ទីទុកឯកសារ សំរាប់ កញ្ញា, 2016


សម្តេចប្រធានរដ្ឋសភា ហេង សំរិន ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិក្រុងណៃពិដោ ដោយសុវត្ថិភាព

AKP ណៃពិដោ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ – សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភា អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដោយសុវត្ថិភាព

អានបន្ត

ឯកឧត្តម អូស្មាន ហាស្សាន់ ទៅចូលរួមបុណ្យឯករាជ្យជាតិលើកទី៨៦ របស់ប្រទសអារ៉ាប៊ីសាអូឌីតនៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦–តបតាមការអញ្ជើញរបស់ឯកអគ្គរាជទូត Dakhil A.R. Al Johani   ប្រចាំ នៅប្រទេសវៀតណាម  ឯកឧត្តម អូស្មាន  ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹកនាំគណៈ ប្រតិភូកម្ពុជាទៅចូលរួម ពិធីបុណ្យឯករាជ្យជាតិលើកទី៨៦ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលរៀបចំ ដោយស្ថានទូតអារ៉ាប៊ីសាអូឌីត នៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ផ្ដើមពីថ្ងៃទី២៦ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦។

អានបន្ត

កម្ពុជា-អាល្លឺម៉ង់ ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​​លើក​កម្ពស់​ជីវភាព​រស់នៅ និង​សន្តិសុខ​ស្បៀង

APK ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦–ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួង​រៀបចំ​ដែនដីនគ     រូប​នីយកម្ម និង​សំណង់ ជា​ប្រធាន​គណៈកម្មាធិការ​​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់ជាតិបាន​ចុះ​ហត្ថលេខា​ជា​មួយ​​លោក Adelbert Eberhardt ជានាយកប្រចាំប្រទេសកម្ពុជា នៃអង្គការ GIZ លើ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ របស់គម្រោង​​លើក​កម្ពស់​​ជីវភាព​​រស់នៅ និង​សន្តិសុខ​ស្បៀង​នៅ​ប្រទេស​​កម្ពុជា​​ជំហានទី២ (Improvement of Livelihood and Food Security Project in Cambodia- GIZ-ILF II) កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់។

អានបន្ត

ឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាការមូលបត្រកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ – ឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី ពិធីចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និង

អានបន្ត

ក្រសួងទេសចរណ៍៖ ការភ្ជាប់ជើងហោះហើរពីក្វាងចូវមករាជធានីភ្នំពេញ នឹងធ្វើឱ្យភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦–ក្រសួងទេសចរណ៍កម្ពុជារំពឹងថា ការភ្ជាប់ជើងហោះហើរពី ខេត្តក្វាងចូវ មកកាន់រាជធានីភ្នំពេញដែលនឹងចាប់ធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airline នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ នឹងធ្វើឱ្យកំណើនទេសចរ និងអ្នកវិនិយោគ ចិនមកកម្ពុជាកាន់តែ ច្រើនដើម្បីបង្កើនប្រាក់ចំណូលចូលជាតិ។

អានបន្ត

សម្តេចប្រធានរដ្ឋសភាអញ្ជើញទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៧ នៅប្រទេសមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦–សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នារសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិ​ភូ​ជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើ​ញ​ទៅចូលរួមមហា សន្និបាតអន្ត​រសភាអាស៊ាន​លើកទី៣៧ នៅសា​ធារណ​រដ្ឋសហភាពមីយ៉ាន់ម៉ា។

អានបន្ត

រដ្ឋមន្ត្រីក្រសួងបរិស្ថានកោតសរសើរមហាជនគ្រប់មជ្ឈដ្ឋានដែលបានចូលរួម ថែរក្សាធនធានព្រៃឈើនិងការពារមរតកវប្បធម៌

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦–​ ឯកឧត្តម សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​សម្ដែង​ការ​កោតសរសើរ​ និង​ថ្លែង​អំណរគុណ​ ចំពោះ​ការ​​គាំទ្រ​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ការចូល​រួម​​ដាំ​ដើមឈើ ថែរក្សា​ គ្រប់​គ្រង​ធនធាន​ព្រៃឈើ​ និង​ការ​ពារ​មរតក​វប្បធម៌​ តំបន់​ការពារ​ទេសភាព​បន្ទាយ​ឆ្មារ​ ដើម្បី​រួម​ចំណែក​​ធ្វើឱ្យកាន់​តែភាពប្រសើរឡើងថែមទៀត​ដល់​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​មូលដ្ឋាននោះ​។

