ទីទុកឯកសារ សំរាប់ សីហា, 2016


រដ្ឋមន្រ្តីការបរទេសកាណាដានឹងអញ្ជឹញមកបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦–

អានបន្ត

ក្រសួងសេដ្ឋកិច្ចបង្ហាញពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៦

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦–ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំពិធីផ្សព្វផ្សាយ របាយការណ៍តាមដាន វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៦ ក្រោមអធិបតីឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ដោយមានការចូលរួម ពីក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍សំខាន់ៗមួយចំនួន ដូចជា៖ IMF, WB, ADB, EU និង UN ព្រមទាំងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនផងដែរ។

អានបន្ត

គ.ជ.ប ប្រកាសត្រៀមខ្លួនរួចជាស្រេចចំពោះដំណើរការចុះឈ្មោះ បោះឆ្នោតថ្មីឆ្នាំ២០១៦

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦–មន្រ្ដីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា គ.ជ.ប បានត្រៀមខ្លួនរួចជាស្រេចរួចហើយ នៅក្នុងដំណើរការ ចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ នៅថ្ងៃទី០១ ខែកញ្ញា ស្អែកនេះ ដោយ គ.ជ.ប បានរៀបចំឧបករណ៍ សម្ភារម៉ាស៊ីនកុំព្យួទ័រ សម្រាប់ធ្វើការចុះ ឈ្មោះបោះឆ្នោត បញ្ជូនទៅគ្រប់ឃុំ សង្កាត់នៅទូ ទាំងប្រទេសរួចរាល់អស់ហើយ។

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីបិទមហោស្រពតន្រ្តីចម្រៀងសម័យថ្នាក់ជាតិឆ្នាំ២០១៦ និងប្រគល់ពានរង្វាន់ជូនក្រុមជ័យលាភី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីបិទមហោស្រព តន្រ្តីចម្រៀងថ្នាក់ជាតិឆ្នាំ២០១៦ និងប្រគល់ពានរង្វាន់ជូនក្រុមជ័យលាភីលេខ១ ពីកម្មវិធីនេះ នាព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅភ្នំពេញ។ រូបថតៈ ហ៊ុន យុទ្ធគុណ

អានបន្ត

រដ្ឋមន្រ្ដីក្រសួងព័ត៌មានលើកឡើងថា ការតាក់តែងនិពន្ធបទចម្រៀងថ្មីៗ ឱ្យមានពណ៌សម្បុរជាតិខ្មែរ និងកាត់បន្ថយការលួចចម្លងស្នាដៃពីបរទេស

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦–រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ការច្នៃប្រឌិត និងតាក់តែងនិពន្ធបទចម្រៀងថ្មីៗ របស់កវី និពន្ធ ឱ្យមានពណ៌សម្បុរជាតិខ្មែរ វានឹងកាត់បន្ថយ ការលួចចម្លងស្នាដៃពីបរទេស ហើយអាច ជួយលើក ស្ទួយតន្រី្ដចម្រៀងខ្មែរ។

អានបន្ត

កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ – រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងរាជរដ្ឋាភិបាលជប៉ុន តំណាងដោយឯកឧត្តម Yuji Kumamaru ឯកអគ្គ

អានបន្ត

នាវាទេសចរណ៍ឈ្មោះ DAWN PRINCESS នាំភ្ញៀវទេសចរជិត ២ពាន់នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ – នាវាទេសចរណ៍មួយគ្រឿងមានឈ្មោះ DAWN PRINCESS នាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ជិត ២ពាន់នាក់ មកពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៣១

អានបន្ត

កិច្ចប្រជុំពីរថ្ងៃរបស់គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម នៅមិនទាន់សម្រេច បានលទ្ធផល ផ្លែផ្កានោះទេ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦–មន្រ្តីជាន់ខ្ពស់គណៈកម្មការព្រំដែនកម្ពុជាបានអះអាងថា កិច្ចប្រជុំពីរថ្ងៃរបស់គណៈកម្មការ ព្រំដែនកម្ពុជា-វៀតណាម នៅមិនទាន់សម្រេចបានលទ្ធផលផ្កែផ្កា និងឈានដល់ការចុះហត្ថលេខា លើកំណត់ នៃកិច្ចព្រមព្រៀងប្រទេសទាំងពីរនោះទេ។ ប៉ុន្តែភាគីទាំងពីរ នៅតែបន្តជួបគ្នាដោះស្រាយបន្តទៀតតាម រយៈការចរចាដោយសន្តិភាព។

អានបន្ត

មន្រ្តីអន្តោប្រវេសន៍អាស៊ានប្រកាសរួមគ្នាក្នុងការប្រឆាំងនឹងការក្លែងបន្លំលិខិត ឆ្លងដែន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦–មន្រ្តីអន្តោប្រវេសន៍កម្ពុជា និងអាស៊ាន បានប្រកាសរួមគ្នា ក្នុងការប្រឆាំងនិងការក្លែង បន្លំលិខិតឆ្លងដែនខុសច្បាប់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងប្រឆាំង អំពើភេរវ កម្មនៅក្នុងតំបន់អាស៊ាន។

អានបន្ត

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រជុំគណៈកម្មការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិភាក្សាការស្នើសុំដកអភ័យឯកសិទ្ធិលោកជំទាវ ថាក់ ឡានី សមាជិក ព្រឹទ្ធសភា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ – សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជួបប្រជុំជាមួយគណៈកម្មការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិភាក្សាលើការស្នើសុំដកអភ័យឯកសិទ្ធិលោកជំទាវ ថាក់ ឡានី សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅភ្នំពេញ។ រូបថតៈ ខឹម សុវណ្ណារ៉ា

