ទីទុកឯកសារ សំរាប់ មេសា, 2015


លោកជំទាវ ឃួន សុដារី អញ្ជើញជាអធិបតី ពិធីបិទសិក្ខាសាលាលើកទី២ របស់អង្គការ ICAPP ស្តីពីការជួញដូរមនុស្ស

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ – លោកជំទាវ ឃួន សុដារី អនុប្រធានទី២ កាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតី ពិធីបិទសិក្ខាសាលា លើកទី២ របស់អង្គការ ICAPP ស្តីពីការជួញដូរមនុស្ស ដែលប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ ស៊ិន សារ៉េត

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យលោក ទិត្យ វិច្ឆិកា ចូលជួបសម្តែង ការគួរសម និងបកស្រាយពីបញ្ហាចោទប្រកាន់ពីសំណាក់អ្នកសារព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក ទិត្យ វិច្ឆិកា អតីតអ្នកចម្រៀងចូលជួប សម្តែងការគួរសម​និងបកស្រាយពីបញ្ហាចោទប្រកាន់ពីសំណាក់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ ហ៊ុន យុទ្ធគុណ

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ជួបសំណេះសំណាល និងចែកអំណោយដល់កុមារពិការខ្សោយសតិបញ្ញា នៃអង្គការជំនួយ នៃក្តីសង្ឃឹមសម្រាប់សហគមន៍

AKP កណ្តាល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ជួបសំណេះសំណាល និងចែកអំណោយ ដល់កុមារពិការខ្សោយសតិបញ្ញា នៃអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ នៅក្រុង​តាខ្មៅ ខេត្តកណ្តាល។ រូបថតៈ ហ៊ុន យុទ្ធគុណ

អានបន្ត

ខ្យល់កន្ត្រាក់វាយប្រហារទៅលើស្រុក ក្រុងចំនួន៥ ក្នុងខេត្តបន្ទាយមានជ័យ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ​អស់ ៣៧៨ខ្នង

AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ – ខ្យល់កន្ត្រាក់នៅពេលមានភ្លៀងបានវាយប្រហារមកលើតំបន់ខ្លះនៃស្រុក-ក្រុងចំនួន៥ របស់ ខេត្តបន្ទាយមានជ័យនាល្ងាច​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ ​ ដោយបានធ្វើឱ្យរលំ​ផ្សារ ផ្ទះប៉ើងដំបូល ​សាលារៀន សាលាស្រុកសាលាឆាន់ ចំនួន​ប្រមាណ៣៧៨​ខ្នង ​និង​បង្ក​ឲ្យ​របួស​មនុស្សចំនួន​៤នាក់។ ​​​ ​រូបថតៈ ឈុន សារ៉ាត

អានបន្ត

យុវជនចំនួន ៧០០នាក់ នឹងត្រូវបំបួសជាសង្ឃ ក្នុងពិធីបុណ្យវិសាខបូជា នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០១៥ – ក្រុមយុវជនចំនួន ៧០០នាក់ មកពីគ្រប់ទិសទីក្នុងខេត្តសៀមរាប បានមកជួបជុំគ្នានៅក្នុងប្រាសាទអង្គរវត្ត ដើម្បីត្រៀមខ្លួនកោរសក់បួសជាព្រះសង្ឃ នៅក្នុងពិធីបុណ្យវិសាខបូជា ដែលបាន និងកំពុងប្រព្រឹត្តទៅក្នុង រយៈពេល៥ថ្ងៃ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៩ ខែមេសា រហូត​ដល់​ថ្ងៃ​ទី០​៣ ខែឧស​ភា ឆ្នំា២០១៥ នៅក្នុងវត្តអង្គរ ខាងត្បូង ក្នុងបរិវេណប្រាសាទអង្គរតូច។ រូបថតៈ ហង្ស សៀក

អានបន្ត

ឯកឧត្តម ហោ ណាំហុង អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាននិយាយក្នុងសេចក្តី ជូនព័ត៌មាន នៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៥ថា តាមការអញ្ជើញរបស់ឯកឧត្តម ថុងលួន ស៊ីស៊ូលីត (Thongloun SISOULITH) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ

អានបន្ត

ព្រឹទ្ធសភាផ្ដល់សំឡេងជាឯកច្ឆន្ទទៅលើសេចក្ដីព្រាងនិងសេចក្ដីស្នើច្បាប់ចំនួន៣

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–សេចក្ដីព្រាង និងសេចក្ដីស្នើច្បាប់ចំនួន៣ត្រូវបានព្រឹទ្ធសភាពិនិត្យ និងឱ្យ យោបល់ដោយផ្ដល់ការគាំទ្រជាឯកច្ឆន្ទ ក្នុងសំឡេង៥៣លើ៥៣ ក្នុងសម័យប្រ ជុំវិសាមញ្ញនីតិកាលទី៣របស់ខ្លួន កាលពីព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០១៥​ក្រោម អធិបតីភាពឯកឧត្ដម សាយ ឈុំ ប្រធានស្ដីទីព្រឹទ្ធសភា និងមានការចូលរួមពី សមាជិកសមាជិកាព្រឹទ្ធសភាចំនួន៥៣រូប។

អានបន្ត

កុមារពិការខ្សោយសតិបញ្ញា ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល

AKP ខេត្តកណ្តាល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងពិធីសំ ណេះសំណាល និងចែកអំណោយដល់កុមារពិការខ្សោយសតិបញ្ញា នៃអង្គការ ជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដែលមានទីតាំងនៅក្នុងភូមិកំពង់សំ ណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០១៥ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់

អានបន្ត

FBI បង្ហាញនូវជំហរចង់បង្កើនកិច្ចសហប្រតិបត្តិការស៊ើបអង្កេតជាមួយកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ការិយាល័យសហព័ន្ធស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) បានបង្ហាញនូវ ជំហរចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការលាងសម្អាតលុយកខ្វក់នៅកម្ពុជា ក៏ដូចជានៅបណ្តាលប្រទេសផ្សេងទៀតផងដែរ។

អានបន្ត

វត្តបាកានផ្ដល់អង្ករដល់កាកបាទក្រហម និងចែកអំណោយជូនចាស់ជរា

AKP ខេត្តពោធិ៍សាត់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–កាលពីរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០១៥ព្រះតេជគុណ ឡាយ កន ព្រះ ចៅអធិការវត្តបា កានបានផ្ដល់អង្ករចំនួន៣.២០០គីឡូក្រាមដល់កាកបាទក្រហម កម្ពុជាខេត្តពោធិ៍សាត់សម្រាប់ទុកចែកជូនប្រជាពលរដ្ឋក្រីក្រ

អានបន្ត

កម្ពុជាសំណូមពរដល់បណ្តាប្រទេសក្នុងតំបន់រួមគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជ រដ្ឋាភិបាលកម្ពុជាបានផ្តល់សំណូពរចំនួន ៧ ដល់បណ្តាប្រទេសក្នុងមហាអនុ តំបន់មេគង្គ ដើម្បីរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនោះ។

អានបន្ត

មន្រ្ដីរាជការជាស្រ្ដីប្រមាណ៣០ភាគរយនឹងត្រូវបណ្ដុះបណ្ដាលជំនាញសម្រាប់គ្រប់គ្រងធនធានទឹក

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ក្រសួងនឹង ផ្ដល់អាហារូប​ករណ៍​ដល់មន្រ្ដីរាជការជាស្រ្ដីប្រមាណ៣០ភាគរយ ដើម្បីពង្រឹង សមត្ថភាពក្នុងការចូលរួមអភិវឌ្ឍន៍ និងគ្រប់គ្រងលើវិស័យធនធានទឹកនៅកម្ពុជា នោះ។

អានបន្ត

ខ្យល់កន្ត្រាក់វាយប្រហារលើ៥ស្រុក-ក្រុងបំផ្លាញផ្ទះប្រជាពលរដ្ឋជាង៣៧៨ខ្នង

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ខ្យល់កន្ត្រាក់នៅពេលមានភ្លៀង ដែលបានវាយប្រហារមកលើតំបន់ខ្លះនៃ ស្រុក-ក្រុងចំនួន៥របស់ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២៩ខែមេសា ឆ្នាំ២០១៥បានធ្វើឱ្យប៉ះពាល់ដល់រលំផ្សារ ផ្ទះ ប៉ើងសាលារៀន សាលាស្រុក សាលាឆាន់ចំនួនជាង៣៧៨ខ្នង និងបង្កឱ្យរបួសមនុស្ស៤នាក់-នេះជាតួលេខ បឋមដែលទទួលបានពីនេះមន្ត្រីអាជ្ញាធរដែនដី នគរបាលនៅព្រឹកថ្ងៃទី៣០ខែ មេសានេះ។