អានបន្ត

ឯកឧត្តម សាយ​ សំអាល់ ដឹកនាំក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាពតំបន់​ការពារ​ទេសភាព​បន្ទាយ​ឆ្មារ និងចូលរួមដាំដើមឈើនៅក្នុងឃុំបន្ទាយឆ្មារ ស្រុក​ថ្មពួក​​

​AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ – ឯកឧត្តម សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដឹកនាំក្រុមការងារចុះ​ពិនិត្យ​ស្ថានភាព​តំបន់​ការពារ​ ទេសភាព​បន្ទាយ​ឆ្មារ និងចូលរួមដាំដើមឈើនៅក្នុងឃុំបន្ទាយឆ្មារ ស្រុក​ថ្មពួក ​​ខេត្ត​បន្ទាយមានជ័យ ​ ​នាព្រឹក​ថ្ងៃ​ទី​២៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៦នេះ។ រូបថតៈ ឈុន សារ៉ាត  

អានបន្ត

កាំកុងត្រូលពង្រឹងការត្រួតពិនិត្យទំនិញ ម្ហូបអាហារ នៅលើទីផ្សារក្នុងពិធី បុណ្យភ្ជុំបិណ្ឌ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦–ដើម្បីចូលរួមការពារសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌនេះ មន្រ្ដីកាំកុងត្រូលកំពង់ផែអន្ដរជាតិភ្នំពេញ បានចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារ ផលិតផលជាគ្រឿង ឧបភោគ បរិភោគ បន្លៃ ត្រី សាច់ ក្នុងគោលដៅធានាគុណភាព សុវត្ថិភាពជូនអ្នកប្រើ ប្រាស់។

អានបន្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រីទទួលជួបឯកអគ្គរដ្ឋទូតថ្មីប្រទេសចិនប្រចាំកម្ពុជា

AKP ភ្នំពេញ​ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦–ឯកឧត្ដម Xiong Bo ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិត ចិនប្រចាំកម្ពុជា ត្រូវ​បាន​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា អនុ​ញ្ញាតឱ្យចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦​នៅវិមាន​សន្តិ​ភាព​។​

អានបន្ត

សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៣៧ នៅទីក្រុងណៃពិដោ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ – សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភា ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បី

អានបន្ត

ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុនស្វែងរកដៃគូសម្រាប់ កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦–    ក្រុមហ៊ុនពាណិជ្ជកម្មរបស់ជប៉ុនបានពិភាក្សាអំពី លទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មជាមួយបណ្តាសហគ្រាសវៀតណាម នៅឯ សិក្ខាសាលាមួយនៅក្នុងខេត្តភាគកណ្តាល Nghe An កាលពីថ្ងៃទី២៨ ខែកញ្ញា។

អានបន្ត

ធនាគារនឹងផ្តល់ប្រាក់កម្ចី ៦,៧ប៊ីលានដុល្លារអាម៉េរិក ដល់បណ្តាសហគ្រាសនៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦–    បណ្តាធនាគារពាណិជ្ជនៅក្នុងទីក្រុងហាណូយបាន ប្តេជ្ញាចិត្ត កំណត់ថវិកាចំនួន១៥០ទ្រីលានដុង (ស្មើនឹង ៦,៧ប៊ីលានដុល្លារអាម៉េរិក ) សម្រាប់ជា កញ្ចប់ផ្នែកឥណទាន។

អានបន្ត

ឥណ្ឌូណេស៊ីជម្លៀសទេសចរបរទេសបន្ទាប់ពីការផ្ទុះភ្នំភ្លើង

AKP ភ្នំពេញ ថ្ងៃទី២៩  ខែកញ្ញា  ឆ្នាំ២០១៦–    អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយបាន និយាយពីថ្ងៃពុធថា ទាហាន-ប៉ូលិស នឹងពួកអាជ្ញាធរក្នុងស្រុកដទៃទៀត បានជម្លៀសពួកទេសចរ បរទេសនឹងក្នុងស្រុកជាង១០០ នាក់ ហើយកំពុងរុករកពួកទេសចរណ៍រាប់រយនាក់ទៀត បន្ទាប់ពី ការផ្ទុះភ្នំភ្លើងមួយ នៅក្នុងខេត្ត វេសនូសា តេងហ្គារ៉ា ប្រទេសឥណ្ឌូណេស៊ីភាគកណ្តាល ។

