ទីទុកឯកសារ សំរាប់ តុលា, 2012


ការផ្សាយទូរទ្សន៍តាមប្រព័ន្ធអាណាឡូកនឹងត្រូវបញ្ចប់នៅឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១២–  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងថា ក្រសួងព័ត៌មានបានផ្តោតការយក ចិត្តទុកដាក់លើការរៀបចំផែន ទីបង្ហាញ

អានបន្ត

សម្តេចប្រធានព្រឹទ្ធសភាផ្តើមគំនិតធ្វើបុណ្យកឋិនទានដង្ហែទៅកាន់វត្តមុនីប្រសិទ្ធីវង្ស

AKPភ្នំពេញ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១២–  សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានមូលមតិគ្នាផ្តួចផ្តើមគំនិតធ្វើបុណ្យកឋិនទាន

អានបន្ត

ពិធីបើកសិក្ខាសាលាស្ដីពី ការកសាងសហគមន៍អាស៊ានមួយ ដែលមានសមាហរណកម្មកាន់តែជិតស្និទ មានការប្រកួតប្រជែង មានសមធម៌ និងការរឹងមាំ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ – សិក្ខាសាលាស្ដីពី ការកសាងសហគមន៍អាស៊ានមួយ ដែលមានសមាហរណកម្មកាន់តែជិតស្និទ មានការប្រកួតប្រជែង មានសមធម៌  និងការរឹងមាំ ក្រោមបាវចនា <អាស៊ានៈ សហគមន៍តែមួយ វាសនាតែមួយ> បានប្រារព្ធពិធីបើកកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២

អានបន្ត

សម្ដេចប្រធានរដ្ឋសភា ហេង សំរិន ត្រឡប់មកដល់មាតុភូមិវិញ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ – សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវត្រូវបានទទួលបដិសណ្ឋារកិច្ច ពីសមាជិករដ្ឋសភានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងឱកាសអញ្ជើញនិវត្តមកដល់មាតុភូមិវិញ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រគល់ពានរង្វាន់ជ័យលាភីដល់តារាបង្ហាញម៉ូតបុរស

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី និងប្រគល់ពានរង្វាន់ ជ័យលាភីដល់តារាបង្ហាញម៉ូត ក្នុងកម្មវិធីជ្រើសតារាបង្ហាញម៉ូតបុរសខ្នាតអន្តរជាតិលើកដំបូង នៅកម្ពុជា (MANHUNT Cambodia 2012) នាយប់ថ្ងៃទី២៩

អានបន្ត

ឯកឧត្តម ឡុង វិសាលោ ទទួលជួបលោកជំទាវ Susan Jacobs

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ – ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបាន ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Susan Jacobs ឯកអគ្គរដ្ឋទូត និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកកុមារអាមេរិក កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ នៅភ្នំពេញ។ កិច្ចពិភាក្សាបានផ្ដោតលើការស្មុំកូនពីកម្ពុជាដែលនឹងចាប់ផ្ដើមពីដើមខែមករា ឆ្នាំ២០១៣ទៅ។ រូបថតៈ ជឹម ណារី  

អានបន្ត

សន្និសីទស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆំាងបទល្មើសឆ្លងដែន

AKP សៀមរាប ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ – មន្រ្តីតុលាការនៃខេត្តជាប់ព្រំដែនកម្ពុជា វៀតណាមនិងឡាវ បានជួបជុំគ្នានៅខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២ ដើម្បីប្រារព្ធធ្វើសន្និសីទតុលាការរួមគ្នា ដើម្បីស្វែងរកយន្តការប្រយុទ្ធប្រឆំាងនឹងបទល្មើសឆ្លងដែនអោយកាន់តែមានប្រសិទ្ធភាព

អានបន្ត

ពិធីបើកការដ្ឋានសាងសង់ផ្លូវលំបេតុងចំនួនពីរខ្សែ

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ – ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋ នៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រុមវិស្វកម្មមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្ត បានបើកការដ្ឋានសាងសង់ផ្លូវលំបេតុងចំនួនពីរខ្សែ ដោយប្រើប្រាស់

