ព័ត៌មានជាតិ

សម្តេចចៅហ្វាវាំង គង់ សំអុល ជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ចំនួនជាង៧០០នាក់ នៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨–សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង ព្រះបរមរាជវាំង និងជាតំណាងរាស្រ្ដមណ្ឌលខេត្ដកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្ដី ទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្រ្ដីក្រោមឱវាទបានអញ្ជើញចុះសួរ សុខទុក្ខ និងសំណេះ សំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋចំនួនជាង៧០០នាក់ នៅឃុំព្រៃគ្រី ឃុំជលសារ ឃុំពាមឆ្កោក ស្រុក   ជលគិរី ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤     ខែមិថុនា ឆ្នាំ២០១៨។

អានបន្ត
លិខិតមិត្តអ្នកអាន៖ គង់ គាំ លើកតម្កើងលទ្ធិប្រជាធិបតេយ្យ រីឯ សម រង្ស៊ី បំផ្លាញប្រជាធិបតេយ្យ?

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨​– (អត្ថបទខាងលើនេះ ជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ។)

អានបន្ត
អភិបាលខេត្ដព្រះសីហនុ ចូលរួមលែងកូនបង្គា២លានកូន ចូលក្នុងស្រះធម្មជាតិ នៅស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ –ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ក្នុងការលែងកូនបង្គា លើកទី១ ចូលក្នុងស្រះចិញ្ចឹមបង្គាបែបលក្ខណៈធម្មជាតិខ្នាតធំចំនួន២លានកូន ដែលស្ថិត ក្នុងភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។

អានបន្ត
សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាបប្រមាណ១.០០០នាក់ ចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៤ ខែមិថុនា ឆ្នំា២០១៨​​ –អាជ្ញាធរខេត្តសៀមរាបបានអំពាវនាវឱ្យប្រជាពលរដ្ឋ បរិច្ចាគឈាម ដោយស្ម័គ្រចិត្តជូនមជ្ឈ មណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបអះអាងថា អត្រាប្រើប្រាស់ឈាមនៅក្នុងមន្ទីរពេទ្យមានការកើនឡើងជាបន្តបន្ទាប់។

អានបន្ត
ក្រសួងសុខាភិបាលប្រកាសហាមឃាត់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម នូវផលិតផលឱសថពុំបានចុះបញ្ជិកា និងគ្មានច្បាប់អនុញ្ញាត

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨​–

អានបន្ត
មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ការបង្កើតអង្គភាពច្រកចេញ ចូលតែមួយថ្នាក់ រាជធានី ខេត្ត និងនៅថ្នាក់ ក្រុង ស្រុក អង្គភាពទាំងពីរនេះមិនជាន់ភារកិច្ចគ្នាទេ

AKP កំពត ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨​–មន្រ្ដីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានអះ អាងថា ការបង្កើតអង្គភាព ច្រក ចេញចូលតែមួយនៅថ្នាក់ រាជធានី ខេត្ត និងនៅថ្នាក់ក្រុង ស្រុក គឺអង្គភាព ផ្ដល់សេវារដ្ឋ បាលទាំងពីរនេះមិនជាន់ភារកិច្ចគ្នាទេ គឺមានលក្ខណៈផ្ដល់សេវាតាមស្តង់ដារខុសៗគ្នា ដែល បែងចែកទៅតាមរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់មូលដ្ឋាន ដែល រាជរដ្ឋាភិបាល បានធ្វើប្រតិភូកម្មជូនដល់ថ្នាក់រដ្ឋបាលនីមួយៗអស់ហើយ។

អានបន្ត
ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ កុមារកំព្រា និងជនពិការចំនួន១៣៩គ្រួសារ ក្នុងស្រុក ទឹកផុស ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ –សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បាន ចុះសាកសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម ខេត្តកំពង់ឆ្នាំងចែក ជូនប្រជាពលរដ្ឋងាយរង គ្រោះបំផុត ដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ

អានបន្ត
ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី កែ គឹមយ៉ាន៖ ប្រទេសយើងប្រកាន់លទ្ធិប្រជាធិបតេយ្យ ទើបរៀបចំឱ្យមាន ការបោះឆ្នោត

AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ –ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា ប្រទេសជាតិយើងសព្វថ្ងៃនេះ ប្រកាន់យករបប ប្រជាធិបតេយ្យ សេរីពហុបក្សហើយបានរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រជាទៀងទាត់ រៀងរាល់៥ឆ្នាំម្តង។

