ទីទុកឯកសារ សំរាប់ មិនា, 2015


សិក្ខាសាលាស្តីពីការធ្វើបច្ចុប្បន្នភាពព័ត៌មាននិងការចុះបញ្ជីពន្ធដារតាមប្រព័ន្ធថ្មី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥–អគ្គនាយកដ្ឋានពន្ធដារបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី ៣១ខែមីនាឆ្នាំ២០១៥ថា កាលពីថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៥ អគ្គនាយកដ្ឋានពន្ធ ដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំធ្វើសិក្ខាសាលានៅសណ្ឋាគារ សូហ្វីតែលភោគីត្រាភ្នំពេញ ស្តីពីការចុះបញ្ជីពន្ធដារតាមប្រព័ន្ធថ្មី និងការធ្វើ បច្ចុប្បន្នភាពព័ត៌មានស្ថិតក្នុងរបបស្វ័យប្រកាស។

អានបន្ត

សភាកម្ពុជា និងសភាចក្រភពអង់គ្លេសពិភាក្សាគ្នាអំពីបញ្ហាតួនាទីស្ត្រី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥– បញ្ហាតួនាទីរបស់ស្រ្តីក្នុងកិច្ចការសភា ជាប្រធានបទក្នុងការពិភាក្សាផ្លាស់ប្តូរ យោបល់រវាងសមាជិកសភាជាស្ត្រីកម្ពុជា ជាមួយអ្នកជំនាញជាន់ខ្ពស់នៃសភាមកពី ចក្រភពអង់គ្លេស កាលពីព្រឹកថ្ងៃទី៣១ខែមីនាឆ្នាំ២០១៥ នៅសណ្ឋាគារ​រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ភ្នំពេញ ហើយអ្នកចូលរួមក៏បានពិភាក្សាទៅលើអ្វីដែលអាចធ្វើទៅបានដើម្បី លើកទឹកចិត្តដល់បុរស និងស្ត្រីក្នុងការដើរតួនាទីឱ្យមានតុល្យភាព ក្នុងកិច្ចការនយោ បាយ និងរដ្ឋាភិបាល។

អានបន្ត

ឯកឧត្តម កឹម សុខា អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលារួមគ្នាមួយស្តីពី «វិធានការកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា»

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ – ឯកឧត្តម កឹម សុខា អនុប្រធានទី១ រដ្ឋសភា អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលារួមគ្នាមួយស្តីពី «វិធាន ការកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា» នាព្រឹកថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០១៥ នៅ ភ្នំពេញ។

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពនិពន្ធនាយកកាសែតរស្មីកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក ប៉ែន សមិទ្ធិ និពន្ធនាយកកាសែតរស្មីកម្ពុជា និងជាអតីតប្រធានក្លឹបអ្នក កាសែតកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ ហ៊ុន យុទ្ធគុណ

អានបន្ត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើលិខិតចូលរួម មរណទុក្ខជូនលោក ជំទាវ វង់ មយូរា ភរិយាសពលោក ប៉ែន សមិទ្ធិ

AKP ភ្នំពេញ​ ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៥—

អានបន្ត

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតី ពិធីប្រគល់-ទទួលម៉ូតូ កុំព្យូទ័រ ព្រីនធ័រ និងឧបករណ៍ផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យ ជូនដល់សាលាស្រុក-ក្រុង និងឃុំ-សង្កាត់គោលដៅ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ – ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី ពិធីប្រគល់-ទទួលម៉ូតូ កុំព្យូទ័រ ព្រីនធ័រ និងឧបករណ៍ផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យ ជូនដល់សាលាស្រុក-ក្រុងគោលដៅ

អានបន្ត

រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្ញើលិខិតចូលរួមមរណទុក្ខ ជូនលោកស្រី វង់ មយូរ៉ា ភរិយាសព លោក ប៉ែន សមិទ្ធិ

