ទីទុកឯកសារ សំរាប់ សីហា, 2017


ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំង និងផ្ទេរតំណែងប្រធានមន្ទីរព័ត៌មានខេត្តកោះកុង

AKP កោះកុង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ផៃធួន ផ្លាមកេសន អភិបាលស្តីទី ខេត្តកោះ កុង និងឯកឧត្តម អ៊ុន ឆាលី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំង

អានបន្ត

ត្រយ៉ងយក្សដែលជាប្រភេទជិតផុតពូជបំផុត ត្រូវបានក្រុមស្រាវជ្រាវរកឃើញ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្ដមណ្ឌលគិរី

AKP ខេត្ដមណ្ឌលគិរី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ –យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ សមាគម អភិរក្សសត្វព្រៃនៅកម្ពុជាចុះថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៧ បានឱ្យដឹងថា ក្រុមស្រាវជ្រាវ និង ត្រួតពិនិត្យសត្វព្រៃនៃអង្គការសមាគមអភិរក្ស សត្វព្រៃនៅកម្ពុជាហៅកាត់ថា(WCS) បានរកឃើញសត្វ

អានបន្ត

ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដាក់ឱ្យដំណើរការ ជាលើកដំបូងរថយន្តមន្ទីរ ពិសោធន៍ប្រេងឥន្ធនៈចល័ត សម្រាប់ត្រួតពិនិត្យគុណភាព និងបរិមាណប្រេង តាមស្ថានីយនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ –ក្រសួងពាណិជ្ជកម្ម បានចាប់ផ្ដើមដាក់ឱ្យដំណើរជាលើក ដំបូងរថយន្តមន្ទីរ ពិសោធន៍ប្រេងឥន្ធនៈចល័ត ដើម្បីធ្វើការត្រួតពិនិត្យគុណភាពប្រេង និងបរិមាណប្រេង ឥន្ធនៈនៅតាមស្ថានីយប្រេងនៅទូទាំងប្រទេស។

អានបន្ត

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយប្រទេសនូវែលសេឡង់ ពង្រឹងការដាំដុះបន្លែសេរីរាង្គគ្មានគីមីនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ –ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចភ្ជាប់កិច្ច សហការជា មួយរដ្ឋាភិបាលនូវែលសេឡង់ ដើម្បីអនុវត្តន៍គម្រោងជួយដល់កសិករក្នុងការ ដាំដុះបន្លែសេរីរាង្គ ឬបន្លែគ្មានសារធាតុគីមី នៅកម្ពុជាក្នុងគោលដៅលើកកម្ពស់សុខុមាល ភាពប្រជាពលរដ្ឋ។

អានបន្ត

មណ្ឌលផ្តល់ព័ត៌មានស្តីពីការចុះឈ្មោះបោះឆ្នោតបង្កើតជាលើកដំបូងនៅ ផ្សារទំនើបអ៊ីអន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ –គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន សម្រេចបង្កើតមជ្ឈ មណ្ឌលផ្តល់ព័ត៌មានស្តីពីការចុះឈ្មោះបោះឆ្នោតនៅផ្សារទំនើបអ៊ីអន ដើម្បីជំរុញឱ្យប្រជា ពលរដ្ឋកម្ពុជាដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា។

អានបន្ត

កម្ពុជាគ្រោងនាំពូជខ្លាដំបងចូលមកក្នុងប្រទេស ដើម្បីស្តារពូជខ្លាដែលបាន បាត់បង់ក្នុងសម័យសង្គ្រាម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧​–នាយកប្រតិបត្តិនៃអង្គការ WWF បានថ្លែងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានឯក ភាពទៅលើគម្រោងនាំពូជខ្លាដំបងចូលមកក្នុងប្រទេសកម្ពុជា ដើម្បីស្តារពូជខ្លាយើង ដែលបានបាត់បង់ក្នុងសម័យសង្គ្រាមឡើងវិញ។

អានបន្ត

សាលាក្ដីខ្មែរក្រហមចេញសេចក្ដីថ្លៃងការណ៍របស់ការិយាល័យសហព្រះរាជ អាជ្ញាស្ដីពីសំណុំរឿង០០៤/២