អានបន្ត
សម្តេចតេជោនាយករដ្ឋមន្រ្តីទទួលជួបអគ្គមេបញ្ជាការនៃកងយោធពលភូមិន្ទថៃ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាត ឱ្យឯកឧត្ដម ឯកឧត្តម នាយ ឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ អគ្គមេ បញ្ជាការ នៃកងយោធពលភូមិន្ទថៃ ចូលជួបសម្ដែងការគួរសម កាលពីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានសន្តិភាព។

អានបន្ត
ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីថ្មី អះអាងថា នឹងជំរុញការហោះហើរ ត្រង់មកកាន់កម្ពុជាឱ្យបានឆាប់រហ័ស

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ –ឯកឧត្តម Sudiman Haseng ដែលទើបត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីថ្មី ប្រចាំព្រះរាជាណាចក្រ កម្ពុជា បានអះអាងថា នឹងខិតខំជំរុញការហោះហើរត្រង់មកកាន់កម្ពុជា ឱ្យបានឆាប់បំផុតតាមអ្វីដែលអាច ធ្វើបាននាពេលខាងមុខ។

អានបន្ត
ប្រមុខរាជរដ្ឋាភិបាល អញ្ជើញសម្ពោធសួនសត្វដំបូងគេក្នុងរាជធានីភ្នំពេញដែលមានតម្លៃ ប្រមាណជាង១០លាន ដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ –សួនសត្វភ្នំពេញសាហ្វារី (Phnom Penh World Safari) ដែលជាសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ចម្ងាយប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញនោះ ត្រូវបាន សម្ពោធដាក់ឱ្យដំណើរការ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អានបន្ត
សម្ដេចចៅហ្វាវាំង ជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨–សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងព្រះបរមរាជវាំង និងជា តំណាងរាស្រ្ដមណ្ឌលខេត្ដកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្ដី ទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង

អានបន្ត
ឯកឧត្តម ស៊ុន ចាន់ថុល ចូលរួមក្នុងពិធីសម្ពោធមណ្ឌលផ្តល់ សេវាប័ណ្ណបើកបរនៅផ្សារទំនើបអ៊ីអន២

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨–ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវមណ្ឌលផ្តល់សេវាប័ណ្ណបើកបរមួយកន្លែងទៀត នៅផ្សារទំនើបអ៊ីអន២ ក្នុងខណ្ឌសែន សុខរាជធានីភ្នំពេញមួយកន្លែងទៀត បន្ទាប់ពីបានអនុវត្តន៍ដោយជោគជ័យនៅផ្សារទំនើបអ៊ីអន១ រួចមក។

អានបន្ត
សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកនយោបាយទាំងអស់ ត្រូវតាំងខ្លួនជាអ្នកលក់ទំនិញ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨–ក្នុងខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតជិតចូលមកដល់ និងបន្ទាប់ពីមានសមាជិក នៃគណបក្សមួយបានចូលទៅ Comment នៅក្នុង Facebook របស់សម្តេច ដោយប្រៀបធៀបគោលនយោបាយបក្សរបស់ខ្លួន ជាមួយគោលនយោបាយគណបក្សប្រជាជនថាអន់ជាងគណបក្សខ្លួនឯងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ បានស្នើឱ្យអ្នកនយោបាយនានាតាំងខ្លួនជាអ្នកលក់ទំនិញ ដោយឃោសនាតែទំនិញល្អរបស់ខ្លួនបានហើយកុំបង្អាប់ទំនិញអ្នកដទៃ។

អានបន្ត
សម្ដេចតេជោ៖ ការដែលអំពាវនាវមិនឱ្យប្រជាជនទៅបោះឆ្នោត គឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ការអំពាវនាវមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតគឺជាការបំផ្លាញសិទ្ធិពលរដ្ឋ បំផ្លាញលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

អានបន្ត
និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៣០០០នាក់ បានទទួលសញ្ញាបត្រ ក្រោមអធិបតីភាពប្រមុខរាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨–សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៣.២៣៣នាក់ នាព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

អានបន្ត
ក្រសួងពាណិជ្ជកម្ម កំណត់តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ ចាប់ពីថ្ងៃទី២២​ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨–

អានបន្ត
ក្រសួងបរិស្ថានរៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្ត បង្រៀនបំប៉នដល់សិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

