ទីទុកឯកសារ សំរាប់ ធ្នូរ, 2015


អានបន្ត

កូរ៉េខាងត្បូងដាក់ទុនវិនិយោគ៤០លានដុល្លារសម្រាប់ដាំម្រេចនៅ​ខេត្តមណ្ឌល​គីរី

AKP ខេត្តមណ្ឌលគីរី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥– ក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូងមួយឈ្មោះ វែលបាយអូ បានដាក់ទុនវិនិយោគ​ដែលមានចំនួន​ទឹកប្រាក់​ប្រមាណជាង ៤០លានដុល្លារអាម៉េរិកក្នុងការ​ដាំម្រេច​នៅ​ខេត្តមណ្ឌលគិរី និងធ្វើការនាំ​ចេញទៅកាន់ទីផ្សារពិភពលោក។

អានបន្ត

ឯកឧត្តម អូស្មាន ហាស្សាន់ អះអាងថាប្រទេសម៉ាឡេស៊ីប្តេជ្ញា​បន្តជួយដល់សហគមន៍អ៊ិស្លាម​នៅកម្ពុជាផ្នែកមនុស្សធម៌

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥– មូលនិធិ Yayasan Murni  Aqidah Malaysia នៃប្រទេសម៉ាឡេស៊ី  បានជួយចូលរួមចែករំលែក​ផ្ដល់ នូវចំណេះដឹងដោយធ្វើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដល់គ្រូបង្រៀនខ្មែរអ៊ិស្លាម​ចំនួន១០០នាក់ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់​បញ្ចូលគ្រូបង្រៀនខ្មែរអ៊ិស្លាមទៅក្នុងក្របខ័ណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា ចំនួន១៥០០នាក់  កាលពីខែមិថុនា២០១៥នោះមក។

អានបន្ត

លោក អ៊ឹង គឹមលាង ត្រូវបានប្រកាសតែងតាំងឱ្យចុះជួយអភិវឌ្ឍន៍សង្កាត់ព្រៃញី

AKP ខេត្តពោធិ៍សាត់  ថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០១៥– លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ត្រូវបានលោក ម៉ក់ រ៉ា អភិបាលរងនៃ គណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រកាសតែងតាំង និង ឱ្យបំពេញការងារជួយអភិវឌ្ឍន៍សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ កាលពីរ​សៀលថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ ២០១៥ នៅក្នុងសាលប្រជុំរបស់សង្កាត់។

អានបន្ត

រាជរដ្ឋាភិបាលកម្ពុជាគាំពារដល់ជនពិការតាមរយៈ អនុសញ្ញាសិទ្ធិជនពិការ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥– មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ចបានលើកឡើងថា អនុសញ្ញាស្តីពីសិទ្ធិជនពិការនេះ គឺជាលិខិត តូបករណ៍ អន្តរជាតិមួយ ដែលព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័ន និងប្តេជ្ញាអនុវត្តន៍ នូវរាល់ ខ្លឹមសារដែលបាន​ចែងនៅក្នុងអនុ សញ្ញានេះ ដែលធានា នូវសិទ្ធិជនពិការ។

អានបន្ត

កម្ពុជាគ្រោងនឹងចាប់ផ្ដើមអនុវត្ដន៍លើកិច្ចព្រមព្រៀងនាំពលករទៅធ្វើការ នៅប្រទេសម៉ាឡេស៊ីឡើងវិញ នៅពាក់កណ្ដាលឆ្នាំ២០១៦

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥–មន្រ្ដីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន ប្រកាសថា នឹងចាប់ផ្ដើមអនុវត្ដន៍កិច្ច ព្រមព្រៀងនាំពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឡើងវិញ នៅពាក់ កណ្ដាលឆ្នាំ២០១៦ខាងមុខ បន្ទាប់ពីបានផ្អាកក្នុងមួយរយៈកន្លងមក។

អានបន្ត

ក្រសួងព័ត៌មានក្រើនរម្លឹកជាលើកចុងក្រោយ និងព្រមានដកហូតអាជ្ញាបណ្ណ័ ចំពោះស្ថានីយទូរទស្សន៍ណា ដែលបន្តចាក់បញ្ចាំងខ្សែភាពយន្តបរទេស