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ –

អានបន្ត

ឯកឧត្តម ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតី កិច្ចប្រជុំដើម្បី ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុម ប្រឹក្សាជាតិគណនេយ្យ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ – ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង​អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាជាតិគណនេយ្យ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ សួស សាវី

អានបន្ត

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតី ពិធីប្រគល់-ទទួលគ្រឿងចក្រ កសិកម្ម​ និង​​ម៉ូតូ​​​ ជូនដល់សហគមន៍កសិកម្ម ខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ – ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតី ពិធីប្រគល់-ទទួលគ្រឿងចក្រកសិកម្ម និងម៉ូតូជូនដល់សហគមន៍អភិវឌ្ឍន៍ កសិកម្មគំរូទាំង១២សហគមន៍ និងមន្ត្រីតាមស្រុក ព្រមទាំងភ្នាក់ងារផ្សព្វ ផ្សាយ​កសិកម្មឃុំ ដែលឧបត្ថម្ភដោយកម្មវិធី ASPIRE ក្រោមមូលនិធិ អាយហ្វាត(IFAD) នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។ រូបថត៖ ទិត ស្រ៊

អានបន្ត

ការនាំចេញបន្លែនៅក្នុងខែសីហាកើនឡើង ប្រមាណជិត ៣០០លានដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧–    ការនាំចេញបន្លែនៅក្នុងខែសីហានេះ បាន ឈានដល់តម្លៃ ២៩៦លានដុល្លារអាម៉េរិក ដែលនាំឱ្យមានចំណូលសរុបក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំនេះ មានតម្លៃ ២.៣២ប៊ីលានដុល្លារអាម៉េរិក ដែលកើនឡើងបាន ៤៦.៥ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

អានបន្ត

គយរបស់វៀតណាមរៀបចំកិច្ចសន្ទនាជាមួយ ក្រុមហ៊ុនពាណិជ្ជកម្មរបស់អឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧–    កាលពីថ្ងៃទី ៣០ ខែសីហា អគ្គនាយកដ្ឋានគយ របស់វៀតណាមបានរៀបចំកិច្ចពិភាក្សាមួយជា មួយបណ្តាក្រុមហ៊ុនអាជីវកម្មរបស់អឺរ៉ុប នៅទី ក្រុងហូជីមិញ ដើម្បីជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងពន្ធគយដែលពួកគេបានព្រួយបារម្ភ ជាពិសេសបញ្ហាការវាយតម្លៃឡើងវិញនៃពន្ធគយ។ 

អានបន្ត

ប្រទេសចិនប្តេជ្ញាចិត្តដើម្បីជម្នះ ទៅនឹងការប្រយុទ្ធប្រឆាំងភាពក្រីក្រ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧–    កាលពីថ្ងៃពុធ ឧបនាយករដ្ឋមន្រ្តីចិនលោក វ៉ាង យ៉ាង បានសន្យាថា នឹងប្រើប្រាស់ឱ្យ​អស់លទ្ធភាពសម្រាប់ជាប្រយោជន៍ស្ថាប័ន និងនយោបាយ របស់ប្រទេសចិន ដើម្បីជម្នះទៅនឹង​ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្ររបស់ប្រជាជាតិ។ 

អានបន្ត

ប្រទេសចិនលើកម្ពស់ពីសារៈសំខាន់នៃសាលាវិជ្ជាជីវៈ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧–    កាលពីថ្ងៃពុធ ក្រសួងអប់រំបានប្រកាសថា បច្ចុប្បន្នប្រទេសចិនមានសាលាវិជ្ជាជីវៈសរុប ១២.៣០០សាលា ដោយសិស្សដែលបាន ចុះឈ្មោះចូលរៀនប្រមាណជាង ២៦,៨លាននាក់ ដោយ បានបង្ហាញពីសារៈសំខាន់ចាំ បាច់នៃប្រព័ន្ធអប់រំ។

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរព័ត៌មាន ខេត្តកោះកុង

AKP កោះកុង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរព័ត៌មាន ខេត្តកោះកុង នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ រូបថត៖ ហ៊ុន យុទ្ធគុណ