អានបន្ត

ពិធីបំបួសនាគនៅប្រាសាទអង្គរវត្តខេត្តសៀមរាប

AKP ខេត្តសៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ពិធីបំបួសនាគ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា បានប្រព្រឹត្តទៅនៅ វត្តអង្គរខាងត្បូង ក្នុងបរិវេណប្រាសាទអង្គរតូច ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ដោយមានយុវជនចំនួន៧០០នាក់មកពីគ្រប់ទិសទី ក្នុងខេត្ត សៀមរាបបានស្ម័គ្រចិត្តក្នុងការសាងព្រះភ្នួសនេះ។

អានបន្ត

គ.ជ.ប នឹងធ្វើការបណ្ដុះបណ្ដាលលើការបោះឆ្នោតដល់មន្ត្រីរបស់ខ្លួននៅសប្ដាហ៍ក្រោយ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកវគ្គបណ្ដុះបណ្ដាលអំពីច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប និងច្បាប់ស្ដីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដល់មន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្តរៀប ចំការបោះឆ្នោត ( លធ.ខប )ទាំង២៥ ដែលមានចំនួនសរុប៦៥នាក់ នៅថ្ងៃទី០៧ ខែឧសភាឆ្នាំ២០១៥ខាងមុខនេះ។

អានបន្ត

ប្រទេសក្នុងមហាអនុតំបន់មេគង្គចុះហត្ថលេខាលុបបំបាត់ការទិញ លក់ ចាប់ពង្រាត់ បង្ខំឱ្យរៀបការ និងការជួញដូរមនុស្ស

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ថ្ងៃនេះរដ្ឋមន្ក្រី អនុរដ្ឋមន្ដ្រី និងមន្ដ្រីតំណាងក្រសួងមកពីប្រទេស កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាមបានអះអាងជាថ្មីពីការប្ដេជ្ញាចិត្ដរបស់ខ្លួន ដើម្បីលុបបំបាត់ការជួញដូរ មនុស្ស នៅក្នុងមហាអនុតំបន់មេគង្គ តាមរយៈការចុះហត្ថលេខាលើសេចក្ដីប្រកាសរួម «ការលុបបំបាត់រាល់ទម្រង់ នៃការធ្វើអាជីវកម្ម ទិញ លក់ ចាប់ពង្រាត់ បង្ខំឱ្យរៀបការនិង ការកេងប្រវ័ញ្ចធ្ងន់ធ្ងរ ដែលប្រាសចាកពីការគោរពសិទ្ធិជាមូលដ្ឋានរបស់មនុស្ស»នោះ។

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង អញ្ជើញជាអធិបតី ពិធីបើកកិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តីនៃដំណើរការខមមីត

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ – ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិប្រយុទ្ធ ប្រឆាំង អំពើជួញដូរមនុស្ស អញ្ជើញជាអធិបតី ពិធីបើកកិច្ច ប្រជុំថ្នាក់រដ្ឋមន្រ្តី នៃដំណើរការខមមីត នាព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ នៅភ្នំពេញ ។ រូបថតៈ ស៊ិន សារ៉េត

អានបន្ត

ប្រទេសវៀតណាម និងអាហ្វ្រិកខាងត្បូងធ្វើកិច្ចសហប្រតិបត្តិការក្នុងការសិក្សាផ្នែកបច្ចេកទេសវិទ្យាសាស្រ្ត

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ប្រទេសវៀតណាម និងអាហ្រ្វិកខាងត្បូងបានសន្យាជំរុញការភ្ជាក់ទំនាក់ទំនងទ្វេភាគី នៅ ក្នុងវិស័យបច្ចេកទេសវិទ្យាសាស្រ្ត ដោយអនុលោមតាមកិច្ចប្រជុំរវាងគណៈប្រតិភូមកពីក្រសួង វិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃប្រទេស វៀតណាម និងទីភ្នាក់ងារវិទ្យាសាស្រ្ត នៃប្រទេសអាហ្រ្វិក។

អានបន្ត

ប្រទេសនេប៉ាល់ប្រកាសពីការកាន់ទុក្ខចំនួនបីថ្ងៃសម្រាប់ជនរងគ្រោះដោយរញ្ជួយដី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–កាលពីថ្ងៃអង្គារ នាយករដ្ឋមន្រ្តីនេប៉ាល់លោក Sushilkoirala បានប្រកាសពីការកាន់ទុក្ខ ចំនួនបីថ្ងៃ សម្រាប់ជនរងគ្រោះដោយសារការរញ្ជួយដីទំហំ៧,៩ រិចទ័រ ដែលបានធ្វើឱ្យចលាចល នៅប្រទេសនេះកាលពីថ្ងៃសៅរ៍កន្លងទៅ ។ លោកបាននិយាយថា យ៉ាងច្រើននៅក្នុងការថ្លែង សន្ទរកថាដែលផ្សាយតាមទូរទស្សន៍ទៅកាន់ប្រជាជាតិរបស់លោក ។

