ទីទុកឯកសារ សំរាប់ មេសា, 2017


ឯកឧត្តម ឃឹម ប៊ុនសុង អញ្ជើញជាអធិបតី ពិធីចែកកង់របស់អង្គការរ៉ូតារីក្លិប ចំនួន ៥០០គ្រឿងដល់សិស្សក្រីក្រ នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ – ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតី ពិធីចែកកង់របស់អង្គការ រ៉ូតារីក្លិប ចំនួន៥០០គ្រឿង ដល់សិស្សក្រីក្រនៅក្នុងខេត្តសៀមរាប នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ដើម្បីជា មធ្យោបាយសម្រាប់ជិះទៅសាសារៀន​។ រូបថត៖ ហង្ស សៀក

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងសហការី អញ្ជើញទៅសួរសុខទុក្ខលោកតាព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន វីរៈសិល្បករដែលមានជំងឺចាស់ជរា

AKP តាកែវ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងសហការី អញ្ជើញទៅសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាជូនលោកតាព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន វីរៈសិល្ប ករដែលមានជំងឺចាស់ជរា នៅ

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលពិនិត្យស្ថានីយផ្សាយវិទ្យុជាតិគោកធ្លក និងមន្ទីរព័ត៌មានខេត្តតាកែវ

AKP តាកែវ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចូលពិនិត្យស្ថានីយផ្សាយវិទ្យុជាតិ គោកធ្លក និង មន្ទីរព័ត៌មាន ខេត្តតាកែវ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ក្នុងឱកាសឯកឧត្តម និងលោកជំទាវ

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូមកដល់មាតុភូមិវិញដោយសុវត្ថិភាព ក្រោយពីបញ្ចប់កិច្ចប្រជុំអាស៊ានលើកទី៣០ នៅប្រទេសហ្វីលីពីន

​​AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពី

អានបន្ត

ប្រមុខដឹកនាំប្រទេសអាស៊ានទាំង១០ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅប្រទេសហ្វីលីពីន

AKP ម៉ានីល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រមុខដឹកនាំនៃបណ្តាប្រទេសអាស៊ានផ្សេងទៀត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ បន្ទាប់ពីពិធីបើកជាផ្លូវការ នៅសាលសន្និសីទ Philippines International Convention Centre (PICC) ទីក្រុងម៉ានីល នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។ រូបថត ៖ ទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្រ្តី

អានបន្ត

សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចូលរួមក្នុងការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទ ក្រហម ៨ ឧសភា ឆ្នាំ២០១៧ នៅខេត្ដកំពង់ឆ្នាំង

AKP ខេត្ដកំពង់ឆ្នាំង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ –សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាអនុ ប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងលោកជំទាវ ថាយ វ៉ា  គង់ សំអុល បានអញ្ជើញចូលរួម ជាអធិបតី ក្នុងទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍច័ន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧​ គម្រប់ ខួបលើកទី១៥៤ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់ គ្រប់ៗគ្នា»ដែល រៀបចំដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៩ ខែមេសា​ ឆ្នាំ២០១៧។

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូល អាស៊ានលើកទី៣០ នៅប្រទេសហ្វីលីពីន

AKP ម៉ានីល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រមុខដឹកនាំ នៃបណ្តាប្រទេសអាស៊ានដទៃទៀត អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន

អានបន្ត

ក្រសួងយុត្ដិធម៌ ប្រកាសរៀបចំវគ្គបណ្ដុះបណ្ដាលអំពីក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដល់អ្នកសារព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ –ក្រសួងយុត្ដិធម៌បានប្រកាសរៀបចំវគ្គបណ្ដុះបណ្ដាលអំពីក្រម នីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដល់អ្នកសារព័ត៌មានជាតិ អន្ដរជាតិ ដើម្បីបង្កើនការយល់ដឹង ឱ្យបានកាន់តែច្បាស់លាស់ទាក់ទង នឹងដំណើរការសំណុំរឿង និងការកាត់ក្ដីនៅក្នុងតុលាការកម្ពុជា។