AKP ភ្នំពេញ​ ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៥—

អានបន្ត

ឯកឧត្តម សែម សុខា អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាស្តីពី ការចងក្រងបណ្តាញជនខ្សោយបញ្ញានៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ – ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន ក្រុមប្រឹក្សាសកម្មភាពជនពិការ អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការចងក្រងបណ្តាញ

អានបន្ត

លោកស្រី ស៊ុន សុវណ្ណនី ប្រគល់ពានជ័យលាភីជូនបេក្ខជនជាប់ចំណាត់ថ្នាក់ ក្នុងការប្រកួតរាំចង្វាក់ម៉ាឌីហ្សូន នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥​ – លោកស្រី ស៊ុន សុវណ្ណនី ប្រ​ធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​សៀមរាប ប្រគល់ពានរង្វាន់ជ័យលាភី ជូនដល់បេក្ខជនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតរាំចង្វាក់ម៉ាឌីហ្សូន ក្នុងយុទ្ធនាការសៀមរាបផ្ទះខ្ញុំ

អានបន្ត

បទវិចារណកថា៖ តើជាល្បិចរបស់គណបក្សប្រឆាំងដើម្បីបង្វែរសភាពការណ៍ឬ?

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥– (អត្ថបទខាងលើនេះ គ្រាន់តែជាទស្សនៈរបស់អ្នកនិពន្ធតែប៉ុណ្ណោះ វាមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់ រាជរដ្ឋាភិបាលកម្ពុជាទេ)

អានបន្ត

ឯកឧត្តម សុខ អាន អញ្ជើញបើកសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥—ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួល បន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីបានមានប្រសាសន៍ថា ការជួបជុំគ្នាថ្ងៃនេះគឺជាវេទិកា ដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍវិស័យមុខងារសាធារណៈ​នៅកម្ពុជា តាម រយៈការផ្លាស់ប្តូរយោបល់បទពិសោធន៍ និងការអនុវត្ត​ល្អៗសម្រាប់​ជាធាតុចូល ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអនុវត្ត គោលនយោបាយ និង​ផែនការ យុទ្ធសាស្ត្រ ព្រមទាំង​សម្រាប់លើកទិសដៅការងាររបស់ក្រសួងក្នុងឆ្នាំ២០១៥ នេះ ក៏ដូច​ជា​បណ្ដាឆ្នាំខាងមុខទៀត ឱ្យបានកាន់តែប្រសើរឡើង។

អានបន្ត

ក្រុមយុវជនរាប់ពាន់នាក់នឹងរំាចង្វាក់ម៉ាឌីហ្សូនក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តដើម្បីចូលក្នុងកំណត់ត្រាពិភពលោក

AKP ខេត្តសៀមរាប ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥—ក្រុមយុវជនកម្ពុជាចំនួន២០១៥នាក់ នឹងរំាចង្វាក់ម៉ាឌីហ្សូននៅក្នុងព្រឹត្តិ ការណ៍អង្គរសង្រ្កាន្ត នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចាប់ពីថ្ងៃទី១៤រហូត ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០១៥នៅក្នុងទីក្រុងអង្គរនាខេត្តសៀមរាប ក្នុងគោលបំ ណងដើម្បីចូលក្នុងកំណត់ត្រាពិភពលោកនោះ។

អានបន្ត

ឯកឧត្តម កែ គឹមយ៉ាន ជំរុញឱ្យពង្រឹងយន្ដការប្រយុទ្ធប្រឆាំងគ្រឿងញៀនរហូតដល់ថ្នាក់មូលដ្ឋាន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥–ក្នុងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៤ និង លើកទិសដៅការងារឆ្នាំ២០១៥របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាល ពីព្រឹកថ្ងៃទី៣១ខែមីនាឆ្នាំ២០១៥នៅក្រសួងមហាផ្ទៃ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនស្នើឱ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ដរៀបចំផែនការសកម្មភាពបង្រ្កាបបទល្មើសគ្រឿង ញៀន ត្រូវធ្វើការវាយតម្លៃឱ្យបានត្រឹមត្រូវទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីឈានទៅកាត់បន្ថយ និងដោះស្រាយបញ្ហាគ្រឿងញៀននៅកម្ពុជានោះ។