អានបន្ត

អាជ្ញាធររាជធានីភ្នំពេញ ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦–លោកវេជ្ជបណ្ឌិត ងី មានហេង ត្រូវបានតែងតាំងជាប្រធាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជំនួសលោក សុខ សុគន្ធ ដែលត្រូវទទួលភារកិច្ចថ្មី នៅទីស្តីការ ក្រសួង សុខាភិបាល។ ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នេះបានប្រព្រឹត្ត ទៅនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ សីហា ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិង ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។

អានបន្ត

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំលើកទី១០នៃគណៈកម្មការ ចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា​ និង ព្រះរាជាណាចក្រថៃ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ –

អានបន្ត

ភ្ញៀវទេសចរចូលតាមច្រកកំពង់ផែសមុទ្រ

AKP ខេត្តព្រះសីហនុ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ –ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នាវាទេសចរណ៍មួយ គ្រឿងមានឈ្មោះ DAWN PRINCESS បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត 3000នាក់ ចូលចតធ្វើទស្សនកិច្ចនៅកម្ពុជារយះពេលមួយថ្ងៃ ។

អានបន្ត

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័ត លើរបៀបវារៈសំខាន់ៗ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦–ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួង  បរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានរៀបចំកិច្ចប្រជុំលើកទី១របស់ខ្លួន ដើម្បីពិនិត្យនិងអនុម័ត លើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាននិមិត្តសញ្ញានៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រចនាសម្ព័ន្ធ និងការបង្កើតអង្គភាពចំណុះ បទបញ្ជាផ្ទៃក្នុង កម្មវិធីយុទ្ធសាស្រ្តអាទិភាព និងការពិនិត្យលើវឌ្ឍនភាពនៃការ រៀបចំយុទ្ធសាស្រ្តនិងផែនការសកម្មភាពបរិស្ថាន និងក្រមបរិស្ថាន។

អានបន្ត

សន្និសីទជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសវៀតណាមនិងបារាំង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦–    សន្និសីទលើកទី១០ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសវៀតណាមនិងបារាំង នឹងប្រព្រឹត្តទៅនៅទីក្រុងនៃតំបន់ដីសណ្ដទន្លេមេគង្គ Can Tho ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ខាងមុខនេះ។ 

អានបន្ត

ប្រទេសវៀតណាមនិងគុយបាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦–    បណ្តាសហគ្រាសវៀតណាមនិងគុយបា បាន ធ្វើបច្ចុប្បន្នភាពព័ត៌មានទាក់ទងទៅនឹងគោលនយោបាយទីផ្សារនិងការវិនិយោគនៅក្នុងប្រទេស ទាំងពីរ នៅក្នុងសិក្ខាសាលាមួយដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយកាលពីថ្ងៃទី៣០ ខែសីហា។

អានបន្ត

ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញចូលរួមជាអធិបតីភាព នៅក្នុងពិធីបើក បឋកថាស្តីអំពី ការយល់ដឹងពីអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ –កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាព នៅក្នុងពិធីបើកបឋកថាស្តីអំពី “ការយល់ ដឹងពីអាស៊ានសារៈសំខាន់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាននិងការចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងដឹក នាំទូទៅ” ជូនដល់សាស្ត្រាចារ្យជាគ្រូនគរបាល, មន្ត្រីនគរបាល, និស្សិត និងសិក្ខាកាមនៃរាជបណ្ឌិត្យសភា នគរបាលកម្ពុជាប្រមាណជាង ១០០០នាក់។

អានបន្ត

សន្និសីទអន្តរជាតិស្តីពីថាមពលនុយក្លេអ៊ែរបើកធ្វើនៅហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦–    សន្និសីទអន្តរជាតិមួយរយៈពេល៣ថ្ងៃ ស្តីពីទស្សន វិស័យនៃថាមពលនុយក្លេអ៊ែរក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានបើកធ្វើកាលពីថ្ងៃអង្គារនេះក្នុងរដ្ឋធានី ប្រទេសហ្វីលីពីន ។ 

អានបន្ត

ប្រទេសព្រុយណេនិងសិង្ហបុរីនឹងធ្វើឱ្យប្រសើរឡើងនូវ កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦–  ក្នុងគោលបំណងដើម្បីជំរុញបន្ថែមទៀតឱ្យកាន់ តែរឹងមាំនូវសម្ព័ន្ធមិត្តផ្នែកសន្តិសុខដែលមានស្រាប់នោះ ប្រទេសប្រុយណេនិងសិង្ហបុរី បានចុះ អនុស្សរណៈយោគយល់គ្នាមួយ ( MOU ) ស្តីអំពីកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាការពារជាតិ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមក្នុងផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍផ្នែកការពារជាតិ ។

អានបន្ត

ស្ថានទូតចិននៅកៀហ្ស៊ីស៊ីស្ថាន ត្រូវបានវាយប្រហារដោយ ការបំផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្តអត្តឃាត

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦–    ស្ថានទូតចិនក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន ត្រូវបាន វាយប្រហារកាលពីព្រឹកថ្ងៃអង្គារ ដោយអ្នកបំផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្តអត្តឃាតម្នាក់ ដែលក្នុង នោះអ្នកវាយប្រហារតែម្នាក់ឯងបានស្លាប់ នឹងមនុស្ស៥នាក់ទៀតរបួស ក្រៅពីការខូចខាតគ្រឿង សម្ភារយ៉ាងធ្ងន់ធ្ងរនោះ ។  

អានបន្ត