ទីទុកឯកសារ សំរាប់ កុម្ភៈ, 2016


សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប​លទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅ​ការងារ ឆ្នាំ២០១៦

AKP ភ្នំពេញ ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០១៦– នៅ​ព្រឹក​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ  សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនកាក​​បាទ​ក្រហម​​កម្ពុជា ឆ្នាំ២០១៥ និងទិសដៅការងារ ឆ្នាំ២០១៦ ថា សកម្មភាពរបស់កាកបាទក្រហមកម្ពុជា ទទួលបានជោគជ័យយ៉ាងល្អប្រសើរ តែទន្ទឹមនឹងនោះក៏ត្រូវតែពង្រឹង និងពង្រីកសមត្ថភាព ដល់យុវជនកាកបាទក្រហមកម្ពុជាយើង ក្នុងការអនុវត្ដសកម្មភាពមនុស្សធម៌ ដើម្បីបម្រើ​ប្រជាពលរដ្ឋកម្ពុជា ឱ្យបានកាន់តែប្រសើរថែមទៀត។

អានបន្ត

នារីក្រសួងព័ត៌មានក្នុងដំណើរឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ  ឆ្នាំ២០១៥– ក្រោយពីមានកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹក នាំប្រកប​ដោយគតិបណ្ឌិតបានធ្វើឱ្យចំនួនស្ត្រីមានតួនាទីនៅតាមក្រសួង ស្ថាប័ន ទទួលបាន កំណើនខ្ពស់​ជាបន្តបន្ទាប់ ដោយបានចូលរួមក្នុងវិស័យនយោបាយ ត្រូវបានការពារក្រោម ប្រព័ន្ធច្បាប់

អានបន្ត

រដ្ឋមន្រ្តីទេសចរណ៍៖ ការកើនឡើងនៃវិស័យទេសចរណ៍ភាគច្រើន​ជាក្រុមយុវជន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦– ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែង​នៅក្នុង​ពិធីបើក​វេទិកាជាតិ «យុវជន​និងទីក្រុងស្អាត» លើកទី១​ក្រោម​ប្រធានបទ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” នាព្រឹក ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជាថា តាមការសិក្សាកំណើននៃ វិស័យ​ទេសចរណ៍​កម្ពុជា មិនអាចកាត់ផ្តាច់ពីប្រភពទេសចរយុវជនបានឡើយ ដែលជាង៣០ ភាគរយនៃ​ចំនួនទេសចរអន្តរជាតិ មកទស្សនាកម្ពុជា គឺជាទេសចរយុវជន។

អានបន្ត

មន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិថារាជធានីភ្នំពេញនាំមុខគេ​លើបទល្មើសបើកបរមាន ជាតិស្រវឹង

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦— ឯកឧត្តមឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ ធ្នាប់​សាធារណៈ នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ អះអាងថា រាជធានីភ្នំពេញបាន នាំមុខ គេលើបទល្មើស បើកបរមានជាតិស្រវឹងខ្ពស់​ជាងបណ្តាខេត្តដទៃទៀត​នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា។

អានបន្ត

ក្រុមការងារចុះជួយស្រុកអូរជ្រៅធ្វើផ្ទះប្រក់ស័ង្កសីជូន ប្រជាពលរដ្ឋក្រីក្របាន១៨៨ខ្នង

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦– ក្រុមការងារថ្នាក់ជាតិខេត្តរួមជាមួយអាជ្ញាធរដែនដីស្រុកអូរជ្រៅនៃខេត្តបន្ទាយមានជ័យបាន និងកំពុងបន្តយុទ្ធនាការចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋក្រីក្រដោយផ្លាស់ប្តូរពីផ្ទះប្រក់ស្លឹកស្បូវ ទៅជាប្រក់ស័ង្កសីជំនួសវិញសំដៅដើម្បីធ្វើឱ្យជម្រកស្នាក់នៅរបស់ពួកគាត់មានភាពសមរម្យ។ ក្នុងឱកាសដឹកនាំក្រុមការងារចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋនៅក្នុងភូមិរកា ឃុំសិង្ហ នៃស្រុកអូរ ជ្រៅកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦  អភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី

អានបន្ត

ឯកឧត្តម ជា សុផារ៉ា ចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តសុវណ្ណមាលីនៅ ស្រុកត្បូងឃ្មុំ

