ទីទុកឯកសារ សំរាប់ កក្តដា, 2017


អគ្គស្នងការដ្ឋាននគរបាលជាតិ លើកឡើងថា មានអង្គការចាត់តាំងនៅពីក្រោយការបំផុសបំផុលរឿងករណីចាប់ក្មេង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧–  អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា មានអង្គការចាត់តាំងនៅពីក្រោយការបំផុសបំផុលរឿងករណីចាប់ក្មេង ដែលធ្វើឱ្យមហាជនមានភាព ច្របូកច្របល់ក្នុងចេតនាធ្វើឱ្យសង្គមចលាចល។

អានបន្ត

អ្នកនាំពាក្យក្រសួងយុត្តិធម៌អំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម មិនត្រូវផ្សព្វផ្សាយនូវដំណឹង ឬព័ត៌មានមិនពិតនោះទេ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧–  អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកលេងបណ្តាញទំនាក់ទំនង សង្គមទាំងអស់ ហ្វេសបុកទាំងអស់ សូមកុំបន្តចែកចាយ ឬផ្សព្វផ្សាយនូវដំណឹងមិនពិត ឬពាក្យចចាមអារ៉ាម ដែលគ្មានប្រភពច្បាស់លាស់ ដែល ធ្វើឱ្យមានភាពចលាចល នៅក្នុងសង្គមកម្ពុជា ហើយអាចនឹងប្រឈមចំពោះមុខច្បាប់ថែមទៀត។

អានបន្ត

ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ អនុម័ត​យកផលិតផល​ប្រមាណ​៣៨មុខ សម្រាប់កំណត់ជា​ស្តង់ដារ​ជាតិ​កម្ពុជា​​ ​​

AKP ភ្នំពេញ​ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧–  ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ បានចាប់ផ្តើម​ពិភាក្សា និង​អនុម័ត​ឱ្យមកជា​តិ​ស្តង់ដារ​ជាតិនូវ​ផលិតផល​ចំនួន​៣៨​មុខ​ក្នុងការ​យកមកប្រើ​ប្រាស់​សម្រាប់​ផលិតករ អា​ជីករ អង្គភាព​ធ្វើតេស្ត  និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បីបង្កើន​គុណភាព សុវត្ថិភាព និង​ការកាត់បន្ថយ​ផលប៉ះពាល់​ដល់​អ្នកប្រើប្រាស់ សង្គម និង​បរិស្ថាន។

អានបន្ត

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនលើកឡើងថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម នឹងបន្ដកាន់តែរីកចម្រើនយូរអង្វែង

AKP ភ្នំពេញ  ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧–  លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានលើកឡើងថា កម្ពុជានៅតែបន្តថែរក្សាចំណង មិត្តភាពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត តាមរយៈទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត និងវប្បធម៌រវាងប្រទេសទាំងពីរ។

អានបន្ត

រាជរដ្ឋាភិបាលកម្ពុជានៅតែសម្តែងការដឹងគុណចំពោះប្រទេសវៀតណាម ដែលបានជួយរំដោះកម្ពុជាចេញពីរបបប៉ុលពត

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៧–មន្រ្ដីជាន់ខ្ពស់កម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែសម្តែងការដឹងគុណចំពោះប្រទេស វៀតណាមដែលបានជួយរំដោះកម្ពុជាចេញពីរបបប្រល័យ ពូជសាសន៍ប៉ុល ពត ក្នុងអំឡុងឆ្នាំ១៩៧៩ ហើយបានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃនេះ។

អានបន្ត

ក្រសួងយុត្តិធម៌បើកសិក្ខាសាលាស្តីពីការគ្រប់គ្រង និងការដឹកនាំសាលាដំបូង និងអយ្យការអម សាលាដំបូង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧–ក្រសួងយុត្តិធម៌បានបើកសិក្ខាសាលាលើកទី៣ ស្តីពីការគ្រប់​​  គ្រង និងការដឹកនាំសាលាដំបូង និង អយ្យការអមសាលាដំបូង កាលពីព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារសាន់វ៉េ ដោយ មានការអញ្ជើញជាអធិបតីភាពពីឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី ស៊ីប៊ែលអូផែ តំណាង OHCHR-Cambodia ព្រមទាំងមានការចូលរួមពីប្រធានតុលាការ ព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការ សាលាដំបូងទូទាំងប្រទេស។

