ទីទុកឯកសារ សំរាប់ សីហា, 2014


សិស្សចំនួន៣១០នាក់ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

AKP ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ លទ្ធផលជាផ្លូវការដែលបានបិទផ្សាយ កាលពីព្រឹក  ថ្ងៃទី៣០ខែសីហា ឆ្នាំ ២០១៤នៅខេត្តព្រះសីហនុបានបង្ហាញថា សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រ ទុតិយភូមិឆ្នាំសិក្សា២០១៣-២០១៤គឺមានចំនួន៣១០នាក់ ស្មើនឹង ១៩.០៦%ក្នុងចំណោមសិស្សានុសិស្ស ចូលរួមប្រឡងមានចំនួន១.៦២៦នាក់។

អានបន្ត

លោកជំទាវ ម៉ែន សំអន ជំរុញឱ្យក្រុមការងារបង្កើនសកម្មភាពចុះជួយប្រជាពលរដ្ឋ

AKP ខេត្តស្វាយរៀង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ​លោកជំទាវ ​ម៉ែន សំអន ​សមាជិកា​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការកណ្ដាល ​ប្រធាន​ក្រុមការងារ​គណៈកម្មាធិការ​កណ្ដាល​ចុះ​ជួយ​ខេត្ត​ស្វាយរៀង បានជំរុញឱ្យ ក្រុមការងារបង្កើនសកម្មភាពក្នុងការចុះជួយប្រជាពលរដ្ឋ ពិសេស​ដោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា​ពី​តម្រូវការ​របស់​ពួកគាត់​ក្នុង​រដូវវស្សា​ឆ្នាំនេះ​។

អានបន្ត

សេចក្តីបំភ្លឺរបស់ក្រសួងមហាផ្ទៃអំពីកិច្ចដំណើរការគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ កាលពីពេលថ្មីៗនេះ មាន​វិទ្យុ​ និង ​គេហទំព័រ​មួយចំនួន​បាន​ចុះ ផ្សាយ​ថា ការធ្វើជំរឿន​ជន​​អន្តោប្រវេសន៍​ គឺ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​សំណើ​ មក​ក្រសួងមហាផ្ទៃ។

អានបន្ត

សាលារាជធានីបើកការដ្ឋានស្តារ និង ជួសជុលផ្លូវហាណូយ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ កំណាត់​ផ្លូវ​ហាណូយ​ ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ខណ្ឌសែន សុខ បាន បើក​ការដ្ឋាន​ស្តារ និង ជួសជុលឡើងវិញហើយ ​កាលពី​​ថ្ងៃទី​៣០ខែ​សីហា ​ឆ្នាំ​ ២០១៤ ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ា សុជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ ដោយមានការ​ចូលរួម​ពី​មន្ត្រី​ក្រោម​ឱវាទ ​និង ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​ ផង​ដែរ។

អានបន្ត

ឯកឧត្តម ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ចុះពិនិត្យមើលភាពរាំងស្ងួតនៅស្រុក បាកាន និងក្រុងពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ – ឯកឧត្តម ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួម ដំណើរជាមួយសហការី អញ្ជើញចុះពិនិត្យមើលភាពរាំងស្ងួតនៅស្រុកបាកាន និងក្រុងពោធិ៍សាត់ នាថ្ងៃ

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គាត ឈន់ អនុញ្ញាតឲ្យសមាជិកព្រឹទ្ធសភាជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ – ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ អនុញ្ញាតឲ្យឯកឧត្តម Shimba Kazuya  សមាជិកព្រឹទ្ធ សភាជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ នៅភ្នំពេញ ។ រូបថតៈ ហ៊ុន យុទ្ធគុណ

អានបន្ត

អាស៊ាន៖ សន្និសីទស្តីពីបរិស្ថាននៅប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ – សន្និសីទលើកទី២៥ របស់មន្ត្រីជាន់ខ្ពស់បរិស្ថានរបស់អាស៊ាន (ASOEN-25) បានចាប់ផ្តើម ​ប្រព្រឹត្តទៅ កាលពីថ្ងៃអង្គារ នៅទីក្រុងវៀងចន្ទ ក្នុង ប្រទេសឡាវ។

