ទីទុកឯកសារ សំរាប់ មិថុនា, 2017


រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងផ្ដល់ជូននូវលិខិតសរសើរដល់សកលវិទ្យាធិការពីររូបនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧–  ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីលិខិត សរសើររដ្ឋមន្ត្រីការបរទេសជូនចំពោះបុគ្គល ឬក្រុមដែលមានស្នាដៃឆ្នើមលើវិស័យ អន្តរជាតិក្នុងឆ្នាំនេះ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួក គេលើការជំរុញនូវចំណងមិត្តភាព រវាងជប៉ុន និងបណ្តាប្រទេសនានា។

អានបន្ត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្តេជ្ញាទប់ស្កាត់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ ដែលបានបោកប្រាស់ភ្ញៀវទេសចរ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧–រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការប្តេជ្ញា ក្នុងការទប់ស្កាត់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យដែលបានបោកប្រាស់ភ្ញៀវទេសចរ ដែលធ្វើឱ្យប៉ះពាល់ ជាអវិជ្ជមានដល់វិស័យទេសចរនៅកម្ពុជា និងកិត្តិយសជាតិខ្មែរ។

អានបន្ត

ធនាគារអភិវឌ្ឍន៍អាស៊ីប្រកាសជួយដល់កម្ពុជាលើគម្រោងសាកល្បងចំនួនពីរ ទាក់ទងនឹងការអភិវឌ្ឍសមត្ថភាព និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ យុវជនកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧–តំណាងធនាគារអភិវឌ្ឍន៍អាស៊ីបានប្រកាសថា នឹងជួយដល់កម្ពុជា នូវគម្រោងសាក ល្បងចំនួនពីរ ដែលធនាគារអភិវឌ្ឍន៍អាស៊ីបានរៀបចំនិងអនុវត្តន៍ ទាក់ទងនឹងការអភិវឌ្ឍ សមត្ថភាព និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យយុវជនមានជំនាញ គ្រប់គ្រាន់ក្នុងការ ស្វែងរកការងារនៅក្នុងទីផ្សារ។

អានបន្ត

គិតមកត្រឹម៦ខែ​ ឆ្នាំ២០១៧នេះ មានក្រសួង ស្ថាប័នចំនួន១៨កំពុងអនុវត្ដន៍ គម្រោងវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ដិ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧–មន្រ្ដីជាន់ខ្ពស់នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានអះអាងថា គិតមកត្រឹម៦ខែ ក្នុងឆ្នាំ២០១៧នេះ មានក្រសួង ស្ថាប័នសរុបចំនួន១៨ បាននិងកំពុង តែអនុវត្ដន៍គម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ដិ ដើម្បីបង្កើនតម្លាភាព លើកកម្ពស់ អភិបាលកិច្ចល្អ ក្នុងនោះក្រសួង អប់រំបានឈានមុខគេក្នុងចំណោម ក្រសួងស្ថាប័នទាំងអស់។

អានបន្ត

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកស្នើសុំឱ្យក្រសួងពាណិជ្ជកម្មផ្ដល់ព័ត៌មានទាក់ទង នឹងការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧–ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានស្នើសុំ ឱ្យក្រសួងពាណិជ្ជកម្មផ្ដល់ព័ត៌មានទាក់ទង នឹងការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដើម្បីបង្ហាញថា ប្រព័ន្ធនេះ ពិតជាផ្ដល់នូវអត្ថប្រយោជន៍បង្កើតការងារនិងផលប៉ះពាល់ការអភិវឌ្ឍសេដ្ឋកិច្ច មកលើកម្ពុជា។

អានបន្ត

ក្រុមអភិរក្សថ្មវ័យក្មេងកំពុងជួសជុលថ្ម និងចម្លាក់ផ្សេងៗក្នុងតំបន់អង្គរ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧–ក្រុមអភិរក្សថ្មវ័យក្មេងប្រមាណ២០រូប ដែលធ្លាប់ទទួលការ បណ្តុះបណ្តាលដោយអ្នកជំនាញនៃប្រទេសអាល្លឺម៉ង់ និងដែលដឹកនាំអនុវត្តន៍ការងារផ្ទាល់ដោយ លោក ឡុង ណារី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បង្ការនៃអាជ្ញាធរជាតិអប្សរាកំពុងបន្តការងារជួសជុលថ្ម និងចម្លាក់ផ្សេងៗក្នុងតំបន់អង្គរ។