អានបន្ត

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើឱ្យអាស៊ានជួយពង្រឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ –ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើ ដល់ក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ាន និងសមាជិក ពិនិត្យលទ្ធភាពជួយអភិវឌ្ឍន៍ និងពង្រឹង សមត្ថភាព សហគ្រាសធុនតូច និងធម្យមនៅកម្ពុជា ដើម្បីធានានិរន្តរភាពប្រតិបត្តិការក្នុងរយៈពេលវែង។

អានបន្ត

សម្ដេចតេជោនាយករដ្ឋមន្រ្ដីអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូល អាស៊ានលើកទី៣០ នៅក្នុងប្រទេសហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក កិច្ចប្រជុំកំពូល អាស៊ានលើកទី៣០ ដែលធ្វើឡើងនៅក្នុងមជ្ឈមណ្ឌល Philippines International Convention Center (PICC) ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

អានបន្ត

កងកម្លាំងរក្សាសន្តិភាពកម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិចំនួន ៣០៩នាក់ ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ –កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៨១ និងកងកំម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៣៣៣ សរុប ចំនួន៣០៩នាក់ បានធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានបញ្ចប់ បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិអស់រយៈពេលមួយឆ្នាំនៅប្រទេសម៉ាលី។

អានបន្ត

កងទ័ពមួកខៀវកម្ពុជាចំនួន៣០៩នាក់ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបំពេញ បេសកកម្មប្រកបដោយជោគជ័យនៅម៉ាលី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា​ ឆ្នាំ២០១៧ – នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពាជាតិ និងលោកស្រី Debora Comini តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា អញ្ជើញជាអធិបតី ពិធីទទួលដំណើរ និវត្តន៍ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៨១ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៣៣៣ ចំនួន៣០៩​នាក់ បន្ទាប់ពីបញ្ចប់បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី អស់រយ:ពេលមួយឆ្នាំ​ ប្រកបដោយជោគជ័យ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅមូលដ្ឋាន ទ័ពអាកាសភ្នំពេញ។​ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

សម្តេចតេជោនាយករដ្ឋមន្រ្តីទទួលជួបឯកឧត្ដម យ៉ាង ជាឈី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម យ៉ាង ជាឈី (Yang Jiechi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជា មានិតចិន បានធ្វើការពិភាក្សាគ្នា លើការងារសំខាន់ៗចំនួន៣ដែលក្នុងនោះរួមាន៖ ទី១.អំពីទំនាក់ទំនង ទ្វេភាគីកម្ពុជា-ចិន,ទី២.ការងារតំបន់ និងទី៣.លើបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

អានបន្ត

កិច្ចពិគ្រោះយោបល់បញ្ចប់លើសេចក្តីព្រាងក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ – ក្រសួងព័ត៌មាន សហការជាមួយក្រសួងកិច្ចការនារី និងក្លឹបអ្នកកាសែតកម្ពុជា រៀបចំកិច្ចពិគ្រោះយោបល់ បញ្ចប់លើសេចក្តីព្រាងក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយស្តីពី ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី ដែល

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា និងវិទ្យាស្ថាន DMC សម្ភាសអំពីទិវាសេរីភាពសារព័ត៌មាន នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យអ្នកយកព័ត៌មាននៃទូរទស្សន៍ជាតិកម្ពុជា និងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ចូលជួបដើម្បីសម្ភាសអំពី ទិវាសេរីភាព សារព័ត៌មាននៅកម្ពុជា នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ ហ៊ុន យុទ្ធគុណ  

អានបន្ត

សន្និបាតបុកសរុបលទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣

AKP ខេត្តសៀមរាប ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកអង្គ សន្និបាតបូកសរុបសមទ្ធិផលការងាររបស់ ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ នៃរដ្ឋបាលខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់