អានបន្ត

លោកជំទាវ មីន មាណវី អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី កត្តាហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ – លោកជំទាវ មីន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន​ និងឯកឧត្តមហ៊ុន  ម៉ានី ប្រធាន ​សហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតី ពិធីបើក​វគ្គ​បណ្តុះ​​បណ្តាលស្តីពី កត្តា​ហា​និ​ភ័យនៃការ

អានបន្ត

សិស្សតែ២៥,៧២ភាគរយប្រឡងជាប់សញ្ញាបត្រទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤—សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​អប់រំ ​យុវជន ​និង ​កីឡា​ចេញ​ផ្សាយ​ថ្ងៃ​ ទី២៩​ ខែសីហា​ ឆ្នាំ២០១៤​បាន​ឱ្យ​ដឹង​ថា​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម ​សិក្សា​ទុតិយ​ភូមិ​ចំណេះ​ទូទៅ ​និង​ បំពេញ​វិជ្ជា​ឆ្នាំ​សិក្សា​២០១៣-២០១៤​នេះ​ មាន​ បេក្ខ​ជន​ប្រឡង​ជាប់​តែ​ចំនួន​២៣​ ១២៦​នាក់​ ស្មើនឹង​២៥,៧២​ភាគ​រយ​តែប៉ុណ្ណោះ​ ក្នុង​ចំណោម​បេក្ខជន​ដែលចូលរួមប្រឡងចំនួន៨៩ ៩៣៧នាក់។

អានបន្ត

នាយករដ្ឋមន្ត្រីវៀតណាមចង់ពន្លឿនការរៀបចំរចនាសម្ព័ន្ធ ឡើងវិញរបស់បណ្តាក្រុមហ៊ុនរបស់រដ្ឋ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤– តាមសេចក្តីប្រកាសមួយរបស់ការិយាល័យរដ្ឋាភិបាលបានឱ្យដឹងថា នាយករដ្ឋមន្ត្រីលោក Nguyên Tân Dung បានស្នើសុំឱ្យពួកអាជ្ញាធរមូលដ្ឋាន ប្រកាន់ខ្ជាប់នូវភារកិច្ចការដឹកនាំ ឱ្យបានខ្លាំង និង រហ័សរហួននូវការចូលហ៊ុន នៅតាមបណ្តាសហគ្រាសរបស់រដ្ឋ និង ការដក យកវិញមូលធន​សាធារណៈ។

អានបន្ត

ឯកឧត្តម ជា ច័ន្ទបរិបូណ៌ អញ្ជើញជាអធិបតី កិច្ចប្រជុំពិភាក្សាលើគម្រោងស្តីពី ការបង្កើតយន្តការកែសម្រួលពាក្យពេចន៍អសីលធម៌លើបណ្តាញអ៊ីនធឺណែត

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ – ឯកឧត្តម ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំពិភាក្សាលើគម្រោងស្តីពី ការបង្កើតយន្តការកែសម្រួលពាក្យពេចន៍

អានបន្ត

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពីសន្តិសុខសណ្តាប់ធ្នាប់ និងការពង្រឹងការងារគ្រប់ផ្នែកក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ – ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ អញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពីសន្តិសុខសណ្តាប់ ធ្នាប់ និងការពង្រឹងការងារគ្រប់ផ្នែកក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩​ ខែសីហា ឆ្នាំ២០១៤ នៅភ្នំពេញ ។ រូបថតៈ អុក សុខខឿន  

អានបន្ត

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិនៅក្នុងមាតិកា នៃកិច្ចសន្ទនាគ្នាមួយនៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤– «ការរៀបចំថ្មី ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអន្តរជាតិ » គឺជាប្រធានបទ នៃកិច្ចសន្ទនាគ្នាមួយដែលបាន ប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ សីហា នៅទីក្រុងហាណូយ ។