អានបន្ត

លោក អូបាម៉ា សន្យាផ្តល់ការគាំទ្រទាំងអស់សម្រាប់កិច្ចខិតខំប្រឹងប្រែង ផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ប្រទេសនេប៉ាល់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–កាលពីថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានសន្យាគាំទ្រយ៉ាង ពេញទំហឹងសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្រ្គោះប​ន្ទាន់នៅក្នុងប្រទេសនេប៉ាល់ ខណៈ ដែលប្រទេសនៅតំបន់ភ្នំហិមាល័យមួយនេះ នៅតែមានការទទួលរងពីការរញ្ជួយដី ដែលមាន អានុភាពខ្លាំង និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

អានបន្ត

អាហ្វហ្គានីស្ថានស្វែងរកការវិនិយោគពីចិន

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៥–លោក អាស៊ីលូឌីន ហ្សាមី ( Asiludin Jami ) អភិបាលខេត្តស្តីទីបាននិយាយថា ខេត្តហេរ៉ាត ប្រទេសអាហ្វហ្គានីស្ថានភាគខាងលិចមានស្ថានភាពវិនិយោគ ដែលអាចធ្វើទៅបានបំផុតនៅក្នុង តំបន់ភាគខាងលិច ហើយនឹងស្វាគមន៍ក្រុមហ៊ុនចិនឱ្យមកធ្វើវិនិយោគនៅទីនោះ ។

អានបន្ត

បារាំងបង្កើនថវិកាការពារចាប់ពីឆ្នាំ២០១៦

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–កាលពីព្រឹកថ្ងៃពុធ ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់ ( Francois Hollande ) បានបញ្ចេញនូវចេតនារបស់លោក ដើម្បីបង្កើតថវិកាការពារដោយមានមូលនិធិបន្ថែមមួយចំនួន ៣,៨ ពាន់លានអឺរ៉ូ ដែលអាចរកបានសម្រាប់ឆ្នាំខាងមុខ ។

អានបន្ត

អ៊ីតាលី ធ្វើការប្រកួតប្រជែង ដើម្បីបង្កើនភៀវទេសចរមកពីប្រទេសរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ –ដោយយោងតាមភាពតានតឹងដែលបណ្តាលមកពីវិបត្តិនៅអ៊ុយក្រែនឯកអគ្គរដ្ឋទូត អ៊ីតាលី ប្រចាំនៅក្រុងមូស្គូបានធ្វើការប្រកួតប្រជែងមួយ ដើម្បីបង្កើនភៀវទេសចរមកពីប្រទេសរុស្ស៊ី ។

អានបន្ត

ប៉ូលិសអ៊ីតាលីកំណត់អត្តសញ្ញណក្រុមMafia នៅភាគខាងកើតក្នុងកោះSicilyហើយចាប់ខ្លួន មនុស្ស១៥នាក់

AKP ភ្នំពេញថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ប៉ូលិសនិងទាហានអ៊ីតាលីបានចាប់ ខ្លួនជនសង្ស័យចំនួន១៥នាក់ក្នុងកិច្ចប្រតិបត្តិការប្រឆាំងក្រុម Mafia នៅក្នុងកោះ Sicilyកាលពី ថ្ងៃពុធ។

អានបន្ត

DPR និង LPR បើកការិយាល័យតំណាងនៅក្នុងតំបន់អូសេតា ខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ –សេវាព័ត៌មានរបស់ក្រសួងការបរទេស DPR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ការិយាល័យតំណាងDPR បានបើកនៅរដ្ឋធានី Tskhinval នៃតំបន់ Ossetia ខាងត្បូង ។

អានបន្ត

DPRរាយការណ៍ពីការរំលោភបទឈប់បាញ់ដោយកងទ័ពអ៊ុយក្រែនចំនួន៥១លើក

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–អ្នកនាំពាក្យក្រសួងការពារជាតិ DPR លោកEduard Basurin បាននិយាយកាលពីថ្ងៃអង្គារ ថា កងទ័ពអ៊ុយក្រែនបានរំលោភទៅនឹងបទឈប់បាញ់នៅក្នុងតំបន់ Donbas ចំនួន៥១លើកក្នុង រយៈ ពេលជាងមួយថ្ងៃកន្លងទៅនេះ ។

