ទីទុកឯកសារ សំរាប់ កក្តដា, 2015


អាជ្ញាធររាជធានីភ្នំពេញ មានគម្រោងកសាងផ្សារដើមគរថ្មី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥— ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញក្រោមឱវាទ បាន ចុះពិនិត្យស្ថានភាពផ្សារដើមគរ ដោយគ្រោងអភិវឌ្ឍន៍ផ្សារនេះឡើងជាអគារកម្ពស់ពី ៣ ទៅ៤ជាន់ ដើម្បីស្ដារស្ថានភាពលក់ដូរ បច្ចុប្បន្នស្ថិតក្នុងសភាពអាណាធិបតេយ្យ ឱ្យមានសោភ័ណភាព និងមានរបៀបរៀបរយឡើងវិញ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក្នុងពេលចុះពិនិត្យស្ថានភាពផ្សារដើមគរ កាលពីព្រឹកថ្ងៃទី៣១ ខែកក្ដដា ឆ្នំា២០១៥ ។

អានបន្ត

ដំណើរការបំពាក់កាមេរ៉ាសុវត្ថិភាពតាមបណ្តាភ្លើងស្តុបក្នុងរាជធានីភ្នំពេញសម្រេចបានជាង៨០ភាគរយ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥— មន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា ប្រតិបត្តិការ បំពាក់កាមេរ៉ាសុវត្ថិភាពតាមបណ្តាភ្លើងស្តុបក្នុងរាជធានីភ្នំពេញ សម្រេចបានចំនួន ១៥ទីតាំង ដែលស្មើនឹងប្រមាណជាង៨០ភាគរយ។

អានបន្ត

ការតាំងពិព័រណ៍ និងសន្និសីទលើកដំបូងជាលក្ខណៈអន្តរជាតិ លើឧស្សាហកម្មឱសថ និងវេជ្ជសាស្ត្រ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥– ដោយមានការសហការពីក្រុមហ៊ុនដែលទទួលបានការគាំទ្រពីក្រសួង សុខា ភិបាល ក្រសួងពាណិជ្ជកម្ម និងសមាគមវេជ្ជសាស្ត្រកម្ពុជា ការតាំងពិព័រណ៍ និងសន្និសីទលើកដំបូង ជាលក្ខណៈអន្តរជាតិលើឧស្សាហកម្មឱសថ និង វេជ្ជសាស្ត្រក្នុងប្រទេសកម្ពុជា ដែលហៅកាត់ថា Cambodia Phar-Med 2015 នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនៅសណ្ឋាគារភ្នំពេញ។

អានបន្ត

ដង្ហែទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃនៅស្រុកគិរីវង្ស

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥— កាលពីថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០១៥កន្លងទៅនេះ ឯកឧត្តម សុខ ពុទ្ធាវុធ អនុរដ្ឋលេខាធិការទីស្ដីគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តតាកែវ បានដឹកនាំក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តាកែវ ដង្ហែរទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃនៅវត្តចំនួនពីរក្នុង ស្រុកគិរីវង្ស គឺ វត្តផ្លិត និង វត្តគិរីចុងកោះ ។

អានបន្ត

ក្រុមហ៊ុន Biening Sun Century Asset Management របស់ចិន ចង់វិនិយោគលើវិស័យសោតទស្សន៍នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥— លោក He Jun ប្រធានក្រុមហ៊ុន Biening Sun Century Asset Management របស់ចិន បានជម្រាបជូនក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ នៅទីស្តី ការក្រសួងថា ក្រុមហ៊ុនរបស់លោកមានបំណងចង់មកវិនិយោគលើវិស័យ សោតទស្សន៍នៅក្នុងប្រទេសកម្ពុជា ។