អានបន្ត

រដ្ឋាភិបាលអូស្ត្រាលីបេ្តជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយនិងកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧–មន្រ្តីការទូតជាន់ខ្ពស់អូស្រ្តាលីប្រចាំកម្ពុជា បានអះអាងថា រដ្ឋាភិបាលអូស្ត្រាលីមាន ការតាំងចិត្តខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយ នឹងកម្ពុជា ដោយក្នុងនោះអូស្រ្តាលីគ្រោង នឹងរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មួយ ស្ដីពីពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី។

អានបន្ត

សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញជាអធិបតី កិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ រយៈពេល ៦ខែ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ – សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧបនាយរដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតី បើកកិច្ចប្រជុំឆ្លងរបាយការណ៍ បូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ រយៈពេល ៦ខែ ដើមឆ្នាំ២០១៧ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតអោយនាយកប្រតិបត្តិអង្គភាពសារព័ត៌មាន CAM POST ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតអោយលោក ស្រេង ដារ៉ា នាយកប្រតិបត្តិអង្គភាព សារព័ត៌មាន CAM POST ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ លើវិស័យព័ត៌មាន នាព្រឹកថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ ​សួស សាវី

អានបន្ត

ក្រុមហ៊ុនចិនប្រមាណជាង៦០ ចង់ឈ្វេងយល់បន្ថែមពីការធ្វើអាជីវកម្មនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧– ក្រុមហ៊ុនចិនប្រមាណជា៦០ ចង់ឈ្វេងយល់បន្ថែមពីការធ្វើ អាជីវកម្មនៅកម្ពុជា ក្នុងគោលដៅស្វែងរកការទាក់ទាញវិនិយោគទុន និងការចាប់ដៃគូពាណិជ្ជកម្មដើម្បីរួម ចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្ម ក៏ដូចជាក្នុងវិស័យផ្សេង ទៀត រវាងប្រទេសទាំងពីរ។

អានបន្ត

ផ្លូវលំ១ខ្សែ និងសាឡាងចម្លង១គ្រឿងអំណោយលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ានផ្តល់ជូនប្រជាពលរដ្ឋឃុំស្ពានស្រែង និងឃុំត្រាំសសរត្រូវបាន ដាក់ឱ្យប្រើប្រាស់

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧–ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ និងសាឡាងចម្លងកាត់ស្ទឹង១គ្រឿងដែលជាអំណោយ របស់លោកជំទាវម៉ៅ ម៉ាល័យ កែគឹមយ៉ាន ផ្តល់ជូនដល់ប្រជាពលរដ្ឋឃុំស្ពានស្រែងស្រុកភ្នំ ស្រុកខេត្តបន្ទាយមានជ័យ និងឃុំត្រាំសសរស្រុកស្រី ស្នំខេត្តសៀមរាបត្រូវបានដាក់ ឱ្យប្រើប្រាស់ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ នេះក្នុងការធ្វើចរាចរណ៍ទៅមកបានលឿននោះ។

អានបន្ត

ស្រុកភ្នំស្រុកដាំដុះស្រូវវស្សាបានជាង៧៣ភាគរយ

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧–អភិបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាកសិករនៅទូទាំងស្រុកភ្នំ ស្រុក សម្រេចការដាំដុះស្រូវ វស្សាបានជាង ១៩៨០០ហិកតាស្មើនឹងជាង៧៣ភាគរយនៃផែនការប្រចាំឆ្នាំ។

អានបន្ត

សហគ្រាសថ្មីជាង ៦១,០០០ ត្រូវបានបង្កើតក្នុងរយៈពេល ៦ខែ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧–    យោងតាមប្រព័ន្ធចុះបញ្ជី និងព័ត៌មានសហគ្រាស ជាតិរបស់ក្រសួងផែនការ និងវិនិយោគបានឱ្យដឹងថា នៅក្នុងរយៈពេល២ត្រីមាសដំបូងនៃឆ្នាំនេះ មានសហគ្រាសចំនួន ៦១,២៧៦ ត្រូវបានបង្កើតឡើងដោយមានដើមទុនចុះបញ្ជីសរុបជាង ៥៩៦ទ្រីលានដុង (ជាង ២៦.២ប៊ីលាន ដុល្លារអាម៉េរិក)។ 