អានបន្ត

ក្រុមហ៊ុនហេឡូចូលរួមចែកអំណោយក្នុងសហគមន៍ក្នុងខេត្តព្រះសីហនុ

AKPខេត្តព្រះសីហនុ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២– នៅរសៀលថ្ងៃទី ២៧ ខែតុលាឆ្នាំ២០១២ក្រុមហ៊ុនទូរស័ព្ទចល័តHELLO ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តនៅកម្ពុជា បាន រៀបចំពិធីនៅឆ្នេរអូរឈើទាលក្រោមអធិបតីភាពលោកបណ្ឌិត ជិន សារិន អភិបាលក្រុងព្រះសីហនុ និងលោកអ៊ុក វី ឡានាយកគ្រប់គ្រងផ្នែកធនធានមនុស្ស និងរដ្ឋបាលរបស់ក្រុមហ៊ុនហេឡូ និងបុគ្គលិកបម្រើការក្នុងក្រុមហ៊ុន ជាច្រើន រូបផ្សេងទៀត។ ក្នុងកម្មវិធីនេះក្រុមហ៊ុនទូរស័ព្ទចល័តហេឡូក៏បាន នាំមកនូវអំណោយយកមកចែកជូនដល់អង្គការ ម្លប់តាប៉ាង ក្នុងនោះមានអង្គរចំនួន៥០០គីឡូក្រាម មី១៥កេស ទឹកស៊ីអ៊ីវ១០យួរ ត្រីងៀត១០គីឡូក្រាម និងសម្ភារ សម្រាប់លេងទឹកមួយចំនួនទៀត ដូចជា ពោងខ្យល់ និងគ្រឿងសម្រាប់បរិភោគ និងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

អានបន្ត

វេទិកា​​បច្ចុប្បន្ន​ភាព​នៃការ​បង្កើត​ និង​ដំណើរ​ការ​ពា​ណិជ្ជកម្ម​ថ្នាក់​ជាតិ​

AKPភ្នំពេញ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០១២– វេទិការពន្យល់និយោជកមួយស្ដីអំពីបច្ចុប្បន្នភាពនៃការបង្កើតនិងដំណើរការមជ្ឈមណ្ឌលមជ្ឈត្តការពាណិជ្ជកម្មថ្នាក់ជាតិដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពន្យល់ពីឯកឧត្តមបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងដោយមានការចូលរួមយ៉ាងច្រើនកុះករពីតំ ណាងនិយោជក និងសហគ្រាសនានាប្រមាណជាង១០០នាក់កាលពីចុងសប្ដាហ៍ ខែតុលា នេះនៅសណ្ឋាគារ សូហ្វី តែល ភ្នំពេញភូគីតត្រា ។

អានបន្ត

យុវជន និងកុមារចំនួន ២៨៦នាក់មកពីរាជធានី-ខេត្ត ទទួលបានស្នាដៃប្រឡងប្រណាំង៣ល្អ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២– យុវជន និងកុមារចំនួន ២៨៦នាក់ មកពីរាជធានី-ខេត្តបានទទួលស្នាដៃប្រឡងប្រណាំង ៣ល្អ កូនល្អ សិស្សល្អ មិតល្អ ហើយត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ប័ណ្ឌសរសើរ និងលិខិតសរសើរចាត់ទុកជាស្នាដៃគំរូមួយ ។

អានបន្ត

ប្រធានក្រុមប្រឹក្សាអឺរ៉ុបនឹងអញ្ជើញទស្សនកិច្ចនៅកម្ពុជានៅដើមខែវិច្ឆិកា

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២–

អានបន្ត

កិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ នឹងជំរុញដំណើរការសមាហរណកម្ម អាស៊ាន និងពង្រឹងតួនាទីស្នូលរបស់អាស៊ាន

AKPភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២– សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍កាលពីថ្ងៃទី ៣០ តុលាថា កិច្ច ប្រជុំកំពូលអាស៊ានលើកទី ២១ ខាងមុខនេះនឹងជំរុញដំណើរការសមាហរណកម្មអាស៊ាន និងពង្រឹង តួនាទីស្នូលរបស់អាស៊ាន នៅក្នុងដំណើរការ ផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងសង្គមក្នុងតំបន់ ហើយស្មារតីគន្លឹះនៃ «របៀបវារៈក្រុងភ្នំពេញ» គឺការបន្ដពង្រឹងកិច្ច ខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការអនុវត្ដ ផែនទីចង្អុលផ្លូវសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ានរួមមានការបង្កើតទី ផ្សារ និង មូលដ្ឋានផលិតកម្មរឹងមាំមួយតំបន់សេដ្ឋកិច្ចមួយ ដែលមានភាពប្រកួតប្រជែង ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយសមធម៌ និងសមាហរណកម្មតំបន់អាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក។