អានបន្ត

កិច្ចសហប្រតិបត្តិការដែកថែបជប៉ុននឹងដាក់ទុនវិនិយោគ ២២០លានដុល្លារអាម៉េរិកនៅក្នុងប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥— ក្រុមហ៊ុនផលិតដែកថែបដ៏ធំជាងគេទី២របស់ប្រទេសជប៉ុន JFESteel បានប្រកាសថា ខ្លួន នឹងដាក់ទុនវិនិយោគប្រមាណ២៧ពាន់លានយ៉េន JPY ស្មើនឹង២២០លានដុល្លារអាម៉េរិក ក្នុង ការដំណើរការរោងចក្រផលិតដែកថែបមួយ ដែលបានស្ថាបនាឡើងក្រុមហ៊ុន Formosa Plasties Group (របស់ប្រទេសចិន) នៅក្នុងខេត្តហាទៀង ( Hatinh ) ភាគកណ្តាល ។

អានបន្ត

ទឹកជំនន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥– ប្រភពក្រសួងកសិកម្មនិងធារាសាស្ត្រប្រទេសមីយ៉ាន់ម៉ា បាននិយាយពីថ្ងៃ ព្រហស្បតិ៍នេះ ថា ភ្លៀងយ៉ាងខ្លាំងជិតមួយសប្តាហ៍បានធ្វើឱ្យដីកសិកម្មសរុបទាំងអស់១២៧.៣៨៩ហិកតា លិច នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ។

អានបន្ត

ជប៉ុន- គម្រោងច្បាប់សន្តិសុខ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥– ដោយទទូចដល់រដ្ឋាភិបាលឱ្យមានគំនិតដ៏ទូលំទូលាយមួយ ស្តីពីចំណងទាក់ទងជប៉ុន- ចិននោះ ទីភ្នាក់ងារព័ត៌មានក្យូដូក្នុងស្រុករាយការណ៍ថា រដ្ឋាភិបាលជប៉ុនកំពុងលេងល្បែងប្រកប ដោយគ្រោះថ្នាក់មួយ ចំពោះការស្វែងរកការអនុម័តនូវគម្រោងច្បាប់សន្តិសុខដែលគ្មានប្រជាប្រិយ តាមរយៈការធ្វើឱ្យប្រទេសចិនជា « សត្រូវតាមមនោគតិ » មួយនោះ ។

អានបន្ត

ព្យុះស៊ីក្លូន នៅបង់ក្លាដែស

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ — ប្រទេសបង់ក្លាដែស បានជម្លៀសមនុស្សជិតកន្លះលាននាក់នៅពេលដែលព្យុះស៊ីក្លូន កូម៉ង់ ( Komen ) បានចូលមកជិតឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ប្រទេសកាលពីថ្ងៃព្រហស្បតិ៍ ដោយមានខ្យល់ដែលធ្វើឱ្យដើមឈើរដកទាំងឫសព្រមវាយប្រហារលំនៅឋាន ដែលមិនមាំទាំរាប់ រយខ្នង ។

អានបន្ត

ពួកតាលីបង់ស្នើពន្យារកិច្ចចរចាសន្តិភាពអាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥– ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយពីថ្ងៃព្រហស្បតិ៍ថា កិច្ចចរចាសន្តិភាព អាហ្វ – ហ្គានីស្ថានលើកទី២ត្រូវបានគេពន្យារ នៅពេលមានសេចក្តីរាយការណ៍ពីការស្លាប់របស់ មេដឹក នាំតាលីបង់ លោក មូលឡាអូម៉ា ( Mulla omar ) ។

អានបន្ត

ពួកយុទ្ធជនបូកូហាវ៉ាម១១៧នាក់ បានសម្លាប់ដោយទាហានឆាដ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥— ប្រធានផ្នែកបុគ្គលិកយោធាឆាដ បាននិយាយក្នុងការថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ពួកយុទ្ធជននីហ្សេរីយ៉ា និកាយបូកូហារ៉ាម ប្រមាណ ១១៧នាក់ត្រូវបាន ស្លាប់ដោយទាហានឆាដក្នុងតំបន់ Lake Chad ជាង២សប្តាហ៍កន្លងទៅនេះ ។

អានបន្ត

WFP ចាប់ផ្តើមផ្តល់ស្បៀងអាហារដល់មនុស្សប្រមាណ៣៤០.០០០នាក់ ក្នុងទីក្រុងអាដែនប្រទេសយេម៉ែន

