ទីទុកឯកសារ សំរាប់ ឩសភា, 2017


ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ប្រគល់ប្រាក់សំណងជូនគ្រួសារសព លោកវរៈសេនីយ៍ត្រី លុយ ប៊ុនឡុង កងកម្លាំងមួកខៀវកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ – ឯកឧត្តម ទេសរដ្ធមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រគល់ ប្រាក់សំណងរបស់អង្គការសហប្រជាជាតិ ជូនក្រុមគ្រួសារសពលោកវរៈសេនីយ៍ត្រី លុយ  ប៊ុនទ្បុង កងកម្លាំង

អានបន្ត

ក្រសួងអប់រំដាក់ឱ្យអនុវត្ដន៍សាកល្បងការគ្រប់គ្រងសិស្សតាមប្រព័ន្ធបច្ចេកវិទ្យា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា ក្រសួងបានដាក់ឱ្យ អនុវត្តន៍សាកល្បងការគ្រប់គ្រងលើការសិក្សារបស់សិស្សានុសិស្ស តាមប្រព័ន្ធបច្ចេក វិទ្យា ទំនើប ដើម្បីពង្រឹងដំណើរការគ្រប់គ្រងសាលារៀន និងសិស្សអាចឆ្លើយតបទៅនឹងការ ធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។

អានបន្ត

អ្នកធ្វើការងារផ្នែកថ្នាំជក់លើកឡើងថា ការផ្សាយពាណិជ្ជកម្មបារីជាសាធារណៈ បានថយចុះ ប៉ុន្តែក៏នៅមានការលួចលាក់ផ្សាយនៅតាមហាងតូចតាច

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធទៅនឹងសុខភាព បានបង្ហាញថា ការផ្សាយពាណិជ្ជកម្មបារីជាសាធារណៈបានថយចុះ ប៉ុន្តែក៏នៅមានការលួច លាក់ផ្សាយនៅតាមហាងតូចតាចផងដែរ ដែលទាមទារឱ្យមានការចូលរួម ដើម្បីកាត់បន្ថយការប្រើប្រាស់ ផលិតផលថ្នាំជក់។

អានបន្ត

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអញ្ជើញចូលរួមបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានអញ្ជើញចូលរួម បើកឱ្យ ប្រើប្រាស់ជាផ្លូវការនូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សម្រាប់ទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៧។

អានបន្ត

គ.ជ.ប ទទួលពាក្យបណ្តឹងបានចំនួន៦០ក្នុងរយៈពេល១១ថ្ងៃ នៃយុទ្ធនាការ ឃោសនាបោះឆ្នោតឃុំសង្កាត់ អាណត្ដិទី៤

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–មន្រ្ដីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ក្នុងរយៈពេល១១ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ គ.ជ.ប បានទទួលពាក្យបណ្តឹងចំនួន៦០ ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ។

អានបន្ត

ឯកឧត្តម យន្ត មីន ដឹកនាំមន្ត្រីរាជការក្រោមឱវាទ បរិច្ចាកឈាមជូនមណ្ឌល ផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ – ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បរិច្ចាគ​ឈាមជូនមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ដើម្បីយកទៅជួយអ្នកដែលត្រូវការឈាមជួយសង្គ្រោះជីវិតបន្ទាន់។ រូបថត៖ ងូ សុមុនី

អានបន្ត

អភិបាលខេត្តដឹកនាំមន្ត្រីរាជការបរិច្ចាគឈាមជូនមណ្ឌលផ្តល់ឈាមមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ

AKP ខេត្តព្រះសីហនុ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះ សីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រៀបចំបរិច្ចាគឈាម ជូនមណ្ឌល ផ្តល់ឈាមមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីយកទៅជួយអ្នកដែលត្រូវ ការឈាមជួយសង្គ្រោះជីវិតបន្ទាន់។

អានបន្ត

ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីអបអរសាទរ ខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៧ នៅខេត្តព្រៃវែង

AKP ព្រៃវែង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ – ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីអបអរសាទរខួប លើកទី៦៨ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៧ នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