អានបន្ត

សម្តេចប្រធានរដ្ឋសភាធ្វើមាតុភូមិនិវត្តន៍ពីមហាសន្និបាតសហភាពអន្តរសភានៅវៀតណាម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥–សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានធ្វើ មាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញហើយកាលពីល្ងាចថ្ងៃទី៣០ខែមីនា ឆ្នាំ ២០១៥ បន្ទាប់ពីបានអញ្ជើញទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា(IPU) លើកទី ១២៣ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមនោះ។

អានបន្ត

គម្រោងឧបត្ថម្ភស្បៀងបន្ទាន់-ហិរញ្ញប្បទានបន្ថែមរបស់ រាជរដ្ឋាភិបាលកម្ពុជាមានថវិកាសរុប២៧,៧៣លានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥–គម្រោងឧបត្ថម្ភស្បៀងបន្ទាន់-ហិរញ្ញប្បទានបន្ថែម របស់រាជរដ្ឋាភិបាល កម្ពុជាបានទទួលការគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកថវិកា ពីកម្មវិធីសន្តិសុខ ស្បៀង និងកសិកម្មពិភពលោក (GAPSP) ដែលមានថវិការសរុប

អានបន្ត

អនុម័តដំណោះស្រាយIPU ជាពង្រាង

AKPភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្សរបស់សហភាព អន្តរសភា( IPU ) បានអនុម័តនូវដំណោះស្រាយមួយកាលពីថ្ងៃចន្ទ ស្តីពីច្បាប់អន្តរជាតិព្រោះ ច្បាប់នេះ នឹងមានជាប់ទាក់ទងទៅនឹងអធិបតេយ្យភាពជាតិការមិនជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃ ក្នុងរបស់រដ្ឋនានា ហើយនិងសិទ្ធមនុស្ស ។

អានបន្ត

បណ្តាសហគ្រាសចិន នឹងវិនិយោគនៅក្នុងខេត្ត Binh Dong

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ —គណៈប្រតិភូមួយក្រុមមកពីសមាគមពាណិជ្ជកម្ម សាខានៅទីក្រុងហូជីមីញ ដែលដឹកនាំ ដោយនាយកលោក Miao Ren Lai បានធ្វើទស្សនកិច្ចនៅខេត្ត Binh Dong ភាគខាងត្បូង កាលពី ថ្ងៃទី២៧ ខែមីនា ដើម្បីវាយតម្លៃបរិស្ថាន វិនិយោគក្នុងតំបន់ ។

អានបន្ត

វៀតណាម – ម៉ារ៉ុក ជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥—វេទិកាពណិជ្ជកម្មវៀតណាម – ម៉ារ៉ុកបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ កាលពីថ្ងៃទី៣០ ខែមីនា កន្លងទៅនេះដោយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ( VCCI ) , ក្រសួង ឧស្សាហកម្ម និង ពាណិជ្ជកម្ម ហើយនិង ស្ថានទូត ម៉ារ៉ុក ។

អានបន្ត

នាយរដ្ឋមន្ត្រីរុស្ស៊ីនឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥—សេចក្តីថ្លែងការណ៍ព័ត៌មានមួយ ដែលផ្សព្វផ្សាយដោយក្រសួងកិច្ចការបរទេសវៀតណាម គាលពីថ្ងៃចន្ទបាននិយយាយថា នាយករដ្ឋមន្ត្រីរុស្ស៊ីលោកឌីមីទ្រីម៉េដវ៉េដេវ គ្រោងនឹងធ្វើ ទស្សនកិច្ច ជាផ្លូវការមួយទៅកាន់ប្រទេសវៀតណាម ។