AKP ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៥— អ្នកនាំពាក្យ អ.ស.ប លោក ស្តេបហ្វាន ឌូហ្សារិច បានប្រាប់ពួកអ្នកយកព័ត៌មាននៅ អ.ស.ប កាលពីថ្ងៃព្រហស្បតិ៍ថា កម្មវិធីម្ហូរអាហារ ពិភពលោក (WFP) បានចាប់ផ្តើមផ្តល់ជូន នូវម្ហូបអាហារដល់ពលរដ្ឋប្រមាណ៣៤០.០០០នាក់ នៅក្នុងតំបន់ចំនួន៨ ដែលបានរងផលប៉ះ ពាល់ដ៏អាក្រក់បំផុតនៅទីក្រុងកំពង់ផែអាដែនរបស់ប្រទេសយេម៉ែន ភាគខាងត្បូង ។

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យប្រធានក្រុមហ៊ុន Beijing Sun Century Asset Management របស់ចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក He Jun ប្រធានក្រុមហ៊ុន Beijing Sun Century Asset Management របស់ចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ នៅភ្នំពេញ​។ រូបថតៈ ហ៊ុន យុទ្ធគុណ

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន អនុញ្ញាតឲ្យតំណាងពិសេស របស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់តំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ – ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី អនុញ្ញាតឲ្យ​ឯកឧត្តម Masaharu Kohno តំណាង​ពិសេស​របស់​រាជរដ្ឋាភិបាល​ជប៉ុន​សម្រាប់​តំបន់​មជ្ឈឹម​បូព៌ា​ និង​អឺរ៉ុប ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ ពេជ្រ ណារិទ្ធ

អានបន្ត

អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ –

អានបន្ត

ឯកឧត្តម អង្គ វង្ស វឌ្ឍានា អញ្ជើញជាអធិបតីក្នុងពិធី ដាក់ឱ្យដំណើរការសាលាដំបូងខេត្តត្បូងឃ្មុំ

AKP ខេត្តត្បូងឃ្មុំ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥– កាលពីថ្មីៗកន្លងទៅនេះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសុពលភាពដាក់ឱ្យដំណើរការសាលាដំ បូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដែលធ្វើរួមគ្នាជាមួយការប្រកាស តែងតាំងចូលកាន់មុខតំណែងប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តត្បូងឃ្មុំផងដែរ ។

អានបន្ត

ឯកឧត្តម សុខ អាន ទទួលជួបតំណាងពិសេសរបស់រដ្ឋាភិបាលជប៉ុន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥— កាលពីរសៀលថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៥ នៅវិមានមិត្តភាព នៃទីស្តី ការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យឯកឧត្តម Masaharu Kohno តំណាងពិសេសរបស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់តំបន់មជ្ឈិមបូព៌ា និង អឺរ៉ុបចូលជួបពិភាក្សាការងារ។

អានបន្ត

ឯកឧត្តម ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបិទ សិក្ខាសាលាជាតិស្ដីពីសម្ព័ន្ធមេត្រីភាព

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ — ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានថ្លែងអំណរគុណដល់ស្ថាប័ន ក្រសួង មន្ទីរ គ្រឹះស្ថាន អង្គភាព សហគ្រាសរដ្ឋ និងសហគ្រាសឯកជន ព្រមទាំងសប្បុរសជននានា ដែលជាដៃគូសម្ព័ន្ធមេត្រីជាមួយកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកចិត្តទុកដាក់រួមចំណែកក្នុងការពង្រឹងខឿនការពារជាតិ លើកកម្ពស់ជីវភាពរស់ នៅរបស់កងទ័ពនាពេលកន្លងមក។

អានបន្ត

ក្រសួងព័ត៌មានចាប់ដៃគូជាមួយក្រុមហ៊ុន Supernet លើការប្រើប្រាស់ប្រព័ន្ធបច្ចេកទេសផ្សព្វផ្សាយ OTT

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥— ក្រសួងព័ត៌មានបានចាប់ដៃគូជាមួយក្រុមហ៊ុន ខេមបូឌាន ស៊ូព្រីម ធេលី ខម ម្ញូនីខេ សិន មេឌាគ្រុប ខូអិលធីឌី (Supernet) លើការប្រើប្រាស់ប្រព័ន្ធបច្ចេក ទេសផ្សព្វផ្សាយ OTT ជាប្រព័ន្ធប្រើប្រាស់អ៊ីនធឺណិត។