អានបន្ត

ឯកឧត្តម ញឹម វណ្ណដា អញ្ជើញចុះពិនិត្យភាពរាំងស្ងួត នៅស្រុកបាកាននិងក្រុងពោធិ៍សាត់

AKP ខេត្តពោធិ៍សាត់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤—ភាព​រាំង​ស្ងួត​នៅ​ក្នុង​ឃុំអូរ​តា​ប៉ោង​ ឃុំ​ស្វាយ​ដូន​កែវ​ ស្រុក​បា​កាន​ និង​ នៅឃុំ ល​លក​ស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាគោលដៅដែលត្រូវបានចុះពិនិត្យដោយ ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី​ ញឹម ​វណ្ណដា ​អនុប្រធានទី១​​គណៈ​​កម្មាធិការ​​ជាតិ​គ្រប់​គ្រង​គ្រោះ ​មហន្តរាយ​ កាលថ្ងៃទី២៨ និង២៩ ខែសីហា។

អានបន្ត

វៀតណាមនាំចេញអង្ករក្នុងតម្លៃជាង២ពាន់លានដុល្លារចាប់ពីខែមករា មក

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤– តាមការគ្រោងទុកមុន របស់ក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសវៀតណាម នឹងសម្រេចបានក្នុងខែ សីហានេះ ៥៨៤.០០០តោន ក្នុងតម្លៃ ២៦៧ លានដុល្លារ ។

អានបន្ត

អាស៊ាន និង ចិនចង់កែលម្អតំបន់ដោះដូរពាណិជ្ជកម្មសេរី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤– អាស៊ាន និង ចិនបានសម្រេចចិត្តបើកកិច្ចចរចាទាំងឡាយ ស្តីពីការកែលម្អតំបន់ដោះដូរ ពាណិជ្ជកម្មសេរីរបស់ខ្លួន ដើម្បីធានាបាននូវប្រសិទ្ធភាព របស់វា នេះបើតាមការឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិគ្រោះគ្នា រវាងបណ្តារដ្ឋមន្រ្តី សេដ្ឋកិច្ច អាស៊ាន និងរដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ចិន ។

អានបន្ត

ប្រធានាធិបតីចិនអំពាវនាវសុំឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកែលម្អទំនាក់ទំនងចិន – វៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤– ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបសន្ទនាគ្នាជាមួយលោក ឡេ ហុងអាញ់ ដែលជាបេសកជនពិសេសរបស់អគ្គលេខាធិការ នៃគណៈ កម្មាធិការកណ្តាល របស់បក្សកុម្មុយនីស្ត វៀតណាម ( PCV ) កាលពីថ្ងៃពុធនៅទីក្រុងប៉េកាំង និង បានអំពាវនាវសុំឱ្យមានកិច្ចខិតខំប្រឹងប្រែង រួមគ្នា ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី នៅក្រោយភាពតានតឹងនាពេលថ្មីៗនេះ រវាងប្រទេសទាំងពីរនោះ ។

អានបន្ត

ក្រុមហ៊ុនរួមទុន PSA – Dongleng នឹងបើករោងចក្រទី៤ របស់ខ្លួននៅក្នុងប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤– ក្រុមហ៊ុន Dongleng Peugeot Citroem Automobili Company ( DPCA ) Ltd. ដែលជាក្រុមហ៊ុនរួមទុនមួយ រវាងអ្នកផលិតរថយន្តរបស់ បារាំង PSA Peugeot Citroen និង អ្នកផលិតរថយន្តចិន Dongfeng Motor Corporation នឹងបើករោងចក្រទី៤មួយ នៅក្នុងប្រទេសចិន ។

អានបន្ត

ប្រទេសចិនអនុញ្ញាតឱ្យមន្ទីរពេទ្យបរទេស នៅក្នុងទីក្រុងបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០១៤– កាលពីថ្ងៃពុធ ក្រសួងពាណិជ្ជកម្មរបស់ចិន បានគូសបញ្ជាក់ថា ប្រទេសចិនបានអនុញ្ញាត ឱ្យ​បណ្តាមន្ទីរពេទ្យឯកជនរបស់បរទេស នៅក្នុងបណ្តាទីក្រុង និងខេត្ត ចំនួន៧។