អានបន្ត

ឯកឧត្តម ឈួរ ច័ន្ទឌឿន អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧– ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងកម្ពស់ទឹក ទន្លេមេគង្គ ដែលកំពុងមានការហក់ឡើងយ៉ាងខ្លាំង នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។ រូបថត៖ ប៉ៃ ស៊ីថុន

អានបន្ត

គ.ជ.ប អំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីបោះឆ្នោត និងចុះឈ្មោះ បោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧–គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា(គ.ជ.ប) បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យ បញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ស្របពេលដែលការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នឹងចាប់អនុវត្តន៍ នៅដើមខែកញ្ញា ឆ្នាំ២០១៧នេះ។

អានបន្ត

ក្រុមហ៊ុន Hyundai នឹងពង្រីករោងចក្រដំឡើងរថយន្តនៅកម្ពុជា ស្របពេល មានតម្រូវការខ្ពស់

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧– រោងចក្រដំឡើងរថយន្តកូរ៉េ ម៉ាកHyundai នឹងពង្រីកទំហំ ប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀតក្នុង ប្រទេសកម្ពុជា ស្របពេលដែលចំនួនអ្នកប្រើប្រាស់រថយន្តថ្មី ក្នុងឧស្សាហកម្មមួយនេះបន្តកើនឡើង។

អានបន្ត

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតី ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧– លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។ រូបថត៖ បៃ ស៊ីថុន

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ ជួបប្រជុំដើមសប្តាហ៍ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពង្រឹងការងារព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួបប្រជុំដើមសប្តាហ៍ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពង្រឹងការងារព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ ហ៊ុន យុទ្ធគុណ

អានបន្ត

កងកម្លាំងអាហ្វហ្កានីស្ថានសម្លាប់ពួកអ្នក វាយប្រហារតាលីបង់២០នាក់

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧–    មេប៉ូលិសខេត្តលោក ម៉ូហាម៉ាដ មូស្តាហ្វា ( Mohammad Mustafa  ) បាននិយាយថា  កងកម្លាំងអាហ្វហ្កានីស្ថាន បានរុញច្រានការវាយ ប្រហារមួយរបស់ពួកតាលីបង់ទៅលើស្រុក Qarabagh  នៃខេត្តហ្គាស្នី នៅភាគខាងកើត ដែលបង្ខំឱ្យពួកសកម្មប្រយុទ្ធដកថយបន្ទាប់ពីទុកចោលសាកសព២០នាក់នៅខាងក្រោយ ។  

អានបន្ត

កងកម្លាំងអាម៉េរិកនៅអាហ្វហ្កានីស្ថានបញ្ជាក់ ពីការស្លាប់ទីប្រឹក្សា IS ៤នាក់

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា  ឆ្នាំ២០១៧–    កងកម្លាំងអាម៉េរិកក្នុងប្រទេសអាហ្វហ្កានីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយនៅក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យថា ទីប្រឹក្សាជាន់ខ្ពស់៤នាក់របស់រដ្ឋអ៊ិស្លាម ( IS ) បានស្លាប់បន្ទាប់ពីការវាយប្រហារពីអាកាស មួយរបស់កងកម្លាំងអាម៉េរិកនៅក្នុងខេត្តគូណារ ប្រទេសអាហ្វហ្កានីស្ថានភាគខាងកើត ។ 

អានបន្ត

កងកម្លាំងអាម៉េរិកធ្វើតេស្តប្រព័ន្ធការពារមីស៊ីល

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧–    ទីភ្នាក់ងារយោធាមួយបាននិយាយថា កងកម្លាំង អាម៉េរិកបានធ្វើតេស្តប្រព័ន្ធស្ទាក់ចាប់មីស៊ីលមួយកាលពីថ្ងៃអាទិត្យ ។

អានបន្ត

អារ៉ាប៊ីសាអូឌីត រិះគន់ការអំពាវនាវ ការធ្វើឱ្យទៅជាអន្តរជាតិកន្លែងពិសិដ្ឋរបស់កាតា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧–    រដ្ឋមន្ត្រីការបរទេសប្រទេសអារ៉ាប៊ីសាអូឌីត លោក Adel al-Jubeir  បានព្រមានពីថ្ងៃ អាទិត្យនេះថា ការអំពាវនាវរបស់ប្រទេសកាតា ឱ្យធ្វើទៅជា អន្តរជាតិកន្លែងពិសិដ្ឋនោះ គឺជាការប្រកាសសង្គ្រាមមួយ ប្រឆាំងនឹងរាជាណាចក្រនេះ ។ 

