ទីទុកឯកសារ សំរាប់ មករា, 2015


សម្តេចកិត្តិព្រឹទ្ធបណ្ឌិតថ្លែងអំណរគុណចំពោះព្រះរាជអំណោយ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥–សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ ក្រហមកម្ពុជា កាលពីថ្ងៃទី២៩ខែមករា​ឆ្នាំ២០១៥បានផ្ញើលិខិតថ្លែងអំណរ គុណថ្វាយចំពោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន១.០០០ដុល្លារអាម៉េរិក ចំពោះកាកបាទក្រហមកម្ពុជាសម្រាប់ខែមករា​ ឆ្នាំ២០១៥តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនោះ។

អានបន្ត

កម្ពុជាជំរុញការនាំចេញផលិតផលកសិកម្មទៅប្រទេសកាណាដា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ –ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា ថ្វីត្បិតតែការនាំចេញទំនិញ​​​វាយ​នភណ្ឌរបស់កម្ពុជា ​​ចូលទៅកាន់ទីផ្សារប្រទេស​​កា​​​​ណាដាមានភាពប្រសើរ នាពេលបច្ចុប្បន្នក៏ដោយក៏រាជ​​រដ្ឋា​​ភិបាលមានបំណងជំរុញឱ្យមានការនាំ​ចេញ​​នូវ​​វិស័យ​​សក្តានុពលមួយចំនួន ដូចជា ស្រូវ-អង្ករ ដំឡូងមី ពោត ម្រេច កៅស៊ូ វិស័យជល ផល វិស័យកម្មន្តសាល និងការដំឡើងផលិតផល ធុនស្រាល វិស័យទេសចរណ៍ និងសូត្រជាដើមឱ្យបានច្រើនថែមទៀត។

អានបន្ត

សាលារាជធានីជូនដំណឹងអំពីការផ្អាក​ចរាចរ​បណ្តោះអាសន្នលើស្ពាន មិត្តភាពកម្ពុជា-ជប៉ុន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥–សាលារាជធានីភ្នំពេញបាននិយាយ នៅក្នុងសេចក្តីជូនដំណឹង របស់ខ្លួនថា សាលា​រាជធានី​សូមជូនដំណឹងដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងឡាយឱ្យ​បាន​ជ្រាប ស្តីពី​ការផ្អាក​ចរាច​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វា (​ស្ពានមិត្តភាព​កម្ពុជា​-ជប៉ុន) មួយរយៈចាប់ពី​ថ្ងៃទី​២ខែ កុម្ភៈ ឆ្នាំ​២០១៥ ដោយ​ក្រុមការងារបច្ចេកទេស​របស់​ជប៉ុន ត្រូវ​ចុះមក​ត្រួតពិនិត្យ សិក្សា​លម្អិតពី​ស្ថានភាព​នៃ​ការខូចខាតរបស់​ស្ពាន​ជ្រោយ ចង្វា​នេះ​។​

អានបន្ត

សម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន អញ្ជើញជាអធិបតី បើកមហា សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានស្តីទីគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតី បើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ នៅភ្នំពេញ ដែលមហាសន្និបាតនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥។ រូបថតៈ ជឹម ណារី

អានបន្ត

ការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្នាំ២០១៤កើនឡើងប្រមាណ ជិត៦០ភាគរយប្រៀបធៀបឆ្នាំ២០១៣

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥–មន្រ្ដីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន បង្ហាញថា ក្នុងឆ្នាំ២០១៤សមត្ថកិច្ចបង្រ្កាបបទល្មើសគ្រឿងញៀន បាន ចំនួនសរុប១.៣៣៧ករណី ឃាត់ខ្លួនជនសង្ស័យបានជាង៣.០០០នាក់ ដែលចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ គឺមានការកើនឡើង ប្រមាណជិត៦០ភាគរយ។

អានបន្ត

CPP ៖ កំណែទម្រង់ជាអាយុជីវិតរបស់ជាតិ និងរបស់គណបក្ស

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ –ជាងមួយឆ្នាំបន្ទាប់ពីទទួលជោគជ័យ នៅក្នុងការបោះឆ្នោត សកលអាណត្តិទី៥ នៅរសៀលថ្ងៃទី៣០ខែមករាគណបក្សប្រជាជនកម្ពុជា (CPP) បានបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដែលគ្រោងបញ្ចប់នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយបាន ចាត់ទុកកំណែទម្រង់គឺជាអាយុជីវិតរបស់ជាតិ និងរបស់គណបក្សផង ដែរ។

