ទីទុកឯកសារ សំរាប់ កញ្ញា, 2015


វិទ្យាស្ថានអប់រំកម្ពុជាប្តូរឈ្មោះ ទៅជាវិទ្យាស្ថានអន្តរជាតិ អេស អាយ យូ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥–អនុក្រឹត្យលេខ១២២អនក្រ.បក របស់រាជរដ្ឋា​ភិបាលកម្ពុជាដែលចុះហត្ថលេខាដោយសម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ការប្តូរឈ្មោះវិទ្យាស្ថានអប់រំកម្ពុជាទៅជាវិទ្យាស្ថានអន្តរជាតិអេស អាយ យូ (SIU International Institute) ដែលសរសេរជាអក្សរកាត់ជាភាសាខ្មែរ វ.អ.អ និងជាភាសាអង់គ្លេស S.I.I៕ ដោយទេស ច័ន្ទសុធារី

អានបន្ត

សម្តេចប្រធានរដ្ឋសភាអញ្ជើញជាកិត្តិយសផ្តល់ភ្លើងបូជាសពឯកឧត្តម កង ហ៊ាង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥–សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥នេះ បានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដើម្បីផ្តល់ភ្លើងបូជាសពឯកឧត្តម កង ហ៊ាង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅវត្តភ្នៀត សិម្ពលី ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

អានបន្ត

ក្រសួងសាធារណការនឹងត្រួតពិនិត្យលើគុណភាពនៃការកសាងផ្លូវថ្នល់ ដើម្បីជួយទប់ស្កាត់ដល់គ្រោះថ្នាក់ចរាចរណ៍

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥–រដ្ឋមន្រ្ដីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងថា ក្រសួងកំពុងតែពិចារណាក្នុងការរៀបចំផែនការកសាងផ្លូវថ្នល់ឱ្យមានភាពរឹងមាំនិងមានគុណភាព សុវត្ថិភាពបន្ថែមទៀត ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

អានបន្ត

ក្រសួងការងារប្រកាសថា នឹងបើកដាក់ឱ្យដំណើរការរបបសោធននិវត្ដន៍ នៅដើមឆ្នាំ២០១៧ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥–​បន្ទាប់ពីបានដាក់ឱ្យអនុវត្ដន៍បេឡាជាតិរបបសន្ដិសុខសង្គមរួចមកក្រសួងការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈគ្រោងនឹងដាក់ឱ្យដំណើរការ​របប​សោធននិវត្ដន៍នៅដើមឆ្នាំ២០១៧ ខាងមុខ ដើម្បីការពារផលប្រយោជន៍ និងការផ្ដល់ប្រាក់បំណាច់ផ្សេងៗជូនដល់​បងប្អូនកម្មករ​ពេល​ត្រូវដល់អាយុត្រូវចូលនិវត្ដន៍។

អានបន្ត

កម្ពុជាសង្ឃឹមថា នឹងទទួលបានជំនួយពីបណ្ដាប្រទេសផ្សេងៗ សម្រាប់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនអាស៊ាន(ARMAC)

AKP ភ្នំពេញថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥–ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា ដោយមជ្ឈមណ្ឌលសកម្មភាព​​កំចាត់​​មីនអាស៊ាន (ARMAC) នឹងចាប់ដំណើរការក្នុងពេលឆាប់ៗនោះកម្ពុជាសង្ឃឹមថា

អានបន្ត

ឯកឧត្តម ត្រាំ អ៊ីវតឹក អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី របាយការណ៍ជាផ្លូវការព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៤

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ – ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយអំពី របាយការណ៍ជាផ្លូវការនៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ ២០១៤ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ អ៊ុន រិទ្ធី  

អានបន្ត

ក្រសួងទេសចរណ៍ស្នើឱ្យរុស្ស៊ីជួយកសាងមជ្ឈម ណ្ឌលបណ្តុះបណ្តាលភាសារុស្ស៊ី

AKP ខេត្តសៀមរាបថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥– មន្រ្តីក្រសួងទេសចរណ៍បានស្នើឱ្យរុស្ស៊ីជួយកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសា រុស្ស៊ីប្រចាំតំបន់អាស៊ាននៅខេត្តសៀមរាប ដើម្បីសម្រួលដល់ការងារបណ្តុះបណ្តាល ភាសារុស្ស៊ីសម្រាប់សិស្សនិស្សិតមន្រ្តីទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍

អានបន្ត

ពង្រីកតំបន់ទេសចរណ៍ទៅកាន់ព្រៃធម្មជាតិដែលសម្បូរផ្កាព្រៃ និងព្រៃឈើមានតម្លៃ

AKP ខេត្តសៀមរាបថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥– មន្ទីរទេសចរណ៍ខេត្តសៀមរាបមានគម្រោងពង្រីកតំបន់ទស្សនារបស់ខ្លួនសម្រាប់អ្នក ទេសចរទៅកាន់តំបន់ព្រៃធម្មជាតិដែលសម្បូរទៅដោយផ្កាព្រៃ និងចម្ការឈើគ្រញូង ធ្នង់  ដែលជាប្រភេទឈើមានតម្លៃដែលមានចំនួនច្រើនរាប់រយដើមស្ថិតនៅក្នុងឃុំឃុនរាម ស្រុក បន្ទាយ ស្រី ក្នុងចម្ងាយប្រមាណជាង៧០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ 

អានបន្ត

ប្រទេសវៀតណាមស្វែងរកទំនាក់ទំនងពាណិជ្ជកម្ម ផ្នែកកសិកម្មជាមួយប្រទេសឥណ្ឌា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥–កាលពីថ្ងៃទី ២៩ ខែកញ្ញា សិក្ខាសាលាមួយដែលបានធ្វើឡើងនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មវៀតណាមនៅក្នុងប្រទេសនេះ។

អានបន្ត

អំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់ទីក្រុងញ៉ូវយ៉ក

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥–នាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រយុទ្ធ ចាន់អូចា បានអះអាងសារជាថ្មីថា ប្រទេសថៃ អាចនឹងឈានឆ្ពោះទៅមុខដោយអនុលោមទៅតាមផែនទីបង្ហាញផ្លូវ និង ផែនការកំណែទម្រង់របស់ខ្លួន ដែលបានប្រកាសកាលពីមុននោះមក ។

អានបន្ត

ឥណ្ឌានិងស្រីលង្កានឹងពិភាក្សាពីការតភ្ជាប់គ្នាតាមស្ពានសមុទ្រនឹង រូងក្រោមទឹក

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥–គណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្រីលង្កា ក្នុងពេលឆាប់ៗនេះនឹងធ្វើការពិភាក្សានូវសំណើមួយរបស់ប្រទេសឥណ្ឌា ដើម្បីបង្កើតស្ពានសមុទ្រមួយព្រមទាំងរូងនៅក្រោមទឹកមួយ ដែលភ្ជាប់រដ្ឋតាមីលណាឌូ ប្រទេសឥណ្ឌាភាគខាងត្បូង ទៅកាន់ប្រទេសកោះនេះ ។

អានបន្ត

មនុស្សយ៉ាងហោចណាស់៥០នាក់ស្លាប់ដោយសារការលិចទូក នៅក្នុងប្រទេសឥណ្ឌាភាគឦសាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥–ប៉ូលិសបាននិយាយថា មនុស្សយ៉ាងហោចណាស់៥០នាក់បានលង់ទឹកស្លាប់គួរឱ្យរន្ធត់ នៅពេលដែលទូកមួយ ដែលផ្ទុកលើសចំណុះដោយផ្ទុកអ្នកដំណើរប្រមាណពី២៥០នាក់ ដល់ ៣០០នាក់ បានក្រឡាប់លិចនៅក្នុងទន្លេកូឡូហ៊ី (Kolohi) រដ្ឋអាហ្វហ្សាម ( Assam ) របស់ប្រ ទេសឥណ្ឌាភាកឦសាន ។

អានបន្ត

មេដឹកនាំបារាំងមើលឃើញកិច្ចព្រមព្រៀងក្រុងហ្សឺណែវជាមូលដ្ឋាន សម្រាប់ការបង្រួបបង្រួមគ្នាដ៏ទូលាយមួយ ស្តីអំពីប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥–ប្រធានាធិបតីបារាំង លោក ហ្វ្រង់ កូហូឡេន បានប្រាប់នៅឯកិច្ចប្រជុំនៅមហាសន្និបាទ អ.ស.ប កាលពីថ្ងៃចន្ទថា

អានបន្ត

បេសកជនកំពូលអាម៉េរិកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន -កូរ៉េខាងត្បូង និងចិននាសប្តាហ៍ក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥–ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារថា អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន-កូរ៉េខាងត្បូង និងប្រទេសចិន ក្នុងដំណើរទស្សនកិច្ចមួយនៅអាស៊ីខាងកើតនាសប្តាហ៍ក្រោយនេះ ។