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥– រដ្ឋមន្រ្តីក្រសួងព័ត៌មានបានក្រើនរម្លឹកជាលើកចុងក្រោយនិងធ្វើ ការព្រមានផាកពិន័យរួមទាំងការដកហូតអាជ្ញាប័ណ្ណចំពោះបណ្តាស្ថានីយទូរទស្សន៍ណាដែលបន្តល្មើស ចាក់បញ្ចាំងខ្សែភាពយន្តបរទេស នៅចន្លោះម៉ោងមាសចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ថ្ងៃស្អែកនេះ ដើម្បីចូលរួមលើកកម្ពស់វិស័យភាព យន្ត និងសិល្បៈវប្បធម៌ខ្មែរ។

អានបន្ត

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ៖ ជំនួយរបស់ប្រទេសចិនកំពុង ផ្ដល់ផ្លែផ្កាសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥–សម្ដេចវិបុលសេនាភក្ដី សាយ ​ឈុំ​ ប្រធានព្រឹទ្ធសភា បានវាយ តម្លៃខ្ពស់ចំពោះមិត្តភាព សាម​គ្គី​​ភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរបស់ស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋាភិបាល និង​ប្រជា​ជន​​​ចិន​ដែលបានរួមចំណែកយ៉ាងធំធេង និងទាន់ពេលវេលាក្នុងការស្ដារនិងកសាង ប្រទេស​កម្ពុ​ជាឡើងវិញលើគ្រប់វិស័យ ដែលក្នុងនោះកម្ពុជាសូមដឹងគុណយ៉ាងជ្រាលជ្រៅ​នូវវិភាគទាន​ដ៏​ថ្លៃ​ថ្លា​ចំពោះ ព្រឹទ្ធសភាផងដែរ។

អានបន្ត

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញសារាចរណែនាំដល់ក្រសួងស្ថាប័នរដ្ឋ ទាំងអស់កែប្រែការបើកប្រាក់ខែមន្រ្តីរាជការ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥–រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំ មួយដល់ ក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ គ្រឹះស្ថានសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាព ពាក់ព័ន្ធទាំងអស់ដែលជារបស់រដ្ឋឱ្យកែប្រែការបើកប្រាក់ឧបត្ថម្ភប្រាក់បុព្វលាភ ប្រាក់បំណាច់ សម្រាប់ មន្ត្រីរាជការជាដើម ដោយបង្វែរចូល គណនីធនាគារ ផ្ទាល់ របស់មន្ត្រីរាជការទាំងនោះ។

អានបន្ត

លោកជំទាវ ម៉ែន សំអន ផ្តល់អនុសាសន៍៧ចំណុចសម្រាប់លើកស្ទួយ វិស័យព្រះពុទ្ធសាសនា

AKP  ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥–លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានផ្តល់អនុសាសន៍៧ចំណុចដល់សាសនិកព្រះពុទ្ធសាសនាទាំង អស់ជាទុនសម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរឹងមាំល្អថែមទៀត។

អានបន្ត

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយ វិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ – សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី កិច្ចប្រជុំ ផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅភ្នំពេញ ។ រូបថតៈ ស៊ិន សារ៉េត

អានបន្ត

អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ –

អានបន្ត

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារ ខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា​ និង​ពិធីប្រគល់-ទទួលរថយន្តក្រុង០៣គ្រឿង ជាជំនួយ​របស់​រដ្ឋាភិបា​លចិន​

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ – សម្ដេចវិបុលសេនាភក្ដី សាយ ​ឈុំ​ ប្រធានព្រឹទ្ធសភាអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារខុទ្ទកាល័យ ថ្នាក់ដឹកនាំព្រឹទ្ធសភា ​ដែលមានតម្លៃ ៣,៥​លានដុល្លារអាម៉េរិក និង​ពិធីប្រគល់-ទទួលរថយន្តក្រុងចំនួន​ ០៣គ្រឿង ជាជំនួយ​របស់​រដ្ឋាភិបា​លសាធារណរដ្ឋប្រជាមានិតចិន​ នាព្រឹក​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅភ្នំពេញ ។ រូបថតៈ ជឹម ណារី