អានបន្ត

គណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិភាក្សាលើវឌ្ឍនភាពត្រីមាសទី៤ និងប្រចាំឆ្នាំ២០១៤

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥–គណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំពិភាក្សាលើវឌ្ឍន ភាពត្រីមាសទី៤ និងប្រចាំឆ្នាំ២០១៤ ក្រោមអធិបតីឯកឧត្តម អូន ព័ន្ធ មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ នៅទីស្តីក្រសួងសេដ្ឋកិច្ច ។

អានបន្ត

វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករខិតខំប្រឹងប្រែង ដើម្បីនាំមុខគេនៅអាស៊ីភាគអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥– វិទ្យាស្ថានស្រាវជ្រាវផ្នែកស្រូវអង្ករ Mekong Delta នឹងបង្ហាញនូវបច្ចេកវិទ្យាថ្មីដ៏ធំមួយ ជាពិសេស បច្ចេកវិទ្យា ខាងជីវសាស្ត្រ ដើម្បីធ្វើឱ្យក្លាយទៅជាវិទ្យាស្ថាន ដែលដឹកនាំមុខគេមួយ នៃផ្នែក កសិកម្ម ចាប់តាំងពីការចូលទៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍មកនោះ ។

អានបន្ត

អាម៉េរិក និង កូរ៉េខាងត្បូងចរចាគ្នា ពីកម្មវិធីនុយក្លេអ៊ែរ កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នំា២០១៥– ក្រសួងការបរទេសក្រុង សេអ៊ូល បាននិយាយថា កាលពីថ្ងៃពុធ អ្នកការទូត​ជាន់ខ្ពស់ កូរ៉េខាងត្បូង និង ស.រ.អា បានធ្វើកិច្ចចរចាអំពីកម្មវិធី នុយក្លែ អ៊ែររបស់​កូរ៉េខាងជើង ព្រមទាំងបញ្ហា នៅលើឧបទ្វីបកូរ៉េ ។

អានបន្ត

យុវជនហ្គាហ្សា ១៧.០០០នាក់ត្រូវបានក្រុមហាម៉ាស់ បណ្តុះបណ្តាលសកម្មភាពយោធាប្រតិព័ន្ធ

AKP ភ្នំពេញ ថ្ងៃទី៣០ខែមករា ឆ្នំា២០១៥– យុវជនប្រហែល ១៧.០០០នាក់ មកពីហ្គាហ្សា បានបញ្ចប់ វគ្គបណ្តុះបណ្តាលរយៈពេលមួយសប្តាហ៍ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសកម្មភាពយោធាប្រតិព័ន្ធ ដែលត្រូវបានរៀបចំឡើង និងត្រួតពិនិត្យមើលដោយសាខា ប្រដាប់អាវុធរបស់ ចលនាហាម៉ាស់អ៊ិស្លាម ។

អានបន្ត

មនុស្សជាង៤០នាក់ស្លាប់ដោយសារការវាយប្រហារ និងការប៉ះទង្គិចគ្នា នៅក្នុងប្រទេសអាហ្គានីស្ថានរយៈពេលតែមួយថ្ងៃ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥– ពួកអាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សជាង៤០នាក់បានស្លាប់ និង៥០ នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារ និងការប៉ះទង្គិចគ្នានៅក្នុងប្រទេសអាហ្គានីស្ថាន ចាប់តាំងពីព្រឹកថ្ងៃពុធ ។

អានបន្ត

ទាហានអ៊ុយក្រែនជាង១១៩០នាក់ស្លាប់ចាប់តាំងពីការចាប់ផ្តើមកិច្ចប្រតិបត្តិការប្រយុទ្ធគ្នានៅ Donbas

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៥– អ្នកនាំពាក្យក្រសួងការពារជាតិដូណេត DPR លោក Eduard Basurin បាននិយាយកាលពី ថ្ងៃពុធថា កងទ័ពអ៊ុយក្រែនប្រមាណ ១១៩៤នាក់ បានស្លាប់ចាប់តាំងពីការចាប់ផ្តើមកិច្ចប្រតិបត្តិ ការវាយប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ។

អានបន្ត

អាសនៈអចិន្ត្រៃយ៍ឥណ្ឌាក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ត្រូវប៉ាគីស្ថានប្រឆាំង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នំា២០១៥– កាលពីថ្ងៃព្រហស្បតិ៍នេះ ប្រទេសប៉ាគីស្ថាន បានរំលឹកឡើងវិញជំហររបស់ខ្លួន ចំពោះការផ្តល់អាសនៈរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ជាអចិន្ត្រៃយ៍ដល់ប្រទេសឥណ្ឌា នឹងបានទទូចឱ្យ មានការកែទម្រង់ ដើម្បីធ្វើឱ្យវេទិកានេះ កាន់តែមានលទ្ធិប្រជាធិបតេយ្យថែមទៀត ។