អានបន្ត

ប្រទេសអេហ្ស៊ីបបើកយុទ្ធនាការឃោសនាការបោះឆ្នោត ជ្រើសរើសសមាជិកសភា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥–កាលពីថ្ងៃអង្គរ កាសែតសារព័ត៌មាន Al Ahram បានរាយការណ៍ថា គណបក្សនយោបាយនាប្រទេសអេហ្ស៊ីបបានត្រៀមខ្លួនរួចជា​ស្រេច​សម្រាប់​យុទ្ធនាការឃោសនាការបោះឆ្នោតដែលនឹងចាប់ផ្តើមពីខែតុលាខាងមុខនេះ។

អានបន្ត

ស្លាប់១៣១នាក់ក្នុងការវាយប្រហារពីអាកាសច្រឡំលើពិធីមង្គលការមួយនៅយេម៉ែន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥–មន្ត្រីយេម៉ែនម្នាក់បាននិយាយពីថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់​ពីការវាយប្រហារដោយ​ភាន់ច្រឡំទៅលើ​ពិធីរៀបមង្គលការ​មួយក្នុង​ប្រទេស​យេម៉ែន ភាគខាងត្បង បានឡើងដល់១៣១នាក់ ដែលកត់សម្គាល់​ឱ្យឃើញ​​នូវ​ការវាយ​​ប្រហារ​ធ្វើ​ឱ្យមានមនុស្សស្លាប់​ច្រើន​បំផុតមួយ​ទៅលើជន​​ស៊ីវិល​ក្នុងសង្គ្រាម​​ស៊ីវីល​របស់​ប្រទេស​យេម៉ែននោះ ។

អានបន្ត

ឯកឧត្តម ហង់ ជួនណារ៉ុន និងឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ – ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល សាលារាជធានីភ្នំពេញ អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងលោកស្រី ហួត យ៉ារី ជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ជំនួសលោក ជា ជាតិ ដែលត្រូវផ្ទេរភារកិច្ចទៅជា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ អុក សុខខឿន

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គាត ឈន់ អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលា ស្តីពីការបង្កើនភាពជាម្ចាស់លើការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ – ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាស្តីពី ការបង្កើនភាពជាម្ចាស់លើការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ ថាច់​ ផាណារ៉ុង

អានបន្ត

ខេត្ត​សៀមរាប​ មាន​គម្រោង​ពង្រីកតំបន់ទេសចរណ៍ទៅ​កាន់តំបន់ព្រៃធម្មជាតិ ដែលសំបូរទៅដោយផ្កាព្រៃ និងចំការព្រៃឈើមានតំលៃ

AKP សៀមរាបថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ – លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរទេសចរណ៍​ខេត្តសៀមរាប ​បាន​ឲ្យ​ដឹងនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នេះថា មន្ទីរទេសចរណ៍​ខេត្ត​សៀមរាប​ មាន​គម្រោង​ពង្រីកតំបន់ទេសចរណ៍ ទៅ​កាន់តំបន់ព្រៃធម្មជាតិ ដែលសំបូរទៅដោយផ្កាព្រៃ និងចំការឈើក្រញួង ធ្នង់ ដែលជាប្រភេទឈើមានតំលៃ ក្នុងចម្ងាយប្រមាណ ជាង៧០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ រូបថតៈ ហង្ស សៀក

អានបន្ត

អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ –

អានបន្ត

ព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកជំនន់សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ –

អានបន្ត

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៖ ពុំមានមហាបាតុកម្មប្រឆាំងនឹងដំណើរ ទស្សនកិច្ចរបស់ សម្ដេចតេជោនៅទីក្រុងញូវយ៉កនោះទេ

AKP ភ្នំពេញថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥–ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាន​ថ្លែងប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា មិនមានមហាបាតុកម្មប្រឆាំងនឹងដំណើរ ទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន នៅទីក្រុងញូវយ៉ក ដូចមនុស្សមួយចំនួនបានលើក ឡើងនោះទេ គឺមានមនុស្សតែម្នាក់ឬពីរនាក់ប៉ុណ្ណោះ ប៉ុន្តែត្រូវគេបានដាក់ឱ្យនៅឆ្ងាយ ពីទីកន្លែងប្រជុំជាមួយ បាតុករថៃឡង់ដ៍និងបាតុករចិនជាដើម។ល។