AKP ខេត្តត្បូងឃ្មុំ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦– ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ឆ្លងឧបដ្ឋានសាលាដែលមានទំហំ ១២ គុណ ៣៩ម៉ែត្រ  និងផ្លូវបេតុង ៩៩០ មែត្រការ៉េ នៅ ក្នុង វត្តសុវណ្ណមាលី ហៅវត្តទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៦។

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានចង្អៀតនៅប្រទេសឡាវ

AKP វៀងច័ន្ទ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ – ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានចង្អៀត នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ រូបថត​ : ក្រសួងការបរទេស      

អានបន្ត

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អនុញ្ញាតឲ្យឯកឧត្តមអភិបាលខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសទិវាអន្តរជាតិ៨ មីនា

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ – លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ កិច្ច អនុញ្ញាតឲ្យឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ឯកឧត្តម

អានបន្ត

កម្ពុជា-គុយបា បង្ហាញនូវជំហរគាំទ្រគ្នាទៅវិញទៅមក

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នា២០១៦– នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះប្រទេសកម្ពុជា និង ប្រទេស គុយបា បាន បង្ហាញនូវជំហរគាំទ្រគ្នាទៅវិញទៅមក ហើយការគាំទ្រគ្នានេះបានលើកឡើងនៅ ក្នុងការជួប សម្តែងការគួរសម និងសវនាការទ្វេភាគី រវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម  ដឺ ចេហ្សឺស(Juan be Jesus.Hidalgo –Gato Peres) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា។

អានបន្ត

រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសួរសុខទុក្ខនិងចែកអំណោយដល់កងទ័ព និងនគរបាលការពារព្រំដែននៅតំបន់មុំបីខេត្ដព្រះវិហារ

AKP ខេត្ដព្រះវិហារ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦– នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦  ឯកឧត្តមបណ្ឌិត អូន ពន្ធ័មុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះទៅសួរសុខទុក្ខ ព្រមទាំងផ្តល់អំណោយមួយ ចំនួនធំដល់កងទ័ព និងនគរ បាលការពារព្រំដែន ដែលស្ថិតក្នុងគោលដៅតំបន់មុំបី នៃចំណុចទឹកក្រហមរបស់ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

អានបន្ត

ឯកឧត្តម ថោង ខុន អញ្ជើញជាអធិបតី ពិធីបើកវេទិកាជាតិ យុវជន និងទីក្រុងស្អាតលើកទី១ ក្រោមប្រធានបទ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ​»

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ – ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតី ពិធីបើកវេទិកាជាតិ យុវជននិងទីក្រុង ស្អាត លើកទី១ ក្រោមប្រធានបទ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភ្នំពេញ ។ រូបថតៈ ក្រសួងទេសចរណ៍

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវអគារថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាត់ខ្សែបូណ៌ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីមួយចំនួន នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ។ រូបថតៈ ពៅ គឹមច័ន្ទរ័ត្ន

អានបន្ត

កម្ពុជាគ្រោងនឹងនាំចេញផលិតផលនានាចូលទៅទីផ្សារប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦– រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រសួងពាណិជ្ជកម្ម​កម្ពុជា​កំពុងតែចរចា ស្នើសុំឱ្យភាគី  ចិន​ពិនិត្យ និងពិចារណា​បន្ថែមទៀត​លើផលិតផល​ម្រេច ស្វាយចន្ទី ចេក និងកៅស៊ូពីកម្ពុជា​ សម្រាប់​នាំចូលទៅកាន់ទីផ្សារប្រទេសចិន។

អានបន្ត

សម្តេចតេជោប្រតិកម្មចំពោះការលើកឡើងថាគ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦– ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មី នៅក្នុងមន្ទីរ ពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ  សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មយ៉ាង ខ្លាំងចំពោះ ការលើកឡើងថា « គ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ » ដោយសម្តេចចាត់ទុកការលើកឡើងនេះ ជាការប្រមាថដ៏ ធ្ងន់ធ្ងរមួយទៅលើក្រុម គ្រូពេទ្យកម្ពុជា។