អានបន្ត

ឯកឧត្តម ញឹម វណ្ណដា ៖ ការកាត់បន្ថយហានិភ័យ គឺជា​កង្វល់​អន្តរ​វិស័យ​

AKPភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២– ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហាន្តរាយ(គ.ជ.គ.ម) បានថ្លែងនៅក្នុងវេទិកាជាតិលើកទី២២ស្តីពីកាត់បន្ថយហានិភ័យ នៃគ្រោះម ហន្តរាយ ធ្វើនៅក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ ក្រោមប្រធាន បទបញ្ជ្រាបការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអា កាសធាតុនៅក្នុងផែនការអភិវឌ្ឍន៍ជាតិថា ការកាត់បន្ថយហានិភ័យ គឺជាកង្វល់អន្តរវិស័យនៅក្នុងវិស័យសាធារណៈការ ការដឹកជញ្ជូន ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងវិស័យពាក់ព័ន្ធផ្សេងៗទៀត ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានបង្ហាញថា មូលហេតុដែលនាំឲ្យមានប្រធានបទនេះ គឺការគ្រប់គ្រងទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និងគ្រោះមហន្តរាយដទៃទៀតត្រូវបានកត់សម្គាល់ នៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជ រដ្ឋាភិបាលកម្ពុជា និងក្នុងផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍ជាតិ(NSDP) ឆ្នាំ២០០៩-២០១៣ ក៏ដូចជានៅក្នុងវិស័យពាក់

អានបន្ត

វិហារឥស្លាមស្ថិតនៅក្នុងភូមិត្នោតត្រូវបានសម្ពោធឲ្យដំណើរការ

AKP ក្រចេះ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២– ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឃន៍មុស្លិមកម្ពុជាថ្លែងក្នុងពិធីសម្ពោធវិហារឥស្លាម (ម៉ាស្ជិទ) និង អាគារសិក្សាស្ថិតក្នុងភូមិត្នោត  ឃុំពង្រស្រុកឆ្លូង ខេត្ត ក្រចេះ កាលពីរសៀលថ្ងៃទី២៨ ខែតុលា  ឆ្នាំ២០១២ កន្លងទៅនេះថា សមិទ្ធផលម៉ាស្ជិទនេះមិនត្រឹមតែសម្រាប់ធ្វើ

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រតិកម្មនឹងអត្ថបទព័ត៌មាន «អនាគតរាជានិយម ស្ថិតក្នុងកណ្តាប់ដៃ បក្សប្រជាជន»

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២– ក្រោយពីការចុះផ្សាយនូវអត្ថបទដែលមានចំណងជើងថា «អនាគតរាជានិយម ស្ថិតក្នុង កណ្តាប់ដៃគណបក្សប្រជា ជនកម្ពុជា»របស់កាសែតភ្នំពេញប៉ុស្ត៍ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួង ព័ត៌មាន មានប្រតិកម្ម ចំពោះការចុះផ្សាយនូវ អត្ថបទព័ត៌មាននេះ ដែលជាការញុះញង់ បំបែកបំបាក់រវាងរាជវង្សានុ វង្ស និងរាជរដ្ឋាភិបាល ក៏ដូចជា គណបក្សប្រជាជន ហើយឯកឧត្តមរដ្ឋមន្រ្តី បានធ្វើសន្និសីទសារព័ត៌មានមួយ នាព្រឹក ថ្ងៃទី ២៩ ខែតុលាឆ្នាំ២០១២ ដើម្បីបកស្រាយនូវការសរសេរអត្ថបទ ដែលមានលក្ខណៈញុះញង់និងបំបែកបំបាក់នេះ។

អានបន្ត

លទ្ធផលនៃមហាសន្និបាតលើកទី១២៧ IPUនៅប្រទេកាណាដា

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២– សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវសៅទី ហេង សំរិន បានធ្វើមាតុភូមិនិវត្តមកដល់មាតុប្រទេសវិញ ហើយនៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១២នេះ បន្ទាប់ពីបានដឹកនាំគ ណៈប្រតិភូជាន់ខ្ពស់ នៃរដ្ឋសភាកម្ពុជាទៅចូលរួម មហាសន្និបាតលើកទី១២៧នៅទីក្រុងកេប៊ិចប្រទេសកាណាដា ។

អានបន្ត

សប្បុរសជនម៉ាឡេស៊ី ផ្តល់សាលារៀនមួយខ្នងដល់ភូមិស្វាយប៉ាកាវ

AKP កំពង់ឆ្នំាង ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០១២– ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា អនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិម កម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យឥស្លាមកម្ពុជា រួមដំណើរដោយ លោកDatodr GaZali មកពីប្រទសម៉ាឡេស៊ី លោក សាន់ សាប់អ៊ី អនុរដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាអគ្គលេខាធិការសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ឯកឧត្តម

