគីរវាងរដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជាជាមួយរដ្ឋមន្រ្ដី ក្រសួងការបរទេសបារាំង

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–

អានបន្ត

គណៈកម្មការទន្លេមេគង្គបង្ហាញពីបញ្ហាប្រឈម ក្នុងការគ្រប់គ្រងធនធាន ទឹកទន្លេមេគង្គ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–គណៈកម្មការទន្លេមេគង្គបង្ហាញពីបញ្ហាប្រឈម ក្នុងការគ្រប់គ្រងធនធានទឹកទន្លេមេ គង្គត្រូវបានកំណត់សម្រាប់កិច្ចសហការរៀបចំផែនការរួម រវាងប្រទេសតាមដងទន្លេមេគង្គ មួយចំនួន។

អានបន្ត

ឯកឧត្តម ប៉ុល សារឿន សំណេះសំណាលជាមួយបេក្ខជនជ័យលាភីនិទ្ទេស A និង B

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧– នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ មានរៀប ចំពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសA និង B សម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧កន្លងមក

អានបន្ត

JICA ប្រកាសបន្តបញ្ជូនមន្រ្តីសុខាភិបាលកម្ពុជាទៅប្រទេសជប៉ុន ដើម្បីឈ្វេងយល់ពីប្រព័ន្ធគ្រប់គ្រងសុខភាពសហគមន៍

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧– ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា (JICA) បាន ប្រកាសបន្តបញ្ជូនមន្រ្តីសុខាភិបាលកម្ពុជាជាង១០នាក់ ដើម្បីឈ្វេងយល់ពី ប្រព័ន្ធគ្រប់ គ្រងសុខភាពសហគមន៍នៅប្រទេសជប៉ុន ដើម្បីជួយជំរុញការលើកកម្ពស់ការផ្តល់សេវា សុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជានៅតាមសហគមន៍ឱ្យកាន់តែមានភាពប្រសើរឡើង។

អានបន្ត

កម្ពុជា និងបង់ក្លាដែស ឯកភាពគ្នាជំរុញឱ្យមានការផ្លាស់ប្តូរទេសចរ ទៅវិញទៅមករវាងប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកអគ្គរដ្ឋទូតប្រទេស បង់ក្លាដែស បានឯកភាពគ្នាជំរុញឱ្យប្រជាជននៃប្រទេសទាំងពីរផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញ ទៅមកបន្ថែមទៀត ស្របពេលដែល ចំនួនទេសចរបង់ក្លាដែសមកកម្ពុជានៅមានចំនួន តិចតួចនៅឡើយ។

អានបន្ត

លោកជំទាវ ម៉ែន សំអន៖ ក្រោយបញ្ចប់ទស្សនកិច្ចសិក្សាឈ្វេងយល់ វិស័យអធិការកិច្ចនៅប្រទេសចិន ក្រុមអធិការកិច្ចកម្ពុជាបាន បទពិសោធន៍ខ្ពស់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧– លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានលើកឡើងថា ក្រោយពីបញ្ចប់ដំណើរ ទស្សនកិច្ច សិក្សាឈ្វេងយល់លើវិស័យអធិការកិច្ច រយៈពេល០៤ថ្ងៃនៅប្រទេសចិនរួចមក ក្រុមអធិការ កិច្ចកម្ពុជាបានទទួលនូវបទពិសោធន៍ខ្ពស់ពីមិត្ដចិន ដើម្បីយកមកអនុវត្ដន៍ការងារឱ្យមាន ប្រសិទ្ធភាពនៅកម្ពុជា។

អានបន្ត

ខេត្ដក្រចេះផ្សព្វផ្សាយ និងការដាក់ឱ្យអនុវត្តន៍អនុក្រឹត្យ លិខិតបទដ្ឋាន ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ

AKP ខេត្តក្រចេះ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–អាជ្ញាធរខេត្តក្រចេះបានបើកសិក្ខាសាលាស្តីពីការ ផ្សព្វផ្សាយ និងការដាក់ឱ្យអនុវត្ត អនុក្រឹត្យ និងលិខិតបទដ្ឋានស្តីពីការបង្កើតយន្តការ ច្រកចេញ ចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅសាល មហោស្រពខេត្ត។

អានបន្ត

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជាមួួយគ្រួសារសពលោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–