អានបន្ត

ក្រសួងពាណិជ្ជកម្មអះអាងនឹងខិតខំជំរុញឱ្យច្បាប់ស្ដីពី E-Commerce ចេញរួចរាល់​នៅឆ្នាំ២០១៦នេះ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦– មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រសួងនឹងខិតខំប្រឹងប្រែងជំរុញឱ្យ ច្បាប់ស្ដីពី E-Commerceនេះ បានចប់រួចរាល់ និងដាក់ឱ្យប្រើប្រាស់ នៅក្នុងឆ្នាំ២០១៦នេះ ដើម្បីធានាការ ទទួលស្គាល់ ចំពោះអ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេស និងបណ្ដាក្រុមហ៊ុនអាជីវកម្ម ដែលបានធ្វើការចុះបញ្ជីរួចតាម ប្រព័ន្ធអនឡាញនៅកម្ពុជា។

អានបន្ត

សម្តេច ហេង សំរិន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតគុយបា តែងតាំងថ្មីប្រចាំ កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ – សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម Juan Jesus Hidalgo-Gato Perez ឯកអគ្គរដ្ឋទូតគុយបា តែងតាំងថ្មីប្រចំាកម្ពុជា ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភ្នំពេញ ។ រូបថតៈ ខឹម សុវណ្ណារ៉ា

អានបន្ត

ក្រសួងសាធារណការក្រើនរម្លឹកដល់ម្ចាស់យានយន្ដ​គ្រប់ប្រភេទត្រូវរៀបចំ ឯកសារឱ្យបាន ត្រឹមត្រូវ មុននឹងសមត្ថកិច្ចចាប់ផ្ដើមចុះធ្វើការត្រួវពិនិត្យនៅថ្ងៃទី១៥ ខែមីនាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦– ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាស​ក្រើនរម្លឹក​ដល់បងប្អូន​ប្រជាពលរដ្ឋ និងម្ចាស់ យានយន្ដ​គ្រប់​ប្រភេទ ត្រូវរៀបចំ​ឯកសារ​បើកបរឱ្យ​បានត្រឹមត្រូវ និងលក្ខខណ្ឌ​គ្រប់គ្រាន់ ​ដើម្បី​ចៀស​វាងផលប៉ះពាល់ដល់សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ខណៈពេលដែល កម្លាំង​មាន​សមត្ថកិច្ចចាប់ផ្ដើម ចុះអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែមីនាខាងមុខ។

អានបន្ត

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុប លទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា ឆ្នាំ២០១៥ និងទិសដៅការងារ ឆ្នាំ២០១៦

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ – សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំបូក សរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា ឆ្នាំ២០១៥ និងទិសដៅការងារ ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភ្នំពេញ ។ រូបថតៈ កាកបាទក្រហមកម្ពុជា

អានបន្ត

ពិធីតាំងពិព័រណ៍វៀតណាមប្រចាំឆ្នាំ ២០១៦ ជំរុញទំនាក់ទំនងពាណិជ្ជកម្មកាន់តែខ្លាំង

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦–    ពិធីតាំងពិព័រណ៍វៀតណាមលើកទី២៦ ប្រចាំឆ្នាំ ២០១៦ មានគោលបំណងបង្កើននូវទំនាក់ទំនងសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ ដែលនឹងរៀបចំ ធ្វើឡើងនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។ 

អានបន្ត

នាយករដ្ឋមន្ត្រីបង់ក្លាដែសសម្ភោធសកម្មភាពអភិវឌ្ឍន៍ នានានៃតំបន់សេដ្ឋកិច្ចពិសេសចំនួន១០

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦–    កាលពីថ្ងៃអាទិត្យនាយករដ្ឋមន្ត្រីបង់ក្លាដែស លោក ស្រី Sheikh Hasina បានសម្ភោធនូវសកម្មភាពអភិវឌ្ឍន៍នានា នៃតំបន់សេដ្ឋកិច្ចពិសេសជាង១០ កន្លែងទៀតនៅក្នុងប្រទេសមួយនេះ។

អានបន្ត

ពួកតាលីបង់១៣០នាក់ចុះចូលជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦–    អភិបាលខេត្តបាននិយាយថា ពួកឧទ្ទាមតាលីបង់ ប្រហែល១៣០នាក់បានលះបង់ចោល អំពើហិង្សា ព្រមទាំងបានចុះចូលនឹងរដ្ឋាភិបាលនៅក្នុងខេត្ត ហ្វាយ៉ាប ប្រទេសអាហ្វហ្កានីស្ថានភាគខាងជើងកាលពីថ្ងៃអាទិត្យនេះ ។