អានបន្ត

សិក្ខាសាលាផ្សព្វផ្សាយស្តីពីស្ថាបត្យករ និងស្ថាបត្យកម្ម-ប្រព័ន្ធផែនការនគរូបនីយកម្មកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥— ព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៥ នៅទីស្តីការក្រសួងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គណៈស្ថាបត្យករកម្ពុជា (គ.ស.ក) បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីស្ថាបត្យករ និងស្ថាបត្យកម្ម-ប្រព័ន្ធផែនការ នគរូបនីយ កម្មកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខធិការនៃគណៈ គ.ស.ក ។

អានបន្ត

ឯកឧត្តម ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម​ អញ្ជើញជាអធិបតី កិច្ចប្រជុំជាមួយអាជ្ញាធរដែនដី មន្ត្រីជំនាញ និងវិស័យឯកជននៃខេត្តចំនួន៧ នៅក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ – ​ឯកឧត្តម ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួង​រៀបចំ​ដែន​ដី ​នគរូបនីយកម្ម​ និង​សំណង់​ អញ្ជើញជា អធិបតី កិច្ចប្រជុំជាមួយអាជ្ញាធរ មន្រ្តីជំនាញ និងវិស័យឯកជននៃខេត្តចំនួន៧ នៅ​ក្រុងសៀមរាប នាថ្ងៃទី២៩

អានបន្ត

បទអត្ថាធិប្បាយ៖ តើជាភ្នាក់ងារការពារសិទ្ធិមនុស្ស ឬជាភ្នាក់ងាររំលោភ សិទ្ធិមនុស្ស?

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ – (អត្ថបទខាងលើនេះ គ្រាន់តែជាទស្សនៈរបស់អ្នកនិពន្ធតែប៉ុណ្ណោះ វាមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់ រាជរដ្ឋាភិបាលកម្ពុជាទេ ។)

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ពិធីបិទសិក្ខាសាលាស្តីពី ការប្រើប្រាស់ប្រព័ន្ធបច្ចេកទេសផ្សព្វផ្សាយ OTT

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីបិទសិក្ខាសាលាស្តីពី ការប្រើប្រាស់ ប្រព័ន្ធបច្ចេកទេសផ្សព្វផ្សាយ OTT នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ ហ៊ុន យុទ្ធគុណ  

អានបន្ត

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីបើកសិក្ខា​សាលាស្តីពី ការប្រើប្រាស់ប្រព័ន្ធបច្ចេកទេសផ្សព្វផ្សាយ OTT

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ – លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ​សភា និង អធិការកិច្ច អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាស្តីពី ការប្រើប្រាស់ប្រព័ន្ធ​បច្ចេកទេសផ្សព្វផ្សាយ OTT នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ ហ៊ុន យុទ្ធគុណ  

អានបន្ត

សម្តេច ហេង សំរិន អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាស្តីពី សុខដុមនីយកម្មក្នុងវិស័យសាសនា នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ – សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធី បើកសិក្ខាសាលាស្តីពី សុខដុមនីយកម្មក្នុងវិស័យសាសនា នៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ ខឹម សុវណ្ណារ៉ា

អានបន្ត

ក្រសួងមហាផ្ទៃនឹងបង្កើតស្ថានីយវិទ្យុ និងទូរទស្សន៏

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥— កាលពីរសៀលថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៥នៅទីស្តីការក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានភ័ស្តុភារ-ហិរញ្ញវត្ថុ និងក្រុមហ៊ុន China Fujian Zhongya Culture Media Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការសហការបង្កើត និងដំណើរការស្ថានីយវិទ្យុនិងទូរទស្សន៍ក្រសួងមហាផ្ទៃ ដែលពិធីចុះហត្ថលេខានេះបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អានបន្ត