អានបន្ត

EUនឹងផ្តល់ទឹកប្រាក់ប្រមាណ១២០លានដុលា្លរអាម៉េរិកសម្រាប់ពាណិជ្ជកម្មអ៊ុយក្រែន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–សមាជិកប្លុកចំនួន២៨ប្រទេសបាននិយាយកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុប ( EU ) បាន សម្រេចផ្តល់ដល់ប្រទេសអ៊ុយក្រែននូវទឹកប្រាក់ប្រមាណ១១០លានអឺរ៉ូស្មើ នឹង១២០លានដុល្លារ អាម៉េរិក សម្រាប់អភិវឌ្ឍន៍ពាណិជ្ជកម្មទំហំខ្នាតតូចមធ្យម ។

អានបន្ត

អ៊ីស្រាអែលគប្បីដកចេញពីដីកាន់កាប់ក្នុងប្រទេសលីបង់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ –មន្ត្រី អ.ស.ប មួយរូបបាននិយាយពីថ្ងៃពុធថា អ៊ីស្រាអែលត្រូវបានគេតម្រូវឱ្យដកចេញពី ផ្នែកភាគខាងជើងនៃភូមិហ្គាហ្សារ និងតំបន់ដែលកាន់កាប់នៅក្បែរខ្សែបន្ទាត់ខៀវ ( Blue Line ) ស្របទៅតាមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប លេខ ១៧០១ ។

អានបន្ត

អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ –

អានបន្ត

ឯកឧត្តម សុខ អាន បើកសិក្ខាសាលាលើកទី២​ របស់ICAPPស្ដីពី​ការ ជួញដូរមនុស្ស

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥–ក្នុងពិធីបើក​សិក្ខាសាលាលើកទី២របស់ ICAPP ស្ដីពី​ការជួញ ដូរមនុស្ស កាលពីព្រឹកថ្ងៃទី២៩មេសា ឆ្នាំ២០១៥ ក្នុងរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភា ចារ្យ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​​ទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានគណៈអចិន្ត្រៃយ៍​នៃសន្និសីទ​អន្តរជាតិ នៃគណបក្ស​នយោបាយ អាស៊ី (International Conference of Asian Political Parties – ICAPP) បានថ្លែង ថា ព្រឹត្តិការណ៍នៅថ្ងៃនេះសបញ្ជាក់ឱ្យឃើញអំពីស្មារតីសាមគ្គីភាព និងកិច្ច សហប្រតិ​បត្តិការ​យ៉ាងជិតស្និទ្ធ​រវាង​រដ្ឋជា​សមាជិក ICAPP និងស្ថាប័នពាក់ព័ន្ធ របស់​ ICAPP ។

អានបន្ត

កម្ពុជាចាប់ផ្តើមដោះស្រាយបញ្ហាប្រឈមរបស់ស្រ្ដីក្នុងវិស័យផលិតកម្ម

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥–មន្រ្ដីជាន់ខ្ពស់ធនាគារជាតិ នៃកម្ពុជាបានបង្ហាញអំពីការគាំទ្រ ចំពោះយន្ដ ការដោះស្រាយលើបញ្ហាប្រឈមរបស់ស្រ្ដីក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវ កម្មសហគ្រាស ខ្នាតតូចនិងមធ្យមនៅកម្ពុជា។

អានបន្ត

​ថ្នាក់រៀនភាសាចិន​សម្រាប់បុគ្គលិក​បម្រើការនៅ​ផ្សារ​ទំនិញ​រួចពន្ធអង្គរ ចាប់ដំណើរការហើយ

AKP ខេត្តសៀមរាប ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥–ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទំនាក់ទំនងរវាង​ប្រទេសយើងទាំងពីរកម្ពុជា-ចិន បានក្លាយជាទំនាក់ ទំនងយ៉ាងជិត​ស្និទ្ធ​ និង​​ជាទំនាក់ទំនងដែលមានលក្ខណៈជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

អានបន្ត

លោកជំទាវ ម៉ែន សំអន អញ្ជើញ​ចូលរួម​បុណ្យខួប៤០ឆ្នាំថ្ងៃ​រំដោះ​វៀតណាម​

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥–តប​តាម​ការអញ្ជើញ​របស់រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាមនៅ​រសៀល​ថ្ងៃទី​២៩​ ខែមេសា ឆ្នាំ​២០១៥​នេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ចបាន​ដឹក នាំគណៈ​ប្រភូតិអញ្ជើញ​ទៅ​ចូលក្នុង​ពិធីបុណ្យ​ខួប៤០ឆ្នាំ ថ្ងៃរំដោះភាគខាងត្បូង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