ព្រះមហាក្សត្រចេញព្រះរាជសារអំពាវនាវឱ្យជនរួមជាតិអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៤ឱ្យបានគ្រប់ៗគ្នា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ –ព្រះករុណព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនជនរួមជាតិអំពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ អាណក្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

អានបន្ត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កំពុងរៀបចំការប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជាឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ –សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលចុះហត្ថលេខាដោយឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ក្រសួងកំពុងរៀបចំការប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជា ឆ្នាំ២០១៧ (Cambodia ICT Awards 2017)។

អានបន្ត

ពលរដ្ឋរស់នៅអគារប៊ូឌិញប្រមាណជាង៩០ភាគរយព្រមទទួលយកសំណង ជាថ្នូរនឹងការចាកចេញ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ –ប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញប្រមាណជាង៩០ភាគរយ បានទទួលយកសំណងជាថ្នូរនឹងការចាកចេញពីអគារប៊ូឌិញ ហើយសន្យានឹងទៅទិញផ្ទះរស់នៅផ្ទាល់ខ្លួន នៅកន្លែងផ្សេង និងមិនមកពាក់ព័ន្ធជាមួយ Apartmentដែលវិនិយោគថ្មីឡើយ។

អានបន្ត

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជំរុញដល់សមត្ថកិច្ចបង្កើនការពង្រឹង សន្តិសុខក្នុង ដំណើរការបោះឆ្នោតឃុំ-សង្កាត់ឱ្យបានល្អ

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ –ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនបានធ្វើការក្រើនរម្លឹកដល់កម្លាំងសមត្ថកិច្ចនៅ​ទូទាំងខេត្តបន្ទាយមានជ័យឱ្យបន្តបង្កើនពង្រឹង កិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សង្គមនិង​សុវត្ថិភាពនៅក្នុងដំណើរការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ- សង្កាត់ ជាពិសេសនៅថ្ងៃបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នេះឱ្យបានល្អប្រសើរ។

អានបន្ត

រកឃើញគ្រាប់បែកបំពង់ក្បែរស្ថានីយម៉េត្រូ នៅកណ្តាលក្រុងបាងកក

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–    ភ្នាក់ងារដោះយុទ្ធភ័ណ្ឌផ្ទុះ ( EOD ) របស់ប្រទេស ថៃ កាលពីថ្ងៃអង្គារនេះបានរកឃើញគ្រាប់បែកបំពង់ ( Pipe bomb )  មួយនៅក្បែរច្រកចេញ ១ នៃស្ថានីយម៉េត្រូ Thailand Cultural Center  ក្នុងរាជធានីបាងកក ។ 

អានបន្ត

គេទទូចដល់យោធាឥណ្ឌូណេស៊ីឱ្យដើរតួនាទីកាន់ តែធំថែមទៀតក្នុងការដោះស្រាយអំពើភេរវកម្ម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–    ប្រទេសឥណ្ឌូណេស៊ីមានផែនការផ្តល់ទៅឱ្យ យោធា នូវអំណាចធ្វើសកម្មភាពលើការគំរាមកំហែងដែលកើនឡើងពីសកម្មភាពភេរវកម្មនៅ ក្នុងប្រទេសតាមរយៈការពិនិត្យមើលឡើងវិញច្បាប់ប្រឆាំងភេរវកម្មដែលឥឡូវគេបានធ្វើការ ពិភាក្សាគ្នានៅក្នុងសភា ។

អានបន្ត

ប្រធានាធិបតីហ្វីលីពីនលុបចោលទស្សនកិច្ច នៅជប៉ុនខែខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–    រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អាឡាន ភីធីរី កាយេតាណូ ( Alan Peter Cayetano ) បានប្រកាសពីថ្ងៃអង្គារថា ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ( Rodrig Duterte ) បានសម្រេចលុបចោលដំណើរទស្សនកិច្ចរបស់លោកនៅប្រទេស ជប៉ុនខែខាងមុខនេះ ក្នុងខណៈមានវិបត្តិសន្តិសុខដែលកំពុងបន្តទៅក្នុងប្រទេសហ្វីលីពីន ភាគខាងត្បូង  ។