AKP ភ្នំពេញ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨–នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បានរៀបចំពិធីសំណេះសំណាលជាមួយ លោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្ត និងបើកវគ្គបំប៉ននៅរាជធានីភ្នំពេញ ដល់សិស្សត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន។

អានបន្ត
ឯកឧត្តម យ៉ង់ សែម អញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ

AKP ក្រចេះ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨–ឯកឧត្ដម យ៉ង់ សែម ប្រធានក្រុមសមា ជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៨ និងជាប្រធាន គណៈកម្មាធិការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ៤០០នាក់ នៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។

អានបន្ត
សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា នឹងប្រើប្រាស់ផលិតផល រថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ សម្រាប់វិស័យទេសចរណ៍

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨– សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ប្រកាសថា នឹងប្រើប្រាស់ផលិតផលរថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ សម្រាប់វិស័យទេសចរណ៍ដែលអាចការពារសុវត្ថិភាពភ្ញៀវទេសចរ ខណៈដែលវិស័យទេសចរណ៍នៅកម្ពុជា កំពុងមានការរីកចម្រើន។

អានបន្ត
និស្សិតខ្មែរមានចំនួន១៦២នាក់កំពុងសិក្សានៅខេត្តយុនណាន ប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨–កម្ពុជាមាននិស្សិតជាច្រើនកំពុងសិក្សានៅក្នុង ប្រទេសចិនដោយចាប់យកមុខវិជ្ជាផ្សេងគ្នា ទៅតាមចំណងចំណូលចិត្តរបស់ខ្លួន ក្នុងនោះគ្រាន់តែខេត្តយុនណានមួយមាននិស្សិតខ្មែរ ចំនួន១៦២នាក់កំពុងសិក្សាតាមរយៈការទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលចិន និង ស្ថាប័នពាក់ព័ន្ធដទៃទៀតក្នុងប្រទេសចិន។

អានបន្ត
ក្រុមភ្នំពេញក្រោន នាំអ្នកគាំទ្ររបស់ខ្លួនទៅទស្សនាការ ប្រកួតជាមួយអង្គរថាយហ្គឺរ នៅខេត្ត សៀមរាប ដោយចំណាយ៣០ដុល្លារ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨–ក្រុមបាល់ទាត់ភ្នំពេញក្រោនបានប្រកាសដល់អ្នកគាំទ្ររបស់ខ្លួនថា អ្នកគាំទ្រនានាអាចរួម ដំណើរទៅខេត្តសៀមរាប ដើម្បីទៅទស្សនាការប្រកួតនៃក្រុមរបស់ខ្លួន នាថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ស្អែកនេះ ជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ សម្រាប់ជំនួបសប្តាហ៍ទី១១ បញ្ចប់ជើង ទី១ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល២០១៨ ដោយអ្នកគាំទ្រត្រូវចំណាយចំនួន៣០ដុល្លារ។

អានបន្ត
លោក មាស ចាន់ណា៖ ក្រុមណាហ្គាវើលនឹងធ្វើបានល្អ ជាមួយបឹងកេត ចុងសប្តាហ៍នេះ ដើម្បី រក្សាខ្លួនលើ កំពូលតារាងលីគកំពូលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨–គ្រូបង្គោលក្រុមណាហ្គាវើល លោក មាស ចាន់ណា បាន បង្ហាញនូវជំនឿចិត្តថា កីឡាកររបស់ ខ្លួននឹងធ្វើបានល្អ សម្រាប់ជំនួបនាសប្តាហ៍ទី១១ជាមួយក្រុមបឹងកេត នាចុងសប្តាហ៍នេះ ដើម្បី រក្សាខ្លួនលើកំពូលតារាងនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨នេះ។

អានបន្ត

ព័ត៌មានរូបថត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធាន សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គី ជាមួយសមាជិកសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅភ្នំពេញ។ រូបថត៖ សួស សំរិត

អានបន្ត
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅឃុំមហាខ្ញូង ស្រុកកោះសូទិន ប្រមាណ ៥២១នាក់

AKP កំពង់ចាម ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ ប្រមាណ៥២១នាក់ នៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត
ឯកឧត្តម ឃួង ស្រេង អញ្ជើញចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសំណង់ផ្ទះល្វែងក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ចំនួន ៤០៧គ្រួសារ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ — ឯកឧត្តម ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ អញ្ជើញចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋតាមសំណង់ផ្ទះល្វែង ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ចំនួន ៤០៧គ្រួសារ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅភ្នំពេញ ។ រូបថត៖ អុក សុខខឿន