អានបន្ត

ឯកឧត្តម យឹម ឆៃលី ដឹកនាំលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ធ្វើទស្សនកិច្ច សិក្សាឈ្វេងយល់អំពីសមិទ្ធផល និងសក្តានុពលរបស់រាជរដ្ឋាភិបាលក្នុង ខេត្តព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យ កសិកម្មនិងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋចំនួន ៧៥០នាក់ ធ្វើទស្សនកិច្ចទៅកាន់ខេត្តព្រះសីហនុ ដើម្បីសិក្សាឈ្វេងយល់អំពីសមិទ្ធផល និងសក្តានុពលរបស់រាជរដ្ឋាភិបាលក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដល់ទីក្រុងម៉ានីល ដោយសុវត្ថិភាព

AKP ម៉ានីល​ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណ:ប្រតិភូ ជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិនីណយអាគីណូ (Ninoy Aquino) ទីក្រុងម៉ានីល

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី និងប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតប្រជែងរ៉ូបូតកម្ពុជាលើកទី៤ ឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី និងប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតប្រជែងរ៉ូបូតកម្ពុជា លើកទី៤ ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ ហ៊ុន យុទ្ធគុណ

អានបន្ត

ក្រសួងពាណិជ្ជកម្មស្នើសុំធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់និរន្តរភាពកំណើនសេដ្ឋកិច្ចនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានស្នើសុំឱ្យធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ជួយគាំទ្រ ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់និរន្ដរភាពកំណើនសេដ្ឋកិច្ច នៅកម្ពុជា។

អានបន្ត

អភិបាលខេត្តជំរុញក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបន្តយកចិត្តទុកដាក់បម្រើសេវារដ្ឋបាល​សាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–ឯកឧត្តម សួន បវរ អភិបាលខេត្ត បន្ទាយមានជ័យ បានធ្វើការក្រើនរម្លឹក ដោយជំរុញឱ្យ ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងខេត្ត ត្រូវតែរួមសាមគ្គីគ្នាបន្ដការយកចិត្តទុកដាក់ បម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីបំពេញតាមតម្រូវការ របស់ពួកគាត់បានទាន់ពេលវេលានោះ។

អានបន្ត

កម្ពុជាប្រារព្ធទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារសម្រាប់លើក កម្ពស់ការយល់ដឹង និងគាំពារដល់កម្មករនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–កម្ពុជាប្រារព្ធទិវាពិភពលោកដើម្បីសុខភាព និងសុវត្ថិភាព ការងារ ដើម្បីបង្កើនការយល់ដឹងដល់កម្មកនិយោគជិត និងថៅកែ ឬម្ចាស់រោងចក្រ ឱ្យចូលរួមគាំពារ សុខភាព និងលើកកម្ពស់សុវត្ថិភាពការងារជូនកម្មករឱ្យកាន់តែល្អប្រសើរ។

អានបន្ត

កាកបាទក្រហមកម្ពុជាជួយបណ្តុះបណ្តាលច្បាប់ចរាចរណ៍ដល់សិស្សវិទ្យាល័យជម្ពូវ័ន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–កាកបាទក្រហមកម្ពុជា និងអង្គការសម្ព័ន្ធអន្តរជាតិ ទប់ស្កាត់ផលប៉ះពាល់នៃគ្រឿង ស្រវឹង( IARD) បានសហការចុះជួយអប់រំ និងបណ្តុះបណ្តាលច្បាប់ ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សនៅតាមវិទ្យាល័យ អនុវិទ្យាល័យ ដើម្បីឱ្យសិស្សានុសិស្សបានយល់ដឹង ពីការបើកបរ ដោយសុវត្ថិភាព ដើម្បីបញ្ចៀសការគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

អានបន្ត

ឯកឧត្តម Yang Jiechi ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់ទៅមាតុភូមិវិញ ក្រោយពីបញ្ចប់ទស្សនកិច្ច នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ – ឯកឧត្តម Yang Jiechi ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំគណៈប្រតិភូ អញ្ជើញចាកចេញ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រឡប់ទៅមាតុភូមិវិញ នាវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ច និងកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាល កម្ពុជា-ចិន នៅភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino សាធារណរដ្ឋហ្វីលីពីនប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–ប្រភពព័ត៌មានពីបេសកជនពិសេស របស់ទូរទស្សន៍ជាតិ កម្ពុជាបានឱ្យដឹងថា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា

