ទីទុកឯកសារ សំរាប់ មិថុនា, 2016


រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគការផ្សាំ កោ​សិកា ជាលិកា និងសរី រាង្គមនុស្ស

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦–រដ្ឋសភាបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការ គ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរិរាង្គមនុស្ស ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមាន​សិទ្ធិបរិច្ចាគ​សរីរាង្គ សម្រាប់ជួយសង្គ្រោះជីវិតអ្នកជម្ងឺ ក្នុងការឆ្លើយតបនឹងតម្រូវការព្យាបាលអ្នកជំងឺ នៅកម្ពុជា។

អានបន្ត

ក្រសួងសេដ្ឋកិច្ច ជំរុញឱ្យធនាគារពិភពលោក ពិនិត្យលទ្ធភាពក្នុងជួយគាំទ្រ​ ដល់វិស័យ​ឧត្តមសិក្សា និងមធ្យមសិក្សានៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦–មន្រ្ដីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឱ្យ ធនាគារពិភពលោក ពិនិត្យលទ្ធភាពក្នុងការ ជួយដល់វិស័យឧត្តមសិក្សា និងកម្រិតមធ្យមសិក្សាទុតិយភូមិ នៅកម្ពុជា​ ដើម្បីពង្រឹងគុណភាព​ការបណ្តុះ បណ្តាល​លើវិស័យអប់រំក្នុងការចូលរួមប្រកួតប្រជែងជាមួយ បណ្ដាប្រទេសក្នុងតំបន់ និងអន្ដរជាតិ។

អានបន្ត

សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦–យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នេះបានឱ្យដឹងថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ទៅបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ខាងមុខ។

អានបន្ត

ផ្សព្វផ្សាយសេចក្តីណែនាំលេខ​០០៩ ​របស់អគ្គស្នងការនគរបាលជាតិ​ ស្តីពីការរឹតបន្តឹងច្បាប់ចរា​ចរណ៍​ផ្លូវគោក

AKP ខេត្តព្រះសីហនុ​ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦–កាលពីព្រឹកថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​ នៅ ស្នងការដ្ឋាននគរ​បាលខេត្តព្រះសីហនុ​ប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​ណែនាំ​លេខ​០០៩​ របស់អគ្គស្នងការនគរ​បាលជាតិ​ និងសេចក្ដី​អំពាវនាវលេខ​០២៥​ គ​.ស​.ច.គ​ និងផែន​ការ​ស្តីពីការ​រឹត​បន្តឹង​ច្បាប់ចរា​ចរណ៍​ផ្លូវគោក ​របស់​គ.ស.ច.គ​ ដោយមានការចូលរួមពីលោកវរសេនីយឯក​ អ៊ី សុខា​ ស្នងការរង​ ទទួល​បន្ទុកប្រធាន ការិយាល័យកណ្តាលសណ្តាប់ធ្នាប់​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះ​សីហនុ​។​

អានបន្ត

រដ្ឋសភាអនុម័តច្បាប់ដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីបើកទូលាយការធ្វើ សេរីភាវូបនីយកម្ម ផ្នែកសេវាកម្មរវាងកម្ពុជា-អាស៊ាន និងចិន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦–រដ្ឋសភាបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការ អនុម័តយល់ព្រមលើពិធីសារ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីបើកផ្លូវ ឱ្យធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តា ប្រទេសក្នុងតំបន់ និងចិនលើសេរីភាវូបនីយកម្មផ្នែកសេវាកម្ម ដើម្បីជួយអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ។

អានបន្ត

ក្រសួងអប់រំដាក់បំរាមចំពោះសកម្មភាពនយោបាយនៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦–ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់មន្ត្រីក្រោម ឱវាទឱ្យចាត់វិធាន ការទប់ស្កាត់ ចំពោះការធ្វើសកម្មភាព ឬ ឃោសនានយោបាយនៅតាមគ្រឹះស្ថាន សិក្សារដ្ឋ និងឯកជន ដើម្បីធានាថាគ្រប់គ្រឹះស្ថានទាំងអស់ ស្ថិតក្នុងដំណើរការមួយក្នុងភាព អព្យាក្រឹត។

អានបន្ត

បើកវេទិកាបង្ហាញសៀវភៅមគ្គុទ្ទេសក៍ស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ាន

AKP ខេត្តសៀមរាប ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៦–សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្ម កម្ពុជា ហៅកាត់ថា CAMFEBA បានធ្វើការបង្ហាញសៀវភៅមគ្គុទ្ទេសក៍មួយស្តីពី សហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់អាជីវកម្ម នៅកម្ពុជាដល់និយោជកនិងពាណិជ្ជករ ទាំងឡាយដែលកំពុងប្រកបរបរ អាជីវកម្ម នៅប្រទេសកម្ពុជា ដែលវេទិកានេះបានប្រារព្ធធ្វើឡើងនៅទីក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដោយមានការអញ្ជើញចូលរួមពី លោក គឹម ឆៃហៀង អភិបាលរង ខេត្តសៀមរាប។