អានបន្ត

ក្រសួងបរិស្ថានចាប់ផ្ដើមអនុវត្តន៍គម្រោងចិញ្ចឹមជីវិតក្នុងស្ថានភាពការ ប្រែប្រួលអាកាសធាតុ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥–ក្រសួងបរិស្ថានបានចាប់ផ្តើមអនុវត្តន៍គម្រោងមួយ ដើម្បីឱ្យ ប្រជាពលរដ្ឋ អាចចិញ្ចឹមជីវិតបាន តាមរយៈការចិញ្ចឹមសត្វ និងការដំាដុះដែលបន្សុំាទៅនឹង ស្ថានភាពបរិស្ថាន ដែលកំពុងមានការប្រែប្រួលអាកាសធាតុនោះ។

អានបន្ត

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់ខ្សែបូណ៌សម្តោធដាក់ឲ្យដំណើរការ រោងចក្រចម្រាញ់ដូងប្រេងទី២ របស់ក្រុមហ៊ុនម៉ុងឬទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជា

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាត់ខ្សែបូណ៌សម្ពោធ ដាក់ឲ្យដំណើរការរោងចក្រចម្រាញ់ដូងប្រេងទី២ របស់ក្រុមហ៊ុនម៉ុងឬទ្ធីវិនិយោគទុនដំណាំដូងប្រេងកម្ពុជា

អានបន្ត

អាជ្ញាធរ​ជាតិ​អប្សរា​​អះអាងថា​​មិនមាន​ការ​បាត់បង់​ឬ​លក់​វត្ថុមាន​តម្លៃ​របស់ជាតិ​

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥–អាជ្ញាធរជាតិ​អប្សរា​បាន​ប្រកាសឱ្យ​ដឹង​កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៥​ ​ថា​ មកុដឬ​ភ្នួងសក់​ដែលបាន​មកពីការធ្វើកំណាយ​នៅប្រាសាទតា ព្រហ្ម​ មិនមាន​ការបាត់បង់​ឬ​លក់ដូរនោះទេ។

អានបន្ត

សម្តេចតេជោ ៖ បេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិទី៦នៅតែជា ហ៊ុន សែន

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥–នៅក្នុងសង្កថានៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៥សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា បេក្ខ ភាព នាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី ៦ របស់គណបក្សប្រជាជនកម្ពុជា (CPP) គឺ ហ៊ុន សែន អត់មានអ្នកណា មកជំនួសទេ ។

អានបន្ត

សម្ដេចតេជោចាត់ទុកការវិនិយោគរោងចក្រចម្រាញ់ដូងប្រេង និងដំណាំកសិឧស្សហកម្មជាគម្រោងគំរូរបស់កម្ពុជា

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ ចាត់ទុកការវិនិយោគរោងចក្រចម្រាញ់ដូងប្រេង និងដំណាំកសិឧស្សាហកម្ម នៅខេត្តព្រះសីហនុ​របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គឺជាគម្រោងគំរូរបស់កម្ពុជា និងសម្រាប់ក្រុមហ៊ុនដទៃទៀតផងដែរ។

អានបន្ត

បទអត្ថាធិប្បាយ៖ ហេតុអ្វី កឹម សុខា មានគោលជំហរផ្ទុយពីមេបក្សរបស់ខ្លួន ជុំវិញវប្បធម៌សន្ទនា?

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥– (អត្ថបទខាងលើនេះ គ្រាន់តែជាទស្សនៈរបស់អ្នកនិពន្ធតែប៉ុណ្ណោះ វាមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់ រាជរដ្ឋាភិបាលកម្ពុជាទេ ។)

អានបន្ត

ពិធីតាំងពិព័រណ៌មេគង្គប្រារព្ធនៅខេត្ត Can Tho

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥–សហគ្រាសក្នុងស្រុក និងអន្តរជាតិជាង ៣៣០ក្រុមហ៊ុនកំពុងតាំងបង្ហាញផលិតផលរបស់ ពួកគេនៅឯ​ពិធីតាំងពិព័រណ៌មេ​គង្គប្រចាំឆ្នាំ ២០១៥ ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៧ ខែ មេសា នៅទីក្រុងដីសណ្ត​ទន្លេមេគង្គ នៃខេត្ត Can Tho។

អានបន្ត