អានបន្ត

មន្រ្តីតុលា​ការ​ កម្ពុជា វៀតណាម និងឡាវ ជួបប្រជុំលើបទល្មើសឆ្លង​ដែន

AKP ខេត្តសៀមរាប ថ្ងៃទី ៣០ ខែតុលាឆ្នាំ២០១២– មន្រ្តីតុលាការនៃខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម និងឡាវ បានជួបជុំគ្នានៅខេត្តសៀមរាប ធ្វើសន្និសិទតុលាការរួមគ្នា មួយ ដើម្បីស្វែងរកយន្តការប្រយុទ្ធប្រឆំាង និងបទល្មើសឆ្លងដែនឲ្យកាន់តែមានប្រសិទ្ធភាព ដែលកម្មវិធី នេះបានប្រព្រឹត្ត ទៅកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២ នៅ សណ្ឋាគារ រ៉ូយ៉ាល់អង្គរ នៃក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។

អានបន្ត

បើក​វគ្គ​បណ្តុះ​បណ្តាល​​ការ​វះ​កាត់​បាយ​ភ្នែក​ តាម​បច្ចេ​ក​ទេស​មុខ​របួស​តូច​ដល់​បុគ្គលិក​ពេទ្យ​ភ្នែក​ខេត្ត​សៀមរាប

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២– មន្រ្តីពេទ្យក្នុងតំបន់ខេត្តសៀមរាបប្រមាណ៥០នាក់ បានទទួលការបណ្តុះបណ្តាលការវះកាត់បាយភ្នែកតាមបច្ចេកទេសមុខរបួសតូច ដែលកម្មវិធីនេះ បានប្រារព្ធចាប់ផ្តើមឡើងកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១២ នៅក្នុងមន្ទីរពេទ្យខេត្ត សៀមរាប ក្រោមអធិបតីភាពលោក សាស្ត្រាចារ្យវេជ្ជបណ្ឌិត ងឺ ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល។

អានបន្ត

សេចក្តីកែតម្រូវរបស់អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

  AKP ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២–

អានបន្ត

ខេត្តបន្ទាយមានជ័យ ៖ ដីដែលមានមីនពុំអាចចុះវាស់វែងបានទេ

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២– លោក ទ្រី ណារិន អភិបាលរងខេត្តបន្ទាយមានជ័យបាននិយាយប្រាប់ថា ការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មី របស់រាជរដ្ឋាភិបាល ដែលក្រុមការងារបច្ចេកទេស និងយុវជន ស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន បានកំពុងចុះវាស់វែង និងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនៅក្នុងតំបន់ គោលដៅតែករណីដី ដែលស្ថិតក្នុងចម្ការមីន ឬដីតំបន់សង្ស័យមានមីន និងដីជាប់តំបន់ព្រំដែនកម្ពុជា-ថៃ ដែលពុំទាន់កំណត់ដាច់ស្រេច គឺពុំអាចវាស់ជូនបានទេ។

អានបន្ត

ក្រសួងព័ត៌មានប្រជុំត្រៀមផ្សព្វផ្សាយព្រះរាជពិធីបូជាព្រះបរមសពព្រះករុណា ព្រះមហាវីរក្សត្រ

AKPភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២—— យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ស្តីពីការបង្កើតគណៈកម្មាធិការរៀបចំ ព្រះរាជពិធីបុណ្យ ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេច

អានបន្ត

ខេត្តព្រះសីហនុ ៖ បើកការដ្ឋានសាងសង់ផ្លូវលំបេតុងចំនួន​ពីរខ្សែ

AKPខេត្តព្រះសីហនុ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២——- កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២នេះ អាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋ មាទីលំនៅសាងខាងផ្លូវបានចូលរួម បើក កាដ្ឋានសាងសង់ផ្លូវលំពីរខ្សែ ដែលជាផ្លូវដីមកជាផ្លូវចាក់បេតុងជំនួយផ្លូវដី នៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះ

អានបន្ត

ក្រុមហ៊ុន JFP ជប៉ុនមកវិនិយោគលើផលិតផលកសិកម្មសុវត្ថិភាពនៅកម្ពុជា

AKPភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២—— ក្រុមហ៊ុន Japan Farm Products Co.,Ltd (JFP) ដែលជាក្រុមហ៊ុនធ្វើកសិកម្មរបស់ជប៉ុន មានការចាប់អារម្មណ៍ លើការ វិនិយោគនៅកម្ពុជា ហើយគ្រោងនឹងបោះទុនសហការជាមួយនឹងក្រុមហ៊ុន Happy Farm (HPF) របស់កម្ពុជា ដើម្បី

អានបន្ត

ព្រះមរបសព ព្រះករុណា ព្រះមហាវីរក្សត្រ អាចនឹងបូជា មុនពេលបុណ្យចូលឆ្នាំចិន

AKP ភ្នំពេញថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២—- សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថាព្រះបរមសព ព្រះករុ ណាព្រះបាទសម្តេច ព្រះនរោត្ត សីហនុ ព្រះមហាវីរក្សត្រ អាចនឹងត្រូវបូជាក្នុងសប្តាហ៍ទីមួយខែកុម្ភៈ មុនពេលបុណ្យ

អានបន្ត

សម្តេចតេជោ ៖ កំណើនសេដ្ឋកិច្ចឆ្នាំនេះ មិនអាក្រក់ទេ គឺនៅរក្សាកំណើន ៧ភាគរយ

AKP ភ្នំពេញថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២—— ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ច របស់ កម្ពុជាឆ្នាំនេះមិនអាក្រក់ទេ គឺស្ថិតក្នុងរង្វង់ ៧ភាគរយ ហើយអតិផរណានៅក្រោម ការព្យាករណ៍២,៩ភាគរយតែ

អានបន្ត

កម្ពុជា -សហរដ្ឋអាមេរិក ធ្វើកិច្ចសហប្រតិបត្តិការលើការស្មុំកូន

AKP ភ្នំពេញថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២—— ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការ ស្មុំកូនពីកម្ពុជា ទៅចិញ្ចឹមនៅសហរដ្ឋអាមេរិក ចាប់ពីដើមខែមករា ឆ្នាំ២០១៣ បន្ទាប់ពីកិច្ចការនេះបានផ្អាក នៅ ឆ្នាំ២០០៩ កន្លងមក។

អានបន្ត

អនុរដ្ឋមន្ត្រីរតនាគារអាមេរិក នឹងចូលរួមកិច្ចប្រជុំកំពូលរបស់រដ្ឋមន្ត្រី G 20

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២——- ក្រសួងរតនាគារអាមេរិក បាននិយាយពីថ្ងៃចន្ទថា អនុរដ្ឋមន្ត្រីរតនាគាសម្រាប់កិច្ចការ អន្តរជាតិលោក ឡាអេល ប្រៃ ណាដ នឹងដំណើរទៅកាន់ទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក ដើម្បី ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និង អភិបាលធនាគារ

អានបន្ត

រុស្ស៊ីរិះគន់ការរំលោភសិទ្ធិមនុស្សរបស់អាមេរិក

AKPភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២—— ក្រសួងការបរទេសរុស្ស៊ីបាននិយាយពីថ្ងៃចន្ទថា អាមេរិកបានអនុម័តយកនូវដំណោះ ស្រាយដ៏ខុសឆ្គង ចំពោះកិច្ចការពារ សិទ្ធិមនុស្សដោយការធ្វើអន្តរាគមន៍នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ។

អានបន្ត

ប្រធានាធិបតីបារាំងអំពាវនាវឲ្យមានការប្រកួតប្រជែងដើម្បីលើកកម្ពស់កំណើន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២—— ប្រធានាធិបតីបារាំងលោក ហ្រ្វង់ស័រហូឡង់ កាលពីថ្ងៃចន្ទ បានមានប្រសាសន៍ថា ការ ប្រកួតប្រជែងជាតម្រូវការមុនគេ សម្រាប់កំណើនសេដ្ឋកិច្ចប៉ុន្តែគួរតែត្រូវបានគេយកមក ប្រើប្រាស់ តាមរយៈកំណែទម្រង់ និងការផ្លាស់ប្តូរ បន្ទាប់ពីមាន

អានបន្ត

បារាំងចែករំលែកបទពិសោធន៍របស់ខ្លួនដល់វិស័យនុយក្លេអ៊ែរនៅក្នុងប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២—— ប្រធានក្រុមហ៊ុន ATMEA លោក ហ្វីលីព ណាមី បានគូសបញ្ជាក់នៅឯសន្និសីទកាសែត មួយ កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងហាណូយថាៈ ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូមួយជាមួយ ប្រ ទេសជប៉ុន ប្រទេសបារាំងនឹងចូលរួមនៅក្នុង

