ទីទុកឯកសារ សំរាប់ មេសា, 2014


អាជ្ញាធររាជធានីមិនអនុញ្ញាតឲ្យរៀបចំទិវាពលកម្មអន្តរជាតិ នៅទីលានប្រជាធិបតេយ្យឡើយ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្ន ២០១៤—អាជ្ញាធររាជធានីភ្នំពេញបាននិយាយថា ខ្លួនមិនអនុញ្ញាត ឲ្យសហភាពសហព័ន្ធ សហ ជីព និងសមាគម ដែលមានបំណង យកទីលានប្រជាធិបតេយ្យ ឬទីតាំង សាធារណៈណាមួយ ដើម្បីរំលឹកខួបទិវាពលកម្មអន្តរជាតិលើកទី ១២៨ នៅថ្ងៃទី ១ ឧសភានោះឡើយ។

អានបន្ត

ព្រះមហាក្សត្រ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ច នៅសាធារណរដ្ឋបារាំង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ – ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ ដើម្បីបំពេញព្រះរាជ

អានបន្ត

ទីក្រុងកាន់ថូ ជាកម្លាំងចលករមួយនៃការអភិវឌ្ឍ ដែនដីសណ្តទន្លេមេគង្គ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤– លើកចេញឧបសគ្គទាំងឡាយ សម្រាប់ការអភិវឌ្ឍឆាប់រហ័ស និងយូរអង្វែងរបស់ទីក្រុងកាន់ថូ ដើ ម្បីធ្វើឱ្យទីក្រុងនេះ គួរតែទទួលបានលក្ខនិ្តកៈជាមជ្ឈមណ្ឌលសង្គម-សេដ្ឋកិច្ច នៃដែនដីសណ្តទន្លេ មេគង្គ។

អានបន្ត

សម្តេច ហេង សំរិន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតថ្មីនៃសហព័ន្ធរុស្ស៊ី​ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី៣០​ ខែមេសា ឆ្នាំ២០១៤ – សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម Dmitry Tsvetkov  ឯកអគ្គរដ្ឋទូតថ្មីនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សា

អានបន្ត

ជំងឺកញ្ជ្រិល៖ ៣២ករណីថ្មីដែលបានរកឃើញកាលពីថ្ងៃអាទិត្យ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤– កាលពីម្សិលមិញ​ ប្រទេស​​បាន​រកឃើញ​៣២​​​​ករណីថ្មី​នៃជំងឺកញ្ជ្រិល ដែលធ្វើឱ្យចំនួនអ្នក ជំងឺ​នេះ​កើន ឡើងដល់​​ ៣.៧១៦នាក់ នៅថ្នាក់ជាតិ​ ចាប់តាំងពីដើមឆ្នាំ​មក។ប៉ុន្តែ​ដំណឹង​ល្អនោះគឺ​ មិនមានករណី ណាមួយ​បង្ក​ឱ្យមាន​ការសោកស្តាយនោះឡើយ កាល​ពីថ្ងៃអាទិត្យ​​ នៅក្នុង​​៣៣​ក្រុងនិង​ខេត្ត។​

អានបន្ត

ការភ្លក្សរសជាតិម្ហូបអាហារ​វៀតណាមនៅលើទន្លេសែន​

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០១៤– ក្នុងក្របខណ្ឌនៃ​ឆ្នាំវៀតណាម​នៅក្នុងប្រទេសបារាំង​ ឆ្នាំ​​២០១៤​ សមាគម​ Le Liseron ដែលជា សមាគមដែលជួយដល់ជនងាយរងគ្រោះ​បំផុត​​ និងជា​សមាគម​មិត្តភាព​វៀតណាម​-បារាំង ដោយ​

អានបន្ត

ការនាំចេញផលិតផលកសិកម្មមានតម្លៃ៤ ,៧៤ពាន់លានដុល្លារ ចាប់តាំងពីខែមករា មក

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៤– ដោយបានចូលរួមវិភាគទានយ៉ាងធំធេង នៅក្នុងតម្លៃសរុបក្នុងការនាំចេញរបស់ជាតិ ចន្លោះខែមករា និងខែមេសា ផលិតផលកសិកម្មមានតម្លៃ ៤,៧៤ពាន់លានដុល្លារ គឺកើនឡើង ៥,៨%ក្នុង សន្ទស្សន៍ប្រចាំឆ្នាំ ។