អានបន្ត

យោធាហ្វីលីពីនវាយប្រហារពីអាកាស ថែមទៀតលើកន្លែងលាក់ខ្លួនពួកឧទ្ទាម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–ការវាយប្រហារពីអាកាសរបស់យោធាថែមទៀត បានទៅចំកន្លែងលាក់ខ្លួន ដែលក្រុម Maute កាន់កាប់ពីថ្ងៃអង្គារ នៅពេលដែលកងទ័ពបន្តដេញ ពួកសកម្មប្រយុទ្ធមួយចំនួនដែលមិនបានកំណត់ដែលនៅមានដែលពួនលាក់ខ្លួននៅក្នុងទីក្រុង ម៉ារ៉ាវី ប្រទេសហ្វីលីពីនភាគខាងត្បូង ដែលគេឡោមព័ទ្ធ ។

អានបន្ត

កាកបាទក្រហមកម្ពុជាជីកអណ្តូងទឹកស្អាតបានចំនួន១៥៣អណ្តូង

AKP ភ្នំពេញថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ –តាមរបាយការណ៍របស់កាកបាទក្រហមកម្ពុជា បានចេញ ផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៧នេះថានៅក្នុងត្រីមាសទី១ ឆ្នាំ២០១៧កាកបាទក្រហមកម្ពុជាបាន ជីកអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋបានចំនួន១៥៣អណ្តូង និងបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជា

អានបន្ត

ឯកឧត្តម ស៊ុន ចាន់ថុល សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន០៤ខ្សែក្នុង ស្រុកកោះធំ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ –នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកកោះធំខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវចំនួន០៤ខ្សែរួមមាន ផ្លូវបេតុងចំនួនបីខ្សែ មានប្រវែងសរុបចំនួន ៤៦៨ម៉ែត្រ និងផ្លូវដីក្រាលថ្មចំនួនមួយខ្សែប្រវែង ១០៥០ម៉ែត្រ ស្ថិតក្នុងឃុំព្រែកជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការីនីរោងចក្រដេរស្បែកជើង ខាលីងតុន នៅខេត្តកំពង់ចាម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ – ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចនិងជនបទ អញ្ជើញជួប សំណេះសំណាលជាមួយកម្មករ កម្មការីនីរោងចក្រដេរស្បែកជើង ខាលីងតុន ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

រួមគ្នាការពារកុមារពីអំពើហឹង្សានិងការប្រើប្រាស់គ្រឿងញៀន

AKP ខេត្តកំពង់ឆ្នាំង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧​–មិទ្ទីងអបអរសាទរខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១មិថុនាក្រោមប្រធានបទ «រួមគ្នាការពារកុមារពីអំពើហិង្សានិងការប្រើប្រាស់គ្រឿងញៀន» ខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «រួមគ្នាបញ្ចប់ពលកម្មកុមារ នៅក្នុងសង្វាក់ ផលិតកម្ម» ត្រូវបានប្រារពធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឈួរច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ ខេត្តកំពង់ឆ្នាំង រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ។

អានបន្ត

ឯកឧត្តម ឈួរ ច័ន្ទឌឿន អញ្ជើញជាអធិបតី ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «រួមគ្នាការពារកុមារពីអំពើហឹង្សា និងការប្រើប្រាស់គ្រឿង ញៀន»

AKP កំពង់ឆ្នាំង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ – ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតី ពិធីអបអរសាទរ ខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាកុមារកម្ពុជាក្រោមប្រធានបទ «រួមគ្នាការពារកុមារពីអំពើ ហឹង្សា និងការប្រើប្រាស់គ្រឿងញៀន» និងខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «រួមគ្នាបញ្ចប់ពលកម្មកុមារ នៅក្នុងសង្វាក់ផលិតកម្ម» នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ។ រូបថត៖ បៃ ស៊ីថុន