អានបន្ត

អាជ្ញាធរខេត្ត និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំសម្រាប់ជួយសង្គ្រោះនៅពេលមានយន្តហោះធ្លាក់

AKP សៀមរាប ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ — អាជ្ញាធរខេត្តសៀមរាប សហការជាមួយអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០១៧នេះ បានរួមគ្នាធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំមួយសម្រាប់ជួយសង្គ្រោះ នៅពេលមាន

អានបន្ត

មន្ទីរកសិកម្មខេត្តព្រះសីហនុ ផ្តល់កូនជ្រូកមេពូជចំនួន២០ក្បាល ដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារនៅស្រុកព្រៃនប់

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ មន្ទីរកសិកម្មបានផ្តល់កូនជ្រូកមេពូជចំនួន ២០ក្បាល ដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ មកពី១៥ឃុំ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុ និងអាជ្ញាធរស្រុកព្រៃនប់។

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ៖ សិស្សប្រឡងជាប់បាក់ឌុបក្នុងឆ្នាំ២០១៧ នៅស្រុកកោះសូទិន ជាប់៤០ភាគរយ ដែលជាបរិមាណមួយច្រើន ជាងពីសង្គមចាស់

AKP កំពង់ចាម ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា សិស្សប្រឡង មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០១៧នេះ នៅក្នុងស្រុកកោះសុទិន ខេត្ដកំពង់ចាម គឺជាប់ប្រមាណ ៤០ភាគរយ ដែលជាចំនួនបរិមាណមួយច្រើនជាងពីសង្គមចាស់។

អានបន្ត

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាជំរុញឱ្យក្រុមហ៊ុនអចលនព្រទ្យ ក្នុងស្រុករួមគ្នាក្នុងការពង្រឹងសមត្ថភាពឱ្យបានខ្លាំងក្លាលើការវាយតម្លៃដីធ្លីនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានជំរុញឱ្យក្រុមហ៊ុន អចលនព្រទ្យក្នុងស្រុកទាំងអស់ ត្រូវរួមគ្នាក្នុងការពង្រឹងសមត្ថភាព និងគុណភាព ឱ្យបាន ខ្លាំងក្លាបន្ថែមទៀត ក្នុងការវាយតម្លៃលើវិស័យដីធ្លីនៅកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយ ក្រុមហ៊ុនបរទេស។

អានបន្ត

អគ្គស្នងការនគរបាលជាតិណែនាំឱ្យស្នងការនគរបាលរាជធានី ខេត្តបញ្ឈប់ រាល់ការចេញលិខិតទទួលស្គាល់ពាក់ព័ន្ធនឹងការងារអគ្គិភ័យដោយខុសច្បាប់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់គ្រប់ បណ្តាស្នងការនគរបាល រាជធានី ខេត្តនៅទូទាំងប្រទេស ធ្វើការណែនាំដល់មន្រ្តីថ្នាក់ក្រោម របស់ខ្លួនបញ្ឈប់ជា បន្ទាន់នូវការចេញលិខិតបញ្ជាក់ពាក់ព័ន្ធដល់ការងារបង្ការ និងពន្លត់អគ្គិភ័យ។

អានបន្ត

រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកាជាង១លានដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់វិស័យកសិកម្ម និងការបោសសម្អាតមីននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–រដ្ឋាភិបាលជប៉ុនបានសម្រចផ្ដល់ថវិកា ប្រមាណ១.៥៦១.៨០៥ដុល្លារអាម៉េរិក ដល់កម្ពុជា សម្រាប់សាងសង់ស្ពាននៅតំបន់ជនបទ ការលើកកម្ពស់និរន្ដរភាព នៃវិស័យកសិកម្ម និងបោសសម្អាតគ្រាប់មីន នៅក្នុងខេត្ដបន្ទាយមានជ័យ ដើម្បីចូលរួមអភិវឌ្ឍន៍ នៅក្នុងសហគមន៍។

អានបន្ត

គ.ជ.ប ចាប់ផ្ដើមធ្វើបញ្ជីអ្នកបោះឆ្នោតដើម្បីរៀបចំការជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៤

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា(គ.ជ.ប) បានចាប់ផ្ដើមធ្វើបញ្ជី អ្នកបោះឆ្នោតដើម្បីរៀបចំការជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៤ ដែលគ្រោងធ្វើឡើង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ខាងមុខ។