អានបន្ត

ចិននឹងពង្រឹងការឃ្លាំមើលទៅលើសន្តិសុខការងារ

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០១៤– មន្ត្រីមួយរូប នៅក្នុងអយ្យកាប្រជាជនកំពូល (PPS) របស់ចិនបានគូសបញ្ជាក់កាលពីថ្ងៃ​អាទិត្យថាៈ រដ្ឋអាជ្ញាចិន នឹងពង្រឹងការឃ្លាំមើលទាក់ទិនទៅនឹងកំហុសក្នុងការងាររបស់ពួកមន្ត្រី នៅក្នុងគ្រោះ ថ្នាក់ទាំងឡាយ ដែលជាប់ទាក់ទងទៅនឹងសន្តិសុខការងារ ។

អានបន្ត

អភិបាលរាជធានីរំលឹកជាថ្មីអំពីការចាត់វិធានការផ្លូវច្បាប់ ចំពោះការប្រមូលផ្តុំនិងដង្ហែក្បួនឃោសនា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤—អភិបាលរាជធានីភ្នំពេញបានប្រកាសជាថ្មីម្តងទៀតថា នឹងចាត់វិធានការបញ្ឈប់រាល់ សកម្មភាពល្មើស ទាំងអស់ ដែលបានប្រព្រឹត្តនៅតាម​ទីសាធារណៈអំឡុងពេល​ឃោសនា រកសំឡេងឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សា ខណ្ឌទាំង ១២ អាណត្តិទី ២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ០២ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៤ នោះ។

អានបន្ត

សិក្ខាសាលាអន្តរជាតិ ស្តីពីសមុទ្រខាងកើតនៅក្នុងប្រទេសមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០១៤– វិទ្យាសា្ថនអន្តរជាតិនៃការស្រាវជ្រាវយុទ្ធសាស្រ្តរបស់ប្រទេសមីយ៉ាន់ម៉ា បានរៀបចំបើកសិក្ខាសា លាអន្តរជាតិមួយ កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ នៅទីក្រុងរ៉ង់ហ្គូន ស្តីអំពី «បាតុភាពសម្រាប់ អាស៊ានផ្នែកនាវាចរណ៍ និងទស្សនវិស័យនៃដំណោះស្រាយទំនាស់ នៅក្នុងសមុទ្រខាងកើត»។

អានបន្ត

ប្រទេសចិន​នឹង​បញ្ចប់​នៅពេលខាងមុខ​អំពីការសិក្សា​ ទៅលើ​សារធាតុ​បំពុលខ្យ​ល់​នៅជុំវិញ​ទីក្រុង​ប៉េកាំង​

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០១៤– លោក Zhao Yingmin ប្រធាន​មន្ទីរ​ត្រួតពិនិត្យ​ និងគ្រប់គ្រង​ការបំពុល​របស់​ក្រសួង​ការពារបរិស្ថាន​ បាន​ប្រកាសឱ្យដឹងថា កាលពីថ្ងៃអាទិត្យថា​ ការវិភាគ​មួយ​ដែលពាក់ព័ន្ធនឹង​ការបំពុល​ខ្យល់​នៃ​ទីក្រុង​ប៉េ កាំង ទីក្រុងTianjin និង​ទីក្រុង​Shijiazhuang នឹងត្រូវ​បញ្ចប់​​ចាប់ពីពេលនេះ​ដល់​ខែ មិថុនា

អានបន្ត

ការបោះឆ្នោតនៅប្រទេសអ៊ីរ៉ាក់ មានសារសំខាន់ក្នុងការបញ្ជៀសនូវវិបត្តិ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០១៤– ឧបនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក សាឡេ អាល់-ម៉ូតឡាក់ (Sakhal-Matlaq) បានសង្កត់ធ្ងន់ពីសារសំ ខាន់នៃការបោះឆ្នោតសភាសម្រាប់ប្រទេសអ៊ីរ៉ាក់ ក្នុងការដោះស្រាយវិបត្តិនានា នាពេលថ្មីៗនេះ។

អានបន្ត

វាយប្រហារនៅអាហ្វហ្គានីស្ថានខាងកើតស្លាប់ពួក សកម្មប្រយុទ្ធ៤៩នាក់ និងទាហាន៥នាក់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤– មន្រ្តីក្រសួងការពារប្រទេសមួយរូប បាននិយាយពីព្រឹកថ្ងៃអង្គារនេះថា ពួកឧទ្ទាមតាលីបង់រហូត ដល់៤៩នាក់ និងទាហាន៥នាក់បានស្លាប់ បន្ទាប់ពីការវាយប្រហារយ៉ាងធំមួយរបស់ពួក តាលីបង់ នៅក្នុងខេត្តប៉ាត់ទីយ៉ា ប្រទេសអាហ្គានីស្ថានភាគខាងកើត ។