អានបន្ត

អាម៉េរិកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ជាមួយអាស៊ាននាខែកុម្ភៈ ខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០១៥–សេតវិមានបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតី អាម៉េរិក លោក បារ៉ាក់ អូបាម៉ា នឹងធ្វើកិច្ចចរចាជាមួយបណ្តាមេដឹកនាំមកពីអាស៊ាន នៅរដ្ឋកាលី ហ្វ័រញ៉ា នាថ្ងៃទី១៥ ដល់១៦ខែកុម្ភៈ។

អានបន្ត

លិចនាវាដឹកប្រេងនៅក្នុងដែនទឹកអាល់បានី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០១៥– ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ពីថ្ងៃពុធថា នាវា មួយគ្រឿងដែលដឹកប្រេង១២.០០០ លីត្របានលិចនៅក្បែរទីក្រុងសេងជីន នៅភាគខាងជើងរបស់ ប្រទេសអាល់បានី កាលពីថ្ងៃអង្គារ ដែលធ្វើឱ្យកខ្វក់ដល់សមុទ្រអាឌ្រីយ៉ាទិច នៅកៀកទៅនឹង កំពង់ផែ ។

អានបន្ត

ឃុំខ្លួនអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់នៅតួកគី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០១៥– អ្នកនិយាយទូរទស្សន៍ NTV ក្នុងស្រុកមួយរាយការណ៍ថា គេបានចាប់ខ្លួនអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់ កាលពីថ្ងៃពុធនេះ លើបទសង្ស័យរៀបចំផែន ការវាយប្រហារមួយនៅមុនឆ្នាំថ្មី នៅក្នុងសង្កាត់គីហ្សីឡាយ នៃរដ្ឋធានីអង់ការ៉ា របស់ប្រទេស តួកគី ។

អានបន្ត

យន្តហោះ F-16 របស់ប្រទេសបារ៉ែន ធ្លាក់នៅអារ៉ាប៊ីសាអូឌីត

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០១៥–សេចក្តីថ្លែងការណ៍ក្រុមចម្រុះមួយបាននិយាយពីថ្ងៃពុធ ថា យន្តហោះ F-16 មួយគ្រឿងរបស់ប្រទេសបារ៉ែន ដែលចូលរួមនៅក្នុងក្រុមចម្រុះដឹកនាំដោយ ប្រទេសអារ៉ាប៊ីសាអូឌីត  ប្រឆាំងនឹងក្រុមហ៊ូធីស៊ីអ៊ីត ក្នុងប្រទេសយេម៉ែន បានធ្លាក់នៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត  ដោយសាមានបញ្ហាខាងបច្ចេកទេស ។

អានបន្ត

សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឱ្យទូតអូស្រ្តាលី​ប្រចាំកម្ពុជាចប់ អាណត្តិ​ចូលជួប​សម្តែង​ការគួរសម និងជម្រាបលា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥– សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវេលា​ម៉ោង​១០ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បានអនុញ្ញាតឱ្យលោកជំទាវ អាលីសុន ប៊ូរ៉ូវ្ស (Alison Borrows) ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាចប់អាណត្តិចូលជួបសម្តែង ការគួរសម និងជម្រាប​លានៅវិមានរដ្ឋសភា។

អានបន្ត

ទូតអូស្រ្តាលីចប់អាណត្តិអះអាងថានឹងនៅតែបន្តជួយដល់​ប្រទេសកម្ពុជាលើគ្រប់វិស័យ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥– ទូតអូស្រ្តាលី ដែលបានចប់អាណត្តិបានសន្យាថា នឹងបន្តជួយ​ដល់ប្រទេស​​កម្ពុជាលើ ​គ្រប់វិស័យ​​ទាំង​ធនធាន​​បច្ចេកទេស និងបទពិសោធន៍ ដូចដែលបានធ្វើនាពេល​កន្លងមក លើវិស័យអាទិភាព​ជាច្រើនដូចជា វិស័យអប់រំ សុខាភិបាល កសិកម្ម យុត្តិធម៌ ហេដ្ឋារចនា សម្ព័ន្ធ ពិសេស​បានផ្តល់​អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅបន្ត​ការសិក្សា​នៅប្រទេស អូស្ត្រាលីជា​បន្តបន្ទាប់ និងឱ្យជំរុញ​មានការ​កើនឡើង​ពីមួយឆ្នាំទៅមួយឆ្នាំ។