អានបន្ត

អភិបាលខេត្តបន្ទាយមានជ័យរម្លឹកប្រជាពលរដ្ឋម្ចាស់ដីត្រូវប្រញាប់ពិនិត្យមើល ការបិទផ្សាយឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីតាមកាលកំណត់

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម សួន បវរ បានអំពាវនាវទៅកាន់ប្រជាពល រដ្ឋម្ចាស់ដីត្រូវប្រញាប់ទៅពិនិត្យមើលនូវឯកសារ នៃការវិនិច្ឆ័យលើ ការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធទៅតាមកាលកំណត់ដែលក្រុមមន្ត្រីជំនាញបានប្រកាសបិទផ្សាយជា សាធារណៈ ដើម្បីផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវមុននិងចេញប័ណ្ណសិទ្ធិនោះ។

អានបន្ត

ធនាគារអភិវឌ្ឍន៍អាស៊ីអះអាងពីការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ នាពេលខាងមុខនៅអាស៊ី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–លោក Yasuyuki Sawada ប្រធានសេដ្ឋវិទូនៃធនាគារ អភិវឌ្ឍន៍អាស៊ី បានឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ថា ហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ យ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍ ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ និងការផ្គត់ផ្គង់ថាមពល បានជួយជំរុញកំណើន នៅអាស៊ី ដោយបានផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋនៅអាស៊ី អាចទៅដល់កន្លែងធ្វើការ និងនាំផលិតផលរបស់ខ្លួនទៅដល់ទីផ្សារ។

អានបន្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រីប្រកាសជួបសិល្បករទាំងបុរាណ និងសម័យ ក្នុងមួយឆ្នាំម្ដង

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជួបជាមួយសិល្បករមួយឆ្នាំ ម្តងចាប់ពីឆ្នាំ២០១៨ តទៅ ដោយជំនួបនេះ គឺធ្វើឡើងដើម្បីផ្សារភ្ជាប់ពីទម្រង់សិល្បៈមួយទម្រង់សិល្បៈមួយមិនថា សិល្បៈបុរាណ ឬសិល្បៈសម័យនោះទេ។

អានបន្ត

ឯកឧត្តម វង សូត អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល៩ខែ ឆ្នាំ២០១៧ របស់បេឡាជាតិសន្តិសុខសង្គម ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ — ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារបន្តរបស់បេឡាជាតិសន្តិសុខសង្គម ខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត៖ ងូ សុមុនី

អានបន្ត

សម្ដេចតេជោអះអាងថា មិនឱ្យអ្នកណាបំផ្លាញទឹកដីកម្ពុជាបានទេ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–ជាមួយនឹងការប្រកាសដឹកនាំប្រទេសយ៉ាងតិច ពីរអាណត្តិទៀតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងថា មិនអនុញ្ញាតឱ្យអ្នកណាមកបំផ្លាញទឹកដីកម្ពុជាបានតទៅទៀតនោះទេ។

អានបន្ត

ឯកអគ្គរដ្ឋទូតវៀតណាមចប់អាណត្តិ សរសើរកម្ពុជាដែលថែរក្សាបាននូវសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រទេសបានជឿនលឿនឆាប់រហ័ស

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧–ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានកោតសរសើរ កម្ពុជា ដែលថែរក្សាបាន នូវសន្តិសុខ ស្ថិរភាព ព្រមទាំងការអភិវឌ្ឍប្រទេសជឿនលឿនបានឆាប់រហ័ស ក្រោមព្រះរាជ កិច្ចដឹកនាំរបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការ ដឹកនាំ របស់រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភាកម្ពុជា ដែលទាំងនេះជាក្តីសង្ឃឹមថាកម្ពុជានឹងបន្ត អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យកាន់តែមានការវិវឌ្ឍជឿនលឿនថែមទៀត។

អានបន្ត

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី កិច្ចប្រជុំអាស៊ី អឺរ៉ុប លើកទី១៤ ក្រោមប្រធានបទ យុទ្ធសាស្រ្តនៃការគ្រប់គ្រងអន្តោប្រវេសន៍ នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំអាស៊ី អឺរ៉ុបលើកទី១៤ ក្រោមប្រធានបទ យុទ្ធសាស្រ្តនៃការគ្រប់គ្រងអន្តោប្រវេសន៍ នៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត៖ ហង្ស សៀក

អានបន្ត