អានបន្ត

គណបក្សកំពុងកាន់អំណាច PML -N របស់ប៉ាគីស្ថានតែតាំង លោក សេបាស់ សារីហ្វ ធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧–    គណបក្សដែលកំពុងកាន់អំណាចPML-N  របស់ប្រទេសប៉ាគីស្ថានបានសម្រេចកាលពីថ្ងៃសៅរ៍ តែងតាំងលោក សេបាស់ សារីហ្វ (  Shehbaz Sharif  ) ប្រធានរដ្ឋមន្ត្រីខេត្តបញ្ចាប ( Punjab  ) ធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ។ 

អានបន្ត

មេដឹកនាំកំពូលអ៊ីរ៉ង់ទទូចដល់ពួកមូស្លឹមឱ្យប្រឆាំងនឹង អំពើអាក្រក់របស់អាម៉េរិកនិងអ៊ីស្រាអែល

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧–    មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃអាទិត្យនេះបានទទូចដល់ពួកមូស្លឹមនៅទូទាំងពិភពលោក ឱ្យប្រកាន់ យកជំហរប្រឆាំងនឹងអំពើអាក្រក់របស់អាម៉េរិកនិង អ៊ីស្រាអែលក្នុងអំឡុងបុណ្យ Hajj ប្រចាំឆ្នាំ ដែលជិតនឹងកើតឡើង ។ 

អានបន្ត

អាជ្ញាធរខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំបន្ទាន់ដើម្បីរកវិធានការបង្ការទប់ស្កាត់គ្រោះ​មហន្ដរាយ

AKP ខេត្តកំពង់ឆ្នាំង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ -ដោយស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ​កំពុងមានការហក់​ឡើងយ៉ាងខ្លាំង និងមានការប្រកាសអាសន្ននៅតាមបណ្ដោយខេត្តប៉ែកខាងលើរួមមាន ខេត្តស្ទឹងត្រែង ខេត្ត​ក្រចេះ និងខេត្តកំពង់ចាមជាដើមនោះ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ​អាជ្ញាធរខេត្តកំពង់ឆ្នាំង​បាន​បើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរកវិធានការបង្ការទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង  ឯកឧត្ត កែវ ពៅ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន​ព្រមទាំង​អស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ។

អានបន្ត

លោកជំទាវ ជូ ប៊ុន អេង អំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពីគ្រឿងញៀន

AKP ខេត្តកំពង់ឆ្នាំង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ -នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ លោកជំទាវ​ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សុខសន្តិភាពមានសារៈ​សំខាន់​ណាស់​ ដែល​ជា​បំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វ័យ លើគ្រប់​វិស័យ គ្រប់​ទិស​ទី​កន្លែង រក្សាបាននូវភូមិឃុំមាន​សុវត្ថិភាព​ ចៀស​ឱ្យ​ឆ្ងាយ​ពីគ្រឿងញៀន និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

អានបន្ត

ចម្លាក់បដិមាដ៏ធំត្រូវបានរកឃើញនៅមន្ទីរពេទ្យទន្លេស្ងួតខាងជើងក្រុងអង្គរធំ

AKPភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ -ក្នុងគម្រោងសិក្សាស្រាវជ្រាវឈ្វេង​យល់​ពីមន្ទីរ​ពេទ្យ​កសាង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័នទី៧ អ្នកស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរានិង មហាវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី បានប្រទះឃើញបដិមាដ៏ធំមួយ ដែលសន្និដ្ឋាន​ជា​បឋម​ថា​ជា​ទ្វារបាល។

អានបន្ត

មន្ទីររៀបចំដែនដីចុះប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ការពន្លឿនចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង

AKP ខេត្តកំពង់ឆ្នាំង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ -នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ចេង​ ញ៉ាញ់ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី​នគរូបនី​យកម្ម​សំណង់ និងសុរិយោដី និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បាន​ចុះ​ពិនិត្យ សកម្ម​ភាព និង​ពន្លឿននៃការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ​ដែល​បាន​ប្រកាស​តំបន់​វិនិច្ឆ័យ​ចុះ​បញ្ជី​ដីធ្លី​ដែល​​មាន​​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រាំបី​ឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