អានបន្ត

កំណើននៃការនាំចេញផលិតផលកសិ-វនប្បកម្ម និង ជលផល

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤– តាមក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទបានឱ្យដឹងថា តម្លៃនៃការនាំចេញផលិតផល កសិ-វនប្បកម្ម និង ជលផល នៅក្នុងខែសីហា គឺមាន តម្លៃ២,៤៧ពាន់លានដុល្លារ ដែលធ្វើឱ្យតម្លៃ សរុប នៃផលិតផលទាំងនេះចាប់តាំងពីដើមឆ្នាំមក កើនឡើងដល់២០,២២ពាន់លានដុល្លារ ពោលគឺ កើនឡើង១១ ,៩% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ ។

អានបន្ត

EUពិភាក្សាគ្នាពីការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៤– តាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ឱ្យដឹងថា អធិកាបតីអាល្លឺម៉ង់ លោក ស្រី អេនជេឡា ម៉ាហ្គែល បានប្រកាសកាលពីថ្ងៃ ព្រហស្បតិ៍ថា សហភាពអាល្លឺម៉ង់ (EU) នឹង ពិភាក្សាពីការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងរុស្ស៊ី នៅឯកិច្ចប្រជុំកំពូលពិសេសរបស់ខ្លួន នៅ ទីក្រុងប្រ៊ុយសែល កាលពីថ្ងៃសៅរ៍ ។

អានបន្ត

អ.ស.ប ស្វែងរកជំនួយបន្ទាន់សម្រាប់ជំនួយមនុស្សធម៌នៅអ៊ីរ៉ាក់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៤– អ្នកនាំពាក្យ អ.ស.ប លោក ស្តេបហ្វេន ឌូហ្សារិច បានប្រាប់ពួកអ្នកយកព័ត៌មាននៅ អ.ស.ប កាលពីថ្ងៃព្រហស្បតិ៍ថា ភ្នាក់ងារនានា ដែលនៅ ក្រោមការណែនាំរបស់ អ.ស.ប បានជំរុញក្នុងការផ្តល់ជំនួយមនុស្សធម៌ នៅក្នុងតំបន់នានា របស់អ៊ីរ៉ាក់ដែលឡោមព័ទ្ធដោយក្រុម ប្រដាប់អាវុធ ។

អានបន្ត

សមាជិកសភារុស្ស៊ីបដិសេធចំពោះការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែន អំពីវត្តមានកងទ័ពរុស្ស៊ីនៅទីនោះ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤– សមាជិកសភា ( Duma ) រុស្ស៊ីមួយរួប លោក ហ្ស៊ឺហ្គេ ណារីស្គីន បានបដិសេធចំពោះ ការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូសេនកូ ( Petro Poroshenko ) ថា ប្រទេសរុស្ស៊ីបានចល័តកងទ័ពរបស់ខ្លួនចូលទៅក្នុងប្រទេសអ៊ុយក្រែន ។

អានបន្ត

ក្រុមហ៊ុនជប៉ុនចំនួន៧៦០បានចុះបញ្ជីពាណិជ្ជកម្ម បណ្តាក់ទុនវិនិយោគនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤—ឯកឧត្តម Shimba Kazuya សមាជិកព្រឹទ្ធសភា ជប៉ុនបាន ថ្លែងថា មកដល់​បច្ចុប្បន្ននេះ ក្រុម​ហ៊ុន​ជប៉ុន​ ដែល​បាន​ចុះបញ្ជីពាណិជ្ជកម្ម​បណ្តាក់​ទុនវិនិយោគ​នៅ ​កម្ពុជា​មាន​ចំនួន​៧៦០​ក្រុមហ៊ុន ​ហើយ​ក្រុមហ៊ុន​ ទាំងនោះ ​នឹង បង្កើន​ចង្វាក់​ ផលិតកម្ម ​និង ​តម្លៃ​បន្ថែម​ សម្រាប់ការ​ផ្គត់ផ្គង់​ និង ​ការនាំ​​ចេញ​ដែល​ជា​កត្តា​មួយ​ក្នុង​ការ​ជំរុញ ​ឲ្យកំណើន សេដ្ឋកិច្ច កម្ពុជា។