អានបន្ត

អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ –

អានបន្ត

ឯកឧត្តម អ៊ិត សំហេង អញ្ជើញចូលរួមក្នុងពិធីបើកវេទិកាអន្តរតំបន់ ស្តីពីជំនាញសម្រាប់ពាណិជ្ជកម្មនិងការទទួលបានការងារធ្វើ និងការរីកចម្រើនប្រកបដោយបរិយាប័ន្ន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧–ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាអន្តរតំបន់ ស្តីពីជំនាញសម្រាប់ ពាណិជ្ជកម្មនិងការ ទទួលបានការងារធ្វើ និងការរីកចម្រើនប្រកបដោយបរិយាប័ន្ន ដែលមានរយៈ ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។

អានបន្ត

ក្រសួងពាណិជ្ជកម្មគាំទ្រការបង្កើតនិមិត្ដសញ្ញាសមូហភាពសម្គាល់ផលិតផល ម្រេចមេមត់ ដើម្បីបង្កើនការនាំចេញផលិតផលម្រេចកម្ពុជាទៅកាន់ទីផ្សារ ក្រៅប្រទេស

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧–ក្រសួងពាណិជ្ជកម្ម បានប្រកាសគាំទ្រចំពោះការបង្កើត និមិត្ដសញ្ញាសមូហភាព សម្គាល់ផលិតផលម្រេចមេមត់ ដើម្បីបម្រើឱ្យការនាំចេញផលិតផលម្រេចកម្ពុជា ទៅទីផ្សារក្រៅប្រទេស និងចូលរួមប្រកួតប្រជែងជាមួយគុណភាពម្រេចនៅក្នុងតំបន់។

អានបន្ត

ឯកឧត្តម ប្រាក់ សុខុន ធ្វើបាឋកថាស្តីពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងអាទិភាពនយោបាយការបរទេសកម្ពុជាជូនដល់យុវជនប្រមាណ៣០០នាក់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧–ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិបានអញ្ជើញចូលរួមធ្វើបាឋកថាស្តីពី “ស្ថានការណ៍ពិភពលោក បច្ចុប្បន្ន និងអាទិ ភាពនយោបាយការបរទេសកម្ពុជា” ជូនដល់យុវជន និស្សិតប្រមាណ៣០០នាក់ កាលពី ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន។

អានបន្ត

ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញធ្វើបាឋកថា ស្តីពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងអាទិភាពនយោបាយការបរទេសរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ – ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញ ធ្វើបាឋកថា ស្តីពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងអាទិភាពនយោបាយការបរទេសរបស់ព្រះរាជាណា

អានបន្ត

អន្តរក្រសួង ប្រកាសចាត់វិធានការលើអង្គការ និងក្រុមហ៊ុនដែលបោកប្រាស់ ប្រាក់ ពីប្រជាពលរដ្ឋកម្ពុជាអស់ចំនួន៦០លានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧–ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាស រួមគ្នាក្នុងការចាត់វិធានការតាមផ្លូវច្បាប់ក្នុងការចាប់ខ្លួនអង្គការ និងក្រុមហ៊ុន ឆបោកប្រាក់ ប្រជាពលរដ្ឋពីបណ្តាខេត្តមួយចំនួនប្រមាណ៦០លានដុល្លារ ដើម្បីស្វែងរកយុត្តិធម៌។

អានបន្ត

ចំនួនអ្នកដាក់ប្រាក់ក្នុងធនាគារនៅកម្ពុជាមានការកើនឡើងរហូតដល់៣លាននាក់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧–កំណែទម្រង់វិស័យហិរញ្ញវត្ថុបានបង្កើតនូវឱកាសយ៉ាងច្រើន សម្រាប់ឱ្យអាជីវកម្មខ្នាតតូចទទួលបានការរីកចម្រើនដោយក្នុងឆ្នាំ២០០២ អ្នកដាក់ប្រាក់ក្នុង ធនាគារនៅកម្ពុជាមានចំនួន៨៤.០០០នាក់ ហើយបច្ចុប្បន្នមានរហូត ៣លាននាក់ ចំណែកគណនី នៅតាមមីក្រូហិរញ្ញវត្ថុមានចំនួន ១,៥ លាន កើនពី ១០៧.០០០ គណនី។