អានបន្ត

ប្រធានាធិបតីហ្វីលីពីនផ្តល់ឱ្យយោធានូវជម្រើស ទម្លាក់គ្រាប់បែកកន្លែងលាក់ខ្លួនចុងក្រោយរបស់ពួកភេរវជន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧–    ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ( Rodrigo Duterte  ) បាននិយាយពីថ្ងៃពុធថា ជម្រើសឥឡូវនេះ គឺឱ្យយោធាធ្វើកិច្ចប្រឹងប្រែងនៅ នាទីចុងក្រោយមួយ ដើម្បីយកមកវិញ កន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាម ដែល នៅសេសសល់ក្នុងទីក្រុងម៉ារ៉ាវី  ប្រទេសហ្វីលីពីនភាគខាងត្បូង ។ 

អានបន្ត

នាយករដ្ឋមន្ត្រីអង់គ្លេសទៅដល់ជប៉ុន ដើម្បីធ្វើកិច្ចចរចាជាមួយលោក អាបេ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧–    នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May  បានធ្វើដំណើរដល់ប្រទេសជប៉ុន កាលពីថ្ងៃពុធ ដើម្បីធ្វើកិច្ចចរចាជាមួយសមភាគីជប៉ុន របស់ លោកស្រី គឺលោក ស៊ីនហ្សូ អាបេ ( Shinzo Abe  ) អំពីការពង្រឹងចំណងទាក់ទងសេដ្ឋកិច្ចទ្វេភាគី ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មក្នុងចំណោមបញ្ហា ដទៃទៀត ។ 

អានបន្ត

មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ព្រមព្រៀងគ្នាបង្កើន ការគាបសង្កត់កូរ៉េខាងជើងឱ្យដល់កម្រិតខ្លាំងបំផុត

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧–    ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា- អ៊ីន ( Moon Jae -In )  និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ( Shinzo Abe  ) កាលពីថ្ងៃពុធនេះ បានព្រមព្រៀងគ្នាបង្កើនការគាបសង្កត់លើកូរ៉េខាងជើង ឱ្យទៅដល់កម្រិតខ្លាំងបំផុតមួយក្នុង អំឡុងការសន្ទនាគ្នាតាមទូរស័ព្ទ បន្ទាប់ពី កូរ៉េខាងជើងបាញ់មីស៊ីលកាលពីមួយថ្ងៃមុន ។

អានបន្ត

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ថ្កោលទោស ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧–     ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប  កាលពីថ្ងៃអង្គារ បានថ្កោលទោសយ៉ាងខ្លាំងការបាញ់មីស៊ីលកាលពីថ្ងៃចន្ទ ធ្វើឡើងដោយកូរ៉េខាងជើង ក៏ដូច ជាការបាញ់ជាច្រើនទៀតកាលពីថ្ងៃសុក្រ ដោយទាមទារដល់ប្រទេសនេះឱ្យបញ្ឈប់ជាបន្ទាន់ សកម្មភាពដ៏យង់ឃ្នងបែបនេះ ។  

អានបន្ត

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់សម្រាប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ –

អានបន្ត

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់គ្រឿងចក្រកសិកម្ម​និងម៉ូតូ​ជូន​ដល់​សហគមន៍កសិកម្ម

AKP ខេត្តព្រះវិហារ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ -ឯកឧត្តម  អ៊ុន ចាន់ដា អភិបាលខេត្តព្រះ​វិហារបាន​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​កសិករ​និង សហគមន៍កសិកម្មត្រូវតែអភិរក្សថែរក្សាសម្ភារកសិកម្មបែប​បុរាណ​ដូច​ជា​ន​ង្គ័ល​ រនាស់​ ដែល​ជាមរតក​ដូន​តារបស់យើងឱ្យនៅគង់វង្ស។

អានបន្ត

អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០១៧ –

អានបន្ត

មហោស្រពភាពយន្តអាស៊ាន២០១៧ នឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧–មហោស្រពភាពអាស៊ាន២០១៧ នឹងចាក់បញ្ចាំងលើកញ្ចក់ ទូរទស្សន៍ទូរទស្សន៍ ជាតិកម្ពុជា (ទទក) និងទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ចាប់ពីថ្ងៃទី០៨ ដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមកិច្ចសហការគ្នា រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតនៃបណ្តា ប្រទេសជាសមាជិកអាស៊ាននៅ រាជធានីភ្នំពេញ។

អានបន្ត

ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពីការកសាងសមត្ថភាពមន្ត្រីលើ “ការចរចាក្នុងកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម”