អានបន្ត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងអគារសាលប្រជុំ សាលាក្រុង-ស្រុក ចំនួន៣៤ នៃខេត្តចំនួន១៨ នៅទូទាំងប្រទេស

AKP កំពង់ឆ្នាំង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ – សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងអគារសាលប្រជុំ សាលាក្រុង និងសាលាស្រុក ចំនួន៣៤ របស់ខេត្តចំនួន១៨ នៅទូទាំងប្រទេស ដែលត្រូវបានសាងសង់ឡើងក្រោមឥណទានសម្បទានរបស់ធនាគារ អភិវឌ្ឍអាស៊ី (ADB) ហើយពិធីសម្ពោធត្រូវបានប្រារព្ធធ្វើឡើងរួមគ្នា នៅក្នុងបរិវេណសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែមេសា​ ឆ្នាំ២០១៧។ រូបថត៖ បៃ ស៊ីថុន

អានបន្ត

នាវាកងនាវាចរប៉ាស៊ីហ្វិករុស្ស៊ីមួយក្រុមធ្វើទស្សនកិច្ចវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–    ក្រុមមួយដែលមាននាវា៣គ្រឿងនៅក្រោម កងនាវាចរប៉ាស៊ីហ្វិក របស់កងនាវាចររុស្ស៊ី បានទៅដល់កំពង់ផែសមុទ្រអន្តរជាតិកាំរ៉ាញ់ នៅតាមឆ្នេរសមុទ្រភាគកណ្តាលខាងត្បូងនៃខេត្តខាញ់វ៉ា របស់ប្រទេសវៀតណាម កាលពីថ្ងៃ ព្រហស្បតិ៍ ដោយចាប់ផ្តើមធ្វើទស្សនកិច្ចប្រទេសនេះ ។  

អានបន្ត

លោក ពូទីន និងលោក អាបេ សន្យាពីកិច្ចសហប្រតិបត្តិការគ្នា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា  ឆ្នាំ២០១៧–    ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និង នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលកំពុងធ្វើទស្សនកិច្ចបានព្រមព្រៀងគ្នានៅទី ក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចសហប្រតិបត្តិការគ្នាលើវិស័យសំខាន់ៗ បើទោះ បីជាមានជម្លោះខាងទឹកដីដ៏ស្វិតស្វាញយ៉ាងណាក៏ ដោយរវាងប្រទេសទាំងពីរ ។  

អានបន្ត

ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្លោង Agni – III សមត្ថភាពនុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–    ប្រភពនានាបាននិយាយថា  កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌាបានបាញ់សាកល្បងប្រកបដោយជោគជ័យមីស៊ីលផ្លោង Agni-IIIរយៈមធ្យម, សមត្ថភាពនុយក្លេអ៊ែរ របស់ខ្លួនចេញពី កោះមួយនៅឯនាយឆ្នេរសមុទ្ររដ្ឋ Odisha  នៅភាគ ខាងកើត ។

អានបន្ត

ប៉ាគីស្ថានចាប់ខ្លួនអ្នកនេសាទឥណ្ឌា២៩នាក់

AKP ភ្នំពេញ ថ្ងៃទី២៨  ខែមេសា ឆ្នាំ២០១៧–    ពួកមន្ត្រីសន្តិសុខបាននិយាយថា ពួកអាជ្ញាធរ ប៉ាគីស្ថានបានចាប់ខ្លួនអ្នកនេសាទឥណ្ឌា ចំនួន២៩នាក់ កាលពីថ្ងៃព្រហស្បតិ៍ដោយចោទពី ការរំលោភព្រំដែនសមុទ្ររបស់ប្រទេសនេះ ។