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាជាមួយអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន Sony

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាជាមួយលោក Naoyuki Higuchi អ្នក ចាត់ការទូទៅរបស់ក្រុមហ៊ុន Sony និងជាប្រធានផែនការធុរកិច្ចនិងគ្រប់គ្រងប្រចាំតំបន់  នាព្រឹកថ្ងៃទី៣០

អានបន្ត

រុស្ស៊ី – បញ្ហាពួកអ្នកសង្កេតការណ៍ OSCE នៅអ៊ុយក្រែន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤– ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ បានសន្យាជួយធ្វើឱ្យមានការដោះលែងពួកអ្នកសង្កេតការណ៍អឺរ៉ុប ដែល គេចាប់ឃុំឃាំងនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត នៅពេលដែលអគ្គលេខាធិការ អ.ស.ប លោក បាន គី-មូន បានធ្វើការថ្កោលទោសយ៉ាងខ្លាំងដល់ការឃុំឃាំងនេះ ។

អានបន្ត

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបពិភាក្សាជាមួយឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ – ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាជាមួយឯកឧត្តម Haoliang Xu ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជា​នាយក​ការិយាល័យទទួលបន្ទុក

អានបន្ត

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ – ឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការ​ង​នៃកងយោធពល​ខេមរភូមិន្ទ​ និងជាមេ​បញ្ជា​ការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះ សីហនុ

អានបន្ត

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីៈ វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន គឺបណ្តាល មកពីរដ្ឋប្រហារមួយដែលគាំទ្រដោយលោកខាងលិច

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤– រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ហ្សឺហ្គេ ឡាវរ៉ូវ បាននិយាយកាលពីថ្ងៃអង្គារនេះនៅឯកិច្ចចរចា\ជា មួយសមភាគីគុយបារបស់លោក លោក ប្រូណូ រ៉ូទ្រីហ្គេស (Bruno Rodrihuez ) ថា វិបត្តិនៅក្នុង ប្រទេសអ៊ុយក្រែនបានកើតឡើង ដោយសាររដ្ឋប្រហារមួយដែលត្រូវបានគាំទ្រដោយលោកខាងលិច។

អានបន្ត

លោក ឃឺរី ជំរុញឱ្យសមាជិកណាតូបង្កើនថវិកាការពារជាតិ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤– កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសអាមេរិក ចន ឃឺរី បានជំរុញដល់សមាជិករបស់ណាតូ ដើម្បីជំរុញ ការចំណាយរបស់ពួកគេ ចំពោះការការពារក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកបានអំពាវនាវដល់ការ

អានបន្ត

ក្រសួងពាណិជ្ជកម្មជាស្ថាប័នដ៏សំខាន់ក្នុងការសម្របសម្រួលគោល នយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤—ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ ២០១៣ និងលើកទិស ដៅការងារ ឆ្នាំ ២០១៤ កាលពីរសៀលថ្ងៃទី ២៩ ខែមេសាឯកឧត្តម គាត ឈន់ ឧបនាយក រដ្ឋមន្រ្ដីប្រចាំការបានមានប្រសាសន៍ថា ក្នុងចំណោមបណ្ដាក្រសួង ស្ថាប័ននានា ដែលពាក់ ព័ន្ធ ក្រសួងពាណិជ្ជកម្មគឺជាស្ថាប័នដ៏សំខាន់មួយ ដែលមានមុខងារ និងភារកិច្ចចូលរួម អនុវត្តន៍ឲ្យចេញជាផ្លែផ្កា ហើយជាយន្ដការស្នូល មួយក្នុងការជួយសម្របសម្រួលនូវគោល នយោបាយស្ដីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាលទៅកាន់ទី ផ្សារអន្ដរជាតិ ។

អានបន្ត

កម្ពុជាពិគ្រោះគ្នាលើ ពីធីសារបន្ថែមនៃអនុញ្ញាសិទ្ធិកុមារស្តីពីនីតិវិធីបណ្តឹងមុននឹងផ្តល់សច្ចាប័ន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤—នៅក្នុងសិក្ខាសាលា ដែលមានសិក្ខាកាមចូលរួមប្រមាណជាង ១០០ នាក់ជាតំ ណាងអង្គការដៃគូនោះ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា៖

អានបន្ត

ពិធីបំពាក់ឋានន្តរសក្តិ និងប្រកាសតែងតាំងផ្លាស់ប្តូរមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ

AKP ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤—នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៤បានរៀបចំពិធី បំពាក់ឋានន្តរសក្តិ និងប្រកាសតែងតាំងផ្លាស់ប្តូរ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតិភាពឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការងនៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

អានបន្ត

សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឲ្យទូតថ្មី នៃសហព័ន្ធរុស៊្សីចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤—សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០១៤ បានអនុញ្ញាតឲ្យឯកឧត្តម ឌីមីទ្រី ធ្វីតហ្គូវ (Mr.DMITRY TSVETKOV) ឯកអគ្គរដ្ឋទូតថ្មី នៃសហព័ន្ធរុស៊្សីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និង សវនាការនៅវិមានរដ្ឋសភា។

អានបន្ត

UNDP មិនត្រឹមតែជាម្ចាស់ជំនួយប៉ុណ្ណោះទេ ថែមទាំងជាដៃគូ សហប្រតិបត្តិការដ៏រឹងមាំនិងស្មើភាពជាមួយកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤—ឯកឧត្តម Xu Haoliang ឧបការីអគ្គលេខាធិការអង្គការ សហប្រជាជាតិ និងជានាយក តំបន់អាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) បានថ្លែងថា UNDP មិនត្រឹម តែបានបំពេញការងារក្នុងនាម ជាម្ចាស់ជំនួយប៉ុណ្ណោះទេ តែក្នុងនាមជាដៃ គូសហប្រតិបត្តិការ ដ៏រឹងមាំ និងស្មើភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកដល់ដំណើរការអភិវឌ្ឍនៅ កម្ពុជាទៀតផង ។

អានបន្ត

ក្រសួងព័ត៌មានគ្រោងរៀបចំបណ្ណាសារអេឡិចត្រូនិក សម្រាប់ផ្ទុករូបថត វីដេអូ និងអត្ថបទ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤—ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា នៅពេលខាងមុខនេះ ក្រសួងព័ត៌មាននឹង រៀបចំជាបណ្ណាសារអេឡិចត្រូនិកសម្រាប់ផ្ទុកឯកសាររូបថត វីដេអូ អត្ថបទ ព័ត៌មាន និងខ្សែអាត់សំឡេង ដែលមានតាំងពីឆ្នាំ ១៩៧៨ មកដែល បច្ចុប្បន្នឯកសារទាំងអស់ នេះ ត្រូវបានរក្សាទុកនៅតាមអគ្គនាយកដ្ឋានរៀងៗខ្លួននោះ។

អានបន្ត

សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ប្រគល់អំណោយមនុស្សធម៌ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

AKP  ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤—សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា សមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការ វត្តស្រះចកបានប្រគល់អំណោយមនុស្សធម៌ រួមមាន៖សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ កាលពីព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នំា២០១៤ នៅក្នុងបរិវេណវត្តស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អានបន្ត

សាធារណរដ្ឋកូរ៉េស្នើសុំកម្ពុជាជួយផ្សព្វផ្សាយកម្មវិធីប្រកួត ប្រជែងវីដេអូគ្លីបស្តីពីប្រទេសកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤—ក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ និងទូទស្សន៍ជាតិ Arirang បានរៀបចំកម្មវិធី ប្រកួតប្រជែងវីដេអូខ្លីស្តីពីប្រទេសកូរ៉េ ដោយបានស្នើសុំឲ្យកម្ពុជាជួយផ្សព្វផ្សាយ ឲ្យបានទូលំ ទូលាយនូវកម្មវិធីនេះ។

អានបន្ត

ឥស្សរជនជាន់ខ្ពស់អង្គការសហប្រជាជាតិពីររូប មើលឃើញពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤—ឯកឧត្តម Haoliang Xu ឧបការីអគ្គលេខាធិការអង្គការ សហប្រជាជាតិ និងជានាយកការិយាល័យតំបន់ អាស៊ីប៉ាស៊ីហ្វិក ទទួលបន្ទុកកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNDP) និងលោកជំទាវ Flavia Pansieri ឧបការីអគ្គលេខាធិការ អង្គការ សហប្រជាជាតិ និង ជាឧត្ដមស្នងការរងជាន់ខ្ពស់របស់អង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានវាយ តម្លៃខ្ពស់ និងមើលឃើញ ពីការ អភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ពិសេសវិស័យ សេដ្ឋកិច្ច និងដំណើរការលទ្ធិប្រជាធិបតេយ្យ។