អានបន្ត

អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ –

អានបន្ត

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់សម្រាប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ –

អានបន្ត

គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជាធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ ឱសថបុរាណ ក្នុងខេត្តក្វាងស៊ី

AKP ណាននីង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ –ក្នុងដំណើរទស្សនៈកិច្ចទៅកាន់កន្លែងចំនួន៤ នៅក្នុង ទីក្រុងណាននីង នៃខេត្តក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន ក្រុមអ្នកសារព័ត៌មានកម្ពុជា បានទៅពិនិត្យ មលើក្រុមហ៊ុនឧស្សាហកម្មរថយន្តណាន នីនសួនរុក្ខជាតិក្វាងស៊ី តំបន់អភិវឌ្ឍន៍បច្ចេកទេសទំនើប ឧស្សាហកម្មណាននីន និងមជ្ឃមណ្ឌលសួន ឡៅមូមាន។ បន្ទាប់មកក៏បន្ដដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌល ស្រាវជ្រាវឱសថ ដោយមានការទទូល ស្វាគមន៍យ៉ាងរាក់ទាក់ពីបណ្តាអ្នកគ្រប់គ្រងនៅទីនោះ។

អានបន្ត

ក្រុមអ្នកសារព័ត៌មានកម្ពុជាធ្វើទស្សនកិច្ចនៅរោងចក្រផលិតរថភ្លើងល្បឿន លឿនដើរដោយថាមពល អគ្គិសនីក្នុងទីក្រុងណាននីង ខេត្ដក្វាងស៊ី

AKP ណាននីង ថ្ងៃទី២២៩ ខែកក្កដា ឆ្នាំ២០១៧ –គណៈប្រតិភូអ្នកសារព័ត៌កម្ពុជាទាំងស្ថាប័នរដ្ឋ និងឯកជន រួមមាន អគ្គនាយកដ្ខានព័ត៌មាន និងសោតទស្សន៍ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) អគ្គនាយកដ្ឋាន វិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា(TVK) ទូរទស្សន៍បាយ័ន្ត(BTV) ទូរទស្សន៍ CNC

អានបន្ត

គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជា ទៅទស្សនកិច្ចនៅតំបន់វារីអគ្គិសនី ក្នុងទីក្រុងប៊ីសឺ ខេត្ដក្វាងស៊ី

AKP ក្រុងប៊ឺសឺ ខេត្ដក្វាងស៊ី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ –ក្នុងដំណើរទស្សនកិច្ចនៅតំបន់វារីអគ្គិសនីទៅ ទីក្រុងប៊ីសឺ ដែលជាថ្ងៃទី៣របស់គណៈប្រតិភូអ្នកសារ ព័ត៌មានកម្ពុជា បានធ្វើដំណើរតាមរថភ្លើងល្បឿនលឿន ទៅកាន់តំបន់ទំនប់វារីអគ្គិសនីទីក្រុងប៊ីសឺ ក្នុង ខេត្តក្វាងស៊ី។

អានបន្ត

បេសកជនកីឡាជិះស្គីលើបន្ទះក្តាដំបូងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០ ៦ ខែសីហាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ –អ្នកជិះស្គីលើបន្ទះក្តាដំបូងរបស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ឈ្មោះ Neftalie Williams នឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ពីថ្ងៃទី០២ ដល់ថ្ងៃទី០ ៦ ខែសីហា ឆ្នាំ២០១៧។ បច្ចុប្បន្ននេះ លោក Neftalie Williams កំពុងសិក្សាយកសញ្ញាប័ត្របណ្ឌិត នៅ សាកលវិទ្យាល័យ Waikato នៃប្រទេសណូវែលសេឡង់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជាចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។

អានបន្ត

ព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារ ឯកឧត្ដម ទៀ បាញ់ ជា សម្ដេចពិជ័យសេនា ទៀ បាញ់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ –ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារ ដល់ ឯកឧត្ដម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជា «សម្ដេចពិជ័យសេនា ទៀ បាញ់»។

អានបន្ត

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគ យល់ រវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ –ប្រភពពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ឯកឧត្តម ប៉ាន   សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន Royal Group តំណាងដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនចែកចាយទីផ្សារ ឈានមុខគេលំដាប់ពិភពលោក EMART ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Shinsegac Group នៃសាធារណរដ្ឋកូរ៉េ តំណាងដោយលោក Lee Gab Soo នាយកប្រតិបត្តិ នៃក្រុមហ៊ុន EMART នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