អានបន្ត

សម្តេច ហេង សំរិន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអូស្រ្តាលី ចប់អណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ – សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោកជំទាវ Alison Burrows ឯកអគ្គរដ្ឋទូតអូស្រ្តាលី ចប់អណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាប លា នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅភ្នំពេញ ។ រូបថតៈ ស៊ិន សារ៉េត

អានបន្ត

កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិ ប្រជាជន ២០១៦-២០៣០

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៥– គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ដឹកនាំដោយ ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្រ្តី ប្រចាំការ និងជាប្រធាន គ.ស.ហ បានបើកកិច្ចប្រជុំ ពិនិត្យ និងពិភាក្សា​លើសេចក្តី ព្រាងគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការ អញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក និងមិនមែនសមាជិក គ.ស.ហ ។

អានបន្ត

ក្រសួងការងារនឹងបង្កើតឱ្យមានតុលាការការងារសម្រាប់ដោះស្រាយ​វិវាទការងារ​នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥– រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា នៅដើមឆ្នាំ២០១៧ខាងមុខ ក្រសួងនឹងបង្កើតឱ្យមានតុលាការងារ ដើម្បីដោះស្រាយបញ្ហាវិវាទការងារដែលកើត​ឡើង​រវាងកម្មករ និង ថៅកែរោងចក្រ ប្រកបដោយប្រសិទ្ធភាព ពាក់ព័ន្ធលើវិវាទការងារនៅកម្ពុជា។

អានបន្ត

លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជាអធិបតី បិទអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៤

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ – លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតី ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី២៤ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅភ្នំពេញ ។ រូបថតៈ ស៊ិន សារ៉េត

អានបន្ត

ក្រុមការងារក្រសួងធនធានទឹកចុះបូមទឹកសង្គ្រោះស្រូវប្រាំង​ជូនប្រជាកសិករនៅខេត្តកំពង់ធំ

AKP ខេត្តកំពង់ធំ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥– នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៥ នេះ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋាន ធារាសាស្ត្រ​កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ក្រសួង​សហការជា​មួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បន្តចុះពិនិត្យការងារបូមទឹក និងការងារបង្ក​បង្កើនផលរបស់បងប្អូន ប្រជាកសិករនៅក្នុងខេត្តកំពង់ធំ។

អានបន្ត

អភិបាលខេត្តជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការរក្សា​ទឹកទុកសម្រាប់ប្រើប្រាស់

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥– ដោយមានក្តីកង្វល់អំពីការខ្វះខាតទឹកនៅក្នុងខេត្តជាបញ្ហាចម្បងនោះអភិបាលខេត្តបន្ទាយ​មានជ័យបានដាក់បញ្ជាទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការក្នុងការថែរក្សា​ទឹកទុក​សម្រាប់ការប្រើប្រាស់ចំពោះមនុស្សនិងសត្វដែលនិងត្រូវប្រឈមនៅពេលខាងមុខនេះ។

អានបន្ត

សេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្នការ​ធ្វើបណ្ណ័បើកបរយាន្តគ្រប់ប្រភេទ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥–

អានបន្ត

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េនឹងផ្តល់ជំនួយឥតសំណង ដល់អង្គការមិនមែនរដ្ឋាភិបាលចំនួនបី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥–ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានយល់ព្រម ផ្តល់ជំនួយចំនួន ២៩១.០០០ដុល្លារអាម៉េរិក សម្រាប់កម្មវិធីភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលថ្នាក់តំបន់ (LCPP) ដែលស្ថិតនៅក្រោមកម្មវិធីទ្រទ្រង់អង្គការសង្គមស៊ីវីលថ្នាក់តំបន់របស់ KOICA។​