អានបន្ត

ការនាំចេញផលិតផលកសិរុក្ខជលផលឈានដល់ តម្លៃ ១៧.១ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេល ៦ខែ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧–    យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ការនាំចេញផលិតផល កសិរុក្ខជលផលបានឈានដល់តម្លៃ ២.៩៧ប៊ីលានដុល្លារ អាម៉េរិក នៅក្នុងខែមិថុនា ដែលធ្វើឱ្យមានតួលេខក្នុងរយៈពេល ៦ខែនេះ ឈានដល់ ១៧.១ ប៊ីលានដុល្លារអាម៉េរិក ពោលគឺកើនឡើង ១៣.១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ 

អានបន្ត

ប្រទេសចិននឹងជប៉ុនធ្វើកិច្ចចរចាគ្នាដើម្បីចៀសវាង ជម្លោះដោយចៃដន្យណាមួយនៅសមុទ្រចិនខាងកើត

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា  ឆ្នាំ២០១៧–    កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិននឹងជប៉ុនចាប់ ផ្តើមធ្វើកិច្ចពិគ្រោះយោបល់ នៃពួកមន្ត្រីជាន់ខ្ពស់ចំនួនពីរថ្ងៃ មួយកន្លែងដែលពួកគេនឹងពិភាក្សាពី មធ្យោបាយនានា ដើម្បីចៀសវាងនូវការប៉ះ ទង្គិចគ្នាដោយចៃដន្យណាមួយនៅក្នុងសមុទ្រចិន ខាងកើត និងបញ្ហានៅតាមសមុទ្រដទៃទៀត ។

អានបន្ត

បារាំងនិងបែលហ្ស៊ិកប្តេជ្ញាគាំទ្រកិច្ចសហប្រតិបត្តិការសន្តិសុខ នៅពេលមានការព្រមានខ្ពស់នៃអំពើភេរវកម្ម

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧–    ប្រទេសបារាំងនិងបែលហ្ស៊ិក បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍នៃគោលបំណងមួយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រឹងប្រែងដើម្បីពង្រឹង ភាពជាដៃគូការពារទ្វេភាគីរបស់ពួកគេនៅក្នុងបរិបទនៃគ្រោះថ្នាក់ពីអំពើភេរវកម្មដែលមាន ខ្ពស់នៅក្នុងប្រទេសទាំងពីរ ។

អានបន្ត

រដ្ឋាភិបាលរុស្ស៊ីស្នើពន្យារវិធានការតបតប្រឆាំងនឹងទណ្ឌកម្ម EU

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧–    នាយករដ្ឋមន្ត្រីរុស្ស៊ីលោក ឌ្មីទ្រី ម៉េដវេដេវ ( Dmitry Medvedev ) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី នឹងវាយបកទៅលើការ ដាក់ទណ្ឌកម្មដែលបានពន្យារដោយសហភាពអឺរ៉ុប ( EU ) តាមរយៈការពន្យារវិធានការ តបតរបស់ខ្លួន ។  

អានបន្ត

ឯកឧត្តម អ៊ុក រ៉ាប៊ុន អញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរ និងអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ – ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ រូបថត៖ ងូ សុមុនី    

អានបន្ត

លោក ត្រាំ និងលោក មូន ពិភាក្សាគ្នាដោយរួមបញ្ចូល ទាំងការទិញបន្ថែមរបស់កូរ៉េខាងត្បូងនូវថាមពលរបស់អាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧–    កាលពីថ្ងៃព្រហស្បតិ៍ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំង បាននិយាយថា កិច្ចពិគ្រោះយោបល់នានា នាពេលឆាប់ៗនេះ របស់លោកជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ីន នឹងរួមបញ្ចូលទាំងការទិញនូវថាមពលបន្ថែម ទៀតរបស់កូរ៉េខាងត្បូងពីអាម៉េរិក ។

អានបន្ត

អ៊ីរ៉ាក់ប្រកាសការបញ្ចប់របស់IS បន្ទាប់ពីយកបាន វិហារម៉ូសជាប្រត្តិសាស្ត្ររបស់ក្រុងម៉ូស៊ូល

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧–    នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ហៃដឺរ អាល់- អាបាឌី ( Haider al-Abadi )បាននិយាយពីថ្ងៃព្រហស្បតិ៍ថា ការចាប់យកបានវិហារម៉ូស al-Nuri  ជា ប្រវត្តិសាស្ត្រនៅក្នុងទីក្រុងចាស់ម៉ូស៊ូល កត់សម្គាល់ឱ្យឃើញនូវទីបញ្ចប់នៃរដ្ឋអ៊ិស្លាម ( IS ) ដែលឱ្យឈ្មោះដោយខ្លួនឯងក្នុងប្រទេសអ៊ីរ៉ាក់។ 

អានបន្ត