អានបន្ត

ឯកឧត្ដម ប៉ា សុជាតិវង្ស ព្រមានក្រុមហ៊ុនធ្វើផ្លូវក្នុងក្រុង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦–ឯកឧត្ដមប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ បណ្ដាក្រុមហ៊ុន ដែលម៉ៅការធ្វើផ្លូវក្នុងក្រុង មិនមានស្ដង់ដារ តាមលក្ខណៈបច្ចេកទេស កិបកេញចំណេញ ធ្វើឱ្យផ្លូវនោះឆាប់ខូច ស្មើនឹងក្រុមហ៊ុននោះបំផ្លាញជាតិ មើលងាយដល់ស្ថាប័នជំនាញពាក់ព័ន្ធពិសេស មើលងាយដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ កន្លងមកនេះមានក្រុមហ៊ុនមួយចំនួន បានដាក់ឈ្មោះចូលដេញ ថ្លៃធ្វើផ្លូវ និងប្រព័ន្ធលូ ក្នុងក្រុង ជាច្រើនខ្សែ ពេលបានសិទ្ធិធ្វើហើយ គិតតែពីរឿងធ្វើយ៉ាងណាឱ្យតែចំណេញថវិកា មិនគិតពីគុណភាព អ្វីទាល់តែសោះ។

អានបន្ត

រដ្ឋមន្ត្រីក្រសួងបរិស្ថានទៅទស្សនកិច្ចតំបន់ទន្លេសេសាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦–កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញទៅទស្សនកិច្ចនៅតំបន់ទន្លេសេសាន ខេត្តស្ទឹងត្រែង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ និងការសម្អាត ផ្ទៃបាតអាងរបស់ក្រុមហ៊ុន Hydro Power Lower Sesan 2 Co., Ltd។

អានបន្ត

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការ មជ្ឈមណ្ឌលអាស៊ាន-ចិន

AKP ភ្នំពេញថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦–ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ ជាមួយលោកជំទាវ Yang XiuPing អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន (Asean China Center) ។ កិច្ចប្រជុំនេះបានផ្តោតទៅលើកិច្ចសហការរវាងក្រសួងទេសចរណ៍ និង មជ្ឈមណ្ឌលអាស៊ាន-ចិន ដើម្បីរួមគ្នាទាក់ទាញទេសចរនិងវិនិយោគិនចិនមកកម្ពុជា ឱ្យច្រើនដើម្បី សម្រេច បានគោលដៅកម្ពុជាទទួលភ្ញៀវទេសចរចិន២លាននាក់នៅឆ្នាំ២០២០ នៅទីស្តីការ ក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។

អានបន្ត

ស្នងការនគរបាលខេត្តព្រះសីហនុ ប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ​០០៩ ​របស់អគ្គស្នងការនគរបាលជាតិ​ ស្តីពីការរឹតបណ្តឹងច្បាប់ចរា​ចរណ៍​ផ្លូវគោក

AKP ព្រះសីហនុ​ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ – ស្នងការដ្ឋាននគរ​បាលខេត្តព្រះសីហនុ​ ប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​ណែនាំ​លេខ​០០៩​ របស់អគ្គស្នងការ នគរ​បាលជាតិ​ និងសេចក្ដី​អំពាវនាវលេខ​០២៥​គ​.ស.ច.គ.​ និងផែន​ការ​ស្តីពីការ​រឹត​បន្តឹង​ច្បាប់ ចរា​ចរណ៍​ផ្លូវគោក​របស់​គ​.ស.ច.គ.​ ក្រោមអធិបតី​ភាព ​ លោកវរសេនីយឯក​ អ៊ី​ សុខា​ ស្នងការរង​ ទទួល​បន្ទុកប្រធានការិយាល័យ​កណ្តាលសណ្តាប់ធ្នាប់​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះ​សីហនុ នាព្រឹក ថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​។​ រូបថតៈ ងូ សុមុនី

អានបន្ត

អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាប្រគល់សៀវភៅសិក្សាជាង ៤០០ កេស ដល់និស្សិតខ្មែរអ៊ិស្លាម

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦–អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាបានប្រគល់ កាតាប គម្ពីរអាល់គួរអាន និង សៀវភៅ សិក្សាចំនួន២២តោន ស្មើនឹង៤១៥កេស ជូនដល់និស្សិត ខ្មែរអ៊ិស្លាម ដែលជាអំណោយសប្បុរសធម៌ លើកទី៤ របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