អានបន្ត

ប្រជាពលរដ្ឋមកឈៀករថយន្តកើនឡើង៦០ភាគរយ

AKP ខេត្តព្រះសីហនុ ថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០១៥–លោក យូ ដាណាង ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរ សាធារណការ និងដឹកជញ្ជូន​ខេត្ត​ព្រះសីហនុបានឱ្យដឹងថា ក្នុងឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋបានយករថយន្ត របស់ខ្លួនគ្រប់ប្រ​ភេទ​មក​ឈៀក​ នៅមន្ទីរសាធារណការខេត្តព្រះសីហនុមានការកើនឡើងចំនួន ៦០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៤កន្លងមក។ ក្រៅពីការងារឈៀកបម្រើសេវាជូនប្រជាពលរដ្ឋ ការិយាល័យ ដឹកជញ្ជូនខេត្តព្រះសីហនុក៏បានធ្វើការផាកពិន័យលើរថ​ យន្តទេសចរណ៍គ្រប់ ប្រភេទចំនួន ១.១៣៣គ្រឿង រថយន្តដឹកទំនិញគ្រប់ប្រភេទចំនួន ៤១២គ្រឿង និងរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទចំនួន១៥២គ្រឿង។

អានបន្ត

ឧត្តមសេនីយ៍ ចាន់ អ៊ាន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាល ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ចំនួន៤៩នាក់

AKP មណ្ឌលគីរី ថ្ងៃទី៣០​ ខែធ្នូ ឆ្នាំ២០១៥ – ឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាស ផ្ទេរតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលខេត្តមណ្ឌលគិរី និងខេត្តក្រចេះចំនួន ៤៩នាក់ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅខេត្តមណ្ឌលគីរី ។ រូបថតៈ មន្ទីរព័ត៌មានខេត្តមណ្ឌលគីរី

អានបន្ត

ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋចូលមកឆៀករថយន្ត កើនឡើង៦០% ក្នុងឆ្នាំ២០១៥ នេះ

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ – លោក យូ ដាណាន ប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នេះថា នៅក្នុងឆ្នាំ២០១៥ ប្រជាពលរដ្ឋបានយករថយន្តរបស់ខ្លួន គ្រប់ប្រ​ភេទ​មកឆៀក​នៅមន្ទីរសាធារណៈការខេត្ត មានការកើនឡើងចំនួន៦០% បើប្រៀបធៀបនឹង ឆ្នាំ២០១៤ កន្លងមក ។ រូបថតៈ ងូ សុមុនី

អានបន្ត

ឯកឧត្តម ឧប​នាយករដ្ឋមន្រ្តី គាត ឈន់ អញ្ជើញជាអធិបតី កិច្ចប្រជុំ គ.ស.ហ ដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងគោលនយោបាយជាតិ ប្រជាជន ២០១៦-២០៣០

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ – ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) អញ្ជើញជាអធិបតី កិច្ចប្រជុំ គ.ស.ហ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅភ្នំពេញ ដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ។ រូបថតៈ សួស សាវី

អានបន្ត

សភានេប៉ាល់ផ្តល់សច្ចាប័ណ្ណលើកិច្ចព្រមព្រៀងរបស់ធនាគារ AIIB

AKP ភ្នំពេញ ថ្ងៃទី៣០  ខែធ្នូ  ឆ្នាំ២០១៥– មន្រ្តីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអង្គារថា     សភានេប៉ាល់បានផ្តល់សច្ចាប័ណ្ណ លើមាត្រានានានៃកិច្ចព្រមព្រៀងរបស់ធនាគារអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធអាស៊ី ( AIIB ) ដែលជួយធ្វើឱ្យប្រទេសនេះដើម្បីក្លាយជាសមាជិកស្ថាបនិក នៃធនា គារថ្មីមួយនេះ ។

អានបន្ត

អនុប្រធានាធិបតីឥណ្ឌូណេស៊ីឱ្យអាជ្ញាធរចាត់ការ ឱ្យបានលឿនលើពួកវាយប្រហារស្ថានីយប៉ូលិសនៅប៉ាពួ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ  ឆ្នាំ២០១៥– កាលពីថ្ងៃអង្គារ អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក យូ ស៊ុហ្វ កាល់ឡា ( Jusuf Kalla ) បានទទូចដល់ពួកអាជ្ញាធរចាត់ការឱ្យបានរហ័សនឹងយ៉ាងខ្លាំងក្លា ប្រឆាំងនឹងពួកអ្នកធ្វើការវាយប្រហារកាលពីថ្ងៃអាទិត្យទៅលើស្ថានីយប៉ូលិសមួយនៅប៉ាពួ ។

អានបន្ត

ពួកសកម្មប្រយុទ្ធ៦៩៦នាក់ និងបុគ្គលិកសន្តិសុខ៩៥នាក់ស្លាប់ នៅទីក្រុងការ៉ាជី របស់ប្រទេសប៉ាគីស្ថាន ក្នុងឆ្នាំ២០១៥