អានបន្ត

យុទ្ធសាស្ត្រភាពជាដៃគូរវាងរុស្ស៊ី និងសហភាពអឺរ៉ុប នៅតែមានសារសំខាន់

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៥– តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅសហភាពអឺរ៉ុបលោក វឡាឌី មៀរ ជីសូវ (Vladimir Chizhov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភាពដៃគូយុទ្ធសាស្ត្ររវាងប្រទេសរុស្ស៊ី និង សហភាពអឺរ៉ុប គឺមានសារៈសំខាន់បំផុត សម្រាប់ភាគីទាំងពីរ ។

អានបន្ត

រដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាម៉េរិក លោក Jonh Kerry ប្រហែលជាអាច ធ្វើទស្សនកិច្ច នៅទីក្រុងមូស្គូនាថ្ងៃទី៤ និងទី៥ ខែមករាខាងមុងនេះ

AKP ភ្នំពេញថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៥ – កាលពីថ្ងៃព្រហស្បតិ៍ ទិនានុប្បវត្តិ Kommersant របស់រុស្ស៊ីបាននិយាយថា រដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាម៉េរិក លោក Jonh Kerry ប្រហែលជាធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាថ្ងៃទី៤ និងទី៥ ខែមករា ខាងមុខនេះ ។

អានបន្ត

ជុំវិញចរចារវាងរដ្ឋាភិបាលស៊ីរីនិងពួកប្រឆាំង

AKP​ ភ្នំពេញ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៥– គណៈប្រតិភូរដ្ឋាភិបាលស៊ីរី សម្រាប់កិច្ចពិគ្រោះយោបល់នៅក្រុងមូស្គួ បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការទន្ទឹមរងចាំមើល ពីចំនួននៃសំណើរបស់ពួកប្រឆាំង ប៉ុន្តែការគិតមួយចំនួនក្នុងចំណោមពួកគេទាំងនោះ គឺជាប្រធានបទសម្រាប់កិច្ចពិភាក្សាលម្អិត បន្ថែមទៀត ដែលបើអាចធ្វើទៅបាន នៅទីក្រុងដាម៉ាស់ ។

អានបន្ត

ដើមឆ្នាំ២០១៥ភ្ញៀវទេសចរបរទេសចូលតាម ច្រកប៉ោយប៉ែតកើនឡើង

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥–លោក ជង់ ឡឹម ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅខែមករា​ឆ្នាំ២០១៥នេះភ្ញៀវទេសចរបរទេសចូលតាម ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានចំនួន៤៦.០១៩​នាក់ ដែល មានការកើនឡើង៧,៩៩ភាគរយ បើធៀបនឹងខែធ្នូឆ្នាំ២០១៤មានចំនួន ៤២.៦១៤នាក់។

អានបន្ត

អភិបាលរាជធានីភ្នំពេញជួបពិភាក្សាការងារ ជាមួយនាយកអង្គការ CPL

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ –កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នៅសាលារាជធានីភ្នំពេញ ឯកឧត្តមអភិបាល ប៉ា សុជាតិវង្ស បានទទួលជួបជាមួយលោក Fred Garmon នាយកអង្គការ People for Care and Learning (CPL) របស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាការងារលើផែនការអភិវឌ្ឍន៍ សហគមន៍ភូមិអណ្តូង ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

អានបន្ត

ប្រជាពលរដ្ឋចាស់ជរាទីទាល់ក្រ៥០គ្រួសារទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥–ប្រជាពលរដ្ឋចាស់ជរាទីទាល់ក្រចំនួន៥០គ្រួសារ មកពីសង្កាត់ស្នោរ២០គ្រួសារ និងសង្កាត់ឪឡោក៣០គ្រួសារបានទទួលអំណោយ សង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ខែមករាឆ្នំា ២០១៥ ក្រោមអធិបតីភាពលោកជំទាវ អ៊ួន សុវណ្ណរិន ភរិយាឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ។

អានបន្ត

ឯកឧត្តម ឡៅ ឈីវអ៊ាវ ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិត ជូនដល់និស្សិតនៃសាកលវិទ្យាល័យខេមរៈ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា​ ឆ្នាំ២០១៥ – ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិត ជូនដល់និស្សិតនៃសាកលវិទ្យាល័យខេមរៈ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ ស៊ិន សារ៉េត

អានបន្ត