អានបន្ត

ព្រឹទ្ធសភាជ្រើសតាំងឯកឧត្តម លី ណារុន ជាសមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយតំណាងព្រឹទ្ធសភា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤—ក្នុង​ចំណោម​បេក្ខជន​ចំនួន​៤រូប​ ឯកឧត្តម​ លី​ ណារុន​ ត្រូវ​បាន​ព្រឹទ្ធសភា​ បោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ជំនួស ឯកឧត្ដម ប្រាក់ សុខ ដែលបានទទួលមរណភាព ដោយទទួលបានសំឡេង គាំទ្រចំនួន៤១សំឡេង។

អានបន្ត

អាជ្ញាធរខេត្តរិះរកវិធានការជួយសង្គ្រោះដំណាំស្រូវដែលជួបភាពរាំងស្ងួត

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤—កិច្ច​ប្រជុំ​បន្ទាន់​មួយ​បាន​ប្រព្រឹត្ត​ទៅ ​កាល​ពីរ​សៀល​ថ្ងៃទី២៨ ​ខែសីហា​ ឆ្នាំ២០១៤ ​នៅ​សាលា​ខេត្ត​បន្ទាយ​មានជ័យ ​ក្រោម​អធិបតី​ភាព​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ញឹម ​វណ្ណដា​ អនុប្រធាន​ទី១គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ត រាយ ដើម្បីពិភាក្សារិះរកវិធានការជួយ​​សង្គ្រោះ​ដល់​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​ ដែល​កំពុង​ជួប​​គ្រោះ​​រាំង​ស្ងួត​​ នោះ។

អានបន្ត

ពលរដ្ឋស្ម័គ្រចិត្ដ៦៩គ្រួសារក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទទួលប័ណ្ណកម្មសិទ្ធិផ្ទះ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤–ប្រជាពលរដ្ឋចំនួន៦៩គ្រួសារ ក្នុងសង្កាត់ព្រែកលាបខណ្ឌ​ជ្រោយ​ចង្វារ​ ដែលស្ម័គ្រ​ចិត្ដ​ ទទួល​យក​ផ្ទះ​ល្វែង​ទំហំ​៥ម៉ែត្រ​គុណ​១៦ម៉ែត្រ​ស្ថិត​នៅ​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយ​ចង្វារ ​(បុរីរុងរឿង) ​បានទទួល​យកប័ណ្ណកម្ម សិទ្ធិរបស់​ ខ្លួនកាល​ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ដែលប្រគល់​ដោយ​ឯក​ឧត្តម​ ប៉ា ​សុជាតិវង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ ។

អានបន្ត

ប្រទេសបារាំងបន្តផ្តល់ជំនួយដល់វិស័យភាពយន្តនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤—កិច្ច​ព្រម​ព្រៀង​ផ្តល់​​ឥណទាន​​ឥត​​សំណង​មួយ​ដែល​មាន​ទឹក​ប្រាក់១,៥ លានអឺរ៉ូ (ប្រហែល ២លានដុល្លារ) ត្រូវ​បាន​ចុះហត្ថ​លេខា ​កាល​ពីថ្ងៃ​ទី២៨ ​ខែសីហា ឆ្នំា២០១៤ រវាង​ក្រសួង​សេដ្ឋកិច្ច​ និង ​ហិរញ្ញវត្ថុ ​ទីភ្នាក់ងារ​ អភិ​វឌ្ឍន៍​បារាំង ​(AFD)​ និងស្ថានទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា។