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ  ឆ្នាំ២០១៥–ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃ អង្គារថា ពួកសកម្មប្រយុទ្ធយ៉ាងហោចណាស់៦៩៦នាក់ និងបុគ្គលិកសន្តិសុខ៩៥នាក់បានស្លាប់ ក្នុងការប្រឈមមុខដាក់គ្នានៅទីក្រុងកំពុងផែការ៉ាជីភាគខាងត្បូងរបស់ប្រទេសប៉ាគីស្ថាន ក្នុងឆ្នាំ ២០១៥នេះ ។   

អានបន្ត

កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន សម្លាប់ពួកតាលីបង់ជាង២៤នាក់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥– ពួកមន្រ្តីបាននិយាយពីថ្ងៃអង្គារថា កងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធប្រដាប់អាវុធជាង២៤នាក់ ព្រមទាំងចាប់ខ្លួនបាន ១៩នាក់ទៀតក្នុងអំឡុងធ្វើប្រតិបត្តិការជាបន្តបន្ទាប់ក្នុងពេលជាង២៤ម៉ោងកន្លងទៅនេះ ។

អានបន្ត

មនុស្ស១៨នាក់ស្លាប់ក្នុងការផ្ទុះមួយនៅប៉ាគីស្ថានភាគពាយ័ព្យ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ  ឆ្នាំ២០១៥– ពួកមន្រ្តីបាននិយាយថា មនុស្សយ៉ាងហោចណាស់១៨ នាក់បានស្លាប់ នឹង៤៧នាក់ទៀតរបួសក្នុងការផ្ទុះមួយនៅឯការិយាល័យរដ្ឋាភិបាលមួយក្នុងស្រុក ម៉ារដាន ប្រទេសប៉ាគីស្ថានភាគពាយ័ព្យកាលពីរសៀលថ្ងៃអង្គារនេះ ។  

អានបន្ត

អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ –

អានបន្ត

លោក ឃឺរី និងលោក ឡាវរ៉ូវ ពិភាក្សាគ្នាពីការ គំរាមកំហែងដល់កិច្ចព្រមព្រៀងទីក្រុងម៉ីង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥– ក្នុងការសន្ទនាតាមទូរស័ព្ទមួយជាមួយរដ្ឋមន្ត្រីការបរទេស អាម៉េរិក  លោក ចន ឃឺរី រដ្ឋមន្ត្រីការបរទេសជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សែហ្គេ ឡាវរ៉ូវ បានស្នើលោកឱ្យប្រើប្រាស់ឥទ្ធិពលទៅលើទីក្រុងកៀវ ដើម្បីបង្ខំឱ្យពួកអាជ្ញាធរអ៊ុយក្រែន ក្នុងការ គោរពឱ្យម៉ត់ចត់តាមកិច្ចព្រមព្រៀងទីក្រុងម៉ីង ( Minks ) ។

អានបន្ត

កងទ័ពស៊ីរីយកបានទីប្រជុំជនយ៉ាងសំខាន់ពី IS

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ  ឆ្នាំ២០១៥– ទូរទស្សន៍អាល់-ម៉ាយ៉ាឌីនអារ៉ាប់ ទាំងមូលរាយការណ៍ ពីថ្ងៃអង្គារថា កងទ័ពស៊ីរីយកបានមកវិញទីប្រជុំជនកណ្តាលជាយុទ្ធសាស្ត្រមួយពីក្រុមរដ្ឋអ៊ីស្លាម    ( IS )បន្ទាប់ពីក្រុមនេះបានចាប់យកទីប្រជុំជននេះជាច្រើនលើកក្នុងពេលប៉ុន្មានខែថ្មីៗនេះ ។

អានបន្ត

ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ឯកភាពលើ សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលហាមមិនឱ្យចាក់ផ្សាយភាពយន្តបរទេស

AKP ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ  ឆ្នាំ២០១៥– នៅក្នុងកិច្ចប្រជុំរវាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅ ទីស្តីការក្រសួងព័ត៌មាន ដើម្បីជម្រាបជូនពីឱសានវាទនៃការចាក់ផ្សាយភាពយន្តបរទេសនៅ

អានបន្ត