អានបន្ត

AIIBជាឧបករណ៍បំពេញបន្ថែមដ៏មានសារៈប្រយោជន៍សម្រាប់មធ្យោបាយខាងហិរញ្ញវត្ថុពិភពលោក

AKP ភ្នំពេញថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៥ –អ្នកជំនាញជនជាតិអេ​ស្បា​ញម្នាក់បាន​និយាយ​ថា កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់​​ចិន​ក្នុង​ការ​ជួយ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​អាស៊ី (AIIB ​) ជានិមិត្តនៃការប្រើប្រាស់កម្លាំងផ្នែក​ហិរញ្ញវត្ថុ​ថ្មីមួយ​ក្នុងតំបន់ និងសម្រាប់​ប្រទេស​ចិន​​ខ្លួន​ឯង​ផងដែរ ​ ​ ​។

អានបន្ត

នាយករដ្ឋមន្រ្តីចិនជំរុញឱ្យអាម៉េរិកអនុម័តនូវកំណែទម្រង់កូតារបស់ IMF

AKP.ភ្នំពេញថ្ងៃទី៣១ ​ខែមីនា ឆ្នាំ២០១៥ —កាលពី​ថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​ជួប​ជាមួយ​ទេសាភិបាល​រតនាគារ​អាម៉េរិក ​លោក​ Jacob Lew បាន​​ស​ម្តែ​ង​នូវ​សេចក្តី​សង្ឃឹម​ថា សហរដ្ឋ​អាម៉េរិក​អាចនឹង​អនុម័ត​កំណែ​ទម្រង់​ទៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF​) ដែល​ថា នឹង​ផ្តល់​ឱកាសឱ្យ​ប្រទេស​ចិន​មាន​ឥទ្ធិពល​បន្ថែម​ទៀត​នៅ​ក្នុង​អង្គការ​នេះ​។

អានបន្ត

សហរដ្ឋអាម៉េរិកកំពង់ពិចារណាចំពោះកិច្ចសហប្រតិបត្តិការជាមួយAIIB

AKP ភ្នំពេញ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៥—ទីប្រឹក្សារតនាគារអាម៉េរិក លោក Jacob Lew បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអា- ម៉េរិកកំពុងពិចារណា ចំពោះការធ្វើកិច្ចសហប្រតិបត្តិការជាមួយ ធនាគារវិនិយោគ ហេដ្ឋារចនា សម្ព័ន្ធអាស៊ី ( AIIB )ខណៈដែលខ្លួនបានស្វាគមន៍និងគាំទ្រលើសំណើនានា ដែលថាគឺជាសេចក្តី សង្ឃឹមជឿជាក់ក្នុងការ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនោះ ។

អានបន្ត

ទស្សនកិច្ចនៅអ៊ីរ៉ង់របស់ប្រធានាធិបតីតួកគី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥–ប្រធានាធិបតីតួកគីលោក រេសេប តាយយីប អែរដូហ្គាន (RecepTauyyib Erdogan ) បាន និយាយពីថ្ងៃចន្ទថា លោកនៅតែគ្រោងធ្វើទស្សនកិច្ចប្រទេសអ៊ីរ៉ង់ នៅសប្តាហ៍ខាងមុខនេះ នៅឡើយទោះបីជាមានការអំពាវនាវធ្វើឡើងដោយសភា របស់សាធារណរដ្ឋអ៊ិស្លាមនេះឱ្យលុបចោលទស្សនកិច្ចនេះ បន្ទាប់ពីការកត់សម្គាល់របស់លោកដែលចោទប្រកាន់ក្រុងតេអេរ៉ង់ពីបទចូលជ្រៀតជ្រែកនៅក្នុងប្រទេសយេមែននោះក៏ដោយ ។

អានបន្ត

ជនជាតិចិន ១២២នាក់ ដែលជម្លៀសពីយេម៉ែន ទៅដល់ ហ្សីប៊ូទី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ —ក្រុមដំបូងនៃ ជនជាតិចិន ១២២នាក់ ដែលជម្លៀសខ្លួនចេញពីប្រទេសយេម៉ែន ដែលកើត មានជម្លោះ កាលពីយប់ថ្ងៃអាទិត្យនោះ បានទៅដល់កំពង់ផែហ្សីប៊ូទី នៅពេលដែលស្ថានការណ៍ បន្តរឹតតែអាក្រក់ឡើងនៅក្នុងប្រទេសយេម៉ែន ។