អានបន្ត

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិន ចុះមកពិនិត្យ វះកាត់ ព្យាបាលជំងឺភ្នែក ឡើងបាយជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃនៅខេត្តសៀមរាប

AKP ខេត្តសៀមរាប ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ –ឆ្លើយតបនឹងសំណូមពររបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមគ្រូពេទ្យស្ម័គ្រចិន ដែលមាន ឈ្មោះថា «ដំណើរនៃពន្លឺចិនហាយណាន-កម្ពុជា»បានចុះមកជួយពិនិត្យ វះកាត់ព្យាបាលជំងឺភ្នែកឡើងបាយជូនប្រជា ពលរដ្ឋកម្ពុជា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត សៀមរាបដោយឥតគិតថ្លៃ។

អានបន្ត

រដ្ឋបាលខេត្តព្រះសីហនុចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ១៧៦គ្រួសារ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ –រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំផ្តល់ដីសម្បទាន សង្គមកិច្ចជូនប្រជាពលរដ្ឋតំបន់ក្បាលឆាយ ចំនួន១៧៦គ្រួសារ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ដោយមាន ការចូលរួមពីឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។

អានបន្ត

តន្ត្រី និងសិល្បៈរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំកុមារឱ្យមានចំណេះដឹង និងទេពកោសល្យ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ –រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា តន្ត្រី និងសិល្បៈរួម ចំណែកសំខាន់សម្រាប់អប់រំកុមារឱ្យ មានចំណេះដឹង និងទេពកោសល្យខ្ពស់ក្នុងការតម្រង់ទិសឱ្យកុមារ ដើរលើផ្លូវត្រូវប្រកបដោយសីលធម៌ គុណធម៌ នៅពេលធំពេញវ័យ។

អានបន្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រីទទួលជួបឧបនាយករដ្ឋមន្ត្រីឡាវ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧​​ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Somdy Douangdy ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម នារសៀល ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យអគ្គនាយក Startimes Communication Network Technology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក Gun Xun អគ្គនាយក Startimes Communication Network Technology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ ហ៊ុន យុទ្ធគុណ

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អញ្ជើញចូលរួមអបអរសាទរខួប លើកទី៩០ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ – ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា អញ្ជើញចូលរួមអបអរសាទរខួប លើកទី៩០ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

ឯកឧត្តម ឃឹម ប៊ុនសុង អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅភូមិចុងឃ្នាស ក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ – ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។ រូបថត៖ ហង្ស សៀក

អានបន្ត

ឯកឧត្តម ពិន ប្រាកដ អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ មូលដ្ឋាន និងការផ្លាស់ប្តូរបទពិសោធន៍ ការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ

AKP សៀមរាប ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ – ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ មូលដ្ឋាន និងការផ្លាស់ប្តូរបទពិសោធន៍ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្រ្តីមណ្ឌលសេវាកម្ម យុតិ្តធម៌ និងគណៈកម្មាធិការដោះស្រាយទំនាស់ឃុំ-សង្កាត់ ដែលប្រារព្ធឡើងនៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។ រូបថត៖ ហង្ស សៀក

អានបន្ត

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់សម្រាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ –

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម ឧបនាយករដ្ឋមន្រ្តី Somdy Douangdy រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត

អានបន្ត

រដ្ឋមន្ត្រីទេសចរណ៍ជំរុញឱ្យរដ្ឋបាលខេត្តកំពង់ធំ រៀបចំសណ្ដាប់ធ្នាប់ទីក្រុង ឱ្យស័ក្តិសមជាទឹកដីបេតិកភណ្ឌពិភពលោក

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧–ប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានជំរុញដល់រដ្ឋបាលខេត្តកំពង់ធំ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ ផ្នែក ឯកជន និងប្រជាពលរដ្ឋ ត្រូវរៀបចំអនាម័យសណ្ដាប់ធ្នាប់សាធារណៈ ពង្រឹងគុណភាពសេវាកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីឱ្យស័ក្តិសមជាទឹកដីបេតិកភណ្ឌពិភពលោក និងដើម្បីទាក់ទាញ ទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាគោលដៅទេសចរណ៍នានា ក្នុងខេត្តពិសេសតំបន់ប្រាសាទ សំបូរព្រៃគុក។

អានបន្ត