ឯកឧត្តម ជា សុផារ៉ា ផ្ទេរមុខងារអនាម័យជនបទដល់អាជ្ញាធរក្នុងខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥— ប្រភពពីក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា កាលពីកន្លងទៅនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ មានរៀបចំពិធីប្រកាសផ្សព្វផ្សាយស្ដីពីប្រ តិភូកម្មមុខងារផ្ដល់សេវាអនាម័យជនបទ ដល់ស្រុកគោលដៅចំនួន១០ក្នុងខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព

អានបន្ត

និស្សិតពិការដៃទាំង២បានទទួលអំណោយពីភរិយាអភិបាលខេត្ត

AKP ខេត្តពោធិ៍សាត់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥— គ្រឿងឧបភោគ បរិភោគ និងថវិកាត្រូវបានលោកជំទាវ ហ៊ុន ចាន់ធី ភរិយា ឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តយកទៅប្រគល់ជូននិស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលពិការដៃទាំង២សរសេរអក្សរ និងវាយកុំព្យូទ័រដោយជើង កាល ពីរសៀលថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៥នៅមន្ទីរកិច្ចការនារីខេត្តពោធិ៍សាត់ ។

អានបន្ត

រាជរដ្ឋាភិបាលចាប់ផ្តើមធ្វើកំណែទម្រង់ដីរដ្ឋ

AKP ខេត្តសៀមរាប ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥– រាជរដ្ឋាភិបាលបានចាប់ផ្តើមធ្វើកំណែទម្រង់វាស់វែងដីរដ្ឋសាជាថ្មី ដោយផ្តោតសំខាន់ទៅលើដីរដ្ឋ ដែលបានធ្វើសម្បទានសេដ្ឋកិច្ចទៅឱ្យវិស័យឯកជន និងដី ដែលរដ្ឋបានដកហូតមកពីក្រុមហ៊ុនឯកជនវិញ ។

អានបន្ត

សិក្ខាសាលាជាតិស្ដីពីសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព កងនគរបាលជាតិជាមួយស្ថាប័ន អង្គភាពស៊ីវិល

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ — លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជា មួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលា ជាតិស្ដីពីសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព កងនគរបាលជាតិជាមួយស្ថាប័ន អង្គភាពស៊ីវិល កាលពីព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៥នៅវិមានសន្តិភាព ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីពិនិត្យមើលនូវប្រសិទ្ធភាព នៃការអនុវត្ត នាពេលកន្លងមក។

អានបន្ត

ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការរៀបចំមុខងារ និងកំណត់ ចំនួនក្របខ័ណ្ឌមន្រ្តីរាជការ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥— ប្រភពពីក្រសួងមហាផ្ទៃបានឱ្យដឹងថា កាលពីពេលថ្មីកន្លងទៅនេះ នៅទី ស្តីការក្រសួងមានរៀបចំកិច្ចប្រជុំមួយ ស្តីពីការបង្កើតគណៈកម្មការរៀបចំមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនា គាររបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

អានបន្ត

លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជាអធិបតី សិក្ខាសាលាថ្នាក់ជាតិស្តីពី សម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព​ កងនគរបាលជាតិ និងស្ថាប័នអង្គភាពស៊ីវិល

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ – លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី សម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព កងនគរបាល

អានបន្ត

កាំកុងត្រូលរកឃើញនំចំណីខូចគុណភាពនៅសាលាបឋមសិក្សាព្រែកឯង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥— លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្ដរជាតិភ្នំពេញឱ្យដឹងថា សមត្ថកិច្ចកាំកុងត្រូលបានចុះមកពិនិត្យដល់ទីកន្លែង ហើយស្រាវជ្រាវរកឃើញថា ពិតជាមានការលក់បង្គារកៅស៊ូ និងនំចំណីដែលហួសកាលបរិច្ឆេទនៅបរិវេណសា លារៀនព្រែកឯង ដូចដែលប្រភពព័ត៌មានបានផ្តល់មកមែន។

អានបន្ត

សិក្ខាកាមជាង៤០០នាក់ក្នុងសិក្ខាសាលាស្ដីពី «សុខដុមបនីយកម្ម ក្នុងវិស័យសាសនាកម្ពុជា»