អានបន្ត

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ចុះសួរសុខទុក្ខកងកម្លាំងនៅ អង្គភាពកងពលតូចលេខ៩

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥—នៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំង នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៩ ដែលមានមូលដ្ឋានឈរជើងស្ថិតនៅឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០១៥ ឯកឧត្តមនាយ

អានបន្ត

ទីក្រុងកិនថឺ និងខេត្តកំពង់ឆ្នាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ

AKP កំពង់ឆ្នាំង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥—ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃទីក្រុងកិនថឺ សាធារណរដ្ឋសង្គមនិយមវៀតណាម រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្តកំពង់ឆ្នាំង បានឯកភាពគ្នាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ។

អានបន្ត

ក្រសួងសុខាភិបាលស្នើឱ្យក្រុមហ៊ុនផលិតផលថ្នាំជក់ដាក់សារព្រមានជារូបភាពនៅលើកញ្ចប់បារី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥–ក្រសួងសុខាភិបាល និងអ្នកជំនាញផ្នែកសុខភាពថ្នាំជក់បានស្នើឱ្យក្រុមហ៊ុនផលិតផលថ្នាំជក់ ដាក់សារព្រមានជារូបភាពនៅលើកញ្ចប់បារីឱ្យបានយ៉ាង តិច៥០ភាគរយដើម្បីបង្ហាញ ឱ្យឃើញអំពីគ្រោះថ្នាក់ដែលបណ្ដាលមកពីការ ជក់បារី និងជំរុញឱ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ផង ដែរ។

អានបន្ត

សិស្សានុសិស្សចំនួន២០០នាក់ទទួលការបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥— សមាគមនិស្សិតមុស្លីមកម្ពុជាសហការជាមួយ អង្គការ Muslim Helfen កាលពីថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៥ បានបើកវគ្គបណ្តុះបណ្តាលលើជំនាញកុំព្យូទ័រ និងភាសាអង់គ្លេសដល់សិស្សានុសិស្សចំនួន២០០នាក់ មកពីវិទ្យាល័យតេជោ ហ៊ុន សែន បារាយណ៍ អនុវិទ្យាល័យបឹង និងអនុវិទ្យាល័យទួលដំណាក់ និងសា លារៀនអ៊ិស្លាមភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំសម្រាប់ឆ្នាំ ២០១៥-២០១៦ ។

អានបន្ត

អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ –

អានបន្ត

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបសកម្មភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបសកម្មភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ​គណៈប្រតិភូ​មេដឹកនាំ​ភាគតិច នៃ​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូមេដឹកនាំភាគតិច នៃតំណាងរាស្រ្តសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកជំទាវ Nancy Pelosi ប្រធានគណៈប្រតិភូ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ នៅភ្នំពេញ ។ រូបថតៈ ជ័យ ភូមិពល

អានបន្ត

ឯកឧត្តម ជា ចាន់តូ បញ្ចុះខណ្ឌសីមាព្រះវិហារនៅស្រុកសន្ទុក

AKP ខេត្តកំពង់ធំ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥—សមិទ្ធផល​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ដែលរួមមាន ព្រះវិហារ ព្រះពុទ្ធរូប ស្ថិតនៅក្នុងវត្តសិរីវង្សារាម ស្ថិតនៅក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវ​បាន​ប្រារព្ធពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ពុទ្ធាភិសេក​​ ​កាល ពីថ្ងៃទី២៩ខែមីនា ឆ្នាំ ២០១៥ក្រោម​អធិបតីភាព​ឯកឧត្តម ជា ចាន់តូ ទេសាភិ បាល​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​លោកជំទាវ ខៀវ ស៊ីណា ។

អានបន្ត

សម្តេចតេជោនាយករដ្ឋមន្រ្តីបិទកិច្ចប្រជុំបូកសរុបសកម្មភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥—កិច្ចប្រជុំបូកសរុបសកម្មភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួត ពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី៣០ខែ មីនា ឆ្នាំ២០១៥ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