អានបន្ត

លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ប្រគេនទេយ្យទាន និងបច្ច័យ ព្រះសង្ឃ កាន់បិណ្ឌទី១៣ នៅវត្តល័ង្កា ស្ថិតក្នុងខណ្ឌចំការមន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ – លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ប្រគេនទេយ្យទាន និងបច្ច័យព្រះសង្ឃ កាន់បិណ្ឌទី១៣ នៅវត្តល័ង្កា ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។ រូបថតៈ ស៊ិន សារ៉េត

អានបន្ត

អតីតប្រធានាធិបតីអ៊ីស្រាអែល លោក ស៊ីម៉ុនប៉េរ៉េ ទទួលមរណភាពក្នុងជន្មាយុ៩៣ឆំា្ន

AKP ភ្នំពេញ ថ្ងៃទី២៩  ខែកញ្ញា ឆ្នាំ២០១៦–    អតីតប្រធានាធិបតីអ៊ីស្រាអែល លោក ស៊ីម៉ុនប៉េរ៉េ ( Shimon Peres )បិតាមួយរូប នៃបិតាស្ថាបនិកអ៊ីស្រាអែល ដែលនៅមានជីវិតចុងក្រោយបានទទួល មរណភាពក្នុងជន្មាយុ៩៣ឆ្នាំ កាលពីព្រឹកថ្ងៃពុធនេះ បន្ទាប់ពីទទួលរងការដាច់សរសៃឈាមក្នុង ខួរក្បាលយ៉ាងសំខាន់កាលពីជាងពីរសប្តាហ៍កន្លងទៅនេះ ។ 

អានបន្ត

ឯកឧត្តម​ ប៉ាន សូរស័ក្តិ​ ​ចូលរួម​សម្ពោធជើងហោះហើរ​ភ្នំពេញ-ក្វាងចូវ

AKP ភ្នំពេញ ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៦​–ឯកឧត្តម​ ប៉ាន សូរស័ក្តិ​ ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញ​   ចូលរួម​ក្នុង​ពិធីបើក​សម្ពោធជើងហោះហើរ​លើក​ដំបូង​ ភ្នំពេញ-ក្វាងចូវ របស់ក្រុមហ៊ុនអាកាសចរណ៍ Spring Airline ដែលរៀបចំឡើងនៅសណ្ឋាគារអ៊ិនធើខុនទីណង់តាល់ កាលពីថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយ​មាន​ការចូលរួម​ផងដែរពី​ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ស៊ុង ប៉ ឯកអគ្គរដ្ឋទូតថ្មីនៃ សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

អានបន្ត

លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញរាប់បាត្រព្រះសង្ឃ ក្នុងថ្ងៃកាន់បិណ្ឌទី១២ ដើម្បីឧទ្ទិសដល់ប្រជាជនកម្ពុជា ដែលបានស្លាប់ ជំនាន់ ប៉ុល ពត នៅសារមន្ទីរគុកទួលស្លែង

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ – លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ អញ្ជើញរាប់បាត្រព្រះសង្ឃ ក្នុងថ្ងៃកាន់បិណ្ឌទី១២ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ដែលត្រូវបានសម្លាប់ក្នុងរបបខ្មែរ ក្រហម ប៉ុល ពត អៀងសារី ខៀវ សំផន ។ រូបថតៈ ស៊ិន សារ៉េត

អានបន្ត

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត ដើម្បីរៀបចំ​បញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ពីថ្ងៃទី០១⁣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ត្រឹមម៉ោង១៨:០០​ នាទីល្ងាច

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ –

អានបន្ត

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចូលរួម​បើកសិក្ខាសាលាថ្នាក់ជាតិសម្រាប់​គម្រោង​ សហប្រតិបត្តិការ​របស់អង្គការ​ GIZ

AKP ភ្នំពេញ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៦​ –ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មបានអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខា លើកំណត់ហេតុរួម និងបើកសិក្ខាសាលាថ្នាក់ជាតិសម្រាប់គម្រោងសហប្រតិបត្តិការ របស់អង្គការ GIZ ដើម្បីគាំទ្រគំនិត ផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) នៅក្នុងក្របខ័ណ្ឌ ទីផ្សារតែមួយ របស់អាស៊ាន ដែលជាការរៀបចំរវាងក្រសួងពាណិជ្ជកម្ម និងអង្គការ GIZ កាលពីថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅឯសណ្ឋាគារសាន់វ៉េ ។

អានបន្ត