អានបន្ត

រុស្ស៊ីនិងអាម៉េរិកសម្របសម្រួលគ្នាពីវិធីសាស្រ្តដោះ ស្រាយរបស់ UNSC នៅកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦– ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក John Kerry បានបន្តធ្វើកិច្ចសម្របសម្រួលក្នុងគោលបំណងដើម្បីបញ្ចប់ការងារពីដំណោះ ស្រាយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ( UNSC ) ស្តីអំពីវិធានការនានា ដែលបានដាក់ប្រឆាំងទៅ នឹងទីក្រុងព្យុងយ៉ាងនោះ ។

អានបន្ត

ប្រទេសរុស្ស៊ី និង អាម៉េរិកផ្លាស់ប្តូរព័ត៌មានគ្នា ដើម្បីរឹតបន្តឹងបទឈប់បាញ់នៅស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦–  មន្រ្តីយោធាកំពូលមួយរូបបាននិយាយកាលពីថ្ងៃសៅរ៍ ថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាម៉េរិក បានផ្លាស់ប្តូរព័ត៌មានគ្នាស្តីអំពីបទឈប់បាញ់នាពេលថ្មីៗនេះ នៅក្នុងប្រទេសស៊ីរី ។

អានបន្ត

មនុស្សយ៉ាងហោចណាស់ស្លាប់២១នាក់ ដោយសារការបំផ្ទុះជាប់ៗគ្នាក្នុងប្រទេសសូម៉ាលី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦–    ប៉ូលិសនិងសាក្សីបាននិយាយថា មនុស្សយ៉ាងហោច ណាស់២១នាក់បានស្លាប់ នឹងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះជាប់ៗគ្នានៅ ទីប្រជុំជន Baidoa ក្នុងតំបន់ Bay របស់ប្រទេសសូម៉ាលីភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ។

អានបន្ត

បំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅក្រុងបាកដាដ ស្លាប់៤នាក់ របួស១៣នាក់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦– ប្រភពក្រសួងមហាផ្ទៃមួយបានប្រាប់ទីភ្នាក់ងារព័ត៌ មានចិនស៊ីនហួថា មនុស្សយ៉ាងហោចណាស់៤នាក់ស្លាប់ នឹង១៣នាក់ទៀតរបួសកាលពីថ្ងៃ អាទិត្យនៅក្នុងការផ្ទុះគ្រាប់បែកបង្គប់ក្នុងរថយន្តមួយនៅខាងកើតរដ្ឋធានីបាកដាដ ។ 

អានបន្ត

អ៊ីស្រាអែលស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦–   កាលពីថ្ងៃអាទិត្យនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានស្វាគមន៍ការឈប់បាញ់នៅក្នុងប្រទេសស៊ីរី ប៉ុន្តែបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងគ្នាណា មួយស្តីពីអនាគតប្រទេសនេះគប្បីធានា ជាពិសេសដល់សន្តិសុខរបស់អ៊ីស្រាអែល ។

អានបន្ត

អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ –

អានបន្ត

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី ចេញសេចក្ដីបំភឺ្ល ឆ្លើយតបចំពោះការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំសហគមន៍អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦–បន្ទាប់ពីបានថ្លែងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំ សហគមន៍អាស៊ានលោកជំទាវ នីណា ហាជីហ្គៀន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលនិយាយ ពាក់ព័ន្ធទៅនឹងស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ហើយត្រូវបានកាសែតខេមបូឌា ឌេលី( Cambodia Dialy) ដក់ស្រង់នៅក្នុងអត្ថបទដែលមាន ចំណងជើងថា “ប្រេសិតសហរដ្ឋអាម៉េរិកនិយាយថា សិទ្ធិត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំកំពូល” ដែលបាន ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងមកនេះ។

អានបន្ត

សម្តេចតេជោអញ្ជើញចូលរួមបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦–កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិស ដៅសកម្មភាពការងារឆ្នាំ ២០១៦របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីបានប្រារព្វពិធីបើកនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ។