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧–ប្រភពពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា វិទ្យាស្ថាន បណ្តុះបណ្តាល ពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្មបានសហការជាមួយ គណៈកម្មការ សេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UNESCAP) បានរៀបចំសិក្ខា សាលាស្តីពី “ការចរចាក្នុងកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម” ដែលមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដើម្បីចែករំលែកបទពិសោធន៍ ដល់មន្ត្រីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ លើការចរចា និងការដោះស្រាយបញ្ហាប្រឈម ចំពោះពាណិជ្ជកម្ម។

អានបន្ត

មន្ទីរកសិកម្មខេត្តស្ទឹងត្រែងអនុវត្តន៍គម្រោងបង្រៀនការបង្កាត់ពូជប៉េងប៉ោះ ជាមួយត្រប់

AKP ខេត្តស្ទឹងត្រែង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧–មន្ទីរកសិកម្មខេត្តស្ទឹងត្រែង សហការជាមួយគម្រោង សាកវប្បកម្មកម្ពុជា បានបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីបច្ចេកទេសកសិកម្ម ពីរបៀបបង្កាត់ពូជបន្លែ និងដំណាំដើម្បីយកចំណេះដឹងទៅបង្ហាត់បង្រៀនដល់កសិករឱ្យបង្កើនការដាំបន្លែសរីរាង្គនៅក្នុងស្រុក និងរួមគ្នាទប់ស្កាត់បន្លែនាំចូល។

អានបន្ត

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នឹងរៀបចំកិច្ចប្រជុំអន្តរក្រសួង ស្តីពីដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិត ស្ករសនាំចេញនៅដើមខែកញ្ញានេះ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧–

អានបន្ត

ឧស្សាហកម្មកាហ្វេយីហោខ្មែរ កំពុងស្ថិតក្នុងស្ថានភាពប្រកួតប្រជែង នៅលើទីផ្សារកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧–ឧស្សាហកម្មកាហ្វេយីហោខ្មែរ កំពុងស្ថិតក្នុងស្ថានភាព ប្រកួតប្រជែងនៅលើទីផ្សារ កម្ពុជា ខណៈដែលវិនិយោគិនក្នុងស្រុកភាគច្រើន កំពុងងាកទៅបង្កើតកាហ្វេ ឬភេសជ្ជៈ យីហោ ក្នុងស្រុកផ្ទាល់ខ្លួន ដើម្បីប្រកួតប្រជែងទៅនឹងការហូរចូលយ៉ាងច្រើន នៃយីហោបរទេស។

អានបន្ត

ក្រសួងឧស្សាហកម្មតម្រូវឱ្យម្ចាស់ផ្ទះជួលលក់ទឹកស្អាតជូនកម្មករ និងសិស្ស និស្សិត ក្នុងតម្លៃ៨០០រៀល ក្នុងមួយម៉ែត្រគុប

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧–ក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាមរយៈសេចក្តីសម្រេចក្នុង ការតម្រូវឱ្យម្ចាស់ផ្ទះ ឬម្ចាស់អគារដែល មានបន្ទប់ជួលឱ្យកម្មករ កម្មការិនី និងសិស្ស និស្សិត ត្រូវលក់ទឹកស្អាត ជូនដល់ពួកគេ ក្នុងតម្លៃ៨០០រៀល ក្នុងមួយម៉ែត្រគុប។

អានបន្ត

ប្រជាពលរដ្ឋក្រុងសៀមរាប ស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសតវត្សរ៍ទី៩ ចំនួនពីរជូនអាជ្ញាធរជាតិអប្សរា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧–លោក ប៉ុក វណ្ណា ប្រជាពលរដ្ឋនៅសង្កាត់ទឹកវិល ក្រុងសៀមរាប បានស្ម័គ្រចិត្តប្រគល់ ក្រឡបុរាណសម័យអង្គរចំនួន២ ជូនអាជ្ញាធរជាតិអប្សរាថែរក្សា និងអភិរក្ស ដើម្បីទុកជា សម្បត្តិមរតកវប្បធម៌ជាតិ បន្ទាប់ពីរក្សាទុកនៅផ្ទះអស់រយៈកាល ១៥ឆ្នាំ។