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥— សិក្ខាកាមប្រមាណជាង៤០០នាក់ដែលមកពីស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិលខាងសាសនា និងភ្ញៀវជាតិ អន្តរជាតិបាន មកជួបជុំគ្នាក្នុងអង្គសិក្ខាសាលាមួយស្ដីពី «សុខដុមនីយកម្មក្នុងវិស័យសាសនា» ដែលរៀបចំឡើងដោយគណៈកម្មការ

អានបន្ត

ទស្សនកិច្ចនាយករដ្ឋមន្ត្រីអង់គ្លេសនៅសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥— សិង្ហបុរី និង ចក្រភពអង់គ្លេសបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា MOU មួយស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខគមនាគមន៍អេឡិចត្រូនិក ( Cyber ) ក្នុងអំឡុង ទស្សនកិច្ចនាយករដ្ឋមន្ត្រីអង់គ្លេស លោក ដាវីដកាមឺរ៉ុន ( David Cameron ) នៅសិង្ហបុរី កាលពី ថ្ងៃពុធ ។

អានបន្ត

អូស្ត្រាលី- វេទិកាបូអាវ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ – ពួកមេដឹកនាំអូស្ត្រាលី មានសុទិដ្ឋិនិយមថា ការពិភាក្សាគ្នាចំពោះការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មយ៉ាងសំខាន់រវាងប្រទេសអូស្ត្រាលី និងដៃគូពាណិជ្ជកម្មអាស៊ីរបស់ពួកគេនឹងទទួល បានជោគជ័យក្នុងឋានៈជាទីក្រុងម្ចាស់ផ្ទះដែលស្វាគមន៍វេទិកាបូអាវសម្រាប់អាស៊ីនៅថ្ងៃពុធនេះ។

អានបន្ត

អាហ្វហ្គានីស្ថាន-ព័ត៌មានពីការស្លាប់របស់មេដឹកនាំតាលីបង់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥— លោក សាយេដ្ឋ ហ្សាហ្វារហាសេមី ( Sayed Zafar kashemi ) អ្នកនាំពាក្យរងប្រធានា- ធិបតីអាហ្វហ្គានីស្ថាន លោក អាស្រាហ្វ ហ្គានី ( Ashraf Gkani ) បាននិយាយនៅក្រុងកាប៊ុល កាលពីថ្ងៃពុធនេះនៅឯសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានកំពុងធ្វើការវាយ តម្លៃសេចក្តីរាយការណ៍ ស្តីពីការស្លាប់របស់មេដឹកនាំតាលីបង់ ដែលមិនសេពគប់ជាមួយអ្នកដទៃ លោក មូលឡា ម៉ូហាម៉ាដ អូម៉ារ ( Mullah Mohammad omar ) ។

អានបន្ត

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការសហការបង្កើត និងដំណើរការស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ជាមួយក្រុមហ៊ុនចិន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ – សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការសហការបង្កើត និងដំណើរការស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ

អានបន្ត

ណាតូពិភាក្សាគ្នាពីស្ថានការណ៍សំខាន់ៗនៅប្រទេសតួកគី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥– អគ្គលេខាធិការណាតូ លោក Jens Stoltenberg បាននិយាយបន្ទាប់ពីកិច្ចប្រជុំពិសេសថា កាលពីថ្ងៃអង្គារណាតូបានពិភាក្សាគ្នាពីស្ថានការណ៍សំខាន់ៗ បន្ទាប់ពីការវាយប្រហារភេរវកម្ម ថ្មីៗនេះ នៅក្នុងប្រទេសតួកគី ។

អានបន្ត

បំពង់បង្ហូរប្រេងតួកគីត្រូវគេវាយប្រហារ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥— រដ្ឋមន្ត្រីធនធានថាមពល និងធម្មជាតិ លោក តានឺរ យីលឌីស(Taner yildiz )បាននិយាយ ពីថ្ងៃពុធនេះថា បំពង់បង្ហូរប្រេង Kirkuk- Ceyhan នៅក្នុងខេត្តស៊ែណាក់ ក្នុងប្រទេសតួកគីភាគ អាគ្នេយ៍ត្រូវបានគេវាយប្រហារ ។

អានបន្ត