អានបន្ត
ឯកឧត្តម ស ថាវី នាំយកអំណោយសាខាកាកបាទក្រហមខេត្តឧត្តរមានជ័យ ចែកជូនប្រជាពលរដ្ឋចំនួន ៩៨គ្រួសារ នៅសង្កាត់បុស្បូវ ក្រុងសំរោង

AKP ឧត្តរមានជ័យ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ — ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តឧត្តរមានជ័យ នាំយកអំណោយសាខាកាកបាទ ក្រហមខេត្តឧត្តរមានជ័យ ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន ៩៨គ្រួសារ មកពីភូមិចំនួន៨ ក្នុងសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ។ រូបថត៖ ទិត ស្រ៊

អានបន្ត
ឯកឧត្តម យន្ត មីន ចូលរួមលែងកូនបង្គា ២លានកូន ជាលើកដំបូង ចូលស្រះធម្មជាតិ នៅស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ — ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី លែងកូនបង្គាលើកទី១ ចូលស្រះចិញ្ចឹមបង្គាបែបលក្ខណៈ ធម្មជាតិខ្នាតធំ ចំនួន២លានកូន ស្ថិតក្នុងភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ។ រូបថត៖ ងូ សុមុនី

អានបន្ត
យុវជន និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ប្រមាណ១ពាន់នាក់ បរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៤ ខែមិថុនា ឆ្នំា២០១៨ — យុវជននិងសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ប្រមាណ១ពាន់នាក់ បរិច្ចាគឈាមដោយស្ម័គ្រចិត្តជូន មជ្ឈមណ្ឌលផ្តល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្នុងឱកាសបើកនូវ យុទ្ធនាការបរិច្ចាគឈាម ដើម្បីជួយ សង្គ្រោះ ជីវិត ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។ រូបថត៖ ឃុត សៅ

អានបន្ត
សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅបឋមសិក្សាវាលស្បូវ ស្រុកទឹកផុស

AKP កំពង់ឆ្នាំង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ — សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង អញ្ជើញសួរ សុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាវាលស្បូវស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ។ រូបថត៖ សោម ឬទ្ធី

អានបន្ត
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យដំណើរការសួនសត្វ ភ្នំពេញ សាហ្វារី

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញកាត់ខ្សែបូសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការសួនសត្វ ភ្នំពេញ សាហ្វារី ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។ រូបថត៖ ហ៊ុន យុទ្ធគុណ

អានបន្ត
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូត​ នៃសាធារណរដ្ឋឥណ្ឌូនេស៊ីថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅភ្នំពេញ។ រូបថត៖ កុក គី

អានបន្ត
រូបថតប្រចាំសប្តាហ៍៖ បឹងឈូក ​សហគមន៍អេកូទេសចរណ៍ថ្មីមួយនៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២២​ ​ខែមិថុនា ឆ្នាំ​២០១៨ — បឹងឈូក គឺជាសហគមន៍អេកូទេសចរណ៍ថ្មីមួយនៅក្នុងខេត្តសៀមរាប។ រមណីយដ្ឋានធម្មជាតិនេះ មាន ទីតាំងស្ថិតនៅ ក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ដែលមានចម្ងាយជាង៤០គីឡូម៉ែត្រ ពីទីរួមខេត្ត​។ ភ្ញៀវទេសចរ អាចរីករាយ ជាមួយនឹងទេសភាពស្រស់ថ្លានៃធម្មជាតិ ដោយអង្គុយលំហែក្នុងរោងអណ្តែត  ទឹក រឺជិះទូកកំសាន្ត ស្រូបខ្យល់អាកាសបរិសុទ្ធ និងទស្សនាព្រៃកោងកាងទឹកសាប ដែលមានទំហំព្រៃ ប្រមាណ ៤ហិកតា ក៏ដូចជាទទួលទានអាហារសហគមន៍ដ៏ឆ្ងាញ់ពិសា។ ដោយ ឃុត សៅ

អានបន្ត
ឯកឧត្តម យ៉ង់ សែម អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ៤០០នាក់ នៅក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ

AKP ក្រចេះ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ — ឯកឧត្ដម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៨ និងជាប្រធានគណៈកម្មាធិការទី១ ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ៤០០នាក់ នៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។ រូបថត៖ ជួន សុជាតិ