អានបន្ត

សម្តេចតេជោនឹងប្រកាសផ្សព្វផ្សាយជាផ្លូវការគោលនយោបាយ និង ផែនការសកម្មភាពស្ដីពីការគាំពារ និង អភិវឌ្ឍន៍កុមារតូច

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤—ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ​ជាផ្លូវ​ការ​គោល​នយោបាយ ​និង​ ផែន​ការ​សកម្មភាព​ស្ដីពី​ ការ​គាំ ពារ​ និង​ អភិវឌ្ឍន៍​កុមារ​តូច​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​របស់​សម្ដេច​អគ្គ​មហាសេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​ រដ្ឋ​មន្ដ្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ​នៅថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ២០១៤​នៅវិទ្យាស្ថាន​ជាតិ​អប់រំ​។

អានបន្ត

ឯកឧត្តម​ ហង់ ជួនណារ៉ុន អញ្ជើញជាអធិបតី អង្គវិបស្សនាបូកសរុប និងវាយ តម្លៃសមិទ្ធផលអប់រំ យុវជន និងកីឡា ក្នុងរយៈពេល ០១ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ – ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី អង្គវិបស្សនាបូកសរុប និងវាយតម្លៃសមិទ្ធផលអប់រំ យុវជន និងកីឡា ក្នុងរយៈពេល ០១ឆ្នាំ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ នៅភ្នំពេញ ។ រូបថតៈ​ អុក សុខខឿន

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយនាយកផ្នែកទំនាក់ ទំនងកិច្ចការសហគ្រាសប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Heineken

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ – ឯកឧត្តម ខៀវ កាញារីទ្ធ​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយលោក Mark Campbell នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Heineken នាព្រឹក

អានបន្ត

ឯកឧត្តម យក់ ង៉ុយ ប្រគល់សញ្ញាបត្រថ្នាក់​បរិញ្ញាបត្រ​ បរិញ្ញាបត្ររង​ និង​ បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ​​ជូន​ដល់​និសិ្សត និងកាត់ខ្សែបូណ៌សម្ពោធអគារសិក្សា នៃ​សាកល​វិទ្យា​ល័យ​សៅ​ស៍​អ៊ីស​ថ៍​អេយសៀ

AKP សៀមរាប ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ – ​ឯក​ឧត្តម​ យក់ ង៉ុយ​ រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កី​ឡា​ ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ បរិញ្ញា បត្ររង​ និង​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ជូន​ដល់​និសិ្សត និងកាត់ខ្សែបូណ៌សម្ពោធ​អាគារសិក្សានៃសាកល​វិទ្យាល័យ

អានបន្ត

កម្ពុជា-ថៃសម្រេចបង្កើតក្រុមការងាររួមគ្នាចុះស្រង់ស្ថិតិពលករខ្មែរ ដែលខុសច្បាប់ឲ្យក្លាយទៅជាស្របច្បាប់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤—រាជរដ្ឋាភិបាលកម្ពុជា-ថៃចាប់ផ្តើមរួម​គ្នា​បង្កើត​ក្រុម​ការងារ​ចម្រុះ​ចល័ត​មួយ​ដើម្បីចុះ​បំពេញ​​ ឯក​សារ​ស្រប​ច្បាប់​ជូន​ដល់​ពលករ​ខ្មែរ​ ដែល​វិល​ត្រឡប់​ទៅស្វែង​ រកការងារលើទឹកដីថៃវិញនោះ។

អានបន្ត

ឯកឧត្តម​ ប៉ា សុជាតិវង្ស ជួបសំណេះសំណាលជាមួយកងរាជអាវុធហត្ថ​រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ – ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ជួបសំណេះសំណាលជាមួយកងរាជ​អាវុធហត្ថ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ នៅភ្នំពេញ ។ រូបថតៈ អុក សុខខឿន

អានបន្ត

ផលិត​ផល​របស់​ខ្មែរ នៅខេត្ត​សៀមរាប​​ នឹង​បើកឲ្យ​ដំណើរ​ការ​ដាក់​លក់ក្នុង សណ្ឋាគារ សិន្តាមុនី រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ​