អានបន្ត

ឯកឧត្តម ទេសរដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជាអធិបតី កិច្ចប្រជុំអន្តរក្រសួងស្តីពី ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ – ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជា អធិបតី កិច្ចប្រជុំអន្តរក្រសួងស្តីពីការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច ដំណាំអំពៅផលិត

អានបន្ត

ឯកឧត្តម ម៉ៅ អាយុទ្ធ និងឯកអគ្គរដ្ឋទូតហ្វីលីពីន អញ្ជើញជាអធិបតី បើកសន្និសីទសារព័ត៌មានស្តីពី ASEAN Film Festival នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ – ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន និងឯកឧត្តម Christopher B.​Montero ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា អញ្ជើញជាអធិបតី

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងសួរ សុខទុក្ខបងប្អូនកម្មករ និងនិយោជិត ចំនួន ១៣.៦៦៦នាក់ នៅសួន ឧស្សាហកម្មវឌ្ឍនៈ២

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនកម្មករ និងនិយោជិតចំនួន ១៣.៦៦៦នាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតក្នុង សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។ រូបថត៖ ហ៊ុន យុទ្ធគុណ

អានបន្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជូនសារប្រាប់កម្មករថាប្រាក់ខែត្រូវឡើង ជារៀងរាល់ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧–ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានបញ្ជូនសារជាក់លាក់តាមផ្លូវច្បាប់ប្រាប់កម្មករថា ប្រាក់ខែត្រូវឡើងជារៀងរាល់ឆ្នាំ ប្រសិនបើមិនឡើងទេគឺខុសច្បាប់តែម្ដង ដែលនេះគឺជាការចង់បានរបស់កម្មករ ជាការចង់បានរបស់ រាជរដ្ឋាភិបាល ហើយក៏ជាការចង់បានរបស់អ្នកវិនិយោគផងដែរ។

អានបន្ត

ឯកឧត្តម កែ គឹមយ៉ាន អំពាវនាវប្រជាពលរដ្ឋទាំងអស់ឱ្យបន្តចូលរួមថែរក្សាសន្តិភាព

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧–ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនបានធ្វើការអំពាវនាវប្រជាពលរដ្ឋ ទាំងអស់ឱ្យបន្តចូលរួម សាមគ្គីគ្នាថែរក្សាការពារ សុខសន្តិភាពដែលកំពុងកើតមានពេញផ្ទៃប្រទេស ឱ្យបាននៅស្ថិតស្ថេរ គង់វង្ស។

អានបន្ត

អង្គការ WWF សិក្ខាសាលាផ្សព្វផ្សាយអំពីការអនុវត្តគម្រោង របស់ភាពជាដៃគូ លើវិស័យព្រៃឈើ និងជលផលដំណាក់កាលទី២

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧–ដោយមានការគាំទ្រហិរញ្ញវត្ថុបដិភាគដោយទីភ្នាក់ងារស្វ៊ីស សម្រាប់ការអភិវឌ្ឍ និងដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូមួយចំនួន នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ អង្គការWWF បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយអំពីការអនុវត្តគម្រោងរបស់ភាពជាដៃគូលើវិស័យព្រៃឈើ

អានបន្ត

ក្រសួងរៀបចំដែនដី ប្រកាសអនុវត្តន៍វិធានការផ្លូវច្បាប់ចំពោះស្ថាបត្យករបរទេស ណាដែល ដែលមិន បានចុះបញ្ជីក្នុងគណៈវិស្វករកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧–ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសអនុវត្តន៍វិធានការផ្លូវច្បាប់ចំពោះ ស្ថាបត្យករបរទេសណាដែល ដែលមិនបានចុះបញ្ជីក្នុង គណៈវិស្វករកម្ពុជា ដើម្បីរឹតបន្ដឹងការអនុវត្តច្បាប់ សម្រាប់ធានាដល់ការកាត់បន្ថយជនបរទេស ដែលមកដណ្តើមការងារស្ថាបត្យករកម្ពុជា។