អានបន្ត
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យអគ្គមេបញ្ជាការកងយោធពលភូមិន្ទថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Tarnchaiyan Srisuwan អគ្គមេបញ្ជាការកងយោធពលភូមិន្ទថៃ ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅភ្នំពេញ។ រូបថត៖ ហ៊ុន យុទ្ធគុណ

អានបន្ត
ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យមគ្គទ្ទេសក៍ទេសចរណ៍ជាតិ ចូលជួបសម្តែងការគួរសម និងទទួលសៀវភៅ ANGKOR KINGDOM GUIDE BOOK

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក ហែម សោភ័ន្ត មគ្គទ្ទេសក៍ទេសចរណ៍ ជាតិ ចូលជួបសម្តែងការគួរសម និងជូនសៀវភៅមគ្គទេសក៍អាណាចក្រអង្គរ (ANGKOR KINGDOM GUIDE BOOK) នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣.២៣៣នាក់

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៣.២៣៣នាក់ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨​ នៅភ្នំពេញ។ រូបថត៖ ហ៊ុន យុទ្ធគុណ

អានបន្ត
ឯកឧត្តម ហួត ឃាងវេង ដឹកនាំក្រុមការងារបច្ចេកទេសទូរស័ព្ទដៃវៃឆ្លាតក្រសួងព័ត៌មាន ធ្វើបទបង្ហាញអំពីការផ្សាយព័ត៌មាន នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

AKP ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ —   ឯកឧត្តម ហួត ឃាងវេង អនុរដ្ឋលេខាធិការ និងជាអនុប្រធានដឹកនាំប្រតិបត្តិ ក្រុមការងារទូរស័ព្ទដៃវៃឆ្លាត (Mobile Application) ក្រសួងព័ត៌មាន ដឹកនាំក្រុមការងារបច្ចេកទេសទូរស័ព្ទដៃវៃឆ្លាតក្រសួងព័ត៌មាន ធ្វើបទបង្ហាញ និងការអនុវត្តផ្ទាល់ អំពីការផ្សាយព័ត៌មានរបស់វិទ្យុជាតិកម្ពុជា នៅលើ Mobile Applicaion ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅភ្នំពេញ។ រូបថត៖ អ៊ឹង គឹមឈាង  

អានបន្ត
ឯកឧត្តម ម៉ៅ ធនិន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត ៣ពាន់នាក់ នៅស្រុកបាកាន

AKP ពោធិ៍សាត់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ — លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជិត៣ពាន់នាក់ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។ រូបថត៖ ណៅ ធឿន      

អានបន្ត
ឯកឧត្តម ឃឹម ប៊ុនសុង និងលោកជំទាវ អញ្ជើញកាត់ខ្សែបូសម្ពោធអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើ

AKP សៀមរាប ថ្ងៃទី២១ ខែមិថុនា ឆ្នំា២០១៨ — ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកជំទាវ អញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នំា២០១៨។ រូបថត៖ ឃុត សៅ    

អានបន្ត
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតី បិទសន្និសីទអន្តរជាតិលើកទី២ ស្តីពី កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បិទសន្និសីទអន្តរជាតិលើកទី២ ស្តីពី កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ក្រោមប្រធានបទ

អានបន្ត
ក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិក ប្រគល់ថវិកា ជាង២៤៧លានរៀល ជូនដល់អាជ្ញាធរជាតិអប្សរា

AKP សៀមរាប ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ — ក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិក (Thai Samsung Electronics Co., Ltd.) ប្រចាំកម្ពុជា ប្រគល់ថវិកា ចំនួន២៤៧.០៨០.០០០រៀល ជូនដល់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅ ខេត្តសៀមរាប ដែលកញ្ចប់ថវិកានេះ គឺជាតម្លៃដែលក្រុមហ៊ុនបានប្រើប្រាស់រូបភាពប្រាសាទអង្គរវត្ត នៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy «J» ស៊េរី២០១៦ តាមរយៈយុទ្ធនាការ «មោទនភាពជាតិក្នុងដៃអ្នក» ក្នុងចេតនាបំផុសទឹកចិត្តស្រលាញ់ និងមោទនភាព ចំពោះ ប្រាសាទអង្គរវត្ត។ រូបថត៖ ហង្ស សៀក

អានបន្ត
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាង៤ពាន់នាក់ នៅស្រុកស្វាយចេក

AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ — ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ អញ្ជើញជួប សំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាង៤ពាន់នាក់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៨។ រូបថត៖ ឈុន សារ៉ាត

អានបន្ត