AKP សៀមរាប ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤​– ផលិត​ផល​​ដែលផលិតដោយដៃរបស់​ប្រជាពលរដ្ឋខ្មែរ មានលក្ខណៈខ្នាតតូច នៅក្នុងខេត្តសៀមរាប នឹង ត្រូវបើកអោយដំណើរការលក់ក្នុងទីតាំងនៃសណ្ឋាគារ សិន្តាមុន្នី នៃក្រុងសៀមរាប ជារៀងរាល់ថ្ងៃសៅរ៍

អានបន្ត

ថ្នាក់ដឹកនាំរាជធានីភ្នំពេញ និង ទីក្រុងហូជីមិញបញ្ជាក់ពីការពង្រឹងដំណើរការ និងប្រក្រតីភាពរបស់មន្ទីរពេទ្យជោរីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤—ក្នុងជំនួបពិភាក្សារវាងឯកឧត្តម​ ប៉ា សុជាតិវង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ និង​ លោក Hua ​Ngoc ​Than ​អនុប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ទីក្រុង​ហូជី មិញ​ នៃសាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ កាលពីរសៀល​ថ្ងៃទី២៧​

អានបន្ត

ខេត្ត​ព្រៃវែង​ប្រាថ្នា​​ចង់​ឱ្យមាន​ការជួយ​​ពី​ ខេត្តឡុង​អាន វៀតណាម នៅ​ក្នុង​វិស័យនានា​

AKP ភ្នំ​ពេញ​ ថ្ងៃ​ទី២៨ ខែ​សីហា ឆ្នាំ​ ២០១៤​– នា​ឱកាស​នៃ​កិច្ច​ប្រជុំ​ការ​ងារ​មួយ​ កាល​ពី​ថ្ងៃអង្គារ ជាមួយ​ពួក​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ក្រុម​ប្រឹក្សា​ប្រជាជន​ខេត្ត​ឡុង​អាន​ (ភាគខាង​ត្បូងវៀតណាម​) លោក ស្បោង​ សារ៉ាត់​ ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សាខេត្ត​ព្រៃ​វែង​ បាន​ស្នើសុំ​ឱ្យខេត្ត​ឡុង​អាន ​របស់​ប្រទេស​វៀតណាម​ជួយ​ដល់​​ខេត្ត​ព្រៃ​វែង​លើ​ការដាំដំណាំ ការ​ចិញ្ចឹម​សត្វ​ បសុពេទ្យ…។

អានបន្ត

ការបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចលើកទី៤៦ នៅក្នុងប្រទេសមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៤– សន្និសីទលើកទី៤៦ ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អាស៊ាន (AEM-46) បានបើកធ្វើកាលពី ថ្ងៃចន្ទ នៅទីក្រុង ណៃពីដោ ក្នុងប្រទេសមីយ៉ាន់ម៉ា ។

អានបន្ត

ជ័យលាភីឆ្នើមនៅឧត្តមសិក្សា ក្នុងទីក្រុងហាណូយ ត្រូវបានទទួលគ្រឿងឥស្សរិយយស

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ – លោកស្រីអនុប្រធានាធិបតី Nguyen Thi Doan បានទទួលជួប កាលពីថ្ងៃអាទិត្យ នៅទីក្រុង ហាណូយ នូវជ័យលាភីឆ្នើម ប្រចាំឆ្នាំ២០១៤ នៅ តាមបណ្តាសកលវិទ្យាល័យ សាលាឧត្តមសិក្សា និង នៅតាមបណ្តាវិទ្យាស្ថាននានារបស់រដ្ឋធានី។

អានបន្ត

ឥណ្ឌាកោតសរសើរទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤– នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់ហ្ស៊ុង បានទទួលជួបកាលពីថ្ងៃចន្ទទី២៥ សីហា រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោកស្រី ស៊ូសម៉ា ស្វារ៉ា ដែលកំពុងបំពេញទស្សនកិច្ចការងារមួយនៅក្នុងប្រទេសវៀតណាម ។

អានបន្ត