អានបន្ត

កាកបាទក្រហមកម្ពុជាចែកអំណោយពលរដ្ឋរងគ្រោះ ដោយព្យុះខ្យល់កន្ត្រាក់នៅស្រុកម៉ាឡៃ

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤—ប្រជាពលរដ្ឋ ដែលរងគ្រោះដោយព្យុះខ្យល់កន្ត្រាក់ ចំនួន ៧២ គ្រួសារនៅក្នុងស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យបានទទួលអំណោយ កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី ២៩ ខែ មេសាឆ្នាំ ២០១៤ ។

អានបន្ត

ព្រះករុណា ព្រះមហាក្សត្រស្តេចយាងបំពេញព្រះរាជទស្សនកិច្ច នៅសាធារណរដ្ឋបារាំង

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤—ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ព្រះអង្គបានស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅ សាធារណរដ្ឋបារាំងហើយ កាលពីព្រលប់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៤ ។

អានបន្ត

អបអរទិវាពលកម្មអន្តរជាតិនាយករដ្ឋមន្រ្តីដាក់ចេញនូវប្រការជាច្រើន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤—នៅក្នុងឱកាស នៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១២៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារ លិខិតសម្រាប់ទិវានេះ ដោយបានអំពាវនាវចំពោះក្រសួង ស្ថាប័នរាជរដ្ឋាភិបាលគ្រប់លំ ដាប់ថ្នាក់ ក៏ដូចជានិយោជក កម្មករនិយោជិត សមាគមនិយោជក អង្គការ សហជីព ព្រម ទាំងអង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធ ទាំងអស់យកចិត្តទុកដាក់លើ ប្រការជាច្រើន ដែលមានដូចជា៖

អានបន្ត

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឧបការីអគ្គលេខាធិការ អង្គការសហប្រជាតិ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ – សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សា ការងារជាមួយឯកឧត្ដម Haoliang Xu ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជា​នាយក​ការិយា

អានបន្ត

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន Minibea ប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ – សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុ​ជា ទទួលជួបពិភាក្សា ជាមួយលោក Yoshihisa Kainuma ប្រធានក្រុមហ៊ុន Minibea របស់ជប៉ុន នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ នៅភ្នំពេញ ។ រូបថតៈ ជឹម ណារី

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទទួលជួបពិភាក្សាជាមួយឧបការី អគ្គលេខាធិការ UN និងឧត្តមស្នងការរងជាន់ខ្ពស់ UN

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ – ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ទទួល ជួបពិភាក្សាការងារជាមួយលោក Xu Haoliang ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) និងជា

អានបន្ត

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មជប៉ុនប្តេជ្ញាខិតខំជំរុញ សហគ្រាសជប៉ុនឲ្យមកវិនិយោគនៅកម្ពុជាថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤—ឯកឧត្តម Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជប៉ុនបានធ្វើ ការប្តេជ្ញានៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋ មន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៤ នៅទី ស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា ឯកឧត្តមនឹងខិតខំជំរុញសហគ្រាសជប៉ុន ឲ្យមកវិនិយោគ នៅកម្ពុជាឲ្យបាន ច្រើនថែមទៀត ។

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ បើកវេទិកាសាធារណៈនៅឃុំជាច្រើនក្នុងស្រុកសូទិន

AKP ខេត្តកំពង់ចាម ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤—ដើម្បីគាំទ្រ និងរួមចំណែកជំរុញ ការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី ៣ ផែនការយុទ្ធ សាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្ម វិធីនានា របស់រាជរដ្ឋាភិបាលក្នុងអាណិត្តទី ៥ នៃរដ្ឋសភា ក្រុមការងារចុះបំពេញបេសកម្ម តាមមូលដ្ឋាន ដឹកនាំដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

អានបន្ត

ឯកឧត្តម ទេសរដ្ឋមន្រ្តី ច័ន្ទ សារុន ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចូលនិវត្តន៍ចំនួន ១៤៨នាក់ នៅឃុំលាយបូរ ស្រុកត្រាំកក់

AKP តាកែវ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ – ឯកឧត្តម ច័ន្ទ សារុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូចូលនិវត្តន៍ចំនួន១៤៨នាក់ នៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៤ ។ រូបថតៈ អ៊ុច សៀង AKP-ខេត្តតាកែវ

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋចំនួន ៣ឃុំ ក្នុងស្រុកកោះសូទិន

AKP កំពង់ចាម ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល

អានបន្ត

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ – ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ នៅភ្នំពេញ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់នៅ

អានបន្ត

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង អភិបាលរងខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ – ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីផ្ទេរភារកិច្ច និងចូលកាន់តំណែង អភិបាលរងខេត្តពោធិ៍សាត់ចំនួនពីររូប នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ។

អានបន្ត