អានបន្ត

ចក្រភពអង់គ្លេស ចាប់អារម្មណ៍ក្នុងការវិនិយោគលើការសាងសង់ហេដ្ឋារចនា សម្ព័ន្ធស្ពាន ផ្លូវនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧–ដោយមើលឃើញអំពីតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ស្ពាន ផ្លូវ សម្រាប់ជួយដោះស្រាយបញ្ហាកកស្ទះ ចរាចរណ៍នៅតាមទីប្រជុំជន និងបណ្ដាខេត្ដមួយចំនួន ក្នុងការធ្វើដំណើរ កាន់តែងាយស្រួលឆាប់ រហ័ស នោះ ក្រុមហ៊ុនមួយចំនួនរបស់ចក្រភពអង់គ្លេស ចាប់អារម្មណ៍ក្នុងការវិនិយោគសាងសង់ហេដ្ឋា រចនា សម្ព័ន្ធស្ពាន ផ្លូវនៅក្នុងប្រទេសកម្ពុជា។

អានបន្ត

សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេតថ្នាក់ជាតិ ស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្នាំ២០១៦

AKP ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ -កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅសាលា​ខេត្ត​ព្រះសីហនុ​ ក្រុម​ប្រឹក្សា​ជាតិ​វិទ្យាសាស្រ្ត​ និងបច្ចេកវិទ្យានៃក្រសួងផែនការ និងមន្ទីរផែនការចំនួន ៥ខេត្ត គឺ​ខេត្ត​កោះ​កុង​ កំពត​ កែប​ កំពង់ស្ពឺ​ និងខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេតថ្នាក់ជាតិ ស្តី​ពី​ការ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ មានរយៈពេល​០២​ថ្ងៃ​ ចាប់​​ពី​ថ្ងៃ​ទី២៩​ ដល់៣០​ ខែសីហា ឆ្នាំ២០១៧ក្រោមអធិបតីភាពឯក  ឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែន​ការ​ និង​ឯកឧត្តម​ ឈិន​ សេងងួន​ អភិបាលរងខេត្តព្រះសីហនុ ។

អានបន្ត

ពិធីពិព័រណ៍ទេសចរណ៍វៀតណាម និងឡាវ ប្រារព្ធធ្វើនៅក្នុងខេត្ត Son La

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧–    ពិព័រណ៍ផ្សារណាត់ពាណិជ្ជកម្ម និងទេសចរណ៍ វៀតណាម-ឡាវបានធ្វើពិធីបើកនៅស្រុក Moc Chau ខេត្ត Son La កាលពីថ្ងៃទី២៩ ខែសីហា ដែលជាផ្នែកមួយនៃមហោស្រពវប្បធម៌ជន ជាតិភាគតិច Moc Chau ប្រចាំឆ្នាំ ២០១៧។ 

អានបន្ត

ឱនភាពពាណិជ្ជកម្មរបស់វៀតណាមឈានដល់ ២.១៣ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេល ៨ខែដំបូង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧–    យោងតាមអគ្គនាយកដ្ឋានគយរបស់វៀតណាម បានឱ្យដឹងថា ឱនភាពពាណិជ្ជកម្មរបស់វៀតណាមត្រូវបានគេប៉ាន់ប្រមាណថា នឹងឡើងដល់តម្លៃ ២.១៣ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈ ពេល ៨ខែដំបូងនៃឆ្នាំ ២០១៧ នេះ។

អានបន្ត

ប្រធានាធិបតីតួកគីស្តីបន្ទោសពិភពលោកចំពោះ ស្ថានភាពពួកមូស្លឹមរ៉ូហ៊ីងយ៉ា នៅមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា  ឆ្នាំ២០១៧–    ស្ថានីយទូរទស្សន៍ក្នុងស្រុករាយការណ៍ពីថ្ងៃ អង្គារថា ប្រធានាធិបតីតួកគី លោក រ៉េសេប តាយីប អែរដូហ្គាន ( Recep Tauyyip Erdogan ) បានទទូចដល់សហគមន៍អន្តរជាតិ ឱ្យបង្កើនកិច្ចប្រឹងប្រែង ដើម្បីជួយដល់ជនជាតិភាគតិច មូស្លឹមរ៉ូហ៊ីងយ៉ា របស់ប្រទេសមីយ៉ាន់ម៉ា ដោយស្តីបន្ទោសថា ពិភពលោកបាន« ធ្វើខ្វាក់ធ្វើថ្លង់ » ចំពោះស្ថានភាពរបស់ពួកគេ ។ 

អានបន្ត