អានបន្ត

លោកជំទាវ ម៉ែន សំអន ជំរុញឱ្យសមាគមនារីកម្ពុជា ដើម្បីសន្ដិភាពនិងអភិវឌ្ឍន៍បង្កើនសមត្ថភាពចូលរួមអភិវឌ្ឍន៍សង្គម

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥–លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍបានជំរុញឱ្យសមាគមនារីកម្ពុជា​ បន្ដបង្កើនសមត្ថភាពចូលរួមអភិវឌ្ឍន៍សង្គមជាតិ

អានបន្ត

រាជរដ្ឋាភិបាលដាក់ចេញវិធានការទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥–រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដែលមាន ៦ជំពូក និង ១១មាត្រា ស្តីពីវិធានការសុខា ភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល ហើយដែលត្រូវបានចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពាក់កណ្តាលខែកញ្ញានេះ។

អានបន្ត

សភាប្រទេសទាំងបីបង្ហាញនូវជំហរគាំទ្រដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥–សភាប្រទេសទាំងបីគឺ កម្ពុជា ឡាវ និង​វៀតណាម បានបបង្ហាញនូវជំហរគាំទ្រដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណនៃប្រទេសទាំងបី។

អានបន្ត

ជំរុញបន្តពង្រឹងសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានល្អ

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥–អាជ្ញាធរខេត្តបន្ទាយមានជ័យបានជំរុញមន្ត្រីសុខាភិបាលដែលបម្រើការនៅទូទាំងខេត្តឱ្យបន្តការយកចិត្តទុកដាក់បម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋឱ្យមានភាពប្រសើរឡើង។

អានបន្ត

ក្រសួងការងារប្រកាសថាសហជីពសម្រេចយកតួលេខរួមត្រឹម១៦៨ដុល្លារ សម្រាប់ចរចាជាមួយថៅកែរោងចក្រ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥–ក្រោយពីការពិភាក្សាគ្នាអស់រយៈពេលជិតពីរថ្ងៃលើការកំណត់ប្រាក់ឈ្នួលអប្បបរមាមក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា

អានបន្ត

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសបង្កើត និងដាក់ឱ្យដំណើរការការិយាល័យគយ និងរដ្ឋាករម៉ឺនជ័យ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥–ប្រភពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ក្រសួងបានសម្រេចបង្កើត និងដាក់ឱ្យដំណើរការការិយាល័យគយ និងរដ្ឋាករម៉ឺនជ័យ ដោយមានការិយាល័យកណ្តាលប្រចាំនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

អានបន្ត

ឯកឧត្តម ប៉ាក សុខុម អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្តុះបណ្តាលភាសារុស្ស៊ី ប្រចាំតំបន់អាស៊ាន នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ – ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្តុះបណ្តាល ភាសារុស្ស៊ី ប្រចាំតំបន់អាស៊ាន នៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។ រូបថតៈ ហង្ស សៀក  

អានបន្ត

អង្គការជនពិការកម្ពុជា ស្នើសុំឱ្យមានការលើកលែងពន្ធ លើសេវាសោតទស្សន៍សម្រាប់វិទ្យុជនពិការ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥–នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥

អានបន្ត

ឯកឧត្តម កែវ រ៉េមី ប្រតិកម្មទៅនឹងសំដីរបស់ឯកឧត្តម សម រង្ស៊ី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥–នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥នេះ ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រតិកម្មទៅនិងសំដីរបស់ប្រធានគណបក្សសង្គ្រោះជាតិគឺឯកឧត្តម សម រង្ស៊ីដែលធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបរទេសមួយកាលពីពេលថ្មីៗនេះ។

អានបន្ត

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតី ពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ខេត្តប៉ៃលិន

AKP ប៉ៃលិន ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ – ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយុទ្ធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតី ពិធីប្រកាសសមាសភាពថ្នាក់ដឹក

អានបន្ត

ទិវាមនុស្សចាស់នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ “​សមាគមនុស្សចាស់​បង្កើន​សាមគ្គីដើម្បីអភិវឌ្ឍសហគមន៍ និងសង្គមជាតិ​​”​

AKP ភ្នំពេញ ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥​–ឆ្នាំនេះ ប្រទេសកម្ពុជា​​ប្រារព្ធ​ពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ​ ថ្ងៃទី១ តុលា ឆ្នាំ២០១៥ ក្រោម​ប្រធានបទ​ “សមាគមនមនុស្សចាស់​បង្កើន​សាមគ្គី​​ ដើម្បី​អភិវឌ្ឍសហគមន៍ និងសង្គមជាតិ​”​។ ​