អានបន្ត

ឯកឧត្តម គឹម ឆៃហៀង អញ្ជើញជាអធិបតី បើកវេទិកាបង្ហាញសៀវភៅ មគ្គុទ្ទេសក៍ ស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់អាជីវកម្មកម្ពុជា

AKP សៀមរាប ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ – ឯកឧត្តម គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប អញ្ជើញជាអធិបតី បើកវេទិកាបង្ហាញ​សៀវភៅ មគ្គុទ្ទេសក៍ ស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់អាជីវកម្មកម្ពុជា នៅខេត្តសៀមរាប នាព្រឹក​ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ។ រូបថតៈ ហង្ស សៀក

អានបន្ត

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសហព័ន្ធ អាល្លឺម៉ងចប់អណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ – សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម Joachim Baron von Marshall ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ចប់អណត្តិប្រចាំកម្ពុជា ចូលជួបសម្តែង ការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅភ្នំពេញ។ រូបថតៈ ព្រឹទ្ធសភា

អានបន្ត

ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ – ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅភ្នំពេញ។ រូបថតៈ ស៊ិន សារ៉េត

អានបន្ត

ឯកឧត្តម ទន់ សារ៉ាត អញ្ជើញជាអធិបតី ពិធីបោះឆ្នោតជ្រើសរើសតំណាងនារី នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ – ឯកឧត្តម ទន់ សារ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អញ្ជើញជាអធិបតី ពិធីបោះឆ្នោត ជ្រើសរើស តំណាងនារី នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅភ្នំពេញ។ រូបថតៈ សួស សាវី

អានបន្ត

រដ្ឋមន្ត្រីការពារប្រទេសថៃធ្វើទស្សនកិច្ចប្រទេសមីយ៉ាន់ម៉ា

A.K.P ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦–    តាមប្រភពផ្លូវការឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រីការពារប្រទេសថៃ ឧត្តមសេនីយ៍ ប្រាវីត វ៉ុងស៊ូវ៉ាន់ ( Prauwit Wongsuwan ) បាន ទៅដល់ក្រុងណាយពិដោ កាលពីថ្ងៃពុធនេះ ក្នុងដំណើរទស្សនកិច្ចមួយរយៈពេល២ ថ្ងៃនៅ ប្រទេសមីយ៉ាន់ម៉ា ។

អានបន្ត

សហភាពអឺរ៉ុបសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសវៀតណាមនឹងអនុវត្តន៍តាមកាលកំណត់

A.K.P ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦–   ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេស វៀតណាម លោក Bruno Angelet បាននិយាយថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងសហភាពអឺរ៉ុប និងប្រទេសវៀតណាម ( EUVFTA ) នឹងត្រូវបានអនុវត្តន៍នៅដើមឆ្នាំ ២០១៨ តាមការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ បើទោះបី ជាមានការបោះឆ្នោតរបស់ចក្រភពអង់គ្លេស ក្នុងការចាកចេញពីសហភាពអឺរ៉ុបក៏ដោយ។ 

អានបន្ត

ឥណ្ឌូណេស៊ី ព្រមាននាវាបរទេសដែលធ្វើនេសាទខុសច្បាប់

A.K.P ភ្នំពេញ ថ្ងៃទី៣០  ខែមិថុនា  ឆ្នាំ២០១៦–    កាលពីថ្ងៃពុធ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានផ្តល់ ការព្រមានមួយដល់នាវាបរទេស ដែលមានបំណងជ្រៀតចូលទៅក្នុងដែនទឹករបស់ប្រទេស ដើម្បី ធ្វើការនេសាទដោយខុសច្បាប់នោះ ។

អានបន្ត

អ៊ីរ៉ង់ផ្អាកជើងហោះហើរទាំងអស់ទៅកាន់ក្រុងអ៊ីស្តង់ប៊ូល បន្ទាប់ពីការវាយប្រហារព្រលានយន្តហោះ

A.K.P ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦–    អង្គការអាកាសចរណ៍ស៊ីវិល ( CAO ) របស់ ប្រទេសអ៊ីរ៉ង់បានប្រកាសពីថ្ងៃពុធថា ជើងហោះហើរទាំងអស់ចេញពីប្រទេសអ៊ីរ៉ង់ទៅកាន់ទី ក្រុងអ៊ីស្តង់ប៊ូល របស់ប្រទេសតួកគីត្រូវបានគេផ្អាកបន្ទាប់ពីការវាយប្រហារភេរវកម្មដែលធ្វើឱ្យ ស្លាប់នៅឯព្រលានយន្តហោះ Ataturk របស់ក្រុងអ៊ីស្តង់ប៊ូល ។

អានបន្ត