អានបន្ត

ឯកឧត្តម អ៊ិត សំហេង អញ្ជើញជាអធិបតី ពិធីបើកវេទិកាអន្តរជាតិតំបន់ ស្តីពីជំនាញសម្រាប់ពាណិជ្ជកម្ម និងការទទួលបានការងារធ្វើ និងការ រីកចម្រើនប្រកបដោយបរិយាប័ន្ន

AKP សៀមរាប ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ – ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី ពិធីបើកវេទិកា អន្តរតំបន់ ស្តីពីជំនាញសម្រាប់ពាណិជ្ជកម្ម និងការទទួលបានការងារធ្វើ និងការរីកចម្រើនប្រកបដោយ បរិយាប័ន្ន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិស្វកម្មក្រសួងការពារជាតិជប៉ុន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ – នាយឧត្តមសេនីយ៍ផ្កាយមាសបួន សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា និងជាអគ្គនាយក មជ្ឈមណ្ឌល ជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិស្វកម្ម ក្រសួងការពារជាតិជប៉ុន ដឹកនាំដោយលោកវរសេនីយ៍ទោ OYAMA មន្ត្រីយោធាជាន់ខ្ពស់ ក្រសួងការពារជាតិជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

នគរបាលខេត្តព្រះសីហនុបង្កើនការប្រុងប្រយ័ត្នការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបំពាក់សម្ភារជូនកងអន្តរាគមន៍ថែរក្សាការបោះឆ្នោត

AKP ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧–នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ នៅសាលប្រជុំស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពង្រឹងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងគណបក្សនយោបាយក្នុងយុទ្ធនាការឃោសនារក សំឡេងឆ្នោត បោះឆ្នោត និងរាប់សន្លឹកឆ្នោត ព្រមទាំងបំពាក់សម្ភារអន្តរាគមន៍ជូនកងកម្លាំង ការពារនៅតាមគោលដៅ តាមការិយាល័យបោះឆ្នោតទាំង ២៨០នៅទូ ទាំងខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។

អានបន្ត

អាជ្ញាធរខេត្តកោះកុងអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាប្រទេសក្នុង តំបន់អាស៊ាន ជួយបន្តផ្សព្វផ្សាយលើកកម្ពស់សក្តានុពលទេសចរណ៍នៅ ខេត្តកោះកុង

AKP ខេត្តកោះកុង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧–អាជ្ញាធរខេត្តកោះកុងបានលើកឡើងថា សិក្ខាសាលា អាស៊ានបូកបីនៅ ខេត្តកោះកុងនាពេលនេះ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តកោះកុង។

អានបន្ត

ប្រទេសវៀតណាម និងឡាវចុះហត្ថលេខាលើពិធីសារ ស្តីពីការកែសម្រួលកិច្ចព្រមព្រៀងឆ្លងកាត់ទំនិញ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧–    ពិធីសារនៃការកែសម្រួលកិច្ចព្រមព្រៀង ស្តីពីការឆ្លងកាត់ទំនិញរវាងប្រទេសវៀតណាម និងឡាវ ត្រូវបានចុះហត្ថលេខា ដោយបង្កើត នូវលក្ខខណ្ឌអំណោយផលសម្រាប់ការឆ្លងកាត់នៃទំនិញរវាងប្រទេសទាំងពីរ។ 

អានបន្ត

ប្រទេសវៀតណាមបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧–    ដំណើរទស្សនកិច្ចជាផ្លូវការរបស់សហរដ្ឋអាមេរិក ទៅជួបនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែ ឧសភា ដោយបានបង្ហាញអំពីគោលនយោបាយស្របរបស់ប្រទេសវៀតណាម ក្នុងការបង្កើន ទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែលបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ ប្រទេសវៀតណាម ក្នុងរយៈពេល ១០ឆ្នាំ ជាប់ៗគ្នានេះ។

អានបន្ត

ឥណ្ឌូណេស៊ីស្វះស្វែងធ្វើមាតុភូមិនិវត្តពលរដ្ឋខ្លួន ពីតំបន់ជម្លោះនៅហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧–    រដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ីបានប៉ុនប៉ងធ្វើ ការជម្លៀសមនុស្ស១១នាក់ នៃជនជាតិរបស់ប្រទេសនេះ ដែលបានភៀសខ្លួនចេញពីទីក្រុងម៉ារ៉ាវី របស់ប្រទេសហ្វីលីពីន ដែលនៅទីនោះ ការប្រយុទ្ធគ្នារវាងពួកសកម្មប្រយុទ្ធ IS នឹងយោធា ហ្វីលីពីនកំពុងកើតឡើងនោះ ។  