អានបន្ត

ឯកឧត្តម ប៉ា សុជាតិវង្ស ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត ចក្រភពអង់គ្លេសប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ – ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម William (Bill) Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ អុក សុខខឿន

អានបន្ត

ធនាគារជាតិវៀតណាមកាត់បន្ថយអត្រាការប្រាក់បញ្ញើរូបិយប័ណ្ណដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥–ធនាគារជាតិនៃប្រទេសវៀតណាម (SBV) បានកាត់បន្ថយអត្រាការប្រាក់នៃការដាក់ប្រាក់បញ្ញើរូបិយប័ណ្ណដុល្លារអាម៉េរិករបស់បណ្តាអង្គការ និងឯកជន(លើកលែងតែស្ថាប័នឥណទាន និងសាខាធនាគារបរទេស)។

អានបន្ត

សហភាពអឺរ៉ុបផ្តល់ថវិកាប្រមាណ ៨៩លានអឺរ៉ូដល់ប្រទេសស៊ីមបាវ៉េ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥–កាលពីថ្ងៃចន្ទ សហភាពអឺរ៉ុប ( EU )បានផ្តល់នូវទឹកប្រាក់ប្រមាណ ៨៩លានដុល្លារអាម៉េរិក ដល់ប្រទេសស៊ីមបាវ៉េ ដើម្បីជួយដល់ផ្នែកសុខភាព កសិកម្ម និងកម្មវិធីគ្រប់គ្រងស្ថាប័នរបស់ប្រទេសអាហ្វ្រិកភាគខាងត្បូងមួយនេះ ។

អានបន្ត

ឱនភាពពាណិជ្ជកម្មឡើងដល់៣,៩ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល៩ខែ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥–កម្រិតនៃការនាំចេញរហូតមកដល់ខែកញ្ញា ឆ្នាំនេះ បានកើនឡើងដល់ជិត ១០%ស្មើនឹង ប្រមាណ ១២០,៧ ប៊ីលានដុល្លារអាម៉េរិកខណៈដែលការនាំចូលកើនឡើង១៦%ស្មើ នឹង១២៤,៦ ប៊ីលានដុល្លារអាម៉េរិក ។

អានបន្ត

ទាហានតួកគី២០នាក់របួសដោយការវាយប្រហាររបស់ PKK

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥–សារព័ត៌មានBugun ក្នុងស្រុករាយការណ៍ថា ទាហានតួកគីសរុបទាំងអស់២០នាក់បានរងរបួសកាលពីថ្ងៃចន្ទនេះ នៅក្នុងការវាយប្រហារដោយគ្រាប់បែកដែលដាក់នៅលើចិញ្ចើមផ្លូវ ដែលធ្វើឡើងដោយពួកសកម្មប្រយុទ្ធរបស់គណបក្សពលករឃឺដ(PKK)ខុសច្បាប់នៅក្នុងប្រទេសតួកគីភាគខាងកើត ។

អានបន្ត

ពួកតាលីបង់អាហ្វហ្គានីស្ថានបើកការវាយប្រហារលើទីក្រុងគុនឌូស

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥–ពួកសកម្មប្រយុទ្ធតាលីបង់ បានបើកការវាយ​លុកច្រើមុខព្រួញនៅក្នុងទីក្រុងគុនឌូស រដ្ឋធានីខេត្តគុនឌូស ចម្ងាយ២៥០ គីឡូម៉ែត្រ នៅខាងជើងក្រុងការប៊ុលកាលពីព្រឹកថ្ងៃចន្ទនេះ នឹងបានធ្វើឱ្យមានការរីកចម្រើននៅក្នុងទីក្រុងអាហ្វហ្គានីស្ថានយ៉ាងសំខាន់ជាយុទ្ធសាស្រ្តនេះ ។

អានបន្ត

ពួកធម្មយាត្រានីហ្សេរីយ៉ា ៥៤នាក់ស្លាប់ក្នុងការរត់ជាន់គ្នានៅម៉ិចកា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ –កាលពីថ្ងៃចន្ទ ពួកអាជ្ញាធរប្រទេសនីហ្សេរីយ៉ា បាននិយាយថា ពលរដ្ឋ៥៤នាក់របស់ប្រទេសអាហ្វ្រិកខាងលិចនេះ បានស្លាប់នៅក្នុងការប្រតិបត្តិបុណ្យហាជ ដែលជួបសំណាងអាក្រក់ ដោយសារការរត់ជាន់គ្នាមួយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនោះ ។

អានបន្ត