អានបន្ត

ភាពចាំបាច់នៃការតម្រង់ទិសដៅឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង

AKPភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១២—– កំណើនបៃតង ឬ សេដ្ឋកិច្ចបៃតង គឺជាទិសដៅនាពេលអនាគត និងអាចឲ្យប្រទេសវៀត ណាមឈានទៅរកគំរូមួយនៃ កំណើនយូរអង្វែង ។

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រគល់សញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតនៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបចំនួន ១.៦៨២នាក់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អ ញ្ជើញប្រគល់សញ្ញាបត្រ បរិញ្ញា​បត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតនៃ សាកលវិទ្យាល័ អាស៊ីអឺរ៉ុប ចំនួន១.៦៨២នាក់ នាព្រឹកថ្ងៃទី២៩ តុលា ឆ្នាំ២០១២ នៅភ្នំពេញ ។

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំជាមួយមន្ត្រីក្រោមឱវាទ ដើម្បីត្រៀមរៀបចំការ ផ្សព្វផ្សាយអំពី ការបូជាព្រះបរមសព ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោម ឱវាទ ទាំង៥អគ្គនាយកដ្ឋាន​របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ នៅភ្នំ ពេញ ដើម្បីត្រៀមរៀបចំការផ្សព្វផ្សាយនូវព្រះរាជបូជា ព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯក ភាពជាតិខ្មែរ នាខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ ។ រូបថតៈ ហ៊ុន យុទ្ធគុណ

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ ធ្វើសន្និសីទសារព័ត៌មាន បកស្រាយអត្ថបទ ដែលចុះផ្សាយនៅ លើទំព័រសារព័ត៌មានភ្នំពេញប៉ុស្ត៍«អនាគត រាជានិយមស្ថិតក្នុង កណ្តាប់ ដៃបក្សប្រជាជន»

AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ធ្វើសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី ២៩ តុលា ឆ្នាំ២០១២ នៅភ្នំពេញ ដើម្បីបកស្រាយនូវអត្ថបទមួយដែលបានចុះផ្សាយលើទំព័រ សារព័ត៌មានភ្នំពេញប៉ុស្ត៍ថា«អនាគតរាជានិយម​ស្ថិតក្នុងកណ្តាប់​ដៃបក្សប្រជាជន» ។

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា លោកមិនបានអនុញ្ញាតឲ្យធ្វើរោងចក្រ អគ្គិសនីដើរដោយថាមពលនុយក្លេរអ៊ែរនៅខេត្តកោះកុងទេ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ – នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសកាលពីថ្ងៃទី ២៩ តុលាថា លោកពុំបានអនុញ្ញាតឲ្យមានការបង្កើតរោងចក្រអគ្គិសនីដើដោយថាមពនុយក្លេអ៊ែរនៅខេត្តកោះកុង តាមការលើកឡើងរបស់ប្រទេសមួយចំនួននោះទេ។

អានបន្ត

សកលវិទ្យាល័យអាស៊ីអឺរ៉ុបត្រូវបានសរសើរចំពោះការ រួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស

AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ – នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៦៨២ នាក់ នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី ២៩ តុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលប្រែក្លាយមកជាវិទ្យាស្ថាន អាស៊ីអឺរ៉ុបនោះថា បានរួមចំណែកកសាងឡើងនូវមូលដ្ឋានសំភារៈបច្ចេកទេស ហើយក្នុងនោះក៏បាន ប្រឹងប្រែងរួមចំណែកដើម្បីកសាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលផងដែរ។

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តីបង្ហាញកម្មវិធីទស្សកិច្ចការងារដ៏សំខាន់ទៅកាន់បរទេស

AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ – ថ្វីត្បិតតែបានថ្លែងថា ការយាងចូលទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានបង្ខំឲ្យ លោកលុបចោលនូវកម្មវិធីជាច្រើន រាប់ទាំងកម្មវិធីនៅក្រៅប្រ ទេសក្តី ក៏សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន បានបង្ហាញជូនប្រជាពលរដ្ឋនូវកម្មវិធីទស្សនកិច្ចការងាររបស់លោក នៅក្រៅប្រទេស នៅពេលខាងមុខនេះ ដែលមិនអាចខកខានបាននោះឡើយ។

អានបន្ត

សារថ្វាយព្រះពររបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១២ –

អានបន្ត