អានបន្ត

សកម្មប្រយុទ្ធប៉ាគីស្ថាន៧នាក់ស្លាប់ ដោយការវាយប្រហារពី drone អាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–    ប្រព័ន្ធផ្សព្វផ្សាយជាភាសា Urdu  ក្នុងស្រុក រាយការណ៍ថា  ពួកសកម្មប្រយុទ្ធដែលគេសង្ស័យយ៉ាងហោចណាស់៧នាក់បានស្លាប់ នៅ ពេលដែលយន្តហោះគ្មានអ្នកបើក( drone )  អាម៉េរិកធ្វើការវាយប្រហារដោយមីស៊ីលក្នុងតំបន់ កុលសម្ព័ន្ធ North Waziristan  ប្រទេសប៉ាគីស្ថានភាគពាយ័ព្យកាលពីថ្ងៃព្រហស្បតិ៍  ។

អានបន្ត

ធនាគារពិភពលោកផ្តល់ជំនួយលើគម្រោងបន្សំាទៅនឹង បម្រែបម្រួលអាកាសធាតុនៅប្រទេសហ្គាណា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–    ធនាគារពិភពលោក ( WB ) បាននិយាយថា ខ្លួន នឹងជួយដល់សហគមន៍ហ្គាណា ចំនួន ៥២សហគមន៍ក្នុងការអនុវត្តគម្រោងការគ្រប់គ្រង ធនាគារធម្មជាតិប្រកបដោយនិរន្តរភាពមួយ ។  

អានបន្ត

ស៊ីរីបញ្ជាក់អះអាងពីការវាយប្រហាររបស់អ៊ីស្រាអែល នៅក្បែរព្រលានយន្តហោះអន្តរជាតិក្រុងដាម៉ាស់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–តាមទូរទស្សន៍រដ្ឋឱ្យដឹងថា កងទ័ពស៊ីរីបានបញ្ជាក់ អះអាងថា ការបាញ់មីស៊ីលរបស់អ៊ីស្រាអែលបានវាយប្រហារទីតាំងយោធាស៊ីរីមួយនៅក្បែរ ព្រលានយន្តហោះអន្តរជាតិនៃរដ្ឋធានីដាម៉ាស់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ។

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ដើម្បីអញ្ជើញ ទៅចូលរួមកិច្ចប្រជុំអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។

អានបន្ត

សម្ដេចក្រឡាហោម ស ខេង សម្ពោធអគាររដ្ឋបាលនិងសាលប្រជុំនៅ សាលាស្រុកទឹកផុស

AKP ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ –អគាររដ្ឋបាលនិងសាលប្រជុំ សាលាក្រុង សាលាស្រុក ចំនួន៣៤ នៃខេត្តចំនួន១៨ដែលសាងសង់ក្រោមឥណទាន សម្បទានរបស់ធនាគារអភិវឌ្ឍអាស៊ី(ADB)ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ក្នុងបរិវេណសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ ព្រមទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ ។

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបសវនាការជាមួយទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនាការ ជាមួយ​ឯកឧត្តម Yang Jiechi ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ ហ៊ុន យុទ្ធគុណ

អានបន្ត

ខេត្តឧត្តរមានជ័យប្រារព្ធខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហម

AKP ខេត្តឧត្តរមានជ័យ ថ្ងៃទី២៨ ​ខែមេសា ឆ្នាំ២០១៧ –នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅសាលា ខេត្តឧត្តរមានជ័យ បានរៀបចំពិធី អបអរសាទរខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានកិត្តិ យសសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ។

អានបន្ត

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអតីតនាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ​ឆ្នាំ២០១៧ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុ​ជា​ បានអអនុញ្ញាតឱ្យ លោក John Key អតីតនាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់ (New Zealand ) ចូលជួបសម្ដែងការគួរសមនារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅវិមាន​សន្តិ​ភាព។

អានបន្ត

អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ –

អានបន្ត

មន្ត្រីអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ២៨នាក់ ស័្មគ្រចិត្តបរិច្ចាកឈាមជូនមណ្ឌលផ្តល់ឈាមមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ – មន្រ្តីអាវុធហត្ថខេត្តព្រះសីហនុ ចំនួន២៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុក អឿន មេបញ្ជាការរង ទទួលការងារភស្តុភារបច្ចេកទេសនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ស័្មគ្រចិត្តចូលរួមបរិច្ចាកឈាមជូន

អានបន្ត