អានបន្ត

កងកម្លាំងហ្វីលីពីនបានមកវិញផ្នែកភាគច្រើនទីក្រុងម៉ារ៉ាវី ដែលគេឡោមព័ទ្ធ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧–    អ្នកនាំពាក្យយោធាបាននិយាយពីថ្ងៃចន្ទថា យោធាយកបានមកវិញផ្នែកភាគច្រើនបំផុត នៃទីក្រុងម៉ារ៉ាវី ក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង ពីពួកសកម្មប្រយុទ្ធ Mauteដែលបានសន្យាស្មោះចំពោះរដ្ឋអ៊ិស្លាម ( IS ) ។

អានបន្ត

ចិននិងជប៉ុនធ្វើកិច្ចពិគ្រោះយោបល់នយោបាយកម្រិតកំពូលជុំទី៤

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧–    ប្រធានក្រុមប្រឹក្សារដ្ឋចិនលោក យ៉ាង ហ្ស៊ីជី និងទីប្រក្សាសន្តិសុខជាតិជប៉ុនលោក សូតារ៉ូ យ៉ាជី បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះ យោបល់នយោបាយកម្រិតកំពូលជុំទី៤ រវាងប្រទេសទាំងពីរកាលពីថ្ងៃចន្ទ ។ 

អានបន្ត

កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ នឹងពង្រឹងចំណងទាក់ទងរុស្ស៊ី-ចិន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧–    មេដឹកនាំសភារុស្ស៊ីមួយរូបបាននិយាយកាល ពីថ្ងៃចន្ទថា កិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិន ស្ថិតក្រោមការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ នឹងបង្កើនកិច្ចអភិវឌ្ឍន៍នៃទំនាក់ទំនងទ្វេភាគីនឹងនាំទៅដល់ការផ្លាស់ប្តូរនៅក្នុងតំបន់អឺរ៉ាស៊ី ( Eurasia ) ។

អានបន្ត

កូរ៉េខាងជើងអះអាងពីការបាញ់សាកល្បងមីស៊ីលផ្លោងមួយផ្សេងទៀត

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧–    តាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ ( KCNA ) បានឱ្យដឹងថា កូរ៉េខាងជើងបានអះអាងកាលពីថ្ងៃអង្គារនេះថា ខ្លួនបានបាញ់សាកល្បងដោយ ជោគជ័យនូវមីស៊ីលឆ្លងទ្វីបមួយផ្សេងទៀត កាលពីថ្ងៃចន្ទកន្លងទៅនេះ ដែលជាការសាក ល្បងលើកទី៣ហើយ ក្នុងរយៈពេល១ខែនេះ ។   

អានបន្ត

អាហ្វហ្កានីស្ថាន នឹងធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីសន្តិសុខ , ការផ្សះផ្សាគ្នានៅថ្ងៃទី៦ ខែមិថុនា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧–    អ្នកការទូតជាន់ខ្ពស់អាហ្វហ្កានីស្ថានមួយរូបបាន និយាយនៅទីក្រុងអ៊ិស្លាម៉ាបាតកាលពីថ្ងៃចន្ទថា  ប្រទេសអាហ្វហ្កានីស្ថាននឹងធ្វើសន្និសីទអន្តរ ជាតិមួយ ស្តីពីសន្តិភាព , សន្តិសុខ នឹងការផ្សះផ្សាគ្នានៅសប្តាហ៍ខាងមុខ នៅពេលមួយពេល ដែលពួកឧទ្ទាមតាលីបង់ បានបង្កើនកាន់តែខ្លាំងការវាយប្រហារ នឹងការសម្លាប់ប៉ូលិសរាប់សឹប នាក់ក្នុងពេលពីរបីថ្ងៃកន្លងទៅនេះ ។   

អានបន្ត