អានបន្ត

រដ្ឋមន្ត្រីការបរទេសថ្មីឥណ្ឌូណេស៊ីនឹងមកបំពេញទស្សនកិច្ច បង្ហាញខ្លួននៅកម្ពុជា

AKP ភ្នំពេញថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥—សេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិចេញផ្សាយថ្ងៃទី៣០ខែមីនាឆ្នាំ២០១៥ឱ្យដឹងថា លោកជំទាវ រីតណូ ម៉ាស៊ូឌី (Retno I-P Marsudi) រដ្ឋមន្ត្រីការបរទេសថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ីនឹង អញ្ជើញមកបំពេញទស្សនកិច្ចបង្ហាញខ្លួននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃ ទី៣១ខែមីនា ដល់ថ្ងៃទី០១ ខែមេសាឆ្នាំ២០១៥។

អានបន្ត

សម្តេចតេជោជម្រាបជូនមេដឹកនាំភាគតិចនៃតំណាងរាស្ត្រសហរដ្ឋអាមេរិក អំពីស្ថានភាពពិតប្រាកដនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥—ស្ថានភាពពិតប្រាកដ និងជាក់ស្តែងដែលបានកើតមានឡើងនៅកម្ពុជា ត្រូវបានលើកឡើងដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងជំនួបនៅវិមានសន្តិ ភាព នាព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០១៥ ជាមួយគណៈប្រតិភូមេដឹកនាំភាគតិច នៃតំណាងរាស្ត្រសហរដ្ឋអាមេរិកដឹកនាំដោយលោកជំទាវ Nancy Pelosi ។

អានបន្ត

ក្រសួងទេសចរណ៍គាំទ្រការបង្កើតក្រុមហ៊ុនសន្ដិសុខឯកជន

AKP ភ្នំពេញ ថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៥—រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានបង្ហាញអំពីការគាំទ្រចំពោះក្រុមហ៊ុនសន្ដិសុខ ឯកជន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសន្ដិសុខ សុវត្ថិភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស និងស្ថាប័នវិស័យឯកជន ពិសេសការផ្ដល់នូវទំនុក ចិត្តដល់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងភ្ញៀវទេចរដែលចូលមក ទស្សនានៅក្នុងប្រទេសកម្ពុជានោះ។

អានបន្ត

ជប៉ុនផ្ដល់ជំនួយឥតសំណង និងឥណទានសម្បទានបន្ថែមទៀតដល់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥—ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការ លើកស្ទួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួននោះ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ ជំនួយឥតសំណងដែលមានទឹកប្រាក់៤.២៩១.០០០.០០០យ៉េន ប្រហាក់ប្រ ហែលស្មើនឹង៣៥.៨០០.០០០ដុល្លារអាម៉េរិក និងឥណទានសម្បទានដែលមាន ទឹកប្រាក់២៣.០២៤.០០០.០០០យ៉េនប្រហាក់ប្រហែលស្មើ

អានបន្ត

សម្តេចចៅហ្វាវាំង គង់ សំអុល កាត់ខ្សែបូណ៌សម្ពោធសមិទ្ធផល នៅស្រុកកំពង់ត្រឡាច

AKP កំពង់ឆ្នាំង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ – សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង កាត់ខ្សែបូណ៌ សម្ពោធ សមិទ្ធផលនានា នៅវត្តពានី ស្ថិតក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលចំណាយ ថវិកាសរុបអស់ជាង ៣០០លានរៀល នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥។ រូបថតៈ សោម ឬទ្ធី

អានបន្ត

អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ –

អានបន្ត

សម្តេចចៅហ្វាវាំង គង់ សំអុល សម្ពោធសមិទ្ធផលនៅស្រុកកំពង់ត្រឡាច

AKP ខេត្តកំពង់ឆ្នាំង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥—សមិទ្ធផលជាច្រើនដែលស្ថិតនៅក្នុងវត្តពានី ឃុំពានី ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលចំណាយថវិកាសរុបអស់ជាង៣០០លានរៀល ត្រូវ បាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៥ ក្រោមអធិបតីភាពរបស់សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

អានបន្ត