អានបន្ត

អាជ្ញាធរខេត្តបន្ទាយមានជ័យ ចាប់ផ្ដើមរៀបចំកែលំអសោភ័ណភាព​ ឃូទឹកបូរាណ ស្ថិតនៅទីរួមស្រុកភ្នំស្រុក

AKP ខេត្ដបន្ទាយមានជ័យ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦–អាជ្ញាធរខេត្ដបន្ទាយមានជ័យ ​ បានចាប់ផ្ដើម រៀបចំកែលម្អ និងបើកការដ្ឋានស្ថាបនាស្ពាននាគ ពីរកន្លែង កសាងផ្លូវបេតុង ចាក់ជំរេល​ច្រាំង ដាក់បង្គោល ភ្លើងនៅ ឃូទឹកបូរាណដែលស្ថិតក្នុងឃុំស្រះ ជីក ស្រុកភ្នំស្រុក ដើម្បីកែប្រែសោភ័ណ​ភាពតំបន់នេះ ឱ្យមាន ភាពប្រសើរសំដៅទាក់ទាញភ្ញៀវទេសចរចូលទស្សនាកម្សាន្ដ។

អានបន្ត

ក្រសួងបរិស្ថាន លើកយកប្រធានបទចំនួន៦ ពាក់ព័ន្ធនឹងចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានអំពីបរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦–ថ្លែងក្នុងពិធីបិទសន្និបតបូកសរុប លទ្ធផលការងារបរិស្ថានឆ្នាំ ២០១៥ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ខៀវ មុត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើក យកអំពីប្រធានបទ ចំនួន៦ ដើម្បីធ្វើបទបង្ហាញស្តីពីការគ្រប់គ្រង និងអភិបាល កិច្ចល្អ ការធ្វើសេវាកម្ម ព័ត៌មានភូមិសាស្រ្ត ការងារអប់រំបរិស្ថាន ដោយបញ្រ្ជាបការអប់រំ បរិស្ថានទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត

អានបន្ត

អភិបាលខេត្ដពោធិ៍សាត់ ស្នើឱ្យប្រជាប្រជាពលរដ្ឋរស់នៅត្រូវចេះសាមគ្គីគ្នា និងជួយគ្នាទៅវិញទៅមកជាគ្រួសារតែមួយ

AKP ខេត្ដពោធិ៍សាត់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦–ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ ស្នើឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តពោធិ៍សាត់ទាំងអស់ត្រូវចេះសាមគ្គីគ្នា ដើម្បីបានរស់នៅ ជាក្រុមគ្រួសារតែមួយដឹងសុខទុក្ខគ្នារាល់ថ្ងៃ ហើយបើមានបញ្ហាអ្វីកើតឡើងយើងត្រូវការពារ និងជួយគ្នា ទៅវិញទៅមក មិនឱ្យសត្រូវណាមកបំបែកបំបាក់បានឡើយ។ ការលើកឡើងបែបនេះ នៅក្នុងឱកាសដែល ឯកឧត្តមអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋសង្កាត់ស្វាយអាត់ ប្រមាណ ៣០០០នាក់ នាព្រឹកថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅបរិវេណវត្តពោធិ៍ សុទស្សន៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ។

អានបន្ត

ទស្សនៈវិភាគ ៖ សហរដ្ឋអាមេរិកមិនចាប់អារម្មណ៍ឈើមួយដើមនោះទេ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ – (អត្ថបទខាងលើនេះ គ្រាន់តែជាទស្សនៈរបស់អ្នកនិពន្ធតែប៉ុណ្ណោះ វាមិនបានឆ្លុះបញ្ចាំងពីទស្សនៈ របស់រាជរដ្ឋាភិបាលកម្ពុជាទេ)

អានបន្ត

គណៈកម្មាធិការត្រួតពិនិត្យនិងវាយតម្លៃចំណូលមិនមែនសារពើពន្ធ ប្រជុំពិនិត្យតាមដានការប្រមូលពន្ធ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦– គណៈកម្មាធិការត្រួតពិនិត្យនិងវាយមតម្លៃចំណូលមិនមែនសារពើពន្ធ រៀបចំកិច្ចប្រជុំត្រូតពិនិត្យ និងតាមដានស្ថានភាពប្រមូល ចំណូល មិនមែនសារពើពន្ធ និងការ​តឹងទារ​បំណុ លនៅតាមវិស័យ ឬប្រភពនីមួយៗ នៃចំណូលមិនមែន​សារពើពន្ធក្រោម​អធិបតី ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អានបន្ត

សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ – សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះ សំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ ធ្វើការងារ និងបំពេញ ការសិក្សា នៅប្រទេសជប៉ុន នារាត្រីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ។ រូបថត : ព្រឹទ្ធសភា

អានបន្ត

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ជួបជាមួយនិស្សិតកម្ពុជាកំពុងសិក្សា​នៅ​ប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦– នៅរាត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រ​កម្ពុជាប្រចាំ​ប្រទេសជប៉ុន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់​ព្រឹទ្ធសភាកម្ពុជា​បំពេញទស្សកិច្ច​ផ្លូវការនៅប្រទេសជប៉ុន បានអញ្ជើញ​ជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែល​កំពុងរស់នៅធ្វើការងារ និងបំពេញការសិក្សានៅប្រទេសជប៉ុន។

អានបន្ត

ឯកឧត្តម ម៉ៅ ធនិន អញ្ជើញជាអធិបតី ពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណជាប្រព័ន្ធ នៅខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ – ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅភូមិចំនួន០៣ ក្នុងខេត្តពោធិ៍សាត់ នាព្រឹក ថ្ងៃទី២៦ ខែកម្ភៈ ឆ្នាំ២០១៦ ។ រូបថតៈ ណៅ ធឿន

អានបន្ត

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃបាន​អន្តរាគមន៍​ជួយស្រ្តីខ្មែរ​រងគ្រោះដែលត្រូវប្ដីធ្វើបាបឱ្យបានវិលត្រឡប់មក​កម្ពុជាវិញ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦– ឯកឧត្តម ជុំ សុន្ទរី អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការ​បរទេស និងសហប្រតិបត្តិការ​​​អន្តរជាតិ បានចេញ​សេចក្តី​ប្រកាសព័ត៌មាន​​ចុះថ្ងៃទី២៦ ខែកុម្ភៈនេះបាន​ឱ្យដឹងថា​ស្ថាន​អគ្គកុង​​ស៊ុល​កម្ពុជា​​ប្រចាំ​ទីក្រុងសៀង ហៃ ប្រទេសចិនបាន​សហការ​ជាមួយ អាជ្ញាធរមាន​សមត្ថកិច្ច​

អានបន្ត

តារាចម្រៀងជប៉ុនជួយកសាងមជ្ឈមណ្ឌលសិក្សាសហគមន៍​ជូនប្រជាពលរដ្ឋស្រុកពួក

AKP  ខេត្តសៀមរាប  ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦– តារាចម្រៀងជប៉ុនជួយកសាងមជ្ឈមណ្ឌលសិក្សាសហគន៍មួយកន្លែងជាមួយនឹងបទចម្រៀង​មួយបទដែលមានចំណងជើងថា  “ យើងរួមសុខ រួមទុក្ខជាមួយអ្នក “ និងសូមផ្តល់​ឱកាស​សម្រាប់អ្នកត្រូវបានតារាចម្រៀងជប៉ុនរូបនេះគឺកញ្ញា ម៉ៃ គូរ៉ាគិ ដែលបានធ្វើដំណើ​រឆ្លងកាត់​សមុទ្រមកច្រៀងជូន​ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ​ភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។ បទចម្រៀងមួយបទនេះ កញ្ញា ម៉ៃ គូរ៉ាគិ បានច្រៀងក្នុង​ឱកាស​បើកសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ នូវសមិទ្ធផលមជ្ឈមណ្ឌលសិក្សាសហគមន៍ត្រីញ័រ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ។

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតី ពិធីបើកវេទិកាយុវជន អាស៊ី ឆ្នាំ២០១៦

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីបើកវេទិកាយុវជនអាស៊ីឆ្នាំ២០១៦ ក្រោមប្រធានបទ «សន្តិភាព ប្រជាធិបតេយ្យ និងភាពជាដៃគូក្នុងតំបន់ ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភ្នំពេញ ។ រូបថតៈ ពៅ គឹមច័ន្